គុនល្បុក្កតោ Archives - Kampuchea Thmey Daily

និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង ជួបគ្នាជាថ្មីក្នុងមហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិននៅខេត្តសៀមរាប
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា–ចិន ២០២៦» ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីមហោស្រពនេះឡើងដោយមានការអញ្ជើញនិងនិមន្តរបស់ព្រះសង្ឃសៅលីងចំនួន១៦អង្គ បាននាំមកជាមួយក្បាច់ថាយជី និងកុងហ្វូ មកជួបជាថ្មីជាមួយក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ របស់កម្ពុជានៅមុខប្រាសាទបាយ័នខេត្តសៀមរាប។ មហោស្រពនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ វប្បធម៌ កីឡា និងការផ្លាស់ប្តូរប្រជាជនទៅវិញទៅមករវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ មានគុណភាព និងចីរភាព។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកព្រឹត្តិការណ៍នេះ ជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានគេហៅថា “មិត្តភាពដែកថែប”។ ទំនាក់ទំនងនេះ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន នយោបាយ សេដ្ឋកិច្ច វប្បធម៌ ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសវិស័យទេសចរណ៍ ដែលជាកម្លាំងជំរុញសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។ ក្នុងបរិបទសកលថ្មី ក្រោយវិបត្តិជាច្រើន កម្ពុជាបានបន្តខិតខំធ្វើបច្ចុប្បន្នភាពវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនោះ ទីផ្សារទេសចរចិន ត្រូវបានចាត់ទុកជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់ ដែលមានឥទ្ធិពលខ្ពស់ក្នុងការជំរុញកំណើនទេសចរណ៍កម្ពុជា។

លោកអភិបាលរងខេត្តមានប្រសសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ បានចូលរួមយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្ត ទៅកាន់ទីផ្សារទេសចរចិន និងអន្តរជាតិ ព្រមទាំងបង្ហាញថា សៀមរាប មិនត្រឹមតែជាទីកន្លែងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅទេសចរណ៍សម័យថ្មី ដែលរួមបញ្ចូលទាំងវប្បធម៌ កីឡា សិល្បៈ និងព្រឹត្តិការណ៍អន្តរជាតិដ៏រស់រវើក។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប នឹងបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការពង្រឹងសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍទីក្រុងឲ្យមានភាពស្រស់ស្អាត និងទាក់ទាញដើម្បីធានាថា ភ្ញៀវទេសចរទាំងអស់ទទួលបានបទពិសោធន៍ល្អប្រសើរ ប្រកបដោយភាពកក់ក្តៅ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

ព្រះតេជគុណ សី យ៉ានស៊ូ (Shi Yan Shu) ព្រះចៅអធិការមជ្ឈមណ្ឌលវប្បធម៌វត្ត សៅលីង ប្រចាំកម្ពុជា មានថេរដីកាថា មហោស្រពក្បាច់គុន នៅមុខប្រាសាទបាយ័ននេះ គឺជាភាពរស់រវើកនៃចំណងមិត្តភាពតាមរយៈក្បាច់គុន និងការរឹតចំណងសាមគ្គីភាពតាមរយៈវប្បធម៌កម្ពុជាចិន។ ក្នុងចំណោមប្រទេស៥៦ បានចូលរួមប្រកួតក្បាច់គុននៅទូទាំងពិភពលោក កម្ពុជាមានភាពលេចធ្លោជាងគេ ដោយក្បាច់គុនខ្មែរបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លំាង។ ចាប់តាំងពីមជ្ឈមណ្ឌលវប្បធម៌វត្ត សៅលីងប្រចាំកម្ពុជាបានបង្កើតនៅខែឧសភា២០២៤មក យើងតែងតែប្រើប្រាស់សមាធិ ក្បាច់គុន វិជ្ជាពេទ្យសិល្បៈជាមធ្យោបាយដើម្បីបន្តផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន និងលើកស្ទួយការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន។

ថ្លែងបើកព្រឹត្តិការណ៍មហោស្រព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា មហោស្រពក្បាច់ គុនចម្រុះ កម្ពុជា-ចិន អមដោយការបង្ហាញវប្បធម៌ចម្រុះ កម្ពុជា-ចិន នាពេលនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន និងបានប្រព្រឹត្តទៅក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹង ពង្រីក ពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ បានក្លាយជាសសរ ស្តម្ភដ៏រឹងមាំមួយដែលគាំទ្រដល់មិត្តភាពដែកថែប ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

លោករដ្ឋមន្ត្រី បន្ថែមថា ជាការពិតមិនអាចប្រកែកបាន អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្ដាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជាបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិន របស់មិត្តចិននៅកម្ពុជា។ ហេតុនេះសូមស្នើដល់ភាគីមិត្តចិន បន្តចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងជួយសម្របសម្រួលជាមួយភាគីចិនគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការអនុវត្តឆ្នាំទេសចរណ៍នេះ ឱ្យបានប្រកបដោយផ្លែផ្កា ក៏ដូចជាជំរុញឱ្យបណ្តាខេត្ត/ក្រុងនានារបស់ចិន សហការរៀបចំព្រឹត្តិការណ៍ខាងលើរួមគ្នាជាមួយក្រសួងទេសចរណ៍កម្ពុជា និងសូមអំពាវនាវដល់មិត្តចិនទាំងអស់ដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ជួយផ្សព្វផ្សាយពីសភាពការណ៍ ពិតរបស់ប្រទេសកម្ពុជា៕

អត្ថបទ៖ គឿន វ៉េត

The post និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង ជួបគ្នាជាថ្មីក្នុងមហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិននៅខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

ទូតអាមេរិក ជួយផ្សព្វផ្សាយគុនល្បុក្កតោ តាមរយៈផលិតវីដេអូបុណ្យចូលឆ្នាំខ្មែរ
ស្ថានទូតអាមេរិកនៅភ្នំពេញ សូមចូលរួមជូនពរដោយអស់ពីចិត្តដល់ប្រជាជនកម្ពុជា ក្នុងឱកាសចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ក្នុងឱកាសពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានក្តីសោមនសន្សរីករាយ ក្នុងការបង្ហាញនូវទស្សនីយភាពវីដេអូ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ៖ «រួមគ្នារក្សាមរតកខ្មែរ ​៖ ការរំលឹកដល់ក្បាច់គុនល្បុក្កតោ» ដែលជាការស្វែងយល់ពីសិល្បៈគុនដ៏ចំណាស់ពីបុរាណរបស់កម្ពុជា។

វីដេអូដែលបានផលិតនេះមានរយៈពេល ៥និង ៣២ នាទី  ត្រូវបានចែករំលែកនៅតាមរយៈបណ្តាញសង្គមដូចជា Facebook, YouTube, Instagram និង X យ៉ាងទូលំទូលាយ។

ក្នុងវីដេអូនេះ ម​ន្ត្រីអាមេរិកមួយក្រុមធ្វើការស្វែងយល់ពីប្រវត្តិក្បាច់គុនខ្មែរដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពអត់ធន់ និងអត្តសញ្ញាណជាតិខ្មែរ។ ការផលិតវីដេអូនេះឡើង ក៏ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះ ព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។

វីដេអូនេះ ក៏មានការចូលរួមថតពីលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មន្រ្តីជាន់ខ្ពស់ទាំងពីរបានចែករំលែកពីសារៈសំខាន់នៃការផ្ទេរប្រពៃណីបុរាណទៅជំនាន់ក្រោយ និងការសហការបន្តរវាងអាមេរិក និងកម្ពុជា ក្នុងការអភិរក្សវប្បធម៌។

រូបភាពដកចេញពីវីដេអូ

ស្ថានទូតអាមេរិកនៅភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលបានធ្វើឱ្យគម្រោងនេះអាចកើតមានបាន រួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរជាតិកម្ពុជា និងផលិតករវីដេអូ លោក សុខ ចាន់រ៉ាដូ និងក្រុមការងាររបស់លោក៕

The post ទូតអាមេរិក ជួយផ្សព្វផ្សាយគុនល្បុក្កតោ តាមរយៈផលិតវីដេអូបុណ្យចូលឆ្នាំខ្មែរ appeared first on Kampuchea Thmey Daily.

សង្រ្កាន្ត​ឆ្នាំ​ថ្មី​នៅ​រាជធានីភ្នំពេញ​ឆ្នាំ​នេះ​ ក្រុម​គុន​ល្បុក្កតោ​ប្រហែល​ ១០០​នាក់​នឹង​សម្ដែង​ជូន​មហាជន​ទស្សនា​
នគរសង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​នឹង​ធ្វើ​នៅ​រាជធានីភ្នំពេញ​ឆ្នាំ​នេះ​សហព័ន្ធ​គុន​ល្បក្កតោ និង​រៀបចំ​ការ​ឈុតសម្ដែង​ពិសេសៗ​ជា​ច្រើន​ និង​មាន​កីឡាករ​ កីឡាការិនី​សរុប​ប្រហែល​ ១០០​នាក់​ឯណោះ​បែងចែក​តាម​ទីតាំង​កំណត់​ដើម្បី​ផ្សព្វផ្សាយ​ជូន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទស្សនា​កម្សាន្ត។​

លោក​ អ៊ូ​ តារា

លោក​ អ៊ូ​ តារា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​នេះ​សហព័ន្ធ​គ្រោង​នឹង​សម្ដែង​នៅ​ទីតាំង​អចិន្ត្រៃយ៍​ធំ​មួយ​ក្នុង​ភូមិ​វប្បធម៌​ និង​មាន​ក្រុម​មួយ​ចំនួន​ទៀត​ដាក់​ពង្រាយ​តាម​បណ្ដោយ​ផ្លូវ​ Walk Street ផង​ដែរ។​ កម្លាំង​ដែល​នឹង​ត្រូវ​ចូលរួម​រៀបចំ​ និង​សម្ដែង​នេះ​មាន​ប្រហែល​ ១០០នាក់​ឯណោះ។​

ទិដ្ឋភាព​សម្ដែង​កន្លងទៅ

តំណាង​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​សម្ដែង​នៅ​ក្នុង​សង្ក្រាន្ត​នេះ​គឺ​មាន​ច្រើន​ទម្រង់​ យុទ្ធគុន​ចម្រុះ​ ក្បាច់​ស្នៀត​ប្រយុទ្ធ​ផ្សេង​ និង​ស្នៀត​ដំបង​ ដាវ​ និង​មាន​ជា​ក្បូន​ដង្ហែរ​ទ័ព​ដែល​មាន​លក្ខណៈ​ប្លែក​ភ្នែក​ និង​ជា​ទីចាប់​អារម្មណ៍​ជា​ច្រើន​ផង​ដែរ​។ នេះ​ជា​ការ​សម្ដែង​មួយ​ដើម្បី​បង្ហាញ​ជូន​ទស្សនា​ផង​ និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​នៃ​ក្បាច់​គុនបុរាណ​ខ្មែរ​ដល់​ភ្ញៀវ​ជាតិ​-អន្តរជាតិ​បាន​ដឹង​បាន​ស្គាល់​ផងដែរ។​

ទិដ្ឋភាព​សម្ដែង​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​នគរសង្ក្រាន្តឆ្នាំ​ថ្មី​នេះ​នឹង​ធ្វើ​ឡើង​នៅ​រាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៩​ ខែ​មេសា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ។​ ក្នុង​ពិធី​នេះ​ដែរ​នឹងមានការសម្តែងទម្រង់សិល្បៈបុរាណខ្មែរជាច្រើនទម្រង់ដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ ល្ខោនអាប៉េ សិល្បៈសៀក និង​កីឡា​អុកចត្រង្គ គុន​ល្បុក្កតោ​ជាដើម៕​

ទិដ្ឋភាព​តុបតែង​នៅ​សង្ក្រាន្តឆ្នាំ​ថ្មី​ (រូបភាព​ ស.ស.យ.ក រាជធានីភ្នំពេញ)

អត្ថបទដោយ៖ នួន ស៊ីណា​

The post សង្រ្កាន្ត​ឆ្នាំ​ថ្មី​នៅ​រាជធានីភ្នំពេញ​ឆ្នាំ​នេះ​ ក្រុម​គុន​ល្បុក្កតោ​ប្រហែល​ ១០០​នាក់​នឹង​សម្ដែង​ជូន​មហាជន​ទស្សនា​ appeared first on Kampuchea Thmey Daily.

ពេជ្រ ចរណៃ កាន់តែទទួលបានការសរសើរ បន្ទាប់ពីបង្កើតអាហារដ្ឋានម្ហូបខ្មែរ និងសាលាគុន ផ្សារភ្ជាប់វប្បធម៌ជាតិ
តារាសម្តែង និងជាគ្រូគុនល្បុក្កតោខ្មែរកញ្ញា ពេជ្រ ចរណៃ បានប្រកាសបើកសម្ពោធជាផ្លូវការនូវអាហារដ្ឋានម្ហូបខ្មែរ និងសាលាគុនល្បុក្កតោ នៅទីតាំងតែមួយ ខណៈនេះក៏ត្រូវបានសាធារណជនមើលឃើញថា ជាផ្នែកមួយនៃការចូលរួមលើកស្ទួយទាំងអាហាររបស់ខ្មែរ ពិសេសគឺសាលាគុនល្បុក្កតោ ពេជ្រ ចរណៃ ក្នុងការផ្សព្វផ្សាយ និងបណ្តុះបណ្តាលកូនខ្មែរ។

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឱ្យដឹងថា ពិធីសម្ពោធហាងអាហារដ្ឋានម្ហូបខ្មែរ កាហ្វេល្បុក្កតោ និងសាលាគុនល្បុក្កតោរបស់ខ្លួន នឹងចាប់ផ្តើមសម្ពោធ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង៣០នាទីព្រឹកដល់ម៉ោង០១រសៀល។ ចរណៃ បានឱ្យដឹងទៀតថា ថ្ងៃសម្ពោធហាង ចរណៃ ក៏មានសម្តែងរបាំខ្មែរផងដែរ។

គួររម្លឹកថា កាលពីថ្មីៗកន្លងទៅមហាជនអ្នកគាំទ្រមានក្តីអាណិតជាពន់ពេកចំពោះតារាសម្តែងនិងគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរគឺកញ្ញា ពេជ្រ ចរណៃ ដែលត្រូវខាត់បង់លុយខ្ទង់រាប់សែនដុល្លារ ខណ:ហាងឆេះទាំងស្រុងដោយសារករណីអគ្គិភ័យលេបត្របាក់អស់ទាំងយប់កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តារាស្រី ដែលតែងតែលេចធ្លោតាមរយ:ការងារសង្គមកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យអគ្គីសភ័យលេបត្របាក់ហាងនាងស្ទើរអស់ទាំងស្រុងនេះបណ្តាលមកពីសេខ្សែភ្លើងដែ លដំបូងឡើយឆេះរាលដាលចេញពីពីដានខាងលើទើ បធ្វើឲ្យអណ្តាតភ្លើងឆេះយ៉ាងសន្ទោសន្ទៅត្រឹមរយ:ពេលប្រមាណជាង១០នាទី។

ទោះបីជាយ៉ាងដោយមានការជួយជ្រោមជ្រែង និងក្តីអាណិតអាសូរពីសំណាក់មហាជន និងអ្នកគាំទ្រព្រមទាំងការខិតខំដោយផ្ទាល់ទីបំផុតហាងរបស់ ពេជ្រ ចរណៃ ក៏ត្រូវបានជួសជុលឡើងវិញរហូតចេញជារូបរាងដែលធ្វើឱ្យតារាស្រីរូបនេះមានឱកាសបើកសម្ពោធជាផ្លូវការនៅអាហារដ្ឋានម្ហូបខ្មែរ កាហ្វេល្បុក្កតោ និងសាលាគុនល្បុក្កតោនាថ្ងៃទី០១ ខែតុលានេះ៕ ចាន់រ៉ា

The post ពេជ្រ ចរណៃ កាន់តែទទួលបានការសរសើរ បន្ទាប់ពីបង្កើតអាហារដ្ឋានម្ហូបខ្មែរ និងសាលាគុន ផ្សារភ្ជាប់វប្បធម៌ជាតិ appeared first on Kampuchea Thmey Daily.

តារា​សម្តែង​ក្បាច់​គុន ពេជ្រ ចរណៃ ក្លាយជាពិធីការិនីក្នុងកម្មវិធីមួយ មានទាំងវប្បធម៌ ផ្សាភ្ជាប់កីឡា
កញ្ញា ពេជ្រ ចរណៃ ដែលជាគ្រូបង្វឹកគុនល្បុក្កតោខ្មែរ និងបច្ចុប្បន្នជាតារាសម្តែងម្នាក់ផងដែរ បានចាប់ដៃគូជាមួយ​តារា​សម្តែង​ ឡៃ ថៃចាន់ អតីតអ្នកហាត់កាយវប្បកម្មមួយរូប ធ្វើជាគណៈកម្មការ និងជា​ពិធីករ ពិធីការិនី នៅក្នុងកម្មវិធីប្រកួតកាយវប្បកម្ម “កម្លាំងគោជល់”។

រូបភាព

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងពិធីបើកសម្ពោធជាផ្លូវការនៃកម្មវិធីកាយវប្បកម្ម “កម្លាំងគោជល់” លោក ឡៃ ថៃចាន់ បានលើកឡើងថា៖ «នៅក្នុងកម្មវិធីនេះ ខ្ញុំមានអារម្មណ៍ប្លែក ដោយសារបេក្ខជនមកពីក្រុមគ្រួសាររៀងៗខ្លួន តាមបណ្តាខេត្តរៀងៗខ្លួន។ បន្ទាប់មកបេក្ខភាព​បានចូលរួមក្នុងកម្មវិធីនេះ ទាំងដែលការប្រកួតសូម្បីបេក្ខជន បេក្ខនារី ហើយសូម្បីពួកខ្ញុំ​ជា​ពិធីករ ពិធីការនី ក៏មិនដឹងអំពីលក្ខខណ្ឌនៃការប្រកួត»។

លោកឡៃ ថៃចាន់ បានបន្តថា ៖«ក្នុងការប្រកួតនេះ ខ្ញុំមានការភ្ញាក់ផ្អើលត្រង់ថា ​ការប្រកួតភាគច្រើន គឺជាល្បែងប្រជាប្រិយរបស់ខ្មែរតែម្តង។ ​ហើយនៅពេលប្រកួតកម្មវិធីហ្នឹង ពួកខ្ញុំជាពិធីករ ពិធីការិនីទាំងពីរនាក់ គឺមានការអាណិតទៅលើបេក្ខជន បេក្ខនារីមែនទែន។ បេក្ខជន បេក្ខនារី ដែលមកប្រកួតក្នុងកម្មវិធីនេះ គឺពួកគាត់ចង់ប្រកួតជាមួយខ្លួនឯង ថាក្នុងមួយជីវិតរបស់គាត់ គាត់អាចតស៊ូជាមួយកម្លាំងខ្លួនឯងបែបណា។ កម្មវិធីនេះ មិនត្រឹមតែប្រកួតជាមួយនឹងកម្លាំងទេ គឺស្មារតី ហើយទាក់ទងជាមួយភាពវៃឆ្លាតថែមទៀត»។

រូបភាព

ចំណែកកញ្ញា ពេជ្រ ចរណៃ វិញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ៖«ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណខ្លាំងមែនទែននៅកម្មវិធីកាយវប្បកម្ម ដែលបានបង្កើតកម្មវិធីនេះឡើង។ ហើយជាពិសេស គឺបានបញ្ចូល​សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរជាច្រើន។ ជាពិសេស គឺមានទម្រង់គុនល្បុក្កតោផងដែរ។ ក្នុងនាមខ្ញុំជាកីឡាការិនី និងអ្នកស្រឡាញ់ ហាត់រៀន គុនល្បុក្កតោជាង ១០ ឆ្នាំ នៅពេលឃើញកម្មវិធីរៀបចំដ៏ធំ បញ្ចូលជាមួយក្បាច់គុននេះមក មិនត្រឹមតែខ្ញុំទេ។ សូម្បីតែលោកគ្រូ អ្នកគ្រូ បងប្អូន ដែលហាត់ក្បាច់គុននេះ គឺពួកគាត់មានអារម្មណ៍សប្បាយចិត្ត»។

ទាក់ទងនឹងកម្មវិធីនេះ កញ្ញា ចរណៃ បានបញ្ជាក់ថា ក្នុងកម្មវិធីនេះ គឺមានបេក្ខជន បេក្ខនារី បានចុះឈ្មោះចូលរួមដល់ទៅ ១០០ នាក់ជាង ហើយការប្រកួតគឺធ្វើការជម្រុះតាមដំណាក់កាលៗ ដែលធ្វើឡើងនៅ ៣ រាជធានី-ខេត្ត។ ម្យ៉ាងទៀត កញ្ញា រំពឹងថា បន្ទាប់ពីមានកម្មវិធីនេះលេចរូបរាងឡើង នឹងធ្វើឱ្យប្រជាជនខ្មែរយើងស្រឡាញ់កីឡាកាន់តែច្រើន ព្រោះក្នុងកម្មវិធីនេះបានឆ្លុះបញ្ចាំងយ៉ាងច្រើនអំពីការប្រកួតកីឡាផ្សេងៗ។

រូបភាព

កម្មវិធីនេះ គឺរៀបចំឡើង ដើម្បីប្រកួតប្រជែងភាពរឹងមាំផ្នែកកាយសប្បទា បញ្ញា ស្មារតី ដំបូងបង្អស់នៅកម្ពុជា ផលិតឡើងដើម្បីលើកកម្ពស់ ក៏ដូចជាជំរុញទូរទស្សនិកជនគ្រប់ស្រទាប់ ឲ្យចេះស្រឡាញ់សុខភាព ការហាត់ប្រាណប្រចាំថ្ងៃ និងភាពរឹងមាំខាងផ្នែកស្មារតី។

បេក្ខជនមក​ពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងបាត់ដំបង ហើយជ្រើសរើសបានបេក្ខជនជើងខ្លាំងជាច្រើនរូប ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ដែលមានទឹកប្រាក់រង្វាន់ដ៏សម្បើម រហូតដល់ មួយរយលានរៀល (១០០លានរៀល) នៅ​ទូរទស្សន៍ CTN៕

រូបភាព

អត្ថបទ៖ កុសល

The post តារា​សម្តែង​ក្បាច់​គុន ពេជ្រ ចរណៃ ក្លាយជាពិធីការិនីក្នុងកម្មវិធីមួយ មានទាំងវប្បធម៌ ផ្សាភ្ជាប់កីឡា appeared first on Kampuchea Thmey Daily.

មុនលាចាកលោក ព្រឹទ្ធាចារ្យក្រមាមាស បានចារ “គុនល្បុក្កតោ” ក្នុងបេះដូងអ្នកបន្តវេនរួចទៅហើយ
មហាជនអ្នកគាំទ្រពិសេសសិស្សគុន បានបង្ហាញអារម្មណ៍ក្តុកក្តួលនិងសោកស្តាយជាខ្លាំង បន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោកគ្រូព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលជាព្រឹទ្ធាចារ្យផ្នែកវិស័យគុនល្បុក្កតោខ្មែរដ៏ល្បីឈ្មោះក្នុងការចូលរួមថែរក្សានិងអភិរក្សមួយវិស័យមួយនេះ។

ជាមួយនឹងដំណឹងដ៏សោកសៅនេះ ពេជ្រ ចរណៃ តារាសម្តែង និងជាសិស្សជំនិតរបស់លោកព្រឹទ្ធាចារ្យក្រមាមាស ស៊ាន គឹមស៊ាន បានរៀបរាប់ទាំងក្តុកក្តួលជាពន់ពេក ហាក់មិនអាចទទួលយកការបាត់បង់ព្រឹទ្ធាចារ្យមួយរូបដែលខ្លួនចាត់ទុកជា វីរៈបុរសគុនល្បុក្កតោខ្មែរ។

ដ្បិតតែមហាជន អ្នកគុនបុរាណខ្មែរ ពិសេសក្រុមគ្រួសាររបស់លោកគ្រូក្រមាមាស កំពុងសោកសៅ ក៏ដូចជាកាន់មរណទុក្ខ ប៉ុន្តែអ្វីដែលគួររំលឹកចងចាំពីលោកព្រឹទ្ធចារ្យ គឺការលះបង់ដ៏មហិមាររបស់លោកចំពោះ “គុនល្បុក្កតោ”។

តួយ៉ាង លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” ដោយលោកបានបណ្តុះបណ្តាលអ្នកជំនាន់ក្រោយជាច្រើន និងបានចងក្រងឯកសារក្បាច់គុនបុរាណខ្មែរដ៏មានតម្លៃទុកជាកេរដល់អ្នកជំនាន់ក្រោយ។

មិនតែប៉ុណ្ណោះ ព្រឹទ្ធាចារ្យគុនល្បុក្កតោរូបនេះ បានចូលរួមសកម្មភាពលើកស្ទួយវិស័យគុនបុរាណខ្មែរមួយនេះជាច្រើន រហូតពិភពលោកបានស្គាល់ និងល្បីរន្ទឺសុះសាយដដល់អន្តរជាតិថែមទៀត។ ជាក់ស្តែង បើទោះបីលោកមានអាយុច្រើនហើយក្តី តែលោកគ្រូតាបានប្រើពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោកខិតខំប្រឹងប្រែងចងក្រងឯកសារលើកស្ទួយផ្សព្វផ្សាយ និងលះបង់ច្រើនណាស់ដើម្បីវប្បធម៌ក្បាច់គុនបុរាណខ្មែរ “គុនល្បុក្កតោ”។

តាមរយៈសកម្មភាពផ្សព្វផ្សាយគុនល្បុក្កតោកន្លងមក លោកព្រឹទ្ធាចារ្យ បានបណ្តុះឆន្ទៈអ្នកបន្តវេនគុនល្បុក្កតោខ្មែរជាច្រើនរូប ដែលមិនត្រឹមតែអ្នកហាក់គុនខ្មែរប៉ុណ្ណោះ តែអ្នកទាំងនោះឭបានក្លាយជាផ្នែកនៃការនាំយកគុនខ្មែរទៅផ្សព្វផ្សាយគ្រប់ទិសទី ទោះបីជាសកម្មភាពខុសគ្នាក៏ដោយ។

ជាក់ស្តែង ដូចដែលអ្នកគុនល្បុក្កតោមួយចំនួនទាំងក្នុងស្រុក និងក្រៅ ចូលរួមផ្សព្វផ្សាយកន្លងមក មិនថាតាមរយៈព្រឹត្តិការណ៍វប្បធម៌ និងកម្មវិធីនានា ក៏ដូចជាបង្រៀនតាមសាលាគុននៅបរទេស និងក្នុងស្រុកផងដែរ ខណៈជំនាន់ក្រោយនៃអ្នកគុនល្បុក្កតោទាំងនោះ ពិតជាមានឆន្ទៈខ្ពស់ក្នុងការលើកស្ទួយ និងផ្សព្វផ្សាយគុនល្បុក្កតោមិនខុសពី ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន នោះឡើយ។

សូមបញ្ជាក់ដែរថា មុនពេលចែកឋានលោកគ្រូព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន តាមរយ:កិច្ចសម្ភាសធ្លាប់បានអំពាវនាវនិងបំផុសដាស់តឿនជាថ្មីដល់កូនខ្មែរគ្រប់រូបត្រូវចូលរួមស្មារតី ដើម្បីថែរក្សាអភិរក្សនូវក្បាច់គុនបុរាណល្បុក្កតោខ្មែរឲ្យកាន់តែមានភាពរីកចម្រើននិងល្បីរីកសុះសាយបន្ថែមទៀតដល់ពិភពលោក៕ អត្ថបទ៖ ចាន់រ៉ា

The post មុនលាចាកលោក ព្រឹទ្ធាចារ្យក្រមាមាស បានចារ “គុនល្បុក្កតោ” ក្នុងបេះដូងអ្នកបន្តវេនរួចទៅហើយ appeared first on Kampuchea Thmey Daily.

ពេជ្រ ចរណៃ លើកឡើង ៤ ចំណុច ពាក់ព័ន្ធក្បាច់គុនល្បុក្កតោខ្មែរ
ជា​គ្រូ​គុន​ល្បុក្កតោ និង​តារា​សម្តែង​ផង​នោះ កញ្ញា ពេជ្រ ចរណៃ កន្លងមក តែង​បាន​ចេញមុខ​ទទូច ដោយ​ចង់​ឃើញ​កូន​ខ្មែរ​គ្រប់រូប​ពួតដៃគ្នា ដើម្បី​ចូលរួម​ក្នុង​កា​ហាត់រៀន​អភិរក្ស​ដល់​វិស័យ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ឲ្យ​បាន​ច្រើន​ដូច​គេ​ដែល​ហាត់​តេក្វាន់ដូ។

ទោះបី​យ៉ាងណា​តារា​ស្រី​រូប​ស្រស់ ពេជ្រ ចរណៃ រហូត​មកដល់ពេលនេះ​នៅតែ​មិន​ភ្លេច​ចំពោះ​ការ​ស្នើ ក៏​ដូចជា​ការ​អំពាវនាវ​យុវជន​ខ្មែរ​ឲ្យ​ចូលរួម​លើកស្ទួយ​អភិរក្ស​តាមរយៈ​ការ​ហាត់​រៀន​នូវ​គុន​ល្បុក្កតោ​ខ្មែរ។ ប៉ុន្តែ​ទន្ទឹមគ្នា​នេះ​ដែរ កញ្ញា ពេជ្រ ចរណៃ ក៏បាន​ស្នើ ៤ ចំណុច ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​កាន់តែ​លើក​ស្ទួយ​វិស័យ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ។

តារា​សម្តែង ពេជ្រ ចរណៃ បាន​និយាយ​ថា ក្បាច់គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​បុរាណ​ខ្មែរ​តាំង​បុរាណកាល​មក ដែល​ដូនតា​ខ្មែរ​បាន​រក្សា​ទុក​ឲ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ។ ក្រោយពី​ការ​កប់​យ៉ាង​ជ្រៅ​អស់​រយៈពេល​ជាង ២ ០០០ ឆ្នាំ ពេលនេះ គុន​ល្បុក្កតោ​បាន​រស់​ឡើង​វិញ​ហើយ ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត​របស់​ថ្នាក់ដឹកនាំ និង​ការ​ចូលរួម​ចំណែក​ពី​លោកគ្រូ​តា​ព្រឹទ្ធាចារ្យ សាន គឹមស៊ាន និង​លោកគ្រូ អ្នកគ្រូ រួម​ទាំង​សិស្ស​គុន​ទាំងអស់ ទើប​នៅ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ក្បាច់គុន​ល្បុក្កតោ ត្រូវ​បាន​អង្គការ​យូណេស្កូ ប្រកាស​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​តំណាង​សម្បត្តិ​បេតិកភណ្ឌ​អរូបី នៃ​មនុស្សជាតិ។

កញ្ញា ពេជ្រ ចរណៃ បាន​និយាយ​បញ្ជាក់​ថា ថ្វីបើ​រាល់ថ្ងៃ​នេះ​ក្បាច់គុន​បុរាណ​ខ្មែរ គុន​ល្បុក្កតោ​មាន​ការ​ទទួល​ស្គាល់​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ហើយក៏​បាន​ដាក់​បញ្ចូល​ក្នុង​វិញ្ញាសា​ស៊ីហ្គេម​ដែរ តែ​ហេតុអ្វី​បាន​ជា​មិន​សូវ​មាន​ការ​រៀបចំ​ការ​ប្រកួត​ក្បាច់គុន​ល្បុក្កតោ​ឲ្យ​ដូច​ការ​ប្រកួត​គុន​ខ្មែរ​?។

តារា​ស្រី​រូប​នេះ បាន​បញ្ចេញ​ទស្សនៈ​ដូច្នេះ​ថា ៖ «១.ខ្ញុំ​យល់ថា បើ​កម្មវិធី​ប្រកួត​គុន​ខ្មែរ ឬ ប្រដាល់​រាល់​អាទិត្យ​មាន​ការ​បញ្ចូល​ការ​ប្រកួត​គុន​ល្បុក្កតោ​មួយ​គូ ឬ​ពីរ​គូ ជា​ការ​ទាក់ទាញ​អ្នកទស្សនា​គឺ​ពិតជា​ល្អ​ណាស់។ ២.​គួរ​តែ​បង្កើត​កម្មវិធី​សម្ដែង​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​បើកឆាក​កម្មវិធី​ប្រដាល់ ឬ​គុន​ខ្មែរ​ឲ្យ​បាន​ច្រើន គឺ​កាន់តែ​ល្អ ព្រោះ​មាន​ក្បាច់​ជាច្រើន​ដែល​មិន​បាន​យក​ទៅ​ប្រកួត ព្រោះ​ច្រើន គឺជា​ក្បាច់​គ្រោះថ្នាក់​(ក្បាច់​សម្លាប់​) បើ​ដក​ក្បាច់​ពិសេសៗ មិន​ឲ្យ​ប្រកួត គួរ​តែ​ដាក់​ក្នុង​កម្មវិធី​សម្ដែង​បង្ហាញ​វិញ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ពី​ក្បាច់គុន​បុរាណ​ខ្មែរ​កាន់តែ​ច្រើន និង​ច្បាស់​- ល​-។ ៣.យើង​គួរ​តែ​មាន​ជើងឯក​គុន​ល្បុក្កតោ​ថ្នាក់​ជាតិ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ពង្រឹង​ស្មារតី​កីឡាករ កីឡា​ការិនី​គុន​ល្បុក្កតោ។ និង ៤.គួរតែ​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ក្នុង​ម៉ោង​សិក្សា ម៉ោង​កីឡា តាំងពី​ថ្នាក់​ទាប ដល់​ថ្នាក់​ខ្ពស់ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ មាន​ឱកាស​បាន​សិក្សា​ស្វែងយល់ និង​ហាត់រៀន​បន្ត»។

ពេជ្រ ចរណៃ លើកឡើង​ទៀត​ថា «ក្នុង​សំណេរ​ដែល​នាង​ខ្ញុំ​បាន​លើក​ឡើង​ខាងលើ​នេះ បើ​មាន​ការ​ខុសឆ្គង​ត្រង់ណា ក៏​សុំ​អភ័យទោស ទាំងនេះ​គ្រាន់តែ​ជា​ការ​យល់​ឃើញ​របស់ខ្ញុំ ចំណុច​សំខាន់ គឺ​បណ្ដុះ​ធនធាន​ឲ្យ​បាន​ច្រើន ហើយ​រក​ទីផ្សារ​សម្រាប់​ពួកគាត់​ផង ព្រោះ​ទម្រាំ​ចេះ និង​ក្លាយ​ជា​អ្នក​ជំនាញ គឺ​ចំណាយ​ពេលវេលា​ច្រើន​ណាស់ ខិតខំ​អត់ធ្មត់​ណាស់ លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត និង​ថវិកា​ផ្ទាល់ខ្លួន»។

បន្ថែម​ពី​នេះ កញ្ញា ពេជ្រ ចរណៃ បាន​និយាយ​ថា បើ​ការ​ហាត់​ចេះ​ហើយ​មិន​មាន​ទីផ្សារ មិន​មាន​ការ​ប្រកួត ឬ សម្ដែង​បង្ហាញ មិន​យូរ​ទេ ពួកគាត់​នឹង​បាក់​ទឹកចិត្ត​បោះបង់​លែង​ហាត់​បន្ត​ជាមិនខាន នោះ​យើង​មាន​ឈ្មោះ​ជា​ម្ចាស់​ក្បាច់គុន តែ​មិន​មាន​អ្នកចេះ​ក្បាច់គុន​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

The post ពេជ្រ ចរណៃ លើកឡើង ៤ ចំណុច ពាក់ព័ន្ធក្បាច់គុនល្បុក្កតោខ្មែរ appeared first on Kampuchea Thmey Daily.

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ «ជំនួបរវាងក្បាច់​គុន​ល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ» នឹងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លើក​ឡើង​ថា ព្រឹត្តិការណ៍«ជំនួប​រវាង​ក្បាច់គុន​ល្បុក្កតោ និង​សៅ​លីញ នៅ​ទឹកដី​អង្គរ​» នឹង​ចូលរួម​ចំណែក​ដល់​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាពិសេស ខេត្ត​សៀមរាប។

នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្វាគមន៍ ព្រះសង្ឃ​សៅ​លីញ ដែល​និមន្ត​មកពី​ខេត្ត ហឺណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រឹត្តិការណ៍ «ជំនួប​រវាង​ក្បាច់គុន​ល្បុក្កតោ និង​សៅ​លីញ នៅ​ទឹកដី​អង្គរ​»។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ឲ្យ​ដឹង​បន្ត​ថា «ជំនួប​រវាង​ក្បាច់គុន​ល្បុក្កតោ និង​សៅ​លីញ នៅ​ទឹកដី​អង្គរ​» នេះ ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ «ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ឆ្នាំ ២០២៤» ដែល​ត្រូវ​បាន​សម្ពោធ កាលពី​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ នៅ​ខេត្ត​សៀមរាប។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​សរសេរ​បន្ថែម​ថា ព្រឹត្តិការណ៍«ជំនួប​រវាង​ក្បាច់គុន​ល្បុក្កតោ និង​សៅលីញ នៅ​ទឹកដី​អង្គរ​» នឹង​ចូលរួម​ចំណែក​ដល់​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជាពិសេស ខេត្ត​សៀមរាប។ ឯកឧត្ដម ក៏បានកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្ត​សៀមរាប និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្ដួចផ្ដើម​គំនិត និង​រៀបចំ​កម្មវិធី​នេះ​ឡើង។

គួរ​ជម្រាប​ថា ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​ខេត្ត​ហឺណាន របស់​ប្រទេស​ចិន ប្រារព្ធ​រួមគ្នា​ជា​លើក​ទី ១ នូវ​ព្រឹត្តិការណ៍ «ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ការ​សម្ដែង​ក្បាច់គុន​សៅលីញ និង​គុន​ល្បុក្កតោ»។ ព្រឹត្តិការណ៍​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២៤ នៅ​បរិវេណ​ខាងជើង​ប្រាសាទ​បាយ័ន នៃ​ខេត្ត​សៀមរាប។

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា​រវាង​ខេត្ត​ហឺណាន និង​ខេត្ត​សៀមរាប រួម​ជាមួយ​ការ​សម្ដែង​រួមគ្នា​រវាង​ក្បាច់គុន​សៅលីញ និង​ក្បាច់​គុន​ល្បុក្កតោ។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ការ​សម្ដែង​ក្បាច់គុន​សាវលីញ និង​គុន​ល្បុក្កតោ នៅ​អង្គរ (When Shaolin Meets Bokator at Angkor)” រៀបចំ​ឡើង​ក្រោម​យុទ្ធនាការ “ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន-ប្រជាជន​កម្ពុជា-ចិន ២០២៤”៕

អត្ថបទ ៖ ពិសី

The post ឯកឧត្ដម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ «ជំនួបរវាងក្បាច់​គុន​ល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ» នឹងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា appeared first on Kampuchea Thmey Daily.