ព័ត៌មានអន្ដរជាតិ
ខ្យល់មូសុងនៅចិនភាគខាងត្បូង បង្កជាគ្រោះទឹកជំនន់ និងជំងឺឆ្លង
ភាគខាងត្បូងប្រទេសចិនកំពុងប្រឈមនឹងរដូវខ្យល់មូសុងដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍មិនធ្លាប់មាន ដោយមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់ បំណាក់ដី និងការផ្ទុះឡើងនៃជំងឺឆ្លង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ខែសីហា។

ក្រុមជួយសង្គ្រោះក្នុងខេត្ត Guangdong បានកំពុងមមាញឹកបោសសម្អាតផ្លូវ និងបង្ហូរទឹកចេញបន្ទាប់ពីព្យុះដ៏ធំបានបោកបក់លើទីក្រុងនានាដូចជា Guangzhou និងហុងកុង ដែលរំខានដល់ជើងហោះហើរ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា។
ចំពោះទីក្រុងGuangzhou មានភ្លៀងធ្លាក់ខ្លាំងបំផុតទីពីរក្នុងខែសីហាក្នុងរយៈពេល១០០ ឆ្នាំ ហើយហុងកុងមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៨៨៤។ ភ្លៀងធ្លាក់ខ្លាំងដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលអាកាសធាតុបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងបង្ខំមនុស្សជាច្រើនជម្លៀសចេញ។ អ្នកជួយសង្គ្រោះជាង ១,៣០០នាក់កំពុងតែជួយជម្លៀសប្រជាជនដោយសារតែទឹកទន្លេកើនឡើងក្នុងពេលឆាប់ៗនេះអាចជន់លិចតំបន់ជាច្រើនទៀត។

ជាមួយគ្នានេះទឹកជំនន់បានធ្វើឱ្យមានការផ្ទុះឡើងនូវជំងឺ Chikungunya (ឆ្លងតាមរយៈមូសខ្លាធ្វើឲ្យគ្រុនក្តៅ និងឈឺសន្លាក់ធ្ងន់ធ្ងរ) នៅក្នុងខេត្ត Guangdong ជាពិសេសនៅ Foshan។ តាំងពីមានទឹកជំនន់មានករណីឆ្លងជាង ៧,០០០មកហើយ នាំឲ្យមន្ត្រីសុខាភិបាលបានព្រមានថា ការកើនឡើងសត្វមូសដោយសារតែទឹកជំនន់នៅទ្រឹងអាចនាំឱ្យមានការឆ្លងកាន់តែច្រើន។
ទីក្រុងប៉េកាំងឯណោះវិញបានត្រៀមថវិកាជាង១៣៩ លានដុល្លារសម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ ប៉ុន្តែអ្នកព្យាករណ៍បានព្រមានថា ព្យុះទីហ្វុងពីរទៅបីទៀតអាចនឹងវាយប្រហារនៅក្នុងខែសីហានេះទៀត ដែលធ្វើឲ្យវិបត្តិកាន់តែអាក្រក់ទៅៗ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ(CDC) របស់សហរដ្ឋអាមេរិកបានចេញការព្រមានអំពីការធ្វើដំណើរចំពោះតំបន់ទាំងនោះ ដោយជំរុញឱ្យអ្នកទេសចរមានការប្រុងប្រយ័ត្នបន្ថែម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


