ព័ត៌មានជាតិ
កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទសាកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរមីនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសាកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងបរិបទនៃសិទ្ធិជនមានពិការភាព។

ពិធីបើកសន្និសីទសាកលលើកទី៣ នាពេលព្រឹកនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដោយមានការចូលរួមពីតំណាងអង្គការសហការប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រចាំងមនុស្ស ប្រធានកិច្ចប្រជុំរដ្ឋភាគី លើកទី២១ នៃអនុសញ្ញាអូតាវ៉ា ព្រមទាំងគណៈប្រតិភូអន្តរជាតជាច្រើនទៀត។

សន្និសីទសាកលលើកទី៣នេះ ប្រព្រឹត្តទៅដោយផ្អែកលើសន្និសីទចំនួនពីរកន្លងទៅ (កូឡុំប៊ី និងហ្វ្រិកដានី) និងត្រូវរៀបចំឡើងដោយកម្ពុជា តាមរយៈអាជ្ញាធរមីន ក្រោមថវិកាគាំទ្រសាកលដែលផ្តល់ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប។គម្រោងសាកលរបស់សហភាពអឺរ៉ុប គាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស ក្នុងការអនុវត្តកាតព្វកិច្ចផ្សេងៗក្នុងអនុសញ្ញា ដែលរួមមានជំនួយជនរងគ្រោះផងដែរ។

គោលបំណងមួយនៃសន្និសីទនេះ គឺផ្តល់ធាតុចូលសម្រាប់ផែនការសកម្មភាពក្រោមអនុសញ្ញា ដោយផ្ដល់ជាវេទិកាកម្រិតសាកលដើម្បីឱ្យសហគមន៍ និងជនដែលទទួលរងគ្រោះ បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ពួកគេ។ ទោះបីជា រៀបចំឡើងដោយកម្ពុជា តែសន្និសីទនេះ នឹងផ្ដោតទៅលើបញ្ហាសាកលដែលបានប្រឈមក្នុងការអនុវត្តជំនួយជនរងគ្រោះ ហើយកម្ពុជាក៏នឹងបង្ហាញពីកិច្ចប្រឹងប្រែងក្នុងសកម្មភាពជំនួយជនរងគ្រោះ ដែលក្នុងនោះរួមមាន ការបញ្ចូលជនពិការទៅក្នុងកម្មវិធីកីឡា និងកម្មវិធីផ្សេងៗទៀត។

សន្និសីទសាកល ក៏ជាការបង្ហាញពីភាពធន់របស់សហគមន៍នៃអនុសញ្ញា ក៏ដូចជាការអំពាវនាវឱ្យមានសកម្មភាព និង ការយកចិត្តទុកដាក់ចំពោះតម្រូវការនៃជនរងគ្រោះ ដែលវាជាកាតព្វកិច្ចបន្ថែមលើការបោសសម្អាតមីនក្នុងក្របខ័ណ្ឌ នៃអនុសញ្ញា។ គួរជម្រាបថា សន្និសីទសាកលនេះ មានការចូលរួមពីជនរងគ្រោះ អ្នកជំនាញក្នុងវិស័យជំនួយជនរងគ្រោះ ពិការភាព សិទ្ធិ មនុស្ស សុខាភិបាល ការងារ អភិវឌ្ឍន៍ និងវិស័យផ្សេងៗទៀត សរុបប្រមាណ ២០០នាក់ មកពីជាង ៤៥ប្រទេស (ទាំងសមាជិក និងមិនមែនសមាជិកអនុសញ្ញា)៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


