នយោបាយ
បណ្ឌិត គិន ភា ៖ «ផ្សែងនៃសង្គ្រាមត្រជាក់ទី២ បានចាប់ផ្តើមហុយហើយ»
បញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងបន្តយ៉ាងក្តៅគគុក។ សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកនៃអង្គការណាតូ បានបន្តផ្តល់អាវុធ និងសម្ភារៈសឹកដទៃទៅដល់កងទ័ពអ៊ុយក្រែន ដើម្បីវាយប្រយុទ្ធទប់ទល់នឹងកងទ័ពរុស្ស៊ីដែលកំពុងឡោមព័ន្ធទីក្រុងគៀវ។ ទិដ្ឋភាពទាំងអស់នេះ ត្រូវបានលោកបណ្ឌិត គិន ភា ដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ផ្សែងនៃសង្រ្គាមត្រជាក់លើកទី២ បានចាប់ផ្តើមហុយឡើងហើយ។

តាមរយៈទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ លោកបណ្ឌិតគិន ភា ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងដោយផ្តើមចេញពីកម្ពុជានៅចំពោះមុខបញ្ហារុស្ស៊ី និងអ៊ុយក្រែនថា សេចក្តីសម្រេចចិត្តរបស់កម្ពុជាក្នុងការបោះឆ្នោតគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងការចូលរួមជា Co-sponsor ផ្តួចផ្តើមគំនិតក្នុងសេចក្តីសម្រេចនេះដែលធ្វើឡើងក្នុងកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ មិនមែនជាជម្រើសរវាងប្រជាធិបតេយ្យនិងអាជ្ញាព្រឹត្តិទេ ប៉ុន្តែ វាជាជម្រើសរវាងសន្តិភាព និងសង្គ្រាម និង ជាជម្រើសរវាងដំណោះស្រាយបញ្ហាដោយការចរចាដោយសន្តិវិធីនិងការប្រើប្រាស់កម្លាំងបាយ។

លោកបានគូសបញ្ជាក់ថា «តែទោះជាយ៉ាងនេះក្តី ផ្សែងនៃសង្គ្រាមត្រជាក់ទី២ បានចាប់ផ្តើមហុយហើយ»។ សង្រ្គាមត្រជាក់ ឬហៅថា សង្រ្គាមមនោគមន៍វិជ្ជា គឺជាសង្រ្គាមរវាងរដ្ឋមួយ និងរដ្ឋមួយ ឬប្លុកមួយ និងប្លុកមួយទៀត ដោយមិនប្រាស់កម្លាំងយោធាដោយផ្ទាល់ ដើម្បីវាយប្រយុទ្ធគ្នា។ ប៉ុន្តែ ប្រទេសដែលធ្វើសង្រ្គាមត្រជាក់ជាមួយគ្នា ក៏អាចប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីឲ្យប្រទេសដទៃទៀតវាយប្រយុទ្ធគ្នាជំនួសដោយផ្ទាល់ជំនួសពួកគេ។ ពាក្យថា សង្រ្គាមត្រជាក់នេះ គឺត្រូវបានប្រើប្រាស់នៅក្នុងឆ្នាំ១៩៤៥ ដែលកាលណោះ គឺជាប្រឈមមុខដាក់គ្នាដោយមិនប្រើប្រាស់កម្លាំងយោធារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ឬរវាងប្លុកសេរី និងប្លុកកុម្មុយនីស្ត៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


