គិន ភា Archives - Kampuchea Thmey Daily

បណ្ឌិត​ គិន ភា៖ «យុត្តិធម៌ត្រូវ​តែ​មាន​សម្រាប់​ជាតិ​​សាសន៍​​ខ្មែរ ប្រែក្លាយភាពឈឺចាប់ កម្ពុជា​ត្រូវ​​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុងឲ្យរឹងមាំពីពេលនេះទៅ»​
«ភាព​យុត្តិធម៌ត្រូវ​តែ​មាន​សម្រាប់​ជាតិសាសន៍​​ខ្មែរ»។ នេះជា​សារ​រៀប​រាប់របស់លោកបណ្ឌិត ​គិន ភា ប្រធាន​វិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​លើបណ្តាញ​សង្គម។ ​ក្រៅពី​ស្វះ​ស្វែងរក​ភាព​យុត្តិធម៌សម្រាប់​ជាតិសាសន៍​​ខ្មែរ ដោយសារ​សង្គ្រាមឈ្លានពានរបស់ថៃ លោក​បណ្ឌិត គិន​ ភា បាន​លើកឡើងនូវភារកិច្ចដែលកម្ពុជា​ត្រូវធ្វើជាបន្ទាន់ គឺត្រូវ​​​ប្រែក្លាយពី​ភាពឈឺចាប់ ហើយ​ត្រូវ​ខិតខំ​អភិវឌ្ឍសមត្ថភាពរបស់ខ្លួន​ឲ្យរឹងមាំ​ពីពេលនេះទៅ។

​ដោយឡែក​​នៅ​ចំពោះមុខ​ហេដ្ឋារចនាសម្ព័ន្ធដែលរងការ​បំផ្លិចបំផ្លាញ​ លោកថា ត្រូវតែ​​​ប្រញាប់ប្រញាល់ស្ដារ និងកសាងឡើងវិញ។ ការ​រៀបចំទីជម្រក បង្កើតមុខរបរ និងផ្ដល់ដើមទុនដល់​ជន​ភៀស​សឹក​ដែលបានបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ​ក្រោមអំពើបំផ្លិចបំផ្លាញរបស់ទាហានថៃ ដើម្បីផ្ដល់ក្ដីសង្ឃឹមនិងជីវិតថ្មីដល់​ពលរដ្ឋ​ឡើង​វិញ។

សាលារៀនក៏​​ត្រូវតែកសាងឡើងវិញដើម្បីឱ្យកុមារបានបន្តការសិក្សា មន្ទីរពេទ្យត្រូវស្ដារឡើងវិញដើម្បីព្យាបាលនិងថែទាំសុខភាពប្រជាជន ហើយវត្តអារាមត្រូវតែកសាងឡើងវិញដើម្បីជាទីសក្ការៈបូជា និងជាបង្អែកស្មារតី។ កម្ពុជា​ត្រូវតែអំពាវ​នាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមជួយជួសជុលប្រាសាទបុរាណឡើងវិញ ព្រោះសម្បត្តិវប្បធម៌ទាំងនេះគឺជាបេតិកភណ្ឌរបស់មនុស្សជាតិលើភពផែនដីទាំងមូល មិនមែនជារបស់ខ្មែរតែឯកឯងនោះទេ។

លោក​បណ្ឌិត​បានលើកឡើងពីការ​តស៊ូតាមផ្លូវច្បាប់យ៉ាងដាច់អហង្ការបំផុត ដើម្បីបង្ខំឱ្យភាគីថៃសងយុត្តិធម៌ និងប៉ះប៉ូវរាល់​ការ​ខូច​ខាត​ទាំងឡាយណាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ពួកគេមកលើប្រជាជាតិខ្មែរ ខណៈ​ដែលយុត្តិធម៌ត្រូវតែមានសម្រាប់ជាតិសាសន៍ខ្មែរយើង។

ឆ្លើយតបចំពោះមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងដ៏សែនឈឺចាប់នេះ លោក​បណ្ឌិត​បាន​បន្ត​ថា កម្ពុជា​ត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីកសាង​​ជាតិឱ្យខ្លាំង រឹងមាំ និងមានភាពម្ចាស់ការទាំងស្រុងលើជោគវាសនាខ្លួនឯង។ រដ្ឋាភិបាល​​ត្រូវតែមានភាពក្លាហានក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរដ្ឋឱ្យបានស៊ីជម្រៅ ព្រោះកំណែទម្រង់ផ្ទៃក្នុងដ៏ពិតប្រាកដ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតសម្រាប់ពង្រឹងភាពរឹងមាំនៃជាតិសាសន៍យើង។

«យើងមិនត្រូវការគ្រាន់តែគោលនយោបាយ ដែលតាក់តែងឡើងយ៉ាងពិរោះត្រឹមតែនៅលើក្រដាសទេ ប៉ុន្តែអ្វីដែលយើងត្រូវការ​ជាចាំបាច់​គឺគោលនយោបាយដែលអាចអនុវត្តបាន និងផ្ដល់លទ្ធផលជាក់ស្ដែងជូនប្រជាជននិងសង្គមជាតិ។ ជាចំណាត់ការអាទិភាពចំពោះមុខ យើងត្រូវតែមានភាពក្លាហានក្នុងការវះកាត់ និងលុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ដែលជាមេរោគស៊ីរូងផ្ទៃក្នុងបំផ្លាញជំនឿចិត្តរបស់រាស្ត្រ និងធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយចំពោះមុខសត្រូវឈ្លាន​ពាន»។ លោកបណ្ឌិត​ បន្ថែម​។

ការ​ប្រើប្រាស់ធនធានមនុស្សដោយផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ» (Meritocracy) ឱ្យបានពិតប្រាកដនិងមានឆន្ទៈមោះមុត ការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋបាល​និងមុខតំណែងសំពីងសំពោងដែល​លើស​ពី​សេចក្ដីត្រូវការជាក់ស្ដែង ដែលកំពុងបង្ហិនថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ រដ្ឋបាលជាតិមានបរិយាបន្ន ស្អាតស្អំ និងមានប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះនៃភាពធន់នៃស្ថាប័នជាតិ។

លោកលើកឡើងពីការ​ធ្វើកំណែទម្រង់វិស័យការពារជាតិជាបន្ទាន់ និងស៊ីជម្រៅបំផុត ខណៈ​វិស័យការពារជាតិមួយដែលរឹងមាំ មិនមែនអាស្រ័យ​តែទៅលើការបំពាក់នូវសព្វាវុធ និងបច្ចេកវិទ្យាទំនើបចុងក្រោយប៉ុណ្ណោះទេ។ ប៉ុន្តែអ្វីដែលជាគ្រឹះដ៏សំខាន់បំផុត គឺការកសាង​កងទ័ពដែលមានវិន័យម៉ឺងម៉ាត់ មានវិជ្ជាជីវៈខ្ពស់ និងមានស្មារតីស្នេហាជាតិឥតងាករេ។ ទន្ទឹមនឹងនេះ ការ​បោស​សម្អាតអំពើពុករលួយក្នុងជួរកងទ័ពឱ្យអស់ គឺ​ដើម្បីធានាថាជីវភាពនិងសុខុមាលភាពរបស់វីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត។ កងទ័ពដែលខ្លាំងពិតប្រាកដ គឺជាកងទ័ពដែលប្រជាជនស្រឡាញ់ពេញចិត្ត និងជាកងទ័ពដែលសត្រូវកោតញញើតគ្រប់ពេលវេលា។

ការ​ធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិឱ្យមានពិពិធភាព និងភាពធន់ខ្ពស់បំផុត ក៏​មិនអាចបន្តពឹងផ្អែកលើដង្ហើមសេដ្ឋកិច្ចតែ​មួយ​ច្រក ឬផ្អែកលើការអនុគ្រោះពីបរទេសបានទៀតឡើយ។ ការ​កសាងគ្រឹះនៃភាពធន់​គឺ​តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពង្រឹងផលិតកម្មក្នុងស្រុកឱ្យមានភាពម្ចាស់ការ និងកាត់បន្ថយជាអតិបរមានូវការនាំចូលទំនិញពីប្រទេសដែលកំពុងឈ្លានពាន។ លោកថា សេដ្ឋកិច្ចដែលខ្លាំងនិងមានភាពឯករាជ្យ គឺជាបង្អែកដ៏មានឥទ្ធិពលបំផុតសម្រាប់វិស័យការពារជាតិដ៏រឹងមាំ និងជាខែលការពារអធិបតេយ្យជាតិឱ្យបានគង់វង្ស។

ជាមួយគ្នានេះ លោក​លើកឡើងពីការ​ផ្ដល់អាទិភាពក្នុងការកសាងមូលធនមនុស្ស ដើម្បីជាគ្រឹះនៃអំណាចជាតិ ដែលពាក់ព័ន្ធ​ការ​បណ្ដុះបណ្ដាលយុវជនឱ្យមានគុណភាព ផលិតភាពខ្ពស់ប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ គុណធម៌ សុខភាពល្អមាំមួន និងមានមនសិការស្នេហាជាតិដ៏មុតស្រួច។ ក្នុងន័យនេះ រដ្ឋនិងវិស័យឯកជនត្រូវតែចាប់ដៃគ្នាបង្កើត «មូលនិធិកសាងមូលធនមនុស្សកម្រិតខ្ពស់» ដោយចាក់បញ្ចូលថវិកាយ៉ាងសន្ធឹកសន្ធាប់ទៅលើការ​បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។

កម្មវិធី​ផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ ដែល​បញ្ជូននិស្សិតឆ្នើមទៅសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ព្រមទាំងត្រូវពង្រឹងនិងបង្កើតសាកលវិទ្យាល័យដែលមានគុណភាពកម្រិតអន្តរជាតិនៅក្នុងប្រទេសកម្ពុជាផ្ទាល់​គឺ​ដើម្បី​បណ្ដុះធនធានយុវជនបន្តវេន។ យុវជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីដែលនៅសេសសល់និងជាអ្នកលាងជម្រះនូវភាពអាម៉ាស់ពីអតីតកាល។

ការ​បណ្តុះស្មារតីសាមគ្គី ឯកភាពជាតិ និងទស្សនវិជ្ជា ដើម្បីមនុស្សជំនាន់ក្រោយ ខណៈ​សាមគ្គីនិងឯកភាពជាតិ គឺជាខែលការពារមាតុភូមិដ៏មានអានុភាពបំផុត។ ក្នុងន័យនេះ ត្រូវតែលុបបំបាត់ការរើសអើងនយោបាយដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុង ដែលផ្តល់ឱកាសឱ្យសត្រូវរុញច្រានមហិច្ឆតារបស់គេ និងត្រូវលើកកម្ពស់យុត្តធម៌សង្គម។

ការ​គិតគូរដល់អនាគតយូរអង្វែងសម្រាប់ជាតិ ដែល​អ្នកដឹកនាំនិងអ្នកនយោបាយគ្រប់និន្នាការត្រូវគិតដល់ «មនុស្សជំនាន់ក្រោយ» ជាធំ ជាជាងគិតតែពីការឈ្នះឆ្នោតក្នុង «អាណត្តិក្រោយ»។ អ្នកដឹកនាំនិងអ្នកនយោបាយត្រូវប្រាកដក្នុងចិត្តថា ការ​សម្រេចចិត្តរបស់ខ្លួននៅថ្ងៃនេះត្រូវធានាថា កូនខ្មែររាប់រយរាប់ពាន់ឆ្នាំខាងមុខ នៅតែមានទឹកដីរស់នៅនិងមានកិត្តិយស​លើឆាកអន្តរជាតិ។

បន្ថែមពីនេះ លោក​ថា ទន្ទឹមនឹងការកសាងកម្លាំងផ្ទៃក្នុង កម្ពុជាក៏​​ត្រូវតែធ្វើពិពិធកម្មការទូត និងប្រកាន់ខ្ជាប់នូវនយោបាយការ​បរទេសដែលឆ្លាតវៃ (Smart), បត់បែន (Flexible), រហ័សរហួន (Agile), ប្រកបដោយគោលការណ៍ (Principled) និងជាក់ស្តែងនិយម (Pragmatic) ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង ដើម្បីកសាង​របង​ការពារអធិបតេយ្យជាតិ និងធានាការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិឱ្យបានជាដាច់ខាត។ នយោបាយការបរទេសនេះមិនត្រឹមតែជាការចរចានៅលើតុប៉ុណ្ណោះទេ ប៉ុន្តែគឺជាសមរភូមិការពារជាតិដោយមិនប្រើគ្រាប់កាំភ្លើង ដែលត្រូវប្រើប្រាស់យន្តការច្បាប់និងសម្ព័ន្ធភាពអន្តរជាតិដើម្បីលាតត្រដាងមហិច្ឆតាវាតទីនិយមគ្រប់រូបភាព ព្រមទាំងជំរុញការទូតសេដ្ឋកិច្ចឱ្យមានភាពម្ចាស់ការ ដើម្បីពង្រឹងសំឡេងរបស់ខ្មែរយើងលើឆាកអន្តរជាតិឱ្យកាន់តែមានអំណាចនិងសេចក្តីថ្លៃថ្នូរ។

ទន្ទឹមនឹងនេះ ការ​លើកកម្ពស់ការទូតព័ត៌មានឱ្យបានមុតស្រួច តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​និងការតភ្ជាប់យ៉ាងសកម្មជាមួយបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ដើម្បីបកស្រាយសច្ចភាពនិងផ្សព្វផ្សាយរូបភាពវិជ្ជមានពីកម្ពុជាទៅកាន់ពិភពលោក។ ការ​ប្រើប្រាស់ឥទ្ធិពលនៃព័ត៌មានពិត ជាអាវុធយុទ្ធសាស្ត្រសម្រាប់វាយបកទៅនឹងរាល់ការបំភ្លៃការពិត និង​ល្បិចលាបពណ៌សម្អុយឈ្មោះពីសំណាក់សត្រូវឈ្លានពាន ព្រមទាំងបង្ហាញឱ្យពិភពលោកបានឃើញច្បាស់នូវភាពត្រឹមត្រូវ យុត្តិធម៌ និងឆន្ទៈដ៏មោះមុតរបស់ប្រជាជាតិរបស់យើង​ក្នុងការការពារសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យជាតិ។

ជារួម បើតាមលោក​បណ្ឌិត ពលរដ្ឋគ្រប់រូប​​ត្រូវដក់ជាប់ក្នុងមនសិការជានិច្ចថា ភ្លើងសង្គ្រាមមិនមែនរលត់ទៅវិញត្រឹមតែនៅ​​ពេលដែលស្នូរអាវុធត្រូវបានស្ងប់ស្ងាត់នោះឡើយ ប៉ុន្តែវានៅតែបន្តឆេះរោលរាលក្នុងសុខភាពផ្លូវចិត្ត វិបត្តិសេដ្ឋកិច្ច និង​ជោគវាសនាអនាគតរបស់ប្រជាជនខ្មែរគ្រប់រូប។ មានតែតាមរយៈការកសាងជាតិឱ្យរឹងមាំពីខាងក្នុងតាមរយៈការសម្អាតផ្ទះយើងឱ្យស្អាត លុបបំបាត់អំពើពុករលួយ និងបក្សពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋ ការពង្រឹងខឿនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ប្រកាន់ខ្ជាប់នយោបាយការបរទេសឆ្លាតវៃ និងពង្រឹងការទូតព័ត៌មានដើម្បីផ្សាយសច្ចភាពពីកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងការរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងការពង្រឹងឯកភាពជាតិដ៏រឹងមាំដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាខែលប្រកបដោយមហានុភាព ដែលគ្មានមហិច្ឆតាឈ្លានពានណាមួយអាចមកបំបែកបំបាក់ឬបំផ្លាញអធិបតេយ្យនិងបូរណភាពទឹកដីយើងបានឡើយ៕

The post បណ្ឌិត​ គិន ភា៖ «យុត្តិធម៌ត្រូវ​តែ​មាន​សម្រាប់​ជាតិ​​សាសន៍​​ខ្មែរ ប្រែក្លាយភាពឈឺចាប់ កម្ពុជា​ត្រូវ​​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុងឲ្យរឹងមាំពីពេលនេះទៅ»​ appeared first on Kampuchea Thmey Daily.

បណ្ឌិត គិន ភា៖ «មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន»
មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន គឺមានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាព​ គឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំ និងការសម្រេចចិត្ត​របស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។

២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេស​ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា«ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវឱនក្បាលជាមួយប្រទេសជិតខាងណាមួយដែរ។  កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខ និងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើង​មិនត្រូវភ្លេចត្រៀមខ្លួន​ធ្វើសង្គ្រាមនោះទេ។

៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ ទំនើបកម្មវិស័យការពារជាតិ គឺជារឿងចាំបាច់និងបន្ទាន់។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បណ្ឌិត គិន ភា៖ «មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» appeared first on Kampuchea Thmey Daily.

បណ្ឌិត គិន ភា៖ កុំចាញ់ កុំចូល កុំជឿតាមការញុះញង់ ឬល្បិចកលនយោបាយរបស់ជនទ្រុស្តជាតិ
ខ្ញុំរួមនឹងសហការីភាគច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំពន្យល់សាធារណជនតាមជ្រុងវិទ្យាសាស្ត្រ ដើម្បីឱ្យបងប្អូនយើងមានទិន្នន័យ និងព័ត៌មានជាមូលដ្ឋានខ្លះ ដើម្បីជៀសផុតពីជំនឿមិនសមហេតុផល ខ្វាយខ្វល់មិនយល់ការ តវ៉ាមិនយល់សាច់រឿង សឿងបឿងទាំងងងឹតងងល់ វិលវល់តាមឧបាយគេបំពុលយើង ស៊ើងមមើងដូចទើបភ្ញាក់ពីដេក។ អ្វីដែលខ្ញុំខំប្រឹងនិយាយ និងសរសេររហូតមកនេះ ខ្ញុំមានគោលបំណងតែមួយគត់ គឺរួមចំណែករក្សាស្ថិរភាព និងនិរន្តរភាពជាតិ ខ្ញុំព្យាយាមចែករំលែកព័ត៌មាន ទិន្នន័យ និងការគិតគូរពិចារណាខ្លះៗដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍ដ៏ស្តួចស្តើង ដែលខ្ញុំមាន។

មានបងប្អូនមួយចំនួនដែលមិនសប្បាយចិត្តនឹងការនិយាយ និងសំណេររបស់ខ្ញុំ បានប្រើប្រាស់ពាក្យពេជន៍អសុរស និងជេរបញ្ចោរជាច្រើនចំពោះខ្ញុំ និងបានចោទប្រកាន់ខ្ញុំថា ខ្ញុំទ្រពង លក់ក្បាល លក់ឧត្តមគតិ ដើម្បីលុយកាក់ បុណ្យសក្ដិ និងមុខតំណែងជាដើម។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានលក់អ្វីឱ្យនរណា ហើយក៏មិនបានលុយកាក់ បុណ្យ ឬមុខតំណែងអ្វីពីការនិយាយ ឬការសរសេររបស់ខ្ញុំមួយកាក់មួយសេនណានោះទេ។ អ្វីដែលខ្ញុំបាន និងកំពុងធ្វើ គឺខ្ញុំត្រូវគប្បីចំពោះខ្លួនឯង ប្រជាជន និងប្រទេសជាតិ។ ខ្ញុំជាមន្ត្រីរាជការសាធារណៈ ខ្ញុំមានកាតព្វកិច្ចបម្រើប្រយោជន៍សាធារណៈតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន ខ្ញុំមានកាតព្វកិច្ចគោរពឋានានុក្រមរដ្ឋបាល គោរពថ្នាក់ដឹកនាំ និងមានប្រជាជនជាម្ចាស់។

អ្វីដែលដែលយើងទាំងអស់គ្នាប្រាថ្នាចង់ឃើញ គឺសង្គមយើងដែលមានប្រជាជនខ្លាំងទាំងអស់គ្នា គឺខ្លាំងដោយសមត្ថភាព បញ្ញា ស្មារតី មនសិការនិងឧត្តមគតិជាតិ សុខភាពល្អ និងមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិ។ ប្រជាជនជាកោសិកានៃសង្គម ប្រជាជនខ្លាំង សង្គមខ្លាំង ប្រជាជនខ្សោយ សង្គមក៏ខ្សោយដែរ។

យើងប្រាថ្នាចង់ឃើញប្រជាជនយើងមានជំនឿដោយផ្អែកលើវិទ្យាសាស្ត្រ ជាងជាងមន្តអាគម ជឿលើសមត្ថភាព ជាជាងការបន់ស្រន់ ជឿលើហេតុផល ជាជាងប្រជាភិថុតិ ជឿលើការពន្យល់តាមបែបវិទ្យាសាស្ត្រនិងផ្លូវច្បាប់ ជាជាងពាក្យចចាមអារ៉ាម ជឿលើសកម្មភាព និងសមិទ្ធផលជាក់ស្តែង ជាជាងវោហាសាសព្ទនយោបាយ ជឿលើជាតិខ្លួនឯង ជាជាងការញុះញង់របស់រទេស ជឿលើសច្ចធម៌ ជាជាងសីលធម៌ក្លែងក្លាយ ជឿលើសន្តិភាពជាក់ស្តែង ជាជាងសង្គ្រាមស្រមោល ជឿលើអ្នកនៅជាមួយយើង ជាជាងអ្នករត់ចោលស្រុក ជឿលើភ្នែកខ្លួនយើង ជាជាងមាត់របស់អ្នកនៅឆ្ងាយរាប់ពាន់យោជន៍ ហើយចុងក្រោយ សុំជឿលើខ្មែរ ជាជាងជាតិសាសន៍ដទៃ។

សម្រាប់ករណីរឿងតំបន់ត្រីកោណអភិកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) នេះ ខ្ញុំសូមបងប្អូនកុំច្រួលច្របល់ វាជាយន្តការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្វ នយោបាយ សង្គម វប្បធម៌ អប់រំ និងវិនិយោគ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ វាជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនមែនជាការកាត់ទឹកកាត់ដី ឬការដាក់ខេត្តខ្មែរទាំងបួនទៅអភិវឌ្ឍរួមគ្នាដូចការលើកឡើងរបស់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួននោះទេ។ អ្នកនយោបាយ និងអ្នកវិភាគមួយទាំងនោះ អ្នកខ្លះមិនដែលស្គាល់តំបន់ CLV-DTA ហ្នឹងបែរមុខទៅណាផង ដីមួយដុំត្រុំមួយដើម ក៏មិនស្គាល់ផង តែនិយាយធ្វើដូចជាច្បាស់ណាស់អីចឹង។

សម្រាប់ខ្ញុំ ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះការពន្យល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរបស់រាជបណ្ឌិត្យសភាកម្ពុជាកន្លងមក ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាល និងគាំទ្រក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ជាតិយើងដំណាលគ្នានឹងការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្តអភិវឌ្ឍតំបន់ព្រំដែនតាមរយ:ការកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន សាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីផ្សារ ការវិនិយោគ និងបង្កលក្ខខណ្ឌអំណោយផលផ្សេងទៀត ដើម្បីលើកទឹកចិត្តឱ្យប្រជាជនយើងទៅរស់នៅតំបន់ព្រំដែនឱ្យបានកាន់តែច្រើន។

ដូច្នេះ សូមបងប្អូន មេត្តាកុំជឿតាមការញុះញង់ ឬល្បិចកលនយោបាយរបស់ជនជ្រុលនិយម និងឱកាសនិយមទាំងខ្មែរនិងបរទេសមួយចំនួន ដែលចង់រុញឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលនិងភាពវឹកវរនយោបាយឱ្យសោះ។ យើងទាំងអស់គ្នាជាចំណែកមួយនៃភាពសុខសាន្តរបស់ជាតិយើង៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បណ្ឌិត គិន ភា៖ កុំចាញ់ កុំចូល កុំជឿតាមការញុះញង់ ឬល្បិចកលនយោបាយរបស់ជនទ្រុស្តជាតិ appeared first on Kampuchea Thmey Daily.

បណ្ឌិត គិន ភា៖ «សូមបងប្អូនអានអត្ថបទឱ្យ ចប់សិន សឹមបញ្ចេញយោបល់ ប៉ុន្តែ បើមិនពេញចិត្ត សូមអូសរំលងចោលទៅ!»
អត្ថបទមួយនិពន្ធដោយលោក រីយ៉ាន ពៀហ្វេស៍ (Rianne Pieffers) ចុះផ្សាយដោយគេហទំព័រ Medium កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា មនុស្សពី ៧០ទៅ៨០ភាគរយ អានតែចំណងជើងអត្ថបទព័ត៌មានតែប៉ុណ្ណោះ, ពួកគេមិនបានអានខ្លឹមសារពេញលេញនៃអត្ថបទនោះទេ។

ការសិក្សាមួយទៀតនៅសហរដ្ឋអម៉េរិក ចុះផ្សាយដោយ Yahoo កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា មនុស្សជាង ៧០ភាគរយ បានចែករំលែកអត្ថបទព័ត៌មាននៅលើគណនីហ្វេសប៊ុករបស់ខ្លួនទាំងដែលពួកគេបានអានតែ២-៣បន្ទាត់ឬមិនអានសោះតែម្តង។ ការសិក្សាដដែលនេះបានរកឃើញថា   ការចែករំលែកអត្ថបទព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មិនថាពួកគេពិតជាបានអានវាឬអត់ទេ នាំឱ្យពួកគេជឿថា ពួកគេយល់ដឹងច្រើនអំពីប្រធានបទមួយនោះជាងចំណេះដឹងជាក់ស្តែងដែលពួកគេមានអំពីប្រធានបទនោះទៅទៀត។

មិនមានការសិក្សាណាមួយអំពីនិន្នាការនេះក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសកម្ពុជាយើងទេ ប៉ុន្តែ តាមរយៈការសង្កេតផ្ទាល់របស់ខ្ញុំទៅលើអត្ថបទដែលខ្ញុំសរសេរកន្លងមក និងជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំ និងត្រូវបានសារព័ត៌មានយកទៅផ្សាយបន្តដោយរំលេចចំណងជើងតាមបែបរចនាបថរបស់អ្នកកាសែត ហើយបងប្អូនមួយចំនួនបានចូលទៅបញ្ចេញយោបល់និងចែករំលែកជាមួយនឹងចំណងជើងនិងការអត្ថាធិប្បាយខ្លះៗ ខ្ញុំអាចទាញការសន្និដ្ឋានបឋមថា បងប្អូនមួយចំនួនដែលបញ្ចេញយោបល់និងចែករំលែកទាំងនោះ «ប្រហែលជា»  មិនបានអានអត្ថបទរបស់ខ្ញុំរហូតដល់ចប់ទេ ឬប្រហែលបានអានតែចំណងជើងអត្ថបទដែលរចនាដោយអ្នកកាសែតតែប៉ុណ្ណោះ រួចក៏បញ្ចេញយោបល់និងអត្ថាធិប្បាយតាមមនោគតិរៀងៗខ្លួន។

ក្នុងអត្ថបទខ្ញុំកន្លងមក ក៏ដូចជាពេលនេះ ខ្ញុំមិនដែលបានអួតអាងថា ខ្ញុំជាអ្នកចេះដឹងអីជាងបងប្អូនយើងទេ ឬប្រមាថកាតទានបងប្អូនទេ បើទោះបីជាបងប្អូនប្រើពាក្យអសុរសឬពាក្យពេចន៍ជេរបញ្ចោរយ៉ាងណាក្តី។ គោលបំណងតែមួយគត់របស់ខ្ញុំតាំងពីដើមរៀងមក ទាំងសំណេរក្នុងគណនីហ្វេសប៊ុករបស់ខ្ញុំក្តី ឬក្នុងការសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយនានាក្តី ខ្ញុំគ្រាន់តែចង់ចែករំលែកការយល់ឃើញដ៏ស្ដួចស្ដើងរបស់ខ្ញុំសម្រាប់បងប្អូនទាំងន័យចំនិងន័យបង្កប់។ បងប្អូនទទួលយកបានក៏យកទៅ ទទួលមិនបានក៏អូសរំលងចោលទៅ។ ខ្ញុំមិនដែលបានតាំងខ្លួនជាពន្លឺព្រះអាទិត្យបំភ្លឺលោកទេ ខ្ញុំសុំធ្វើត្រឹមតែពន្លឺចន្លុះដ៏តូចមួយក្នុងកូនខ្ទមតែប៉ុណ្ណោះ។

ការបញ្ចេញយោបល់របស់បងប្អូននៅលើគណនីហ្វេសប៊ុករបស់ខ្ញុំនិងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងទៀត បង្ហាញឱ្យឃើញថា និន្នាការសង្គមដែលយើងទាំងអស់គ្នាកំពុងប្រឈម គឺម្យ៉ាងភាពញាំញីនៃវិបត្តិសេដ្ឋកិច្ចដែលនរណាក៏រងផលប៉ះពាល់  ម្យ៉ាងស្រមោលអតីតកាលនៃការបាត់បង់ទឹកដីទៅប្រទេសជិតខាងនៅតែតាមលងយើងគ្រប់គ្នា និងម្យ៉ាងបញ្ហាសង្គមចាក់ស្រេះដែលយើងឃើញនឹងភ្នែកគ្រប់គ្នា។ គ្មានមួយនាទីណាដែលខ្ញុំបដិសេធបាតុភូតសេដ្ឋកិច្ច សង្គម និងនយោបាយនេះទេ។ ការណ៍នេះហើយ ដែលជំរុញឱ្យខ្ញុំសរសេរអត្ថបទខ្លីៗនេះចែករំលែក បើទោះជាត្រូវបងប្អូនដែលមិនសប្បាយ មិនត្រូវចិត្ត ឬមិនពេញចិត្ត ជេរប្រមាថបែបណាក៏ដោយ។

ខ្ញុំសូមសំណូមពរតែមួយប៉ុណ្ណោះ សុំឱ្យបងប្អូនមេត្តាអត់ធ្មត់អានអត្ថបទនីមួយៗឱ្យបានចប់ចុងចប់ដើមសិន និងសូមបើកចិត្តបើកបេះដូង​ស្ដាប់ការ​បកស្រាយ​ និងការពន្យល់របស់រដ្ឋាភិបាលសិន សឹមបញ្ចេញយោបល់ក៏មិនទាន់យឺតពេលដែរ។ សំណូមពររបស់ខ្ញុំបែបនេះ មានបងប្អូនខ្លះបានលើកឡើងថា ឱ្យតែប្រជាពលរដ្ឋស្តាប់រដ្ឋាភិបាល ចុះរដ្ឋាភិបាលមានស្តាប់ប្រជាពលរដ្ឋវិញទេ? បងប្អូន! ប្រជាពលរដ្ឋជាឪពុកម្តាយរបស់រដ្ឋាភិបាល បើរដ្ឋាភិបាលមិនស្តាប់ប្រជាពលរដ្ឋ, ប្រជាពលរដ្ឋអាច បង្ហាញឆន្ទៈរបស់ខ្លួនចំពោះរដ្ឋាភិបាលវិញតាមរយៈសន្លឹកឆ្នោត៕

ដោយ៖ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ

The post បណ្ឌិត គិន ភា៖ «សូមបងប្អូនអានអត្ថបទឱ្យ ចប់សិន សឹមបញ្ចេញយោបល់ ប៉ុន្តែ បើមិនពេញចិត្ត សូមអូសរំលងចោលទៅ!» appeared first on Kampuchea Thmey Daily.

បណ្ឌិត គិន ភា ៖ «ផ្សែងនៃសង្គ្រាមត្រជាក់ទី២ បានចាប់ផ្តើមហុយហើយ»
បញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងបន្តយ៉ាងក្តៅគគុក។ សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកនៃអង្គការណាតូ បានបន្តផ្តល់អាវុធ និងសម្ភារៈសឹកដទៃទៅដល់កងទ័ពអ៊ុយក្រែន ដើម្បីវាយប្រយុទ្ធទប់ទល់នឹងកងទ័ពរុស្ស៊ីដែលកំពុងឡោមព័ន្ធទីក្រុងគៀវ។ ទិដ្ឋភាពទាំងអស់នេះ ត្រូវបានលោកបណ្ឌិត គិន ភា ដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ផ្សែងនៃសង្រ្គាមត្រជាក់លើកទី២ បានចាប់ផ្តើមហុយឡើងហើយ។

តាមរយៈទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ លោកបណ្ឌិតគិន ភា ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងដោយផ្តើមចេញពីកម្ពុជានៅចំពោះមុខបញ្ហារុស្ស៊ី និងអ៊ុយក្រែនថា សេចក្តីសម្រេចចិត្តរបស់កម្ពុជាក្នុងការបោះឆ្នោតគាំទ្រអធិបតេយ្យ និងបូរណភា​ព​ទឹកដីរបស់អ៊ុយក្រែន ហើយទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងការចូលរួមជា Co-sponsor ផ្តួចផ្តើមគំនិតក្នុងសេចក្តីសម្រេចនេះដែលធ្វើឡើងក្នុងកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ មិនមែនជាជម្រើសរវាងប្រជាធិបតេយ្យនិងអាជ្ញាព្រឹត្តិទេ ប៉ុន្តែ វាជាជម្រើសរវាងសន្តិភាព និងសង្គ្រាម និង ជាជម្រើសរវាងដំណោះស្រាយបញ្ហាដោយការចរចាដោយសន្តិវិធីនិងការប្រើប្រាស់កម្លាំងបាយ។

លោកបានគូសបញ្ជាក់ថា «តែទោះជាយ៉ាងនេះក្តី ផ្សែងនៃសង្គ្រាមត្រជាក់ទី២ បានចាប់ផ្តើមហុយហើយ»។ សង្រ្គាមត្រជាក់​ ឬហៅថា សង្រ្គាមមនោគមន៍វិជ្ជា គឺជាសង្រ្គាមរវាងរដ្ឋមួយ និងរដ្ឋមួយ ឬប្លុកមួយ និងប្លុកមួយទៀត ដោយមិនប្រាស់កម្លាំងយោធាដោយផ្ទាល់ ដើម្បីវាយប្រយុទ្ធគ្នា។ ប៉ុន្តែ ប្រទេសដែលធ្វើសង្រ្គាមត្រជាក់ជាមួយគ្នា ក៏អាចប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីឲ្យប្រទេសដទៃទៀតវាយប្រយុទ្ធគ្នាជំនួសដោយផ្ទាល់ជំនួសពួកគេ។ ពាក្យថា សង្រ្គាមត្រជាក់នេះ គឺត្រូវបានប្រើប្រាស់នៅក្នុងឆ្នាំ១៩៤៥ ដែលកាលណោះ គឺជាប្រឈមមុខដាក់គ្នាដោយមិនប្រើប្រាស់កម្លាំងយោធារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ឬរវាងប្លុកសេរី និងប្លុកកុម្មុយនីស្ត៕

ដោយ ៖​ វណ្ណ សុគន្ធា

The post បណ្ឌិត គិន ភា ៖ «ផ្សែងនៃសង្គ្រាមត្រជាក់ទី២ បានចាប់ផ្តើមហុយហើយ» appeared first on Kampuchea Thmey Daily.