វប្បធម៌ ជំនឿ
ទម្លាយអត្តចរិតខែកំណើតទាំង ១២ តើជាមនុស្សប្រភេទណា?
សម្រាប់អ្នកដែលកើតក្នុងខែនីមួយៗ សុទ្ធតែអាចបញ្ជាក់ពីចរិតលក្ខណៈរបស់បុគ្គលនោះថា ជាមនុស្សបែបណា។ ដូច្នេះហើយ គ្រូ ណុប នឹងបង្ហាញពីលក្ខណៈនៃខែកំណើតនីមួយៗ ដោយការព្យាករណ៍ នេះយោងតាមការស្រង់មតិ និងទស្សន៍ទាយកន្លងមក ពីមនុស្សម្នាក់ៗ។
១ មនុស្សកើតក្នុងខែមករា
បុគ្គលនេះមានចរិតឆាប់ខឹង តែឆាប់បាត់មកវិញរហ័ស មាត់និងចិត្តមិនត្រូវគ្នាឡើយ។ ជាពិសេសគេនេះ ចូលចិត្តលេងល្បែងស៊ីសងខ្លាំង។
២ មនុស្សកើតក្នុងខែកុម្ភៈ
ជាមនុស្សមានចរិតស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត គិតបានតែមួយភ្លែតក៏សម្រេចចិត្តងាយជួនក៏យូរ តែគេនេះមានចិត្តល្អចំពោះអ្នកជុំវិញខ្លួនណាស់។
៣ មនុស្សកើតក្នុងខែមីនា
ស្រលាញ់ការសប្បាយ ស្រលាញ់ភាពស្រស់ស្អាត ស្រលាញ់មនុស្សជុំវិញខ្លួន តែក៏ងាយទុកចិត្តមនុស្ស ងាយធ្វេសប្រហែសជាមួយមនុស្សមុនល្អ។
៤ មនុស្សកើតក្នុងខែមេសា
បើអ្នកណាបានមនុស្សខែនេះជាប្ដី/ប្រពន្ធឬគូគាប់ គេនេះជាគូស្នេហ៍ដែលរីករាយបំផុត គេចូលចិត្តសកម្មភាពកម្សាន្តតាមទីជិតឆ្ងាយនិងជួបជុំមិត្តបងប្អូនណាស់។ បុគ្គលនេះក៏មានចិត្តល្អនិងឧស្សាហ៍ជួយគេ តែក៏បានមកវិញនៅរឿងមិនល្អដែរ។

៥ មនុស្សកើតក្នុងខែឧសភា
គេជាមនុស្សនិយាយគួរសម មាននិស្ស័យសុភាពរាបសា ម៉្យាងទៀត គេក៏មានវាសនាមានមនុស្សពេញវ័យជួយគាំទ្រ ដូច្នេះហើយ ជារឿយៗ គេតែងជួបបញ្ហានៃការរច្រណែនរបស់មនុស្សដែលធ្វើការជាមួយជានិច្ច។
៦ មនុស្សកើតក្នុងខែមិថុនា
មានភាពទាក់ទាញចំពោះភេទផ្ទុយ មានចិត្តល្អ មានសិល្បៈនៃការនិយាយ ដឹងពីរបៀបចូលទៅជិតអ្នកដទៃ មានភាពល្អិតល្អន់ ក្នុងរឿងសំលៀកបំពាក់ណាស់។
៧ មនុស្សកើតក្នុងខែកក្កដា
អាចថាបុគ្គលកើតខែនេះ ជាមនុស្សភ្លេចខ្លួន ដូច្នេះហើយតែងតែនិយាយ ឬសន្យាអ្វីមួយ ហើយតែងតែភ្លេចពាក្យរបស់ខ្លួនជានិច្ច។ តែអ្នកកើតខែកក្កដា ក៏ចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ ផ្សងព្រេងនឹងរឿងដែលគេចង់ធ្វើដែរ។
៨ មនុស្សកើតក្នុងខែសីហា
បុគ្គលនេះចូលចិត្តធ្វើការដោយមិនខ្លាចការនឿយហត់ ចូលចិត្តការងារស្ម័គ្រចិត្ត មានភាពស្មោះត្រង់ ដូច្នេះហើយ គេនេះតែងត្រូវបានមនសុ្សជុំវិញអាណិតស្រលាញ់រាប់អានពីមិត្តរួមការងារ និងមនុស្សធំ ប៉ុន្តែពេលខ្លះគេចាប់អារម្មណ៍ការងារខ្លាំងពេក រហូតភ្លេចខ្វល់ពីមនុស្សជុំវិញខ្លួនទៅវិញ។
៩ មនុស្សកើតក្នុងខែកញ្ញា
មានការលំបាកតាំងពីកុមារភាព មិនចូលចិត្តទាញយកប្រយោជន៍ពីនរណាម្នាក់ ហើយមិនចូលចិត្តត្រូវបានគេយកប្រយោជន៍ដូចគ្នា។ បុគ្គលនេះនិយមឈឺខ្លួនបន្តិចនឹងរឿងការងារ ឬរឿងអ្វីផ្សេង ហើយមិនទម្លាប់ប្រើគេ ដើម្បីក្ដីសុខខ្លួនឯងឡើយ។
១០ មនុស្សកើតក្នុងខែតុលា
បុគ្គលនេះជាមនុស្សក្លាហាន ហ៊ានធ្វើហ៊ានទទួល មាត់ឆៅបន្តិច តែស្មោះត្រង់ ចូលចិត្តនិយាយចរចារនិងពូកែរកលុយ តែកម្រសន្សំលុយណាស់។ ជាធម្មតា ធ្វើអ្វីៗដោយខ្លួនឯង ដោយមិនសូវជាពឹងផ្អែកលើអ្នកណាឬផ្ដេកផ្ដួលលើអ្នកណាឡើយ។
១១ មនុស្សកើតក្នុងខែវិច្ឆិកា
មនុស្សនេះមាននិស្ស័យជួបតែសំណាងល្អ មានប្រាជ្ញាមើលថែខ្លួនឯងបាន គេជាមនុស្សស្រលាញ់សម្រស់ ស្រលាញ់ខ្លួនចូលចិត្តតែងកាយ និងនិយមរបស់ទំនើបៗខ្លះដែរ។

១២ មនុស្សកើតខែធ្នូ
ជាធម្មតាធ្វើអ្វីដែលអ្នកដទៃចូលចិត្ត មិនមែនខ្លួនឯង ចេះអាណិតអាសូរជួយអ្នកដទៃ។ ដូច្នេះហើយ ពួកគេត្រូវបានមនុស្សជុំវិញស្រលាញ់ចូលចិត្ត និងមានវត្តមានជាមួយជាញឹកញាប់ណាស់៕
គ្រូ ណុប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


