គ្រោះថ្នាក់ដោយសារមីន Archives - Kampuchea Thmey Daily

១០ឆ្នាំចុងក្រោយ អត្រាគ្រោះថ្នាក់ដោយសារមីន ថយនៅក្រោម១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ
១០ឆ្នាំចុងក្រោយ អត្រាអ្នករងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម បានកាត់បន្ថយមកនៅកម្រិតទាបបំផុត ពោលជាមធ្យមមានមនុស្សក្រោម១០០នាក់ប៉ុណ្ណោះ ដែលទទួលរងគ្រោះថ្នាក់។ លោក ហេង រតនា អគ្គនាយកអង្គភាព CMAC ថា អត្រាថយចុះនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់យកសកម្មភាពបោសសម្អាតមីនជាផ្នែកមួយដ៏សំខាន់ចម្បងមុនគេ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី១៨នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ កម្ពុជា ជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះហើយ បានរួមចំណែកដ៏ធំធេងដល់ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីចំនួនជាង៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ សម្រាប់រយៈពេល១០ឆ្នាំ ចុងក្រោយនេះ។ នេះជាបញ្ជាក់របស់លោក ហេង រតនា ក្នុងពេលដែលលោកបានដឹកនាំប្រតិភូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋសភាកម្ពុជា សម្ដេច ឃួន សុដារី នាឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ថ្វីត្បិតតែទទួលបានជោគជ័យជាបន្តបន្ទាប់លើកិច្ចការនេះក្តី ក៏លោក ហេង រតនា លើកឡើងពីការបន្តបេសកកម្មក្នុងរយៈពេលយូរទៅមុខថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ ព្រោះថា មីន និងសំណល់ជាតិផ្ទុះដែលបន្សល់ពីសង្រ្គាមនៅមានជាច្រើន មានទាំងក្នុងទឹក និងនៅលើគោក ដែលមទាមទារប្រើពេលយូរក្នុងការបោសសម្អាតឱ្យអស់។

គួរជម្រាបថា គិតចាប់តាំងពីឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​  មានចំនួនអ្នកស្លាប់ និងធ្លាក់ខ្លួនជាជនពិការប្រមាណជាង៦ម៉ឺន៥ពាន់នាក់ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥នេះ អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ មានការថយចុះគួរឱ្យកត់សម្គាល់ ដោយមានជនរងគ្រោះតែ៤៩នាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤នេះដែរ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន១៧.៩៨០ហិកតា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន១០.៥៦៤ហិកតា និងផ្ទៃដីចម្ការគ្រាប់ចំនួន៧.៤២៣ហិកតា៕

ដោយ៖ ធឿន វ៉ាន់សុង

The post ១០ឆ្នាំចុងក្រោយ អត្រាគ្រោះថ្នាក់ដោយសារមីន ថយនៅក្រោម១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ appeared first on Kampuchea Thmey Daily.

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (ស៊ីម៉ាក់) បានឲ្យដឹងថា គ្រាប់មីនតោន ដែលអ្នកសារព័ត៌មានម្នាក់ប្រថុយដោះដោយខ្លួន និងដឹកទៅឲ្យសមត្ថកិច្ច ត្រូវបានកម្លាំងបោសសម្អាតមីនឬស៊ីម៉ាក់ ចុះទៅទទួលយកនៅថ្ងៃទី០៨ ខែកុម្ភៈ នេះ។

លោក ហេង រតនា សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ ÷[នៅថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ នៅប៉ុស្តិនគរបាលរដ្ឋបាលអូរស្មាច់​ កម្លាំងជំនាញអង្គភាពសុីម៉ាក់បានទៅទទួលយកគ្រាប់មីនតោនប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក​ ដែលតាមរបាយការណ៍មានអ្នកសារព័ត៌មាន​ បានទៅយកគ្រាប់មីននេះពីតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ដឹកយកមកដាក់លេីតុក្នុងប៉ុស្តប៉ូលីសតែម្តង]។

គួរឱ្យដឹងថា អ្នកយកព័ត៌មានម្នាក់នៅខេត្តឧត្តរមានជ័យត្រូវបានឃាត់ ខ្លួនបន្ទាប់ពីបានផ្សាយផ្ទាល់ពីទីតាំងមីនតោននៅក្បែរ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយដោះមីននោះយកទៅឱ្យ នគរបាលផ្អើលប៉ុស្តិ៍នគរបាលទាំងយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ជុំវិញបញ្ហានេះ លោក ហេង រតនា បានចាត់ទុកថា កន្លងមក្នកសារព័ត៌មានចូលរួមយ៉ាងសកម្មជួយវិស័យមីននេះសំខាន់ណាស់ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​ ប៉ុន្តែលោកក៏បានអំពាវនាវជាថ្មី​ដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់​ឬបោសសម្អាត​ឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង​និងអ្នកដទៃ​ ក៏ដូចជាសន្តិសុខសង្គមជាតិ”។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា បច្ចុប្បន្ននេះមានកម្លាំងស្មគ្រ័ចិត្តអង្គភាពសុីម៉ាក់ជាង១មុឺននាក់ក្នុងទូទាំងប្រទេស​ និងកម្លាំងនគរបាលប៉ុស្តទាំងអស់​ ជាភ្នាក់ងារទទួលនិងផ្តល់ព័ត៌មានមកអង្គភាពសុីម៉ាក់ដេីម្បីចាត់បញ្ជូនអ្នកបច្ចេកទេសឆ្លេីយតបតាមសំណូមពរ។

យោងតាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌកម្ពុជា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លូន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល៕

ដោយ÷ ង៉ិល ណារ៉ាត់

The post មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង appeared first on Kampuchea Thmey Daily.

កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទសាកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរមីនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសាកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងបរិបទនៃសិទ្ធិជនមានពិការភាព។

ពិធីបើកសន្និសីទសាកលលើកទី៣ នាពេលព្រឹកនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដោយមានការចូលរួមពីតំណាងអង្គការសហការប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រចាំងមនុស្ស ប្រធានកិច្ចប្រជុំរដ្ឋភាគី លើកទី២១ នៃអនុសញ្ញាអូតាវ៉ា ព្រមទាំងគណៈប្រតិភូអន្តរជាតជាច្រើនទៀត។

សន្និសីទសាកលលើកទី៣នេះ ប្រព្រឹត្តទៅដោយផ្អែកលើសន្និសីទចំនួនពីរកន្លងទៅ (កូឡុំប៊ី និងហ្វ្រិកដានី) និងត្រូវរៀបចំឡើងដោយកម្ពុជា តាមរយៈអាជ្ញាធរមីន ក្រោមថវិកាគាំទ្រសាកលដែលផ្តល់ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប។គម្រោងសាកលរបស់សហភាពអឺរ៉ុប គាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស ក្នុងការអនុវត្តកាតព្វកិច្ចផ្សេងៗក្នុងអនុសញ្ញា ដែលរួមមានជំនួយជនរងគ្រោះផងដែរ។

គោលបំណងមួយនៃសន្និសីទនេះ គឺផ្តល់ធាតុចូលសម្រាប់ផែនការសកម្មភាពក្រោមអនុសញ្ញា ដោយផ្ដល់ជាវេទិកាកម្រិតសាកលដើម្បីឱ្យសហគមន៍ និងជនដែលទទួលរងគ្រោះ បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ពួកគេ។ ទោះបីជា រៀបចំឡើងដោយកម្ពុជា តែសន្និសីទនេះ នឹងផ្ដោតទៅលើបញ្ហាសាកលដែលបានប្រឈមក្នុងការអនុវត្តជំនួយជនរងគ្រោះ ហើយកម្ពុជាក៏នឹងបង្ហាញពីកិច្ចប្រឹងប្រែងក្នុងសកម្មភាពជំនួយជនរងគ្រោះ ដែលក្នុងនោះរួមមាន ការបញ្ចូលជនពិការទៅក្នុងកម្មវិធីកីឡា និងកម្មវិធីផ្សេងៗទៀត។

សន្និសីទសាកល ក៏ជាការបង្ហាញពីភាពធន់របស់សហគមន៍នៃអនុសញ្ញា ក៏ដូចជាការអំពាវនាវឱ្យមានសកម្មភាព និង ការយកចិត្តទុកដាក់ចំពោះតម្រូវការនៃជនរងគ្រោះ ដែលវាជាកាតព្វកិច្ចបន្ថែមលើការបោសសម្អាតមីនក្នុងក្របខ័ណ្ឌ នៃអនុសញ្ញា។ គួរជម្រាបថា សន្និសីទសាកលនេះ មានការចូលរួមពីជនរងគ្រោះ អ្នកជំនាញក្នុងវិស័យជំនួយជនរងគ្រោះ ពិការភាព សិទ្ធិ មនុស្ស សុខាភិបាល ការងារ អភិវឌ្ឍន៍ និងវិស័យផ្សេងៗទៀត សរុបប្រមាណ ២០០នាក់ មកពីជាង ៤៥ប្រទេស (ទាំងសមាជិក និងមិនមែនសមាជិកអនុសញ្ញា)៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទសាកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន appeared first on Kampuchea Thmey Daily.