គណបក្សហ៊្វុនស៊ិនប៉ិច Archives - Kampuchea Thmey Daily

អ្នកនាំពាក្យ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះទៅតាមបណ្ដាខេត្ត ដើម្បីពង្រឹងនូវសាមគ្គីភាព
លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២២ ខែធ្នូនេះថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាង​ចុះទៅកាន់ខេត្តកណ្ដាល និងខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ ដើម្បីជួបសួរសុខទុក្ខ និងសំណេះ​សំណាលជាមួយថ្នាក់ដឹកនាំ ដែលជារចនាសម្ព័ន្ធថ្នាក់ខេត្ត និងស្រុក។ សមាជិកា-សមាជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងខេត្តទាំងពីរនេះ បានទទួលស្វាគមន៍ និងមានការប្ដេជ្ញាចិត្តខ្ពស់ សម្រាប់ការគាំទ្រការដឹក​នាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នាពេលបច្ចុបុ្បន្ន និងពេលខាងមុខទៀត។

ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានណែនាំដល់សមាជិក-សមាជិកា របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបម្រើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត និងរូបរួមគ្នាស្តារកិត្តិយសគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញផងដែរ។

ព្រះអង្គម្ចាស់ ក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាមរតក ដែលបន្សល់ទុកពីសម្ដេចតា ដោយសម្ដេចតាបានព្រះប្រទាន ដល់សម្ដេចក្រុមព្រះ ហើយសម្ដេចក្រុមព្រះ ក៏បានព្រះប្រទានដល់ព្រះអង្គម្ចាស់ ចក្រាវុធ បន្ត។ ក្នុងនោះ ក៏យាងចុះទៅតាមបណ្ដាខេត្តទាំងនោះ ក៏មានគោលបំណងពង្រឹងនូវសាមគ្គីភាព ដើម្បីត្រៀមចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេល​ខាងមុខ។

លោក ញឿន រ៉ាដែន មានប្រសាសន៍បន្តថា ការដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងទៅកាន់ខេត្តទាំងនោះ ពុំមែនទៅកៀរគរសមាជិក-សមាជិកា មកគាំទ្រព្រះអង្គ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ តែថាសមាជិក-សមាជិកាទាំងនោះ ជាអ្នកយាងព្រះអង្គទៅ ដើម្បីបង្ហាញការគាំទ្រព្រះអង្គតែម្ដង។

អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា «អត់ទេ! គឺមានការយាងអញ្ជើញតាមខេត្ត មកព្រះអង្គផ្ទាល់ ដើម្បីសួរសុខទុក្ខ ព្រោះតាំងពីលោកគង់ជាព្រះប្រធានស្ដីទីមក លោករវល់ក្នុងការមើលថែព្រះបិតារបស់លោក ហើយឥឡូវព្រះបិតារបស់លោក សោយទិវង្គត់ហើយ អញ្ចឹងឆ្លៀតឱកាសមុនពេលសមាជនេះ ព្រះអង្គមានគម្រោងចុះទៅតាមបណ្ដារាជធានី-ខេត្តហ្នឹង ឲ្យបានច្រើនរហូតទៅដល់ដែលយើងគិតថា អាចថា ៨០ភាគរយនៅទូទាំង ២៥រាជធានី-ខេត្ត»។

ជាមួយគ្នានេះលោក ញឿន រ៉ាដែន បានឲ្យដឹងដែរថា គណបក្សហ៊្វុនស៊ិនប៉ិច បាននិងកំពុងត្រៀមរៀប​ចំ នៅក្នុងការរៀបចំសមាជ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅខែមករា ឆ្នាំ ២០២២ខាងមុខនេះ ផងដែរ៕​

អត្ថបទ៖ ឃួន សុភ័ក្រ

The post អ្នកនាំពាក្យ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះទៅតាមបណ្ដាខេត្ត ដើម្បីពង្រឹងនូវសាមគ្គីភាព appeared first on Kampuchea Thmey Daily.

លោក ហេង ហាក់​លីម ដែល​មាន​ឈ្មោះ​នៅក្នុង​ដីកា​កោះហៅ ប្រកាស​ចូល​បំភ្លឺ​ដោយ​មិន​គេចវេស​ឡើយ
លោក ហេង ហាក់​លីម ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​៣ នាក់ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ដើម្បី​សាកសួរ​ទាក់ទង​ទៅនឹង​បទ​រំលោភ​អំណាច និង​ប្រើប្រាស់​លិខិត​ក្លែង​នោះ បាន​អះអាងថា លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកា ដោយ​មិន​គេចវេស​ទៅណា​ឡើយ ពីព្រោះ​នោះ​ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​។

លោក ហេង ហាក់​លីម ដែល​ដីកា​បាន​បញ្ជាក់​ថា មាន​តួនាទី​នៅក្នុង​ការិយាល័យ​ទី​៥ នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​អត់​មានអី​ទេ​ខ្ញុំ​នឹង​ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ​តាម​ធម្មតា បើ​មាន​បណ្តឹង​គេ​សួរ​ហើយ នេះ​ជា​រឿង​ធម្មតា​ទេ ខ្ញុំ​អត់​មាន​បញ្ហា​អី​ទេ​”​។ លោក​ថា លោក​គ្មាន​តួនាទី​អ្វី​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះទេ​។

បើ​តាម​លោក ហេង ហាក់​លីម ការប្ដឹង​រឿង​ត្រា និង​ការរំលោភ​អំណាច​នោះ លោក​ខ្លួនឯង​គ្មាន​អំណាច​ឯណា​ទៅ​រំលោភ​គេ​ទេ ហើយ​លោក​ក៏​គ្មាន​តួនាទី​នៅក្នុង​គណបក្ស​នោះដែរ ដូច្នេះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​បែបនេះ​គួរ​ឲ្យ​ឆ្ងល់​ដែរ​។ លោក​ថា ទាក់ទង​ទៅនឹង​ត្រា​នេះ គួរតែ​សួរ​ទៅ​ប្រធាន​ស្ថាប័ន ឬ​អង្គភាព​របស់​ពួកគាត់​ល្អ​ជាង ជាជាង​និយាយ​គ្មាន​ហេតុផល ទម្លាក់កំហុស ទៅលើ​រូបលោក​។

លោក​បញ្ជាក់​ថា “​ខ្ញុំ​គ្មាន​តួនាទី​ណាមួយ​ទៅកាន់​ត្រា​គណបក្ស​ហ្នឹង​ទេ ហើយ​ឈប់​ឱ្យ​គាត់​មាន​ទស្សនៈ​បែបនេះ ហើយ​ការចោទប្រកាន់​នោះ វា​អត់​មាន​មូលដ្ឋាន​អី​ទេ ពីព្រោះ​ខ្ញុំ​អត់​មាន​តួនាទី​ផ្លូវការ​អី​ទេ​”​។​

​ចំពោះ​ការ​លើក​ឡើង​មួយចំនួន​ទាក់ទង​ទៅ​នឹង​ការរារាំង​មិន​ឲ្យ​មានការ​រួបរួម​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ លោក ហេង ហាក់​លីម បាន​អះអាង​ថា នៅក្នុង​គណបក្ស​មាន​ប្រធាន អនុប្រធាន មាន​អគ្គលេខាធិការ មាន​សមាជិក រចនាសម្ព័ន្ធ តែ​លោក​គ្មាន​តួនាទី​ណាមួយ​នៅក្នុង​គណបក្ស ដែល​អាច​រារាំង​អំណាច​ដូច​ការចោទប្រកាន់​នោះទេ​។ លោក​ថា លោក​គ្មាន​អំណាច ដើម្បី​រារាំង​មិន​ឲ្យ​គណបក្ស​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​ទេ ហើយ​កន្លងមក​មានកា​រ​ចោទប្រកាន់​លើ​លោក​ទាក់ទង​ទៅនឹង​ការរារាំង​នេះ តែ​លោក​មិនបាន​ឆ្លើយតប​ទេ​។

ឈ្មោះ ហេង ហាក់​លីម ធ្លាប់​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏ដូចជា​លោក ញឹក ប៊ុនឆៃ បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​រារាំង មិន​ឲ្យ​រួបរួម​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ការប្រើ​តួនាទី​រំលោភ​អំណាច នៅក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាដើម​។

​គួររំលឹកថា មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​៣​រូប ត្រូវបាន​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀ​ង កោះហៅ​អោយចូល​មកកាន់​តុលាការ ដើម្បី​សាកសួរ​ទាក់ទង​ទៅនឹង​បទ​រំលោភ​អំណាច និង​ប្រើប្រាស់​លិខិត​ក្លែង​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​ខាងមុខ​។

​បើតាម​ដីកាកោះ​ដែល​កម្ពុ​ជាថ្មី​ទទួលបាន មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​៣​រូប ដែល​តុលា​ការកោះហៅ​នោះ​រួមមាន​៖ ទី​១, លោក អាំង សំបូរ អាយុ​៦២ ឆ្នាំ មាន​តួនាទី​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស មាន​ទីលំនៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឲ្យ​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១០ ព្រឹក ដើម្បី​សាកសួរ​ពីបទ​ពី​ដំណើររឿង “​រំលោភ​អំណាច​” និង​បទ “​ប្រើប្រាស់​លិខិត​ក្លែង​”​។

​ទី​២, លោក ហេង ហាក់​លីម ការិយាល័យ​ទី​៥ នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ជា​ជំនួយការ​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ឲ្យ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១១ ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង “​រំលោភ​អំណាច​” និង​បទ “​ប្រើប្រាស់​លិខិត​ក្លែង​”​។​

ទី​៣, ឈ្មោះ ឆឹង ចំរើន អាយុ​៧២ ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស ឲ្យ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៩ ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង​រំលោភ​អំណាច និង​បទ​ប្រើប្រាស់​លិខិត​ក្លែង​។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង​៣​នាក់​នេះ ត្រូវ​បាន​ប្ដឹង​ដោយ​មន្ត្រីជាន់ខ្ពស់​គណបក្ស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​៤​រូប គឺ​ឈ្មោះ ហេង ចន្ថា​, ឈ្មោះ សាយ ហាក់​, ឈ្មោះ ចាប ញ៉ាលីវុធ និង​ឈ្មោះ ផាន់ សិទ្ធី​៕

ដោយ ៖ កោះ​កែវ

The post លោក ហេង ហាក់​លីម ដែល​មាន​ឈ្មោះ​នៅក្នុង​ដីកា​កោះហៅ ប្រកាស​ចូល​បំភ្លឺ​ដោយ​មិន​គេចវេស​ឡើយ appeared first on Kampuchea Thmey Daily.

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច
ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី ព្រះប្រធាន​មូលនិធិ​ស្ត្រី​សម្ដេច​រស្មី​សោភ័ណ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​ដូចជា លោក ផាន់ សិទ្ធី​, លោក សាយ ហាក់ , លោក ហេង ចន្ថា និង​លោក ចាប ញ៉ាលីវុធ ជាដើម ថា​ព្រះ​អង្គជា​អ្នករក្សា​ទុក​ត្រា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី ក៏បាន​ព្រមាន​ក្រុម​នេះ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ ក្នុង​ការ​យក​ព្រះនាម​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ទៅប្រើ​ប្រាស់ និង​ភ្ជាប់​ជាមួយ​បញ្ហា និង​រឿង​ផ្សេងៗ​របស់ខ្លួន​តទៅទៀត នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រីយ៍ នរោត្តម ម៉ា​រី ព្រះប្រធាន​មូលនិធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ ចុះ​ថ្ងៃទី​២៧ ខែកញ្ញា នេះ​។

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បញ្ជាក់​ថា រយៈពេល​ថ្មីៗ​នេះ​មាន​បុគ្គល​២-៣​នាក់ បាន​ផ្សព្វផ្សាយ​លើ​សារព័ត៌មាន​មួយចំនួន ដោយបាន​ធ្វើការ​ចោទប្រកាន់​មកលើ​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ព្រះប្រធាន​មូលនិធិ​ស្ត្រី​សម្ដេច​រស្មី​សោភ័ណ​ថា​ជា​អ្នក រក្សាទុក​ត្រា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ជាមួយគ្នា​នោះ ព្រះអង្គម្ចាស់​ក្ស​ត្រី បានធ្វើ​សេចក្តី​បដិសេធ​ទាំងស្រុង ដោយ​សំអាងថា ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ការពិត​ច្បាស់លាស់ និង​បាន​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​ព្រះ​កិត្តិយស និង​ព្រះ​កិត្តិនាម​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី ព្រោះថា កិច្ចការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនជា​ប់​ពាក់ព័ន្ធ​ជាមួយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​នោះឡើយ​។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន បច្ចុប្បន្ន​នេះ​ព្រះអង្គម្ចាស់​ក្ស​ត្រីយ៍​កំពុង​មាន​កិច្ចការផ្ទាល់ខ្លួន​គង់ នៅ​ប្រទេស​បារាំង​។ ម្យ៉ាងវិញទៀត ព្រះអង្គម្ចាស់​ក្ស​ត្រីយ៍ ក៏​គ្មាន​ត្រា​អ្វី​ត្រូវ​ប្រគល់ជូន​បុគ្គល​២-៣​នាក់ ខាងលើ​នោះដែរ​។ ជាមួយគ្នា​នេះ បាន​ព្រមាន​ដល់​បុគ្គល​ខាងលើ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ក្នុង​ការយក​ព្រះនាម​ព្រះអង្គម្ចាស់​ក្ស​ត្រីយ៍​ទៅ​ប្រើ​ប្រាស់ និង​ភ្ជាប់​ជាមួយ​បញ្ជ និង​រឿង​ផ្សេងៗ​របស់ខ្លួន​តទៅទៀត​។

សូម​បញ្ជាក់​ថា ថ្មីៗ​នេះ លោក ផាន់ សិទ្ធី អគ្គលេខាធិការ​រង និង​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​ស្ដីទី រួមជាមួយ​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ចំនួន​ទៀត​បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដោយបាន​លើកឡើងថា កន្លងមក​គណបក្ស​បានប្រគល់​ត្រា របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ត្រា​ព្រះហស្តលេខា​សម្ដេចក្រុមព្រះ​ន​រោ​ត្ដម​រណឫទ្ធិ ទៅ​ឲ្យ​ព្រះអង្គម្ចាស់​ក្ស​ត្រី​ម៉ា​រី ជា​អ្នកកាន់កាប់ ហើយ​បើ​ចង់​ប្រើ​ត្រា​នេះ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​អនុប្រធាន​គណបក្ស​ទាំង​៤​នាក់ និង​សម្ដេចក្រុមព្រះ នរោត្តម នរោត្តម រណឫទ្ធិ ទើប​អាច​ប្រើ​បាន ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ដោយសារតែ​ព្រះអង្គ​នៅ​ឆ្ងាយ ពិបាក​ក្នុងការ​ទំនាក់ ទំនង ទើប​ថ្នាក់ដឹកនាំ​សម្រេច​ស្នើសុំ​យក​ត្រា​នេះ​យកមក​រក្សាទុក ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​គណបក្ស​។

លោក ផាន់ សិទ្ធី បាន​លើក​ឡើង​ទៀតថា មួយ​រយៈ​ចុងក្រោយ​នេះ មាន​ភាពមិនប្រក្រតី​យ៉ាង​ខ្លាំង នៅក្នុង​គណបក្ស​ទាក់ទង​ទៅ​នឹង​ការតែងតាំង​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន ថ្នាក់​ប្រធាន​ក្រុមការងារ​ថ្នាក់​ប្រតិបត្តិ រាជធានី ខេត្ត ទាំង​២៥ ហើយ​មានការ​តែងតាំង​មួយចំនួន​ដោយ​មិន​ឆ្លង​ថ្នាក់ដឹកនាំ គឺ​អនុប្រធាន​ទាំង​៤ នាក់ ដែល​កំពុងធ្វើការ​នាពេល​បច្ចុប្បន្ន។

បើ​តាម​លោក ផាន់ សិទ្ធី អ្នក​ដែល​សម្រេច ហើយ​ឈានដល់​ការតែងតាំង​នោះ គឺ​លោក ហេង ហាក់​លីម ដែល​មិនមែនជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែ​ជា​ជំនួយការ​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ម៉ារី​។ លោក​ថា កន្លងមក ថ្នាក់ដឹកនាំ​គណបក្ស​ចេះតែ​នៅ​ស្ងៀម​ដោយ​គិតថា មិន​ចង់​ឲ្យ​មាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ​ដោយមាន​ភាព​មិនប្រក្រតី​កាន់​តែ​ខ្លាំង​ឡើង ថ្នាក់ដឹកនាំ​ត្រូវតែ​រក​វិធានការ​ណាមួយ ដើម្បី​រៀបចំ​គណបក្ស​ឡើងវិញ​។

លោក ផាន់ សិទ្ធី បាន​ឲ្យ​ដឹង​ដែរ​ថា រហូតដល់​ពេលនេះ សូម្បីតែ​ព្រះរាជ​សុខភាព​របស់​ស​ម្ដេច​ក្រុមព្រះ ដែល​ជា​ព្រះប្រធាន​គណបក្ស​ផ្ទាល់ ក៏​ថ្នាក់ដឹកនាំ​គណបក្ស​មិនអាច​ដឹងបាន​ដែរ ហើយ​តាមរយៈ​លោក ចាប ញ៉ាលីវុធ ដែល​ជា​ប្អូន បង្កើត​របស់​ព្រះអង្គ ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ចង់​ជួប​ព្រះភ័ក្ត្រ​ព្រះអង្គ ក៏​ត្រូវ​បាន​រារាំង​ដែរ​។ ដូច្នេះ​ក្នុងនាម​ថ្នាក់ ដឹកនាំ​បានរួម​គ្នា​គិតថា ត្រូវ​ទៅធ្វើ​អ្វីមួយ ដើម្បី​ស្ដារ​ស្ថានការណ៍​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឡើងវិញ​។ ជៀសវាង​ឱ្យ​បុគ្គល​ដែល​នៅក្រៅ​គណបក្ស​មក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាមចិត្ត​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ផាន់ សិទ្ធី បាន​បញ្ជាក់​ដែរ​ថា ថ្នាក់ដឹកនាំ​គណបក្ស​បាន​ជូនដំណឹង​ទៅ​ក្រសួងមហាផ្ទៃ​ហើយ សុំឱ្យ​ប្រគល់​ត្រា ហើយ​កំណត់​ត្រឹម​ថ្ងៃទី​២៣ ខែកញ្ញា ប្រសិនបើ​លោក​មិន​ប្រគល់​ត្រា ហើយ​លោក​នៅតែ​ប្រើប្រាស់​ត្រា​នោះ ដោយ​មិន​ប្រក្រតី​ទៀត ថ្នាក់ដឹកនាំ​នឹង​រៀបចំ​នីតិវិធី​តាមផ្លូវ​ច្បាប់​របស់​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

The post ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជូនដំណឹងទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងត្រារបស់គណបក្ស
ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បានជូនដំណឹងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអន្តរាគមន៍ ឲ្យព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដមម៉ារី ប្រគល់ត្រាឲ្យថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្សឡើងវិញ។ នេះបើការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០ ២១នេះ។

នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក ផាន់ សិទ្ធី អគ្គលេខាធិការរង និងជាអគ្គលេខាធិការប្រតិបត្តិ ស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា កន្លងមកគណបក្សបានប្រគល់ត្រា របស់គណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហស្តលេខា សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ ទៅឲ្យព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្ដមម៉ារី ជាអ្នកកាន់កាប់ ហើយបើចង់ប្រើត្រានេះ លុះត្រាតែមានការអនុញ្ញាត ពីអនុប្រធានគណបក្សទាំង ៤នាក់ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិទើបអាចប្រើបាន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារតែព្រះអង្គនៅឆ្ងាយ ពិបាកក្នុងការទំនាក់ទំនង ទើបថ្នាក់ដឹកនាំសម្រេចស្នើសុំ យកត្រានេះយកមករក្សាទុក ដើម្បីប្រើប្រាស់ជាប្រយោជន៍គណបក្ស។

លោក ផាន់ សិទ្ធី បានលើកឡើងទៀតថា មួយរយៈចុងក្រោយនេះ មានភាពមិនប្រក្រតីយ៉ាងខ្លាំង នៅក្នុងគណបក្សទាក់ទងទៅនឹង ការតែងតាំងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ថ្នាក់ប្រធានក្រុមការងារថ្នាក់ប្រតិបត្តិ រាជធានី ខេត្ត ទាំង២៥ ហើយមានការតែងតាំងមួយចំនួន ដោយមិនឆ្លងថ្នាក់ដឹកនាំ គឺអនុប្រធានទាំងបួន ដែលកំពុងធ្វើការនាពេលបច្ចុប្បន្ន។

បើតាមលោក ផាន់ សិទ្ធី អ្នកដែលសម្រេច ហើយឈានដល់ការតែងតាំងនោះ គឺលោក ហេង ហាក់លីម  ដែលមិនមែនជាសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច តែជាជំនួយការរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្តមម៉ារី។ លោកថា កន្លងមក ថ្នាក់ដឹកនាំគណបក្ស ចេះតែនៅស្ងៀមដោយគិតថា មិនចង់ឲ្យមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែដោយ មានភាពមិនប្រ​ក្រតីកាន់តែខ្លាំងឡើង ថ្នាក់ដឹកនាំត្រូវតែរកវិធានការណាមួយ ដើម្បីរៀបចំគណបក្សឡើងវិញ។

លោក ផាន់ សិទ្ធី បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ សូម្បីតែព្រះរាជសុខភាពរបស់សម្ដេចក្រុមព្រះ ដែលជាព្រះប្រធានគណបក្សផ្ទាល់ ក៏ថ្នាក់ដឹកនាំគណបក្សមិនអាចដឹងបានដែរ ហើយតាមរយៈលោក ចាប ញ៉ាលីវុធ ដែលជាប្អូនបង្កើតរបស់ព្រះអង្គ ដែលបានធ្វើដំណើរទៅប្រទេសបារាំង ចង់ជួបព្រះភ័ក្រ្តព្រះអង្គ ក៏ត្រូវបានរារាំងដែរ។ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំបានរួមគ្នាគិតថា ត្រូវទៅធ្វើអ្វីមួយ ដើម្បីស្ដារស្ថានការណ៍គណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ជៀសវាងឲ្យបុគ្គលដែលនៅក្រៅគណបក្ស មកធ្វើព្យុះធ្វើភ្លៀងតាមចិត្ត។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ដែលបានលើកឡើងថា តើគណបក្សមានគម្រោងប្ដឹងទប់ស្កាត់សកម្មភាព ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដមម៉ារី និងមនុស្សមួយចំនួនទៀត ដែលបានប្រើប្រាស់ត្រា ក្នុងលក្ខណៈមិនប្រក្រតីដែរឬទេ? លោក ផាន់ សិទ្ធី បានបញ្ជាក់ថា «យើងបានជូនដំណឹងទៅក្រសួងមហាផ្ទៃហើយ ថាយើងសុំឲ្យប្រគល់ត្រា ហើយយើងដាក់ឱសានវាទត្រឹមថ្ងៃទី២៣ ខែកញ្ញា ប្រសិនបើលោកមិនប្រគល់ត្រា ហើយលោកនៅតែ ប្រើប្រាស់ត្រាហ្នឹង អញ្ចឹងយើងនឹងរៀបចំនីតិវិធី តាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា … យកត្រានេះទាល់តែបាន។ ជាបឋមប្រហែលជាយើង ប្ដឹងទៅក្រសួងមហាផ្ទៃ ពីព្រោះជាអាណាព្យាបាល របស់គណបក្សនយោបាយ ហើយអាចបន្តដំណើរទៀត ប្រសិនបើមិនយល់ព្រម»។

សន្និសីទសារព័ត៌មាននេះ បានធ្វើឡើងនៅអតីតទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដឹកនាំដោយលោក ផាន់ សិទ្ធី អគ្គលេខាធិការរង និងជាអគ្គលេខាធិការប្រតិបត្តិ ស្តីទីគណបក្ស និងលោក សាយ ហាក់ អនុប្រធានគណបក្ស ដោយមានការចូលរួម ពីថ្នាក់ដឹកនាំប្រមាណ ២០នាក់៕

អត្ថបទ៖ កោះកែវ

The post ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជូនដំណឹងទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងត្រារបស់គណបក្ស appeared first on Kampuchea Thmey Daily.

​គណបក្សហ៊្វុនស៊ិនប៉ិច ទទួលស្គាល់​ថា​ខ្លួន​ពិតជា​រៀបចំ​បច្ចេកទេស​​យឺត​បន្តិច​មែន ប៉ុន្តែ​ជា​គោលការណ៍​នៅតែ​ចង់​រូប​រួម
លោក ផាន់ សិទ្ធី ប្រធាន​ក្រុមការងារ​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ពិតជា​រៀបចំ​បច្ចេកទេស​យឺត​បន្តិច​មែន ប៉ុន្តែ​ជា​គោលការណ៍​នៅតែ​ចង់​រូប​រួម ហើយ​អ្វី​ដែល​ជា​ការ​ជំរុញ​រប​ស់លោក ញឹក ប៊ុនឆៃ ពិតជា​មិន​ខុស​ទេ ពីព្រោះ​ពេលវេលា​នៃ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ កាន់តែ​កៀក​ណាស់​ទៅ​ហើយ​។​

ការ​បញ្ជាក់​របស់លោក ផាន់ សិទ្ធី បាន​ធ្វើឡើង​បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បានប្រកាស​ផ្អាក​ការចរចា ដើម្បី​រួបរួមគ្នា​រវាង​ក្រុមការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយសារ​តែមាន​បញ្ហា​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាពិសេស​លោក ញឹក ប៊ុនឆៃ អះអាងថា មកពី​បុគ្គល​ឈ្មោះ ហេង ហាក់​លីម ហើយ​លោក​បាន​ទុកពេល​វេលា​ឲ្យ​២​ស​ប្តា​ហ៍​ទៀត ប្រសិនបើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​មិនបាន​ទេ លោក​មិនអាច​ចាំបាន​ទៀត​ទេ​។​

​លោក ផាន់ សិទ្ធី ថ្លែងថា លោក ញឹក ប៊ុនឆៃ ក្នុងនាម​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គាត់​ចង់​ផ្អាក​ការជជែក​គ្នា​រឿង​រួបរួម ប៉ុន្តែ​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យើង ផ្អាក​ក៏​មិន​ថា ស្អី​ក៏​មិន​ថា តែ​យើង​នៅ​រក្សា​គោលជំហរ​មួយ​បើកចំហ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណបក្សនយោបាយ​ទាំងអស់ ដែលមាន​ទស្សន​នយោបាយ​ដូចគ្នា ជាពិសេស​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ​។ ពីព្រោះ​កាលពី​ខែតុលា ឆ្នាំ​២០១៩ លោក ញឹក ប៊ុនឆៃ បាន​ទៅ​ជួប​សម្ដេចក្រុមព្រះ ជជែក​គ្នា​ថា យើង​នឹង​រូប​រួមគ្នា​រវាង​គណបក្ស​ទាំងពីរ តែ​ក្រោយមក​យើង​មាន​បញ្ហា​រអាក់រអួល​។​

បើតាម​លោក ផាន់ សិទ្ធី “​បន្ទាប់ពី​មាន​បញ្ហា​ការរីក​រាល នៃ​ជំងឺ​កូ​វីដ​១៩ ពី​ខែមីនា ឆ្នាំ​២០២០ មក យើង​បាន​ខកខាន​រហូតមក ហើយ​ចេះតែ​ពន្យារ​ពន្យាររហូតមក​ដល់​ពេល​នេះ​។ តែ​ឥឡូវនេះ យើង​ចង់​ចាប់ផ្ដើម​វិញ តែ​ដោយសារ​មានការ​រអាក់រអួល​ផ្នែក​បច្ចេកទេស​បន្តិច ដូច​ឯកឧត្តម ញឹក ប៊ុនឆៃ គាត់​លើក​ពី​បញ្ហា​រាំងស្ទះ ដោយសារ​បុគ្គល​ម្នាក់ ពីរ​នាក់​អីចឹង តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​យល់ថា នោះ​ជា​បញ្ហា​ធ្វើ​ឲ្យ​រាំងស្ទះ​នោះ​ទេ ពីព្រោះ​ជា​គោល​ការ​ណ៍ យើង​នៅតែមាន​ការចង់​រួបរួមគ្នា ពីព្រោះ​ការចង់​រួបរួម​នេះ មិនមែន​ចង់តែ​ហ៊្វុនស៊ិនប៉ិច​ទេ យើង​ចង់​ទាំងសងខាង ហើយ​ហេតុអ្វី​យើង​ចង់​ទាំងសងខាង ? ពីព្រោះ​យើង​យល់ថា យើង​សាមគ្គី​គ្នា​ទៅ​វា​ល្អ បើ​បាក់បែក​គ្នា​ទៅ​វា​អត់​ល្អ​ទេ អីចឹង​គាត់ (​ញឹក ប៊ុនឆៃ​) លើកឡើង​នោះ គ្រាន់តែ​ជា​សារ​មួយ គោលបំណង​របស់គាត់ នៅតែ​ចង់​រូប​រួម​ដែរ​ទេ​”​។

ទាក់ទង​ទៅនឹង​សំណួរ​សួរថា តើ​គណបក្ស​អាច​ជំរុញ​ការងារ​នេះ ឱ្យ​រូប​រួមគ្នា​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ បានដែរ​ឬទេ ? លោក ផាន់ សិទ្ធី បាន​អះអាងថា អ្វីដែល​យើង​ធ្វើ​មិនទាន់​នោះ គឺ​កាលបរិច្ឆេទ ពីព្រោះ​លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​ឱ្យ​យើង​រៀបចំ​រយៈពេល​ពីរ​សប្តាហ៍ ដូច្នេះ​ទាក់ទង​ពេលវេលា​នេះ ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពិបាក​បន្តិច ពីព្រោះ​យើង​មាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវធ្វើ នេះ​ទីមួយ ហើយ​ទី​ពីរ​ទៀត ការសម្រេចចិត្ត​ទាំងឡាយ​ទាក់ទង​ទៅដល់​សម្ដេច​ព្រះប្រធាន ដែល​នៅ​ទីក្រុង​ប៉ារីស​ឯណោះ “​ដូច្នេះ​ធ្វើឱ្យ​យើង​យឺតយ៉ាវ​បន្តិច​មែន តែ​គោលជំហរ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅតែ​មាន​ស្មារតី​ថា យើង​រួបរួមគ្នា ហើយ​ឯកឧត្តម ញឹក ប៊ុនឆៃ ខ្លួនឯង ក៏​គាត់​មាន​ជំហរ​រួបរួមគ្នា​ដែរ ប៉ុន្តែ​គាត់​ដាក់​ឱ​សា​នុ​វាទ​នេះ ដើម្បី​ចង់​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រឹង​ឱ្យ​ឆាប់​បន្តិច​ទៅ ពីព្រោះ​ពេលវេលា គាត់​និយាយ​នេះ​មិន​ខុស​ទេ ពេលវេលា នៃ​ការដាក់​បេក្ខជន​ក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែ​កៀក​ណាស់​ទៅ​ហើយ តែ​យើង​ទទួលស្គាល់​ខ្លួន​យើង​ពិតជា​យឺត​មែន តែ​ធ្វើ​ម៉េច នេះ​មកពី​បច្ចេកទេស​វា​យឺត​អញ្ចឹង វា​ផ្សំ​នឹង​កូ​វីដ​ផង ផ្សំ​នឹង​បញ្ហា​ផ្សេងៗ​ផង​។

​សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការរួបរួម​គ្នា​រវាង​ហ៊្វុនស៊ិនប៉ិច និង​ខ្មែរ​រួបរួម​ជាតិ មិនបាន ដោយសារតែ​បុគ្គល ហេង ហាក់​លីម​។

លោក​ថា ការចរចា​រវាង​ក្រុមការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មកដល់ពេលនេះ​បាន​ចំណាយ​អស់​រយៈពេល​មួយឆ្នាំ​ហើយ ដើម្បី​រួបរួមគ្នា​ជា​គណបក្ស​តែមួយ ហើយក៏​មានការ​ឯកភាព​គ្នា​លើ​ចំណុច​ជាច្រើន​ផងដែរ ប៉ុន្តែ​អ្វីដែល​មិនអាច​រួបរួមគ្នា​បាន គឺ​ដោយសារតែ​បុគ្គល ហេង ហាក់​លីម ដែលជា​អ្នកបម្រើ​ផ្ទាល់​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច្នេះ​លោក​ទុកពេល​ឲ្យ​២​ស​ប្តា​ហ៍​ទៀត ប្រសិនបើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​មិនបាន​ទេ លោក​មិនអាច​ចាំ​បានទេ ពីព្រោះ​ពេលវេលា​នៃ​ការបោះឆ្នោត​ឃុំ សង្កាត់ កាន់តែ​កៀក​ទៅហើយ​។

​បើតាម​លោក ញឹក ប៊ុនឆៃ ការរួបរួម​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ បាន​បរាជ័យ​ចំនួន​៣​លើក​រួច​មក​ហើយ ហើយ​ការចរចា​នា​ពេល​នេះ គឺជា​លើក​ទី​៤។​ លោក​អះអាងថា ការ​បរាជ័យ​នៅក្នុង​ការ​រួបរួម​គ្នារ​វាង​គណបក្ស​ទាំងពីរ​នាពេល​កន្លងមក គឺ​ដោយសារតែ​ការបែងចែក​កូតា ទាំង​រចនាសម្ព័ន្ធ​ថ្នាក់ជាតិ និង​មូលដ្ឋាន ប៉ុន្តែ​សម្រាប់​ការចរចា ដើម្បី​រួបរួម​គ្នា​នៅ​ពេល​នេះ មិនបាន​បែងចែក​កូតា​ទេ មានន័យថា មិន​យក​រូបមន្ត​នោះ​មក​ធ្វើ​ទៀត​ទេ​។ លោក​សម្តែង​ក្តី​សង្ឃឹមថា នៅពេល​រួមគ្នា​រវាង​គណបក្ស​ទាំងពីរ​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​៕

ដោយ ៖ កោះ​កែវ

The post ​គណបក្សហ៊្វុនស៊ិនប៉ិច ទទួលស្គាល់​ថា​ខ្លួន​ពិតជា​រៀបចំ​បច្ចេកទេស​​យឺត​បន្តិច​មែន ប៉ុន្តែ​ជា​គោលការណ៍​នៅតែ​ចង់​រូប​រួម appeared first on Kampuchea Thmey Daily.