នយោបាយ
អ្នកនាំពាក្យ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះទៅតាមបណ្ដាខេត្ត ដើម្បីពង្រឹងនូវសាមគ្គីភាព
លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២២ ខែធ្នូនេះថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះទៅកាន់ខេត្តកណ្ដាល និងខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ ដើម្បីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលជារចនាសម្ព័ន្ធថ្នាក់ខេត្ត និងស្រុក។ សមាជិកា-សមាជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងខេត្តទាំងពីរនេះ បានទទួលស្វាគមន៍ និងមានការប្ដេជ្ញាចិត្តខ្ពស់ សម្រាប់ការគាំទ្រការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នាពេលបច្ចុបុ្បន្ន និងពេលខាងមុខទៀត។

ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានណែនាំដល់សមាជិក-សមាជិកា របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបម្រើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត និងរូបរួមគ្នាស្តារកិត្តិយសគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញផងដែរ។
ព្រះអង្គម្ចាស់ ក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាមរតក ដែលបន្សល់ទុកពីសម្ដេចតា ដោយសម្ដេចតាបានព្រះប្រទាន ដល់សម្ដេចក្រុមព្រះ ហើយសម្ដេចក្រុមព្រះ ក៏បានព្រះប្រទានដល់ព្រះអង្គម្ចាស់ ចក្រាវុធ បន្ត។ ក្នុងនោះ ក៏យាងចុះទៅតាមបណ្ដាខេត្តទាំងនោះ ក៏មានគោលបំណងពង្រឹងនូវសាមគ្គីភាព ដើម្បីត្រៀមចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។
លោក ញឿន រ៉ាដែន មានប្រសាសន៍បន្តថា ការដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងទៅកាន់ខេត្តទាំងនោះ ពុំមែនទៅកៀរគរសមាជិក-សមាជិកា មកគាំទ្រព្រះអង្គ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ តែថាសមាជិក-សមាជិកាទាំងនោះ ជាអ្នកយាងព្រះអង្គទៅ ដើម្បីបង្ហាញការគាំទ្រព្រះអង្គតែម្ដង។
អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា «អត់ទេ! គឺមានការយាងអញ្ជើញតាមខេត្ត មកព្រះអង្គផ្ទាល់ ដើម្បីសួរសុខទុក្ខ ព្រោះតាំងពីលោកគង់ជាព្រះប្រធានស្ដីទីមក លោករវល់ក្នុងការមើលថែព្រះបិតារបស់លោក ហើយឥឡូវព្រះបិតារបស់លោក សោយទិវង្គត់ហើយ អញ្ចឹងឆ្លៀតឱកាសមុនពេលសមាជនេះ ព្រះអង្គមានគម្រោងចុះទៅតាមបណ្ដារាជធានី-ខេត្តហ្នឹង ឲ្យបានច្រើនរហូតទៅដល់ដែលយើងគិតថា អាចថា ៨០ភាគរយនៅទូទាំង ២៥រាជធានី-ខេត្ត»។
ជាមួយគ្នានេះលោក ញឿន រ៉ាដែន បានឲ្យដឹងដែរថា គណបក្សហ៊្វុនស៊ិនប៉ិច បាននិងកំពុងត្រៀមរៀបចំ នៅក្នុងការរៀបចំសមាជ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅខែមករា ឆ្នាំ ២០២២ខាងមុខនេះ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


