Connect with us

កីឡា

សង្រ្កាន្ត​ឆ្នាំ​ថ្មី​នៅ​រាជធានីភ្នំពេញ​ឆ្នាំ​នេះ​ ក្រុម​គុន​ល្បុក្កតោ​ប្រហែល​ ១០០​នាក់​នឹង​សម្ដែង​ជូន​មហាជន​ទស្សនា​

បានផុស

នៅ

នគរសង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​នឹង​ធ្វើ​នៅ​រាជធានីភ្នំពេញ​ឆ្នាំ​នេះ​សហព័ន្ធ​គុន​ល្បក្កតោ និង​រៀបចំ​ការ​ឈុតសម្ដែង​ពិសេសៗ​ជា​ច្រើន​ និង​មាន​កីឡាករ​ កីឡាការិនី​សរុប​ប្រហែល​ ១០០​នាក់​ឯណោះ​បែងចែក​តាម​ទីតាំង​កំណត់​ដើម្បី​ផ្សព្វផ្សាយ​ជូន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទស្សនា​កម្សាន្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ូ​ តារា

លោក​ អ៊ូ​ តារា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​នេះ​សហព័ន្ធ​គ្រោង​នឹង​សម្ដែង​នៅ​ទីតាំង​អចិន្ត្រៃយ៍​ធំ​មួយ​ក្នុង​ភូមិ​វប្បធម៌​ និង​មាន​ក្រុម​មួយ​ចំនួន​ទៀត​ដាក់​ពង្រាយ​តាម​បណ្ដោយ​ផ្លូវ​ Walk Street ផង​ដែរ។​ កម្លាំង​ដែល​នឹង​ត្រូវ​ចូលរួម​រៀបចំ​ និង​សម្ដែង​នេះ​មាន​ប្រហែល​ ១០០នាក់​ឯណោះ។​

ទិដ្ឋភាព​សម្ដែង​កន្លងទៅ

តំណាង​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​សម្ដែង​នៅ​ក្នុង​សង្ក្រាន្ត​នេះ​គឺ​មាន​ច្រើន​ទម្រង់​ យុទ្ធគុន​ចម្រុះ​ ក្បាច់​ស្នៀត​ប្រយុទ្ធ​ផ្សេង​ និង​ស្នៀត​ដំបង​ ដាវ​ និង​មាន​ជា​ក្បូន​ដង្ហែរ​ទ័ព​ដែល​មាន​លក្ខណៈ​ប្លែក​ភ្នែក​ និង​ជា​ទីចាប់​អារម្មណ៍​ជា​ច្រើន​ផង​ដែរ​។ នេះ​ជា​ការ​សម្ដែង​មួយ​ដើម្បី​បង្ហាញ​ជូន​ទស្សនា​ផង​ និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​នៃ​ក្បាច់​គុនបុរាណ​ខ្មែរ​ដល់​ភ្ញៀវ​ជាតិ​-អន្តរជាតិ​បាន​ដឹង​បាន​ស្គាល់​ផងដែរ។​

ទិដ្ឋភាព​សម្ដែង​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​នគរសង្ក្រាន្តឆ្នាំ​ថ្មី​នេះ​នឹង​ធ្វើ​ឡើង​នៅ​រាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៩​ ខែ​មេសា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ។​ ក្នុង​ពិធី​នេះ​ដែរ​នឹងមានការសម្តែងទម្រង់សិល្បៈបុរាណខ្មែរជាច្រើនទម្រង់ដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ ល្ខោនអាប៉េ សិល្បៈសៀក និង​កីឡា​អុកចត្រង្គ គុន​ល្បុក្កតោ​ជាដើម៕​

ទិដ្ឋភាព​តុបតែង​នៅ​សង្ក្រាន្តឆ្នាំ​ថ្មី​ (រូបភាព​ ស.ស.យ.ក រាជធានីភ្នំពេញ)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម