Connect with us

អត្ថាធិប្បាយ

បណ្ឌិត គិន ភា៖ កុំចាញ់ កុំចូល កុំជឿតាមការញុះញង់ ឬល្បិចកលនយោបាយរបស់ជនទ្រុស្តជាតិ

បានផុស

នៅ

ខ្ញុំរួមនឹងសហការីភាគច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំពន្យល់សាធារណជនតាមជ្រុងវិទ្យាសាស្ត្រ ដើម្បីឱ្យបងប្អូនយើងមានទិន្នន័យ និងព័ត៌មានជាមូលដ្ឋានខ្លះ ដើម្បីជៀសផុតពីជំនឿមិនសមហេតុផល ខ្វាយខ្វល់មិនយល់ការ តវ៉ាមិនយល់សាច់រឿង សឿងបឿងទាំងងងឹតងងល់ វិលវល់តាមឧបាយគេបំពុលយើង ស៊ើងមមើងដូចទើបភ្ញាក់ពីដេក។ អ្វីដែលខ្ញុំខំប្រឹងនិយាយ និងសរសេររហូតមកនេះ ខ្ញុំមានគោលបំណងតែមួយគត់ គឺរួមចំណែករក្សាស្ថិរភាព និងនិរន្តរភាពជាតិ ខ្ញុំព្យាយាមចែករំលែកព័ត៌មាន ទិន្នន័យ និងការគិតគូរពិចារណាខ្លះៗដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍ដ៏ស្តួចស្តើង ដែលខ្ញុំមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានបងប្អូនមួយចំនួនដែលមិនសប្បាយចិត្តនឹងការនិយាយ និងសំណេររបស់ខ្ញុំ បានប្រើប្រាស់ពាក្យពេជន៍អសុរស និងជេរបញ្ចោរជាច្រើនចំពោះខ្ញុំ និងបានចោទប្រកាន់ខ្ញុំថា ខ្ញុំទ្រពង លក់ក្បាល លក់ឧត្តមគតិ ដើម្បីលុយកាក់ បុណ្យសក្ដិ និងមុខតំណែងជាដើម។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានលក់អ្វីឱ្យនរណា ហើយក៏មិនបានលុយកាក់ បុណ្យ ឬមុខតំណែងអ្វីពីការនិយាយ ឬការសរសេររបស់ខ្ញុំមួយកាក់មួយសេនណានោះទេ។ អ្វីដែលខ្ញុំបាន និងកំពុងធ្វើ គឺខ្ញុំត្រូវគប្បីចំពោះខ្លួនឯង ប្រជាជន និងប្រទេសជាតិ។ ខ្ញុំជាមន្ត្រីរាជការសាធារណៈ ខ្ញុំមានកាតព្វកិច្ចបម្រើប្រយោជន៍សាធារណៈតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន ខ្ញុំមានកាតព្វកិច្ចគោរពឋានានុក្រមរដ្ឋបាល គោរពថ្នាក់ដឹកនាំ និងមានប្រជាជនជាម្ចាស់។

អ្វីដែលដែលយើងទាំងអស់គ្នាប្រាថ្នាចង់ឃើញ គឺសង្គមយើងដែលមានប្រជាជនខ្លាំងទាំងអស់គ្នា គឺខ្លាំងដោយសមត្ថភាព បញ្ញា ស្មារតី មនសិការនិងឧត្តមគតិជាតិ សុខភាពល្អ និងមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិ។ ប្រជាជនជាកោសិកានៃសង្គម ប្រជាជនខ្លាំង សង្គមខ្លាំង ប្រជាជនខ្សោយ សង្គមក៏ខ្សោយដែរ។

យើងប្រាថ្នាចង់ឃើញប្រជាជនយើងមានជំនឿដោយផ្អែកលើវិទ្យាសាស្ត្រ ជាងជាងមន្តអាគម ជឿលើសមត្ថភាព ជាជាងការបន់ស្រន់ ជឿលើហេតុផល ជាជាងប្រជាភិថុតិ ជឿលើការពន្យល់តាមបែបវិទ្យាសាស្ត្រនិងផ្លូវច្បាប់ ជាជាងពាក្យចចាមអារ៉ាម ជឿលើសកម្មភាព និងសមិទ្ធផលជាក់ស្តែង ជាជាងវោហាសាសព្ទនយោបាយ ជឿលើជាតិខ្លួនឯង ជាជាងការញុះញង់របស់រទេស ជឿលើសច្ចធម៌ ជាជាងសីលធម៌ក្លែងក្លាយ ជឿលើសន្តិភាពជាក់ស្តែង ជាជាងសង្គ្រាមស្រមោល ជឿលើអ្នកនៅជាមួយយើង ជាជាងអ្នករត់ចោលស្រុក ជឿលើភ្នែកខ្លួនយើង ជាជាងមាត់របស់អ្នកនៅឆ្ងាយរាប់ពាន់យោជន៍ ហើយចុងក្រោយ សុំជឿលើខ្មែរ ជាជាងជាតិសាសន៍ដទៃ។

សម្រាប់ករណីរឿងតំបន់ត្រីកោណអភិកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) នេះ ខ្ញុំសូមបងប្អូនកុំច្រួលច្របល់ វាជាយន្តការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្វ នយោបាយ សង្គម វប្បធម៌ អប់រំ និងវិនិយោគ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ វាជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនមែនជាការកាត់ទឹកកាត់ដី ឬការដាក់ខេត្តខ្មែរទាំងបួនទៅអភិវឌ្ឍរួមគ្នាដូចការលើកឡើងរបស់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួននោះទេ។ អ្នកនយោបាយ និងអ្នកវិភាគមួយទាំងនោះ អ្នកខ្លះមិនដែលស្គាល់តំបន់ CLV-DTA ហ្នឹងបែរមុខទៅណាផង ដីមួយដុំត្រុំមួយដើម ក៏មិនស្គាល់ផង តែនិយាយធ្វើដូចជាច្បាស់ណាស់អីចឹង។

សម្រាប់ខ្ញុំ ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះការពន្យល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរបស់រាជបណ្ឌិត្យសភាកម្ពុជាកន្លងមក ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាល និងគាំទ្រក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ជាតិយើងដំណាលគ្នានឹងការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្តអភិវឌ្ឍតំបន់ព្រំដែនតាមរយ:ការកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន សាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីផ្សារ ការវិនិយោគ និងបង្កលក្ខខណ្ឌអំណោយផលផ្សេងទៀត ដើម្បីលើកទឹកចិត្តឱ្យប្រជាជនយើងទៅរស់នៅតំបន់ព្រំដែនឱ្យបានកាន់តែច្រើន។

ដូច្នេះ សូមបងប្អូន មេត្តាកុំជឿតាមការញុះញង់ ឬល្បិចកលនយោបាយរបស់ជនជ្រុលនិយម និងឱកាសនិយមទាំងខ្មែរនិងបរទេសមួយចំនួន ដែលចង់រុញឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលនិងភាពវឹកវរនយោបាយឱ្យសោះ។ យើងទាំងអស់គ្នាជាចំណែកមួយនៃភាពសុខសាន្តរបស់ជាតិយើង៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣៧ វិនាទី មុន

វង់តន្ត្រី Worldship Orchestra និងសមាគមវង់តន្ត្រីយុវជនអង្គរ បានប្រគំតន្រ្តីមិត្តភាពជាមួយគ្នា ដើម្បីកុមារកម្ពុជា

អត្ថាធិប្បាយ៤៨ នាទី មុន

បណ្ឌិត គិន ភា៖ កុំចាញ់ កុំចូល កុំជឿតាមការញុះញង់ ឬល្បិចកលនយោបាយរបស់ជនទ្រុស្តជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ច​២​ក្រុម ​ប្រើប្រាស់​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​ទប់ស្កាត់​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជីវករ​ផ្សារ​នានា​នៅ​ភ្នំពេញ​មិន​ចង់ឱ្យមាន​បាតុកម្ម​ឡើយនិង​ជឿជាក់ថា កិច្ច​សហ​ប្រតិ​បត្តិ​ការ CLV DTA បាន​ជួយ​អភិវឌ្ឍ​តំបន់​ព្រំដែន​ពិតប្រាកដ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរ​រាជធានី បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ជំងឺគ្រុនឈាម

ព័ត៌មានជាតិ១៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា៖ កងកម្លាំងប្រើអាវុធ សម្រាប់តែវាយបកជនជ្រុលនិយមបង្កអសន្តិសុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

បាត់ពីសិល្បៈជិត១០ឆ្នាំ កូនប្រុស ឈិនឡុង ចេញ MV ថ្មី រៀបរាប់ពីដំណើរជីវិតខ្លួនពាក់ព័ន្ធគ្រឿងញៀន

វប្បធម៌ ជំនឿ២៤ ម៉ោង មុន

អាវ ៤ ពណ៌​ នាំសំណាងពេញមួយឆ្នាំ សម្រាប់​ពាក់ក្នុងពិធីសែនក្បាលទឹកស្អែកនេះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្ស​ស្លាប់​៦​នាក់ ក្រោយ​ការ​វាយ​ប្រហារតាម​អាកាសរបស់​អ៊ីស្រាអែល​នៅ​លីបង់

ព័ត៌មានជាតិ១៩ ម៉ោង មុន

សាងសង់​ផ្លូវ​មានគុណភាពជាប់រឹងមាំ ឆ្លងកាត់ ៦ ដំណាក់កាល តាំង​ពី​រៀប​គ្រឹះក្រោម​ដល់​ស្រទាប់កៅស៊ូ​ខាងលើ

Sokha Hotels

ព័ត៌មានពេញនិយម