ខ្យល់មូសុង Archives - Kampuchea Thmey Daily

ខេត្តរតនគិរី នឹងទទួលឥទ្ធិពលខ្យល់មូសុង រយៈពេល៥ថ្ងៃ​បង្កឱ្យមានភ្លៀងផ្គររន្ទះ និងកម្ពស់ទឹកហក់ឡើង
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានព្យាករថា ក្នុងរយៈពេល ៥ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី ២៩ ខែសីហានេះតទៅ ខេត្តនេះនឹងទទួលឥទ្ធិពលខ្យល់មូសុងនិរតី ដែលនឹងនាំមកខ្យល់បក់បោក និងភ្លៀងផ្ទររន្ទះ។ តាមការព្យាករ ចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ប្រព័ន្ធសម្ពាធទាប ជ្រលងនៃវិសម្ពាធ និងខ្យល់មូសុងនិរតី បាននឹងកំពុងមានឥទ្ធិពលមកលើខេត្តរតនគិរី និងនៅថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៥ ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក៏នឹងមានឥទ្ធិពលខ្លាំងមកលើខេត្តរតនគិរី។

មន្ទីរធនធានទឹកបញ្ជាក់ថា៖«ស្ថានភាពជាក់ស្តែង នឹងធ្វើឱ្យអាកាសធាតុមានពពកច្រើន មានផ្គររន្ទះពីតិចទៅច្រើន ជាមួយនឹងភាពដែលអាចកើត​មានក្នុងកម្រិតខ្ពស់ (៨០%) និងមានសីតុណ្ហភាពពី ២៤°C ទៅ ២៩°C និងខ្យល់មានល្បឿនពី ២ ទៅ ៥ ម៉ែត្រ/វិនាទី»។ នៅអំឡុងពេលរយៈពេល ៥ ថ្ងៃនេះផ្ទៃទឹកទន្លេសេសាន ទន្លេស្រែពក ស្ទឹង អូរ ចាប់ផ្តើមកើនកម្ពស់ទឹក ៥,៤៥ ម៉ែត្រ ។ ខេត្តរតនគិរី កម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ៨,៥០ម៉ែត្រ ។

អាស្រ័យហេតុនេះ  មន្ទីរធនធានទឹក និងឧតុនិយម អំពាវនាវសូមប្រជាពលរដ្ឋដែលរស់នៅជិតមាត់ទន្លេ ស្ទឹង អូរ យកចិត្តទុកដាក់ត្រៀមសម្ភារទូក អាវពោង ឯកសារសំខាន់ៗ សត្វពាហនៈនិងទីទួលសុវត្ថិភាព ប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាចំពោះស្ថានភាព មេឃភ្លៀងច្រើនលើសកម្រិតធម្មតានេះ។ មានក្នុងកម្រិតខ្ពស់ (៨០%) និងមានសីតុណ្ហភាពពី ២៤ ទៅ ២៩°C។

អាស្រ័យដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក ក្រើនរំលឹកដល់ពលរដ្ឋមូលដ្ឋានមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពទឹកភ្លៀង ច្រើនលើសកម្រិតធម្មតា ហើយ នឹងអាចកើតមានបាតុភូតផ្គររន្ទះ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។ មន្ទីរធនធានទឹក នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស និងជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួល៕

ដោយ៖ ខៀវ ចាប

The post ខេត្តរតនគិរី នឹងទទួលឥទ្ធិពលខ្យល់មូសុង រយៈពេល៥ថ្ងៃ​បង្កឱ្យមានភ្លៀងផ្គររន្ទះ និងកម្ពស់ទឹកហក់ឡើង appeared first on Kampuchea Thmey Daily.

ខ្យល់មូសុងនៅចិនភាគខាងត្បូង បង្កជាគ្រោះទឹកជំនន់ និងជំងឺឆ្លង
ភាគខាងត្បូងប្រទេសចិនកំពុងប្រឈមនឹងរដូវខ្យល់មូសុងដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍មិនធ្លាប់មាន ដោយមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់ បំណាក់ដី និងការផ្ទុះឡើងនៃជំងឺឆ្លង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNA នៅថ្ងៃទី០៦ខែសីហា។

ទឹកជំនន់នៅហុងកុង(រូបភាព៖ Reuters)

ក្រុមជួយសង្គ្រោះក្នុងខេត្ត​ Guangdong បានកំពុងមមាញឹកបោសសម្អាតផ្លូវ និងបង្ហូរទឹកចេញបន្ទាប់ពីព្យុះដ៏ធំបានបោកបក់លើទីក្រុងនានាដូចជា Guangzhou និងហុងកុង ដែលរំខានដល់ជើងហោះហើរ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា។

ចំពោះទីក្រុងGuangzhou មានភ្លៀងធ្លាក់ខ្លាំងបំផុតទីពីរក្នុងខែសីហាក្នុងរយៈពេល១០០ ឆ្នាំ ហើយហុងកុងមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៨៨៤។ ភ្លៀងធ្លាក់ខ្លាំងដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលអាកាសធាតុបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងបង្ខំមនុស្សជាច្រើនជម្លៀសចេញ។ អ្នកជួយសង្គ្រោះជាង ១,៣០០នាក់កំពុងតែជួយជម្លៀសប្រជាជនដោយសារតែទឹកទន្លេកើនឡើងក្នុងពេលឆាប់ៗនេះអាចជន់លិចតំបន់ជាច្រើនទៀត។

(រូបភាព៖ Reuters)

ជាមួយគ្នានេះទឹកជំនន់បានធ្វើឱ្យមានការផ្ទុះឡើងនូវជំងឺ Chikungunya (ឆ្លងតាមរយៈមូសខ្លាធ្វើឲ្យ​គ្រុនក្តៅ និង​ឈឺ​សន្លាក់​ធ្ងន់ធ្ងរ) នៅក្នុងខេត្ត Guangdong ជាពិសេសនៅ Foshan។ តាំងពីមានទឹកជំនន់មានករណីឆ្លងជាង ៧,០០០មកហើយ នាំឲ្យមន្ត្រីសុខាភិបាលបានព្រមានថា ការកើនឡើង​សត្វមូសដោយសារតែទឹកជំនន់នៅទ្រឹងអាចនាំឱ្យមានការឆ្លងកាន់តែច្រើន។

ទីក្រុងប៉េកាំងឯណោះវិញបានត្រៀមថវិកាជាង១៣៩ លានដុល្លារសម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ ប៉ុន្តែអ្នកព្យាករណ៍បានព្រមានថា ព្យុះទីហ្វុងពីរទៅបីទៀតអាចនឹងវាយប្រហារនៅក្នុងខែសីហានេះទៀត ដែលធ្វើឲ្យវិបត្តិកាន់តែអាក្រក់ទៅៗ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ(CDC) របស់សហរដ្ឋអាមេរិកបានចេញការព្រមានអំពីការធ្វើដំណើរចំពោះតំបន់ទាំងនោះ ដោយជំរុញឱ្យអ្នកទេសចរមានការប្រុងប្រយ័ត្នបន្ថែម៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ខ្យល់មូសុងនៅចិនភាគខាងត្បូង បង្កជាគ្រោះទឹកជំនន់ និងជំងឺឆ្លង appeared first on Kampuchea Thmey Daily.

ក្រសួង ក្រើនរំឭកពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ដោយសារកម្ពុជាកំពុងរងឥទ្ធិពលខ្យល់មូសុង
យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ប្រព័ន្ធសម្ពាធទាបមួយបានកើតមានឡើង នៅសមុទ្រ​ចិនខាងត្បូង ហើយនឹងរំកិលទៅកាន់កោះហៃណាំ(HAINAN) ដែលនឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីចាប់ផ្ដើមបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។

រូបតំណាង

បាតុភូតនេះ នឹងធ្វើឱ្យប៉ះពាល់ផ្នែកអាកាសធាតុកម្ពុជាដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ភ្លៀងនឹងបន្តធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេសជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបមាន ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ខេត្តតាកែវ និង រាជធានីភ្នំពេញ។
ចំណែកតំបន់ខ្ពង់រាបមានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី ខេត្តមណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។ តំបន់មាត់សមុទ មានដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងជួរភ្នំបូកគោ។
ដោយឡែកនៅតំបន់សមុទ្រនឹងមានខ្យល់បោកបក់ខ្លាំង ដែលនឹងបង្កឱ្យមានរលកសមុទ្រខ្ពស់ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងក្រើនរំឭកដល់សាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់និងរលកសមុទ្រមានកម្ពស់ខ្ពស់ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

The post ក្រសួង ក្រើនរំឭកពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ដោយសារកម្ពុជាកំពុងរងឥទ្ធិពលខ្យល់មូសុង appeared first on Kampuchea Thmey Daily.

គ្រោះធម្មជាតិនៅនេប៉ាល់ ផ្តាច់ជីវិតមនុស្ស ៤៧នាក់
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ឥណ្ឌាកាលពីថ្ងៃអាទិត្យទី០៧ ខែកក្កដាឆ្នាំ២០២៤, មនុស្សយ៉ាងតិច ៤៧ នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសនេប៉ាល់ បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ បំណាក់ដីនិងរន្ទះបាញ់។

(រូបថត៖ AP)

រដ្ឋមន្ត្រីក្រសួងការងារនេប៉ាល់បានឲ្យដឹងថា មនុស្ស ៤ នាក់បានស្លាប់នៅក្នុងទឹកជំនន់ដែលបង្កឡើងដោយខ្យល់មូសុង និង ២៤នាក់ផ្សេងទៀតបាត់បង់ជីវិតក្នុងការរអិលបាក់ដី ចំណែកមនុស្ស ១៩ នាក់​ផ្សេង​ទៀត​ស្លាប់ដោយសារ​រន្ទះបាញ់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ៤៧ នាក់​។

ទឹកជំនន់ធ្ងន់ធ្ងរជាងគេគឺនៅក្នុងរដ្ឋធានី កដ្ឋមណ្ឌូ ដែលបានជន់លិចផ្លូវថ្នល់ ផ្ទះសម្បែង និងយានជំនិះ បូករួមនឹងបំណាក់ដីនិងទឹកជំនន់យ៉ាងគំហុក បានធ្វើឲ្យទឹកទន្លេសំខាន់ៗជាច្រើនក្នុងប្រទេសនេប៉ាល់ ហក់ឡើងឈានដល់កម្រិតប្រកាសអាសន្ន។

(រូបភាព៖ Getty)

ទន្ទឹមនេះ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Lumbini នាំឱ្យទឹកទន្លេ Rapti និង Babai ឡើងខ្ពស់ជាហេតុជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចេញការព្រមានដល់សហគមន៍នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្ន។ ចំណែកនៅក្នុងខេត្ត Koshi វិញ ភ្លៀងធ្លាក់ឥតឈប់ បានបណ្តាលឲ្យទឹកទន្លេធំបំផុតរបស់ប្រទេសនេប៉ាល់ឈ្មោះថា Koshi ឡើងដល់កម្រិតគ្រោះថ្នាក់ ហើយដើម្បីទប់ស្កាត់ការជន់លិច ទ្វារទឹកចំនួន ៣៥ ក្នុងចំណោម៥៦ របស់ខេត្តនេះ ត្រូវបើកដើម្បីរំដោះទឹក។

គួរបញ្ជាក់ថាកាល​ពី​ខែ​មុន មនុស្ស ១៤ នាក់​ក៏​បាន​ស្លាប់ផងដែរ​ក្នុង​ប្រទេស​នេប៉ាល់ ដោយសារ​ព្យុះ​ដ៏​កាច​សាហាវ​បង្កជាបំណាក់ដី រន្ទះបាញ់ និង​ទឹក​ជំនន់។

សូមបញ្ជាក់ថា គ្រោះធម្មជាតិ គឺជារឿងធម្មតាទៅហើយ នៅក្នុងប្រទេសនេប៉ាល់អំឡុងរដូវខ្យល់មូសុង ដែលតែងតែបណ្ដាលឲ្យមានមនុស្សស្លាប់រាប់រយនាក់ជារៀងរាល់ឆ្នាំ។ គ្រោះធម្មជាតិកាចសាហាវ បានវាយប្រហារប្រទេសនេះយ៉ាងចាស់ដៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសចំៗ ទៅលើបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីទង្វើរបស់មនុស្ស៕

អត្ថបទ៖ ប៊ុន សុភាព

The post គ្រោះធម្មជាតិនៅនេប៉ាល់ ផ្តាច់ជីវិតមនុស្ស ៤៧នាក់ appeared first on Kampuchea Thmey Daily.