អាជីព
មុនបានជោគជ័យ សហគ្រិនភាគច្រើន មានកំហុសធំៗ៥នេះ
ក្រោយពេលមានពិសោធន៍ជាច្រើនឆ្នាំនៅក្នុងអាជីវកម្ម ច្រើនដំណាក់កាល ជាលទ្ធផលសហគ្រិនជាច្រើនបានដឹងដោយផ្ទាល់នូវអ្វីដែលត្រូវធ្វើ – និងអ្វីដែលមិនត្រូវធ្វើ ចំណែកកំហុសឆ្គងខាងក្រោមភាគច្រើនពួកគេសារភាពថា ធ្លាប់បានឆ្លងកាត់ ហើយថែមទាំងបានបរាជ័យព្រោះវាពិតមែន។
១ កុំគិតថា យើងគឺជាអ្នកដំបូងក្នុងទីផ្សារដែលនឹកឃើញផ្តល់សេវាកម្មនេះ
ប្រហែលជាគិតថានេះជាអត្ថប្រយោជន៍ដ៏ធំមួយ ប៉ុន្តែ ជាធម្មតាការឈានមុខគេលើទីផ្សារមានន័យថា យើងកំពុងតែហ៊ានប្រឈមនឹងហានិភ័យទាំងអស់ព្រោះដើរទៅរកទីដែលមិនទាន់មានគេកាប់ឆ្ការ។ យើងនឹងចំណាយពេលច្រើនក្នុងការអប់រំ បញ្ចុះបញ្ចូលអតិថិជន ដែលនិយាយមិនចង់ចំណាយជាមួយសេវាកម្មថ្លៃ។ យើងត្រូវមានលទ្ធភាពទាញ មនុស្សជាច្រើនឱ្យមកចូលចិត្តប្រើសេវាកម្មយើង ដូច្នេះគំនិតរកស៊ីមិនអាចអរូប៉ីទេ ត្រូវប្រាកដថាយើងដឹងពីរបៀបដែលនឹងអាចដោះស្រាយ ពេលអាជីវកម្មនេះត្រូវរងការទិតៀន ឬចម្លងទៅរកស៊ីបន្តដោយអ្នកផ្សេងទៀតពេលយើងបានជោគជ័យ។
២ កុំគិតថាយើងគ្មានការប្រកួតប្រជែងខ្លាំង
ការគិតមើលស្រាលនេះ ជាកំហុសដែលកំពុងកើតមានឡើងយ៉ាងទូទៅ ដោយហេតុផលប្រសិនជាគំនិតល្អ មុខរបរល្អនិងសេវាកម្មល្អ អ្នកណាក៏នឹងជំនៈមកធ្វើដែរមិនមែនឯកសិទ្ធិរបស់យើងទេ។ គួរមានផែនការលក់រឹងមាំមួយ ដែលពន្យល់ពីរបៀបដែលយើងខ្លួនឯងអាចបង្កើតអតិថិជនថ្មីៗជានិច្ចនឹងចងចិត្តអតិថិជនចាស់ ជាការដែលគ្មានគូប្រជែងណាអាចមកដណ្តើមទៅបានងាយៗឡើយ។
ក្នុងនាមជាសហគ្រិន ត្រូវទទួលស្គាល់ថា មុខរបរដែលបង្កើតឡើងកាន់តែធំបញ្ហាមកឱ្យដោះស្រាយកាន់តែច្រើនទៅតាមនោះទាំងអស់ គិតចាប់តាំងពីវិនិយោគិនដៃគូ អាជ្ញាធរ បុគ្គលិក អតិថិជន គូប្រជែង។ល។
៣ កុំគិតថាយើងកំពុងធ្វើអ្វីៗបានល្អលើសគេ
សហគ្រិនតែងគិតថាអ្វីដែលមុខជំនួញទៅមុខបានយ៉ាងអស្ចារ្យគឺអ្វីដែលអ្នកផ្សេងពិបាកធ្វើតាមដូច តែតាមពិត អ្នកជំនាញសេដ្ឋកិច្ចនិងសហគ្រិនភាព Cristina Farrnនៅសាកលវិទ្យាល័យHarwad លើកឡើងថា អ្វីដែលអស្ចារ្សពុំមែនភាពឯកោម្នាក់ឯងទេប៉ុន្តែគួរតែជាសង្វាក់ជាមួយគេឯង ដែលនឹងជោគជ័យ។ មានន័យថាយើងមានជោគជ័យជាមួយគេឯងហើយផ្សំគ្នាជាមួយគេឯងដែរ។ លោកស្រីថា«មនុស្សភាគច្រើនពួកគេមិនដឹងអំពីសហប្រតិបត្តិការទេ។ ផ្ទុយទៅវិញ ប្រសិនសត្រូវប្រមូលផ្តុំគ្នាមកដណ្តើមអតិថិជនយើង តាមរយៈការរួមគ្នាបញ្ចុះតម្លៃជាប្រព័ន្ធ យើងនឹងមានបញ្ហា! ក្រុមហ៊ុនដែលធ្វើបានល្អមិនខ្លាំងដូចធ្វើបានល្អជាមួយគ្នាទេ។បើចេញទៅស្វែងរកដៃគូវិនិយោគហើយយើងអួតថាពូកែអ្វីគ្រប់យ៉ាង ពួកគេនឹងស្មានបានថា យើងនេះពិតជាមិនទាន់យល់ពីដូចម្តេចហៅថាជំនួញនៅឡើយ!»
៤ កុំចេះគ្រប់រឿងតែមិនច្បាស់
យើងកំពុងរស់នៅក្នុងពិភពលោកមួយដែលមានការជំរុញខ្លាំងផ្នែកទំនាក់ទំនងនិងបណ្តាញ។ នៅពេលយើងព្យាយាមសាងសង់ទីផ្សារនិងប្រេន សម្រាប់មនុស្សគ្រប់គ្នាយើងត្រូវភ្ជាប់ទំនាក់ទំនងរកដៃគូប្រកបដោយសក្តានុពល មកជួយគ្នាជោគជ័យតំណាលគ្នា ហើយមុនពេលជួបជាមួយពួកគេសូមដឹងពីចំណុចខ្លាំងបំផុតរបស់យើងនិងចំណុចដែលខ្សោយខ្វះខាតត្រូវការគេមកបំពេញ រឿងណាមួយដែលយើងអាចធ្វើបានប្រសើរជាងអ្នកដទៃទៀតក្នុងវិស័យដដែលនេះ និងដែលវិស័យនេះមិនទាន់មាន ការយល់ដឹងចំណុចទាំងនេះជាមូលដ្ឋានគ្រឹះដែលសហគ្រិនជោគជ័យបានរហ័ស។ ចូរផ្តោតលើរង្វង់តូចសិនរហូតដល់ស្ទាត់ជំនាញ។ សហគ្រិនជាច្រើនរមែងគិតថាពួកគេត្រូវការធ្វើជាអ្នកជំនាញអ្វីគ្រប់យ៉ាង មិនថា ទីផ្សារ ទំនាក់ទំនង លក់ឬផលិត ហើយព្យាយាមឆ្លើយគ្រប់សំណួរដែលអ្នកកាសែតសួរដោយនិយាយទ្រឹស្តីនិងភាពអរូបយ៉ាងល្អ ទាំងដែលពួកគេមិនមានតម្រុយអ្វីអំណះអំណាងលើដែលខ្លួនកំពុងនិយាយផង។ ប្រសិនបើយើងចេះអ្វីមួយច្បាស់ហើយកំពុងវិនិយោគលើវានោះ នៅក្នុងរង្វង់នោះ អួតអាងលើជំនាញនោះតាមរយៈសកម្មភាពឱ្យចេញជារូបរាងសិន ច្បាស់ណាស់ អ្នកជាសហគ្រិនពិតប្រាកដ។
៥ កុំគិតថាអ្នកជំនាញរបស់យើងមិនចាកចេញ
របៀបពឹងផ្អែកណាដែលផ្តេកផ្តួលលើមនុស្សតែម្នាក់ឬពីរ តែងតែមានបញ្ហានៅពេលបុគ្គលនោះចាកចេញ។ អាជីវកម្មទាំងអស់ ត្រូវការបណ្តុះបណ្តាលបុគ្គលិកល្អ និងបន្តជំនាន់ មិនមែនយកបងប្អូនមកធ្វើទាំងគេនោះគ្មានសមត្ថភាពព្រោះខ្លាចបណ្តុះបណ្តាលមិនមែនអ្នកដែលមិនមែនញាតិពួកគេនឹងចាកចេញនោះទេ។
ចូរបង្កើតជាប្រព័ន្ធធនធានមនុស្ស Dynamicដ៏រឹងមាំមួយដែល មានមនុស្សបន្តវេនជានិច្ចពីមួយជំនាន់ហើយមួយជំនាន់ទៀត ចំណែកអ្នកដែលជាមេដឹកនាំមានតួនាទីបង្រៀននិងបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ។
ដោយ ៖ សុភា
ប្រភព ៖ startupbeat
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



