Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី នឹងទទួលឥទ្ធិពលខ្យល់មូសុង រយៈពេល៥ថ្ងៃ​បង្កឱ្យមានភ្លៀងផ្គររន្ទះ និងកម្ពស់ទឹកហក់ឡើង

បានផុស

នៅ

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានព្យាករថា ក្នុងរយៈពេល ៥ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី ២៩ ខែសីហានេះតទៅ ខេត្តនេះនឹងទទួលឥទ្ធិពលខ្យល់មូសុងនិរតី ដែលនឹងនាំមកខ្យល់បក់បោក និងភ្លៀងផ្ទររន្ទះ។ តាមការព្យាករ ចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ប្រព័ន្ធសម្ពាធទាប ជ្រលងនៃវិសម្ពាធ និងខ្យល់មូសុងនិរតី បាននឹងកំពុងមានឥទ្ធិពលមកលើខេត្តរតនគិរី និងនៅថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៥ ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក៏នឹងមានឥទ្ធិពលខ្លាំងមកលើខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរធនធានទឹកបញ្ជាក់ថា៖«ស្ថានភាពជាក់ស្តែង នឹងធ្វើឱ្យអាកាសធាតុមានពពកច្រើន មានផ្គររន្ទះពីតិចទៅច្រើន ជាមួយនឹងភាពដែលអាចកើត​មានក្នុងកម្រិតខ្ពស់ (៨០%) និងមានសីតុណ្ហភាពពី ២៤°C ទៅ ២៩°C និងខ្យល់មានល្បឿនពី ២ ទៅ ៥ ម៉ែត្រ/វិនាទី»។ នៅអំឡុងពេលរយៈពេល ៥ ថ្ងៃនេះផ្ទៃទឹកទន្លេសេសាន ទន្លេស្រែពក ស្ទឹង អូរ ចាប់ផ្តើមកើនកម្ពស់ទឹក ៥,៤៥ ម៉ែត្រ ។ ខេត្តរតនគិរី កម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ៨,៥០ម៉ែត្រ ។

អាស្រ័យហេតុនេះ  មន្ទីរធនធានទឹក និងឧតុនិយម អំពាវនាវសូមប្រជាពលរដ្ឋដែលរស់នៅជិតមាត់ទន្លេ ស្ទឹង អូរ យកចិត្តទុកដាក់ត្រៀមសម្ភារទូក អាវពោង ឯកសារសំខាន់ៗ សត្វពាហនៈនិងទីទួលសុវត្ថិភាព ប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាចំពោះស្ថានភាព មេឃភ្លៀងច្រើនលើសកម្រិតធម្មតានេះ។ មានក្នុងកម្រិតខ្ពស់ (៨០%) និងមានសីតុណ្ហភាពពី ២៤ ទៅ ២៩°C។

អាស្រ័យដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក ក្រើនរំលឹកដល់ពលរដ្ឋមូលដ្ឋានមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពទឹកភ្លៀង ច្រើនលើសកម្រិតធម្មតា ហើយ នឹងអាចកើតមានបាតុភូតផ្គររន្ទះ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។ មន្ទីរធនធានទឹក នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស និងជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួល៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម