ព័ត៌មានជាតិ
មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (ស៊ីម៉ាក់) បានឲ្យដឹងថា គ្រាប់មីនតោន ដែលអ្នកសារព័ត៌មានម្នាក់ប្រថុយដោះដោយខ្លួន និងដឹកទៅឲ្យសមត្ថកិច្ច ត្រូវបានកម្លាំងបោសសម្អាតមីនឬស៊ីម៉ាក់ ចុះទៅទទួលយកនៅថ្ងៃទី០៨ ខែកុម្ភៈ នេះ។

លោក ហេង រតនា សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ ÷[នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅប៉ុស្តិនគរបាលរដ្ឋបាលអូរស្មាច់ កម្លាំងជំនាញអង្គភាពសុីម៉ាក់បានទៅទទួលយកគ្រាប់មីនតោនប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក ដែលតាមរបាយការណ៍មានអ្នកសារព័ត៌មាន បានទៅយកគ្រាប់មីននេះពីតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដឹកយកមកដាក់លេីតុក្នុងប៉ុស្តប៉ូលីសតែម្តង]។

គួរឱ្យដឹងថា អ្នកយកព័ត៌មានម្នាក់នៅខេត្តឧត្តរមានជ័យត្រូវបានឃាត់ ខ្លួនបន្ទាប់ពីបានផ្សាយផ្ទាល់ពីទីតាំងមីនតោននៅក្បែរ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយដោះមីននោះយកទៅឱ្យ នគរបាលផ្អើលប៉ុស្តិ៍នគរបាលទាំងយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ជុំវិញបញ្ហានេះ លោក ហេង រតនា បានចាត់ទុកថា កន្លងមក្នកសារព័ត៌មានចូលរួមយ៉ាងសកម្មជួយវិស័យមីននេះសំខាន់ណាស់ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ប៉ុន្តែលោកក៏បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់ឬបោសសម្អាតឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ក៏ដូចជាសន្តិសុខសង្គមជាតិ”។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា បច្ចុប្បន្ននេះមានកម្លាំងស្មគ្រ័ចិត្តអង្គភាពសុីម៉ាក់ជាង១មុឺននាក់ក្នុងទូទាំងប្រទេស និងកម្លាំងនគរបាលប៉ុស្តទាំងអស់ ជាភ្នាក់ងារទទួលនិងផ្តល់ព័ត៌មានមកអង្គភាពសុីម៉ាក់ដេីម្បីចាត់បញ្ជូនអ្នកបច្ចេកទេសឆ្លេីយតបតាមសំណូមពរ។

យោងតាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌកម្ពុជា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លូន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល៕
ដោយ÷ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


