វប្បធម៌ ជំនឿ
អ្នកកើតនៅចន្លោះម៉ោងប៉ុន្មាននេះ ជោគវាសនាច្រើនភ្ជាប់ជាមួយទេវតាទ្រព្យ
តាមទំនាយអ្នកកើតម៉ោង៤ប្រភេទខាងក្រោមនេះ មិនថាប្រុសឬស្រីទេ ច្រើនតែមានវាសនាល្អគាប់ ខណៈដែលទ្រព្យសម្បត្តិកើនឡើងឥតឈប់ឈរថែមទៀត។ ម៉ោង៤ប្រភេទនេះទៀតសោត ជាម៉ោងនៃព្រះពេញចិត្ត ហើយឲ្យតែភាពល្អដល់ពួកគេមិនលោះពេលឡើយ។

ម៉ោងសត្វឆ្មា ៥ ដល់ ៧ព្រឹក
ម៉ោងរវបស់សត្វឆ្មាគឺជាពេលព្រឹកព្រលឹមមាន yang ខ្លាំង និង yin ខ្សោយ។ មនុស្សដែលកើតនៅពេលនេះ មានចរិតសុទិដ្ឋិនិយម រីករាយ ឧស្សាហ៍និយាយ និងពោរពេញដោយថាមពលវិជ្ជមាន។ អាជីពនិងជីវិតរបស់ពួកគេនឹងមានភាពសុខសាន្ត សុភមង្គល និងរលូនទៅមុខ។
អ្នកកើតក្នុងពេលនេះក៏ពូកែក្នុងការសិក្សាដែរ។ បន្ទាប់ពីអាយុ ៣៥ ឆ្នាំពួកគេអាចឈានដល់ចំណុចកំពូលនៃជីវិតដោយមានទាំងអាជីពនិងប្រាក់។ មិនត្រឹមតែអ្នកនឹងមានសុខភាពល្អ និងសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងមានទ្រព្យសម្បត្តិ ភាពចម្រុងចម្រើន និងជីវិតដ៏អស្ចារ្យផងដែរ។ ដោយមិនគិតពីដើមកំណើត និងប្រវត្តិគ្រួសារ ពួកគេសុទ្ធតែជាមនុស្សដែលអាចទទួលបានការពេញចិត្តពីព្រះនៃទ្រព្យសម្បត្តិ។ ពួកគេតែងតែអាចទទួលបានធនធានហិរញ្ញវត្ថុដ៏សម្បូរបែបតាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់។
ម៉ោងសត្វជ្រូក ៩ ដល់ ១១យប់
អ្នកកើតម៉ោងនេះនឹងប្រមូលបានរបស់ល្អៗជាច្រើនពេញមួយជីវិត។ រស់នៅក្នុងជីវិតដែលគ្មានកង្វល់ ក្រោមការការពារពីតារាសំណាងជាច្រើន។ ជោគវាសនារបស់ពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រះនៃសំណាង។ ជាពិសេសពេលអ្នកកាន់តែចាស់ នឹងមានទ្រព្យច្រើន ហើយសំណាងនឹងមកជាបន្តបន្ទាប់មិនខាន។
តាមទំនាយកំណើត អ្នកកើតក្នុងម៉ោងជ្រូក មិនថាប្រុសឬស្រីទេ សុទ្ធតែមានលាភសំណាងច្រើន។ បើជាស្ត្រី ពួកគេមានរូបរាងឆើតឆាយ បើជាបុរសវិញ មានភាពជាបុរសខ្លាំង មាននិស្ស័យគួរឲ្យទាក់ទាញ ធ្វើឲ្យអ្នកដទៃគោរពស្រលាញ់ពួកគេ។ ជាងនេះទៅទៀត ប្រសិនបើគេមានជំនួយពីមនុស្សមានឋានៈ ពួកគេនឹងរីកចម្រើនលឿនលើវិថីឆ្ពោះទៅរកភាពជោគជ័យ ទ្រព្យសម្បត្តិ និងវិបុលភាពពេញមួយជីវិត។
ម៉ោងសត្វពស់ ៩ ដល់១១ ព្រឹក
មនុស្សដែលកើតនៅម៉ោងពស់គឺពោរពេញដោយថាមពលនិងភាពរីករាយ។ ពួកគេច្រើនតែលូតលាស់ខ្លាំងដូចជាដើមឈើ សកម្ម និងសាទរ មានសុទិដ្ឋិនិយម និងរីករាយ។ ដោយសារអាកប្បកិរិយាល្អ និងបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ពួកគេត្រូវបានព្រះពេញចិត្តពេញមួយជីវិត ហើយអាចទទួលបានជោគជ័យយ៉ាងងាយស្រួលក្នុងអ្វីដែលធ្វើកន្លងមក។ បើនិយាយពីអាជីពវិញ នឹងទទួលបានការជួយជ្រោមជ្រែងពីមនុស្សខ្ពង់ខ្ពស់ ហើយជោគវាសនារបស់ពួកគេនឹងប្រសើរឡើងថែមទៀត។
មនុស្សទាំងនេះអាចនិយាយបានថាមានសំណាងជាងគេ។ ពួកគេឆ្លាតវៃ និងសម្រេចចិត្ត ហើយជាអ្នកដឹកនាំដែលមានទេពកោសល្យ។ កាលណាពួកគេធ្វើការកាន់តែលំបាកក្នុងអាជីព នោះនឹងទទួលបានលទ្ធផលកាន់តែច្រើន។ អាចនិយាយបានថាក្រោយអាយុ៣០ឆ្នាំ ជីវិតរបស់ពួកគេពិតជាប្រសើរឡើង។
ម៉ោងនាគ ៧ដល់៩ ព្រឹក
មនុស្សដែលកើតក្នុងម៉ោងនាគ មានសំណាងពីធម្មជាតិ។ ពួកគេមានទេពកោសល្យ និងមានបញ្ញាដ៏អស្ចារ្យ។ ពួកគេជាប្រភេទមនុស្សដែលត្រូវបានមនុស្សជាច្រើនចោមរោមស្រលាញ់រាប់អាន។ ក្រុមមនុស្សដែលកើតកំឡុងម៉ោងនេះផងដែរពួកគេមានមន្តស្នេហ៍ផ្ទាល់ខ្លួន ដែលអាចសម្រេចបាននូវស្នាដៃឆ្នើម មានភាពវៃឆ្លាតពូកែ មានការរំពឹងទុកខ្ពស់ពីមនុស្សចាស់ ហើយនឹងកាន់តែរីកចម្រើនទៅថ្ងៃអនាគត។ អ្នកដែលកើតក្នុងម៉ោងនាគ គឺកើតមកមានជោគវាសនាល្អ មានលាភ មានអំណាចពេញមួយជីវិត ហើយអាចសម្រេចបាននូវសមិទ្ធិផលមិនធម្មតានោះបាន៕

គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


