ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ កាន់តែទទួលបានការសរសើរ បន្ទាប់ពីបង្កើតអាហារដ្ឋានម្ហូបខ្មែរ និងសាលាគុន ផ្សារភ្ជាប់វប្បធម៌ជាតិ
តារាសម្តែង និងជាគ្រូគុនល្បុក្កតោខ្មែរកញ្ញា ពេជ្រ ចរណៃ បានប្រកាសបើកសម្ពោធជាផ្លូវការនូវអាហារដ្ឋានម្ហូបខ្មែរ និងសាលាគុនល្បុក្កតោ នៅទីតាំងតែមួយ ខណៈនេះក៏ត្រូវបានសាធារណជនមើលឃើញថា ជាផ្នែកមួយនៃការចូលរួមលើកស្ទួយទាំងអាហាររបស់ខ្មែរ ពិសេសគឺសាលាគុនល្បុក្កតោ ពេជ្រ ចរណៃ ក្នុងការផ្សព្វផ្សាយ និងបណ្តុះបណ្តាលកូនខ្មែរ។

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឱ្យដឹងថា ពិធីសម្ពោធហាងអាហារដ្ឋានម្ហូបខ្មែរ កាហ្វេល្បុក្កតោ និងសាលាគុនល្បុក្កតោរបស់ខ្លួន នឹងចាប់ផ្តើមសម្ពោធ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង៣០នាទីព្រឹកដល់ម៉ោង០១រសៀល។ ចរណៃ បានឱ្យដឹងទៀតថា ថ្ងៃសម្ពោធហាង ចរណៃ ក៏មានសម្តែងរបាំខ្មែរផងដែរ។
គួររម្លឹកថា កាលពីថ្មីៗកន្លងទៅមហាជនអ្នកគាំទ្រមានក្តីអាណិតជាពន់ពេកចំពោះតារាសម្តែងនិងគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរគឺកញ្ញា ពេជ្រ ចរណៃ ដែលត្រូវខាត់បង់លុយខ្ទង់រាប់សែនដុល្លារ ខណ:ហាងឆេះទាំងស្រុងដោយសារករណីអគ្គិភ័យលេបត្របាក់អស់ទាំងយប់កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តារាស្រី ដែលតែងតែលេចធ្លោតាមរយ:ការងារសង្គមកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យអគ្គីសភ័យលេបត្របាក់ហាងនាងស្ទើរអស់ទាំងស្រុងនេះបណ្តាលមកពីសេខ្សែភ្លើងដែ លដំបូងឡើយឆេះរាលដាលចេញពីពីដានខាងលើទើ បធ្វើឲ្យអណ្តាតភ្លើងឆេះយ៉ាងសន្ទោសន្ទៅត្រឹមរយ:ពេលប្រមាណជាង១០នាទី។
ទោះបីជាយ៉ាងដោយមានការជួយជ្រោមជ្រែង និងក្តីអាណិតអាសូរពីសំណាក់មហាជន និងអ្នកគាំទ្រព្រមទាំងការខិតខំដោយផ្ទាល់ទីបំផុតហាងរបស់ ពេជ្រ ចរណៃ ក៏ត្រូវបានជួសជុលឡើងវិញរហូតចេញជារូបរាងដែលធ្វើឱ្យតារាស្រីរូបនេះមានឱកាសបើកសម្ពោធជាផ្លូវការនៅអាហារដ្ឋានម្ហូបខ្មែរ កាហ្វេល្បុក្កតោ និងសាលាគុនល្បុក្កតោនាថ្ងៃទី០១ ខែតុលានេះ៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


