គំនិតអាជីវកម្ម Archives - Kampuchea Thmey Daily

អាជីវកម្មក្លឹបហាត់ប្រាណកំពុងពេញនិយម ខណៈមនុស្សចាប់ផ្តើមគិតពីសុខភាពរាងកាយ
អាជីវកម្មក្លឹបហាត់ប្រាណ បានកំពុងពេញនិយមនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលមនុស្សគ្រប់ស្រទាប់ វណ្ណៈ និងគ្រប់វ័យបានយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាសុខភាព។

លោក ជីវ ម៉េងហួរ ម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែងឈ្មោះ One Goal Jumping Club ដែលជាក្លឹបផ្ដោតសំខាន់ ទៅលើលំហាត់ប្រាណក្នុងការសម្រក និងដំឡើងគីឡូ បានលើកឡើងថា សព្វថ្ងៃនេះ ការទទួលទានអាហាររបស់ប្រជា ពលរដ្ឋមានជាតិខ្លាញ់ខ្ពស់ ខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលងាយនឹងបណ្ដាលឱ្យឡើងគីឡូ ឬលើសជាតិខ្លាញ់ ជាដើម។

ដោយមើញឃើញអំពីបញ្ហាបែបនេះ លោក ជីវ ម៉េងហួរ និងសមាជិកពីរនាក់ទៀត បានចូលរួមសហការគ្នាជាក្រុមដើម្បី បង្កើតក្លឹបហាត់ប្រាណឈ្មោះថា One Goal នេះឡើង។ លោក ម៉េងហួរ បានបញ្ជាក់បន្ថែមថា សម្រាប់ក្លឹបផ្ដោតតែទៅ លើការលោតតាមចង្វាក់បទភ្លេង ដូច្នេះដើមទុនក្នុងចាប់ផ្ដើមដំបូងមានប្រហែលជាង ៥ ពាន់ដុល្លារ ដែលចំណាយ សំខាន់ទៅឧបករណ៍ Jumping តែប៉ុណ្ណោះ។

លោក ជីវ ម៉េងហួរ បានបន្ថែមថា ចំពោះចំនួនអ្នកដែលមកហាត់ប្រាណជាប្រចាំប្រមាណមានចន្លោះពី ៣៥-៥០នាក់នៅ ក្នុងមួយថ្ងៃ។ សម្រាប់តម្លៃវិញសមរម្យ ដោយក្នុងមួយនាក់ត្រឹមតែ ២ម៉ឺនរៀលក្នុងមួយម៉ោង និងបើគិតជាខែវិញមានតម្លៃ ៩៩ ដុល្លារ ក្នុងនោះមានគ្រូបង្វឹក និងអាហារបំប៉នផ្សេងៗ។

សម្រាប់ក្លឹបទទួលបានប្រាក់ចំណេញជាមធ្យម ២ ១០០ដុល្លារនៅក្នុងមួយខែ ក្រោយ​ត្រូវចំណាយផ្សេងៗរួមមានទៅលើក ថ្លៃទីតាំង, ទឹកភ្លើង, សន្ដិសុខ, អ្នកគិតលុយ និងចំណាយចាំបាច់ផ្សេងៗសរុបប្រមាណ ១ ៩០០ ដុល្លារ។ ​

កញ្ញា ឆិល ស្រីរដ្ឋ ជាអ្នកបង្វឹកផ្នែកស្រក-ឡើងគីឡូ នៅក្លឹប One Goal បានរៀបរាប់ដូច្នេះថា ការហាត់ប្រាណបែប លោត ជាវិធីម្យ៉ាងដែលមានភាពងាយស្រួល ដោយគ្រាន់តែលោតតាមចង្វាក់បទភ្លេង ទៅតាមការណែនាំរបស់គ្រូបង្វឹក ប៉ុណ្ណោះ។ កញ្ញាបន្តថា ការធ្វើដូច្នេះគឺសប្បាយ​ ហើយអាចស្រកគីឡូបានទៀតផងដែរ។

លោក ជីវ ម៉េងហួរ បានលើកឡើងថា «ខ្ញុំពិតជាលើកទឹកចិត្តសម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មប្រភេទក្លឹបហាត់ប្រាណ នេះ ព្រោះមានហានិភ័យទាប ចំណាយដើមទុនតិច ពិសេសអាចជូយដល់មនុស្សដែលរស់នៅក្នុងសហគមន៍ជុំវិញក្លឹប ឱ្យសុខភាពល្អបានទៀតផងដែរ»។

អត្ថបទ៖ ផល ធារិត

The post អាជីវកម្មក្លឹបហាត់ប្រាណកំពុងពេញនិយម ខណៈមនុស្សចាប់ផ្តើមគិតពីសុខភាពរាងកាយ appeared first on Kampuchea Thmey Daily.

ចង់​ជួយ​កូនៗ​ឲ្យ​មានគំនិត​អាជីវកម្ម​តាំង​ពី​នៅ​វ័យក្មេង​?
ចាប់ផ្ដើម​អាជីវកម្ម​ផ្ដល់​នូវ​បទពិសោធន៍​ជីវិត​ ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​កុមារ​ បូករួម​នឹង​ការ​អភិវឌ្ឍ​ជំនាញ​ជាក់ស្ដែង ​ដូចជា​ការ​រៀបចំ​ការ​គ្រប់គ្រង ​ដោះស្រាយ​បញ្ហា​ប្រាក់​​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាដើម។

នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​ឪពុកម្ដាយ​ត្រូវ​ជួយ​កូនតូចៗ​ ឲ្យ​កាន់​តែ​មាន​បទពិសោធន៍​ក្នុង​ជីវិត​ពួកគេ ៖

១. ឲ្យ​កូន​ដេញ​តាម​ចំណង់ចំណូលចិត្ត​របស់​ពួកគេ

បើ​ចង់​ឲ្យ​កូន​រីករាយ​នឹង​បទពិសោធន៍ ​ហើយ​មិន​បាត់បង់​ចំណាប់​អារម្មណ៍​ ជា​ការ​សំខាន់ដែល​ត្រូវ​ឲ្យ​កូន​ងប់ងុល​នឹង​រឿង​ដែល​ពួកគេ​កំពុង​ធ្វើ។ បើ​កូន​មិន​មាន​គំនិត​អាជីវកម្ម​នៅ​ក្នុង​ចិត្ត ​ទុក​ឲ្យពួកគេ​ធ្វើ​បញ្ជី​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ។ បើ​កូន​ស្រឡាញ់​សត្វ​ អាច​ចាប់ផ្ដើម​អាជីវកម្ម​សត្វ​ចិញ្ចឹម​បាន។

ពួកគេ​អាច​រៀបចំ​សិក្ខាសាលា​ស្ដីពី​ការ​សម្ដែង​សម្រាប់​ក្មេង​តូចៗ ​នៅ​ក្នុង​សង្កាត់​ បង្រៀន​មេរៀន​តន្ត្រី​ ឬ​អាច​រចនា​កម្មវិធី​ទូរស័ព្ទ​ចល័ត​ជាដើម។

២. កំណត់​គោលដៅ​និង​ធ្វើ​ផែនការ

ឲ្យ​កូន​គិត​ពី​គ្រប់​រឿង​ទាំងអស់​ដែល​ត្រូវការ​ ដើម្បី​បង្វែរ​គំនិត​របស់​កូន​ឲ្យ​ក្លាយ​ជា​ការ​ពិត។ តើ​ពួកគេ​ត្រូវ​ការ​ឧបករណ៍​អ្វីខ្លះ​ ការ​ផ្គត់ផ្គង់​ ឬ​ការ​បណ្ដុះបណ្ដាល? បើ​កូន​កំពុង​កាត់​ស្មៅ​ តើ​ពួកគេ​ត្រូវ​ការ​អ្វីខ្លះ?

ពួកគេ​គួរ​តែ​សរសេរ​គោលដៅ​សម្រាប់​អាជីវកម្ម​ រួមមាន​ទាំង​គោលដៅ​ហិរញ្ញវត្ថុ​ និង​អ្វី​ផ្សេង​ទៀត​ដែល​កូន​ៗ​ចង់​សម្រេច​បាន។

៣. ណែនាំ​គំនិត​នៃ​ការ​គ្រប់គ្រង​ប្រាក់

អាជីវកម្ម​គឺ​ជា​វិធី​ដ៏​ល្អ​មួយ ​ដើម្បី​ណែនាំ​កុមារ​ឲ្យចេះ​ជំនាញ​គ្រប់គ្រង​ប្រាក់​មូលដ្ឋាន ​ក៏​ដូចជា​ប្រធានបទ​ស្មុគស្មាញ​ដូចជា​ការ​គណនា​ប្រាក់ចំណេញ ​និង​ការ​គ្រប់គ្រង​ប្រាក់។ ក្មេង​ជំទង់​អាច​តាមដាន​ប្រាក់​ចំណូល​និង​ចំណាយ​អាជីវកម្ម។ ក្មេង​តូចៗ​អាច​អនុវត្ត​បន្ថែម​តម្លៃ​ និង​ការ​ផ្លាស់ប្ដូរ​។

បើ​យើង​ផ្ដល់​ប្រាក់​ឲ្យ​កូន​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម ​សូម​ឲ្យ​ពួកគេ​ចាត់ចែង​រាល់​ការ​ចំណាយ​របស់​ពួកគេ ​ដើម្បី​ដឹង​ច្បាស់​ថា ​ត្រូវ​ការ​ចំនួន​ប៉ុន្មាន។

៤. ធ្វើការ​លើ​ជំនាញ​បម្រើ​អតិថិជន​និង​ទំនាក់ទំនង

ក្នុង​នាម​ជា​អ្នក​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ជា​អ្នក​ស្ដាប់​ចេះ​យល់ចិត្ត ​គឺ​ជា​គ្រឹះ​ដ៏​ចាំបាច់​សម្រាប់​ភាព​ជា​សហគ្រិន។ ជួយ​កូន​ឲ្យ​អភិវឌ្ឍ​វិធី​ពន្យល់​ផលិតផល​ និង​សេវាកម្ម​របស់​ពួកគេ​ឲ្យបាន​ច្បាស់​ និង​យល់​ពី​ការ​ស្នើសុំ​តម្លៃ​អាជីវកម្ម​របស់​ពួកគេ។

សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​សេវាកម្ម​អតិថិជន​ និង​លើកទឹកចិត្ត​កូន​ឲ្យស្ដាប់​និង​ទទួលយក​សំណើ​ពិសេស​នៅ​ពេល​ចាំបាច់។

៥. គ្រប់គ្រង​តម្រូវការ​ផ្នែក​ច្បាប់

ម្ចាស់​អាជីវកម្ម​កុមារ​ត្រូវ​គោរព​តាម​ច្បាប់​និង​តម្រូវការ​ស្របច្បាប់​ ដូច​មនុស្ស​ពេញវ័យ​ដែរ។ ពន្យល់​កូន ​​នៃ​ការ​អនុញ្ញាត​ក្នុង​តំបន់​ណា​មួយ​ដែល​ត្រូវការ​ ដោយ​ជួយកូនឆែក​ជាមួយ​ការិយាល័យ ​ស្មៀន​ ឬ​ខេត្ត​ក្រុង​ដែល​​រស់នៅ។

៦. បង់ពន្ធ

បើ​ប្រាក់​ចំណូល​របស់​កូន​លើស​ពី ៤០០ ដុល្លារ ​ពួកគេ​នឹង​ត្រូវ​​ប្រកាស​ពន្ធ​ផ្ទាល់ខ្លួន។ ភាគច្រើន​ពួកគេ​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជំពាក់​ពន្ធ​លើ​ប្រាក់​ចំណូល​នោះ​ទេ ​ប៉ុន្តែ​កូន​យើង​នឹង​ត្រូវ​បង់​ពន្ធ​លើ​ការងារ​ផ្ទាល់ខ្លួន។

ជួយ​ពួកគេ​ឲ្យ​ត្រៀម​លក្ខណៈ​ជាមុន ឬ​ត្រូវ​ទុក​ប្រាក់​ចំណេញ ១៥ % សម្រាប់​ពន្ធ។ អ្វី​ដែល​សំខាន់​បំផុត​ត្រូវ​ចងចាំ​ថា​​ ​ដំណើរការ​គួរ​តែ​រីករាយ។

ភាព​ជា​សហគ្រិន​គឺ​ជា​កម្លាំង​ពលកម្ម​នៃ​សេចក្ដី​ស្រឡាញ់ ​មិន​ត្រឹម​តែ​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ចាប់​យក​ឱកាស​ធ្វើ​ឱ្យ​មាន​កំហុស ​ដើម្បី​រៀន​ពី​កំហុស​ទាំងនោះ​ ហើយ​ធ្វើ​វា​ម្ដង​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៣ យ៉ាង​ដែល​ស្ត្រី​ម្នាក់ៗអាច​ឈាន​មុខខ្លាំង​​ឡើងៗក្នុងអាជីព

ចុចអាន៖មុនបានជោគជ័យ សហគ្រិនភាគច្រើន​ មានកំហុស​ធំៗ​៥នេះ

The post ចង់​ជួយ​កូនៗ​ឲ្យ​មានគំនិត​អាជីវកម្ម​តាំង​ពី​នៅ​វ័យក្មេង​? appeared first on Kampuchea Thmey Daily.

៥គន្លឹះ ទប់លំហូរ​សាច់ប្រាក់​អាជីវកម្ម​បាន​យ៉ាង​ល្អ
សម្រាប់​សហគ្រិន​ លំហូរ​សាច់ប្រាក់​គឺ​ជា​ធាតុផ្សំ​ដ៏​សំខាន់​នៃ​ប្រតិបត្តិការ​អាជីវកម្ម។ ម្ចាស់​អាជីវកម្ម​មិន​គួរ​កត់សំគាល់​ពី​សាច់ប្រាក់​ដែល​អាច​រក​បាន​ នៅ​ពេល​ដែល​ពេល​វេលា​តឹងតែង​នោះ​ទេ។

ខាងក្រោមនេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន ​ក្នុង​ការ​រក្សា​លំហូរ​សាច់ប្រាក់​​ដែល​ចាំបាច់​ សម្រាប់​សុវត្ថិភាព​អាជីវកម្ម ៖

១. ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​​ទូទាត់​មុន​កាល​កំណត់

លើកទឹកចិត្ត​អតិថិជន​របស់​យើង ​ដោយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ទូទាត់​មុន។ ការ​បញ្ចុះ​តម្លៃ​ដែល​អាច​ទទួល​យក​បាន​គឺ ២% ​រហូត​ដល់ ៥ % សម្រាប់​​កាត់​បន្ថយ​ប្រាក់ចំណូល​បន្តិចបន្តួច។ អតិថិជន​របស់​យើង​មិន​ថា​បុគ្គល​ឬ​អាជីវកម្ម​ផ្សេង​ទៀត​ទេ ​គឺ​ពួកគេ​ក៏​ចង់​សន្សំ​ប្រាក់​ដែរ។

ផ្ដល់​ឲ្យ​ពួកគេ​នូវ​ហេតុផល​ដើម្បី​បង់​ឲ្យ​​យើង​ភ្លាមៗ ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ទូទាត់​យឺត ​ឬ​ខកខាន ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​លំហូរ​សាច់ប្រាក់​របស់​យើង។

២. កំណត់​ពេល​វេលា​នៃ​ការ​ទូទាត់​បន្ថែម

សូម​បង់​អ្វី​ដែល​យើង​បាន​ជំពាក់​អ្នក​លក់​ភ្លាមៗ ដោយ​រៀបចំ​កិច្ច​ព្រមព្រៀង​បង់​ប្រាក់​បន្ថែម​ជាមួយ​មនុស្ស​ដែល​យើង​ជំពាក់។ កុំ​បង់​ប្រាក់​យឺត​ ប្រសិន​បើ​យើង​មាន​ប្រាក់​នៅ​ក្នុង​ដៃ​ ប៉ុន្តែ​ត្រូវ​រៀបចំ​ក្នុង​ករណី​ដែល​យើង​ត្រូវ​ការ​ប្រើ​ជម្រើស​នោះ ​ក្នុង​ឱកាស​ណាមួយ។

នេះ​ក៏​អាច​ជួយ​សន្សំសំចៃ​ប្រាក់​របស់​យើង​ លើ​ថ្លៃឈ្នួល​យឺត​ ហើយ​ថែមទាំង​ផ្ដល់​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ដើម្បី​បង់​វិក្កយបត្រ​ផ្សេង​ទៀត។

៣. កសាង​ប្រាក់​បម្រុង​ទុក

គិត​ពី​ប្រាក់​បម្រុង​ជា​គណនី​សន្សំ​មួយ​ប្រភេទ​ សម្រាប់​អាជីវកម្ម​របស់​យើង​ថ្ងៃ​មុខ។ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ណែនាំ​ឲ្យ​រក្សា​ទុក​ចំណាយ​ប្រតិបត្តិការ​រយៈ​ពេល​ពី ៣ ទៅ ៦ ខែ​ នៅ​ក្នុង​ប្រាក់​បម្រុង​ ប៉ុន្តែ​យើង​អាច​កែតម្រូវ​លេខ​ទាំង​នោះ​ ដោយ​ផ្អែក​លើ​ដំណាក់កាល​នៃ​អាជីវកម្ម​របស់​យើង ​និង​អ្វី​ដែល​យើង​គ្រោង​នឹង​ចំណាយ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

៤. ជួល​អ្នក​គ្រប់គ្រង​ប្រាក់

ពេល​ខ្លះ​យើង​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​រក​ប្រាក់​មកវិញ​ ហើយ​នោះ​ប្រាកដ​ជា​កើត​ឡើង​នៅ​ពេល​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​មិនខាន។ នេះ​ជា​រឿង​មួយ​ពិបាក​ក្នុង​ការ​មាន​គោលដៅ​លើ​ការ​ចំណាយ​សម្រាប់​អាជីវកម្ម​របស់​យើង ​នៅ​ពេល​ដែល​យើង​កាន់កាប់​វា។ ទុក​ឲ្យ​នរណា​ម្នាក់​(គណនេយ្យករ )ពិចារណា​ ឬ​ជា​អ្នក​គិតគូរ​អំពី​ប្រាក់​ចូល​និង​ចេញ ហើយ​ផ្ដល់​នូវ​ដំបូន្មាន​លើ​ការ​ចំណាយ​និង​សន្សំ​មក​យើង​វិញ។

៥. ធ្វើ​តាម​ថវិកា​និង​តាមដាន​លំអិត

នេះ​គឺ​ជា​គន្លឹះ​ចុងក្រោយ​ ​ហើយ​ក៏​មាន​សារៈសំខាន់​ណាស់ ​ចំពោះ​សុខភាព​នៃ​លំហូរ​សាច់ប្រាក់​របស់​សហគ្រិន​គ្រប់គ្នា។ ម្ចាស់​អាជីវកម្ម​ច្រើន​តែ​ផ្ដោត​លើ​ប្រាក់​ចំណេញ​ច្រើនពេក ​តែ​​មិន​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ឡើយ។

យើង​មិន​អាច​ឈាន​ទៅ​មុខ​ទេ ​ប្រសិន​បើ​ចំនួន​ទឹក​ប្រាក់​ដែល​យើង​បាន​លក់​ចេញ​មិន​អាច​គ្រប​ដណ្ដប់​លើ​ការ​ចំណាយ​ផ្សេងៗ​របស់​យើង​បាន។ សន្សំ​ប្រាក់​គ្រប់​ទីកន្លែង​ដែល​យើង​អាច​ធ្វើ​បាន ​និង​តាមដាន​រាល់​ការ​ចំណាយ​អាជីវកម្ម​របស់​យើង។

ការ​មាន​សៀវភៅបញ្ជី​ដែល​អាច​បំបែក​សាច់ប្រាក់​ចូល​និង​ត្រលប់​មក​វិញ​បាន​យ៉ាង​លឿន​ នឹង​ធ្វើ​ឲ្យ​យើង​គិត​កាន់​តែ​ច្បាស់ ​ពី​របៀប​ដែល​ប្រាក់​ជំនួញ​ដែល​ពិបាក​រក​បាន​ត្រូវ​ចំណាយ។

ចំណែក​ការ​រក្សា​លំហូរ​សាច់ប្រាក់​រឹងមាំ ​ត្រូវ​ការ​ការ​ប្រុង​ប្រយ័ត្ន​ ប៉ុន្តែ​វា​នឹង​ជួយ​ការពារ​អាជីវកម្ម​របស់​យើង​ក្នុង​គ្រា​លំបាក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack

ចុចអាន៖រដ្ឋ​អ្នកមានទាំង ៦ ដែល​​មានមហាសេដ្ឋី​រស់នៅ​ច្រើន​ជាង​គេ

ចុចអាន៖​តើ​ស្លឹក​តែ​និង​ការ​ប្រើ​មក​ជា​ភេសជ្ជៈ មាន​​ប្រវត្តិ​មក​ពី​ទី​ណា?

The post ៥គន្លឹះ ទប់លំហូរ​សាច់ប្រាក់​អាជីវកម្ម​បាន​យ៉ាង​ល្អ appeared first on Kampuchea Thmey Daily.

មុនពេលបង្កើតមុខរបរថ្មី បីយ៉ាងបន្ទាន់នេះដែល​ត្រូវគិត
អាកប្បកិរិយាជាទូទៅក្នុងចំណោមអ្នកប្រើប្រាស់ទំនិញ ឬសេវាកម្មនានាបានផ្លាស់ប្តូរហើយ។ អ្វី​ដែលអ្នកកំពុង​គិត អាចថាមិនត្រូវទំាងស្រុង​ទៀត​នោះទេ អ្វី​ដែល​អ្នកជោគជ័យមុននិយាយក៏មិនប្រាកដថាត្រូវដែរ  ព្រោះទីផ្សារកំពុងប្តូរ ក្រឡាប់ចាក់។

ប្រសិនអ្នករឹងទទឹង​ត្រូវតែធ្វើ អ្នកនឹង​ខកចិត្ត​ប្រសិនមិនបានគិតបីចំណុចនេះសិន។

១ ការ​បង្កើតម៉ាកឬយីហោហាង
ការ​បង្កើតយីហោសម្រាប់សហគ្រិនឬអាជីវកម្មខ្នាតតូច និង​ការ​ស្វែងរកអតិថិជន នឹងពិបាកការកំណត់​ដោយភ្នែក​ឬត្រឹមការឮអ្នកផងនិយាយនឹង​ក្លាយជារឿងគ្មានប្រយោជន៍ ។ គួរចូលរួមជាមួយក្រុមបណ្តាញ ឬសភាពាណិជ្ជកម្មណាមួយ​ដែលមិនកុហក ហើយ​មាន​សមាជិកមានប្រយោជន៍ មិនមែន​គ្រាន់តែសម្រាប់មកជួបជុំជប់លៀងឡូយឆាយ។

កា​រជួបជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ចែករំលែកយោបល់គឺមានតម្លៃ ។

២ កំណត់ទីផ្សារនិងគូប្រជែង
កំណត់ថាតើអតិថិជនគោលដៅរបស់អ្នកជានរណា ពួកគេមាន​អាយុ របៀបរស់នៅកម្រិតណា ប្រាក់ចំណូល ការចំណាយ ដែលគេហ៊ាន​ចាយ។

ក្រោយមក ការ​ស៊ើបអង្កេតរកអ្នកប្រជែងកាន់តែ មានសារៈសំខាន់ដើម្បីនឹង​ស្វែងយល់ថាតើបច្ចេកទេសទីផ្សារអ្វីខ្លះដែលគេកំពុងប្រើ។ វាយតម្លៃភាពខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ​យក​​មក​អភិវឌ្ឍគំនិតថ្មីៗឱ្យយើងលេចធ្លោជាង​ឈាន​ទៅ​ព្យាយាមសេវាកម្រិតខ្ពស់ជាង​និងថោកជាង។

៣ ពង្រឹង​ផលិតផល ឬសេវាកម្មរបស់យើង​
ការកាត់បន្ថយតម្លៃរបស់យើង មិនមែនជាយុទ្ធសាស្រល្អ ផ្តួលដៃគូប្រកួតប្រជែងនោះទេ។ ត្រូវប្រៀបធៀបតម្លៃនិងចំណូលចិត្តអតិថិជន។  លុយដែលបានចំណាយលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍សេវាកម្ម គឺប្រាក់ខែសម្រាប់ទទួល​បា​នបុគ្គលិកជំនាញ​ដែលល្អៗជាង​ អាចជាយុទ្ធសាស្ត្រឈ្នះៗ។ ប្រតិទិនទីផ្សារគួរតែត្រូវបានគ្រោងទុកមួយឆ្នាំជាមុន។ រៀបចំថវិកាសម្រាប់គំាទ្រការ​ផ្សាយពាណិជ្ជកម្មពេញមួយឆ្នាំ ពិសេស​ថ្ងៃឈប់សម្រាកលើបណ្តាញ​សង្គម និង​កំណត់ពេលវេលាឱ្យបានល្អិតល្អន់បំផុត៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ អ្នក​រកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង

The post មុនពេលបង្កើតមុខរបរថ្មី បីយ៉ាងបន្ទាន់នេះដែល​ត្រូវគិត appeared first on Kampuchea Thmey Daily.