ព័ត៌មានជាតិ
ក្រសួង ក្រើនរំឭកពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ដោយសារកម្ពុជាកំពុងរងឥទ្ធិពលខ្យល់មូសុង
យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ប្រព័ន្ធសម្ពាធទាបមួយបានកើតមានឡើង នៅសមុទ្រចិនខាងត្បូង ហើយនឹងរំកិលទៅកាន់កោះហៃណាំ(HAINAN) ដែលនឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីចាប់ផ្ដើមបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។

បាតុភូតនេះ នឹងធ្វើឱ្យប៉ះពាល់ផ្នែកអាកាសធាតុកម្ពុជាដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ភ្លៀងនឹងបន្តធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេសជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបមាន ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ខេត្តតាកែវ និង រាជធានីភ្នំពេញ។
ចំណែកតំបន់ខ្ពង់រាបមានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី ខេត្តមណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។ តំបន់មាត់សមុទ មានដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងជួរភ្នំបូកគោ។
ដោយឡែកនៅតំបន់សមុទ្រនឹងមានខ្យល់បោកបក់ខ្លាំង ដែលនឹងបង្កឱ្យមានរលកសមុទ្រខ្ពស់ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងក្រើនរំឭកដល់សាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់និងរលកសមុទ្រមានកម្ពស់ខ្ពស់ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


