Connect with us

ព័ត៌មានជាតិ

ទូតអាមេរិក ជួយផ្សព្វផ្សាយគុនល្បុក្កតោ តាមរយៈផលិតវីដេអូបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

ស្ថានទូតអាមេរិកនៅភ្នំពេញ សូមចូលរួមជូនពរដោយអស់ពីចិត្តដល់ប្រជាជនកម្ពុជា ក្នុងឱកាសចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ក្នុងឱកាសពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានក្តីសោមនសន្សរីករាយ ក្នុងការបង្ហាញនូវទស្សនីយភាពវីដេអូ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ៖ «រួមគ្នារក្សាមរតកខ្មែរ ​៖ ការរំលឹកដល់ក្បាច់គុនល្បុក្កតោ» ដែលជាការស្វែងយល់ពីសិល្បៈគុនដ៏ចំណាស់ពីបុរាណរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដែលបានផលិតនេះមានរយៈពេល ៥និង ៣២ នាទី  ត្រូវបានចែករំលែកនៅតាមរយៈបណ្តាញសង្គមដូចជា Facebook, YouTube, Instagram និង X យ៉ាងទូលំទូលាយ។

ក្នុងវីដេអូនេះ ម​ន្ត្រីអាមេរិកមួយក្រុមធ្វើការស្វែងយល់ពីប្រវត្តិក្បាច់គុនខ្មែរដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពអត់ធន់ និងអត្តសញ្ញាណជាតិខ្មែរ។ ការផលិតវីដេអូនេះឡើង ក៏ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះ ព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។

វីដេអូនេះ ក៏មានការចូលរួមថតពីលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មន្រ្តីជាន់ខ្ពស់ទាំងពីរបានចែករំលែកពីសារៈសំខាន់នៃការផ្ទេរប្រពៃណីបុរាណទៅជំនាន់ក្រោយ និងការសហការបន្តរវាងអាមេរិក និងកម្ពុជា ក្នុងការអភិរក្សវប្បធម៌។

រូបភាពដកចេញពីវីដេអូ

ស្ថានទូតអាមេរិកនៅភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលបានធ្វើឱ្យគម្រោងនេះអាចកើតមានបាន រួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរជាតិកម្ពុជា និងផលិតករវីដេអូ លោក សុខ ចាន់រ៉ាដូ និងក្រុមការងាររបស់លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម