អាជីព
មុនពេលបង្កើតមុខរបរថ្មី បីយ៉ាងបន្ទាន់នេះដែលត្រូវគិត
អាកប្បកិរិយាជាទូទៅក្នុងចំណោមអ្នកប្រើប្រាស់ទំនិញ ឬសេវាកម្មនានាបានផ្លាស់ប្តូរហើយ។ អ្វីដែលអ្នកកំពុងគិត អាចថាមិនត្រូវទំាងស្រុងទៀតនោះទេ អ្វីដែលអ្នកជោគជ័យមុននិយាយក៏មិនប្រាកដថាត្រូវដែរ ព្រោះទីផ្សារកំពុងប្តូរ ក្រឡាប់ចាក់។
ប្រសិនអ្នករឹងទទឹងត្រូវតែធ្វើ អ្នកនឹងខកចិត្តប្រសិនមិនបានគិតបីចំណុចនេះសិន។
១ ការបង្កើតម៉ាកឬយីហោហាង
ការបង្កើតយីហោសម្រាប់សហគ្រិនឬអាជីវកម្មខ្នាតតូច និងការស្វែងរកអតិថិជន នឹងពិបាកការកំណត់ដោយភ្នែកឬត្រឹមការឮអ្នកផងនិយាយនឹងក្លាយជារឿងគ្មានប្រយោជន៍ ។ គួរចូលរួមជាមួយក្រុមបណ្តាញ ឬសភាពាណិជ្ជកម្មណាមួយដែលមិនកុហក ហើយមានសមាជិកមានប្រយោជន៍ មិនមែនគ្រាន់តែសម្រាប់មកជួបជុំជប់លៀងឡូយឆាយ។
ការជួបជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ចែករំលែកយោបល់គឺមានតម្លៃ ។
២ កំណត់ទីផ្សារនិងគូប្រជែង
កំណត់ថាតើអតិថិជនគោលដៅរបស់អ្នកជានរណា ពួកគេមានអាយុ របៀបរស់នៅកម្រិតណា ប្រាក់ចំណូល ការចំណាយ ដែលគេហ៊ានចាយ។
ក្រោយមក ការស៊ើបអង្កេតរកអ្នកប្រជែងកាន់តែ មានសារៈសំខាន់ដើម្បីនឹងស្វែងយល់ថាតើបច្ចេកទេសទីផ្សារអ្វីខ្លះដែលគេកំពុងប្រើ។ វាយតម្លៃភាពខ្លាំងនិងចំណុចខ្សោយរបស់ពួកគេយកមកអភិវឌ្ឍគំនិតថ្មីៗឱ្យយើងលេចធ្លោជាងឈានទៅព្យាយាមសេវាកម្រិតខ្ពស់ជាងនិងថោកជាង។
៣ ពង្រឹងផលិតផល ឬសេវាកម្មរបស់យើង
ការកាត់បន្ថយតម្លៃរបស់យើង មិនមែនជាយុទ្ធសាស្រល្អ ផ្តួលដៃគូប្រកួតប្រជែងនោះទេ។ ត្រូវប្រៀបធៀបតម្លៃនិងចំណូលចិត្តអតិថិជន។ លុយដែលបានចំណាយលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍សេវាកម្ម គឺប្រាក់ខែសម្រាប់ទទួលបានបុគ្គលិកជំនាញដែលល្អៗជាង អាចជាយុទ្ធសាស្ត្រឈ្នះៗ។ ប្រតិទិនទីផ្សារគួរតែត្រូវបានគ្រោងទុកមួយឆ្នាំជាមុន។ រៀបចំថវិកាសម្រាប់គំាទ្រការផ្សាយពាណិជ្ជកម្មពេញមួយឆ្នាំ ពិសេសថ្ងៃឈប់សម្រាកលើបណ្តាញសង្គម និងកំណត់ពេលវេលាឱ្យបានល្អិតល្អន់បំផុត៕
ប្រែសម្រួល៖ សាយ ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


