ចលាចល Archives - Kampuchea Thmey Daily

របបយោធាមីយ៉ាន់ម៉ា​ធ្វើ​ឲ្យ​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ក្លាយ​ជាថ្ងៃបង្ហូរឈាម
យ៉ាង​ហោច​ណាស់​មនុស្ស​២៦​នាក់​ត្រូវ​បាន​របប​យោធា​មីយ៉ាន់ម៉ា​​​សម្លាប់​​កំឡុង​ពេល​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​នៃ​​ថ្ងៃ​ឈប់​សម្រាក និង​រីក​រាយ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ប្រជា​ជន​មីយ៉ាន់ម៉ា ប៉ុន្តែ​បាន​ក្លាយ​ជា​ពេល​វេលា​បង្ហូរ​ឈាម​ទៅ​វិញ។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ រាប់​ទាំង​ការ​សម្លាប់​ទាំង​២៦​នាក់​កំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ ​​​អ្នក​ស្លាប់​​ពី​ការ​បង្ក្រាប​ដ៏​សាហាវ​ឃោឃៅ​របស់​របប​យោធា​មីយ៉ាន់ម៉ា​បាន​កើន​ឡើង​ដល់​៧៣៨​នាក់​​ ចាប់​តាំង​ពី​រដ្ឋប្រហារ​១​កុម្ភៈ។

<gwmw style="display:none;">

តួ​លេខ​​ស្លាប់​ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​ខ្ពស់​ទៀត ពី​ព្រោះ​មនុស្ស​ជា​ច្រើន​បាន​កំពុង​បាត់​ខ្លួន​និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​របួស​ធ្ងន់​ដែល​មាន​សង្ឃឹម​រស់​ស្តូច​ស្តើង។

នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​​ជា​​ទម្លាប់​គឺ​មាន​កម្មវិធី​សប្បាយ​រីក​រាយ​គ្រប់​ក្រុម​គ្រួសារ តាម​ដង​ផ្លូវ​ជះ​ទឹក​ដាក់​គ្នា និង​សកម្មភាព​កម្សាន្ត​ដ៏​រីក​រាយ​ដែល​មាន​សក្ខណៈ​ស្រដៀង​គ្នា​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ប្រទេស​កម្ពុជា​ ថៃ និង​ឡាវ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ឆ្នាំ​នេះ​នៅទី​ក្រុង​ធំ​ៗ​ស្ទើរ​​ទូទាំង​​ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ងប់​ស្ងាត់​ ដោយ​សារ​ក្រុម​អ្នក​តវ៉ា​បាន​អំពាវ​នាវ​ធ្វើ​ពហិការ​​ដើម្បី​ប្រឆាំង​នឹង​របប​ដឹក​នាំ​យោធា ក៏​ដូច​ជា​វិធី​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​​បង់​ជីវិត​ពី​ការ​បង្ក្រាប​របស់​កម្លាំង​សន្តិសុខ។

ផ្ទុយ​ពី​ការ​ប្រមូល​ផ្តុំ​ជួប​ជុំ​លក្ខណៈ​ពិធី​បុណ្យ​សប្បាយ ​ប្រជា​ជន​បាន​យក​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដើម្បី​ធ្វើ​ការ​តវ៉ា​ជា​ប្រចាំ​ថ្ងៃ​​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​របស់​យោធា។

<gwmw style="display:none;">

ទោះ​បី​ជា​ការ​តវ៉ា​សន្តិវិធី​របស់​ពួក​គេ​បែប​ណា​ក្តី ក៏​មិន​អាច​គេច​ផុត​ពី​ការ​បង្ក្រាប​ដ៏​សាហាវ​ឃោឃៅ និង​បាន​ក្លាយ​ជា​ពេល​វេលា​ហូរ​ឈាម​​​ដែរ។

ហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​​ដំបូង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​បាន​កើត​ឡើង​នៅតំបន់ Myitnge ក្នុង​ទី​ក្រុង Mandalay ដែល​ជន​ស៊ីវិល​៥​នាក់​ត្រូវ​​បាន​សម្លាប់។<gwmw style="display:none;">

នៅ​ទី​ប្រជុំ​ជន​តូច​ Tamu ភាគ​ខាង​ជើង​មីយ៉ាន់​ម៉ា​ដែល​ជា​ព្រំ​ដែន​ជាប់​ប្រទេស​ឥណ្ឌា ប្តី​ប្រពន្ធ​ Gurkha ពីរ​នាក់​ត្រូវ​បាន​ទាហាន​បាញ់​ស្លាប​នៅ​ពេល​​​កំពុង​ជិះ​ម៉ូតូ​​ទៅ​ផ្ទះ​ បន្ទាប់​​ពី​យក​ទឹក​ដោះ​គោ​ទៅ​លក់។

នៅ​តំបន់ Yangon បុរស​ឈ្មោះ U Nyein Htet អាយុ​៤៤​ឆ្នាំ​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ពេល​គាត់កំពុង​រង់​ចាំ​រថយន្ត​ក្រុង​នៅ​ MinLan។ ការបាញ់​សម្លាប់បាន​កើត​ឡើង​ម៉ោង​ប្រហែល​៥​ល្ងាច នៅ​ពេល​ប៉ូលិស និង​ទាហាន​បាន​​​បញ្ឈប់​រថយន្ត​នៅ​លើ​ផ្លូវ U Chit Maung ដើម្បី​ត្រូត​ពិនិត្យ។ ទាហាន​បាន​បាញ់​ទៅ​លើ​រថយន្តមួយ​គ្រឿងបណ្តាល​ឲ្យ​ត្រូវ​ U Nyein Htet ដែល​កំពុង​អង្គុយ​ចាំ​រថយន្ត​ក្រុង។

បុរស​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់ និង​របួស​ម្នាក់​នៅ​តំបន់ Myitnge ក្នុង​ទី​ក្រុង Mandalay នៅ​ពេលទាហាន​បាន​វាយ​ឆ្មក់​ទៅលើតំបន់​វិហារ​ឥស្លាម Thazin។

បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​ទៀត​ត្រូវ​បាន​បាញ់​សម្លាប់​នៅតំបន់ Myingyan ក្នុង​ទី​ក្រុង​ Mandalay។ តាម​សមាគម​ជំនួយ​អ្នក​ទោស​អ្នក​នយោបាយ (AAPP) បាន​បញ្ជាក់​​នៅ​ក្នុង​របាយការណ៍​ស្លាប់​ចុង​ក្រោយ​បំផុត​ថា គាត់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ពេល​កំពុង​ជិះ​ម៉ូតូ។

<gwmw style="display:none;">

AAPP បង្ហាញ​ថា នៅ Myingyan ស្ត្រី​អាយុ​២៨​ឆ្នាំ​ត្រូវ​បាន​បាញ់ស្លាប់​កាល​ពី​ថ្ងៃ​ពុធ ហើយ​សព​របស់​​គាត់​​ត្រូវ​បាន​កម្លាំង​យោធា​យក​ទៅ​បាត់។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ជា​ថ្ងៃ​ទី​២​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី មនុស្ស​​​៩​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​តំបន់​ផ្សេង​គ្នា​គឺនៅតំបន់ Sagaing ​៦​នាក់ នៅ​តំបន់ Myingyan ២​នាក់ និង​តំបន់ Maha Aung Myay ម្នាក់។

នៅ​ថ្ងៃ​នេះ​ដដែល មនុស្ស៦​នាក់​ត្រូវ​បាន​បាញ់ស្លាប់​នៅ Kani នៅ​ពេល​កម្លាំង​សន្តិសុខ​បង្ក្រាប​លើ​ក្រុមតវ៉ា ហើយ​មនុស្ស​២០​នាក់​បាន​កំពុង​បាត់​ខ្លួន។ ជន​រង​គ្រោះ​អាយុ​២០​ឆ្នាំ​ជា​មូស្លីម ​ត្រូវ​បាន​បាញ់​សម្លាប់​នៅ Maha Aung Myay និង​៤​នាក់​បាន​របួស។

នៅ​ថ្ងៃ​សៅរ៍​ដែល​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែរ មនុស្ស​៣​នាក់​ត្រូវ​បាន​សម្លាប់ និង​៤​នាក់​បាន​របួសនៅ​ពេល​កម្លាំង​សន្តិសុខ​បង្ក្រាប​លើ​ក្រុម​តវ៉ា​នៅ Mogoke។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ មនុស្ស​២​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅតំបន់ Sagaing ដែ​ល​ម្នាក់​ស្លាប់​នៅ​កន្លែង និង​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​មក​បាន​ស្លាប់។

នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ យុវជន​អាយុ​២០​ឆ្នាំ​ឈ្មោះ Ko Tun Oo ត្រូវ​បាន​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​បាញ់​ស្លាប់​ក្នុង​ការ​បង្ក្រាប​នៅ​តំបន់ Myingyan។​

ក្នុង​រយៈពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​របប​យោធា​មីយ៉ាន់ម៉ា​​​ចាប់​ខ្លួន ហើយ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ មនុស្ស​៣១៥២​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​រាប់​ទាំង​មេដឹក​នាំ អ្នក​​តវ៉ា និស្សិត សកម្មជន អ្នក​សិល្បៈ យុវជន ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​ជា​ដើម៕

អាន​បន្ថែម៖ រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ាថា បើ​អាស៊ានចង់ដោះ​ស្រាយវិបត្តិមីយ៉ាន់ម៉ា ត្រូវ​មាន​ខ្លួន​ដែរ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

The post របបយោធាមីយ៉ាន់ម៉ា​ធ្វើ​ឲ្យ​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ក្លាយ​ជាថ្ងៃបង្ហូរឈាម appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលស្រមោល​មីយ៉ាន់ម៉ា​​​ថា​ បើ​អាស៊ាន​ចង់​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា​ ត្រូវ​មាន​ខ្លួនដែរ
សមាគម​ប្រជា​ជាតិ​អាសីអាគ្នេយ៍​ (អាស៊ាន​) ត្រូវ​តែ​​​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ឯកភាព​ជាតិ (រដ្ឋាភិបាល​ស្រមោល​មីយ៉ា់ន់ម៉ា) ប្រសិន​បើ​ពួក​គេ​ចង់​ជួយ​ដោះ​ស្រាយ​វិបត្តិ​​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​រដ្ឋ​ប្រហារ១​កុម្ភៈ​មក ហើយ​ពួក​គេ​មិន​​គួរ​ទទួល​ស្គាល់​របប​យោធា​មីយ៉ាន់ម៉ា​​ឡើយ។ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ឯកភាពជាតិ។<gwmw style="display:none;">

អាស៊ាន​បាន​កំពុង​ព្យាយាម​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ​បង្ហូរ​ឈាម​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​ដោយ​ប្រជា​ធិបតេយ្យ​​ដែល​ដឹក​នាំ​​ដោយ​លោក​ស្រី អ៊ុងសាន ស៊ូជី។

របប​យោធា​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ឆន្ទៈ​​​តិច​តួច​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន ប៉ុន្តែ​​​គ្មាន​សញ្ញា​នៃ​ការ​ចង់​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ដែល​ពួក​គេ​បាន​បណ្តេញ​ចេញ​​ឡើយ។

មន្ត្រី​រដ្ឋាភិបាល​ថៃ​ម្នាក់​បាន​និយាយ​កាល​ពី​​ថ្ងៃ​សៅរ៍​ថា ​នៅ​ក្នុងការ​វិវត្តដំបូង​សម្រាប់​​ការ​បង្កើត​ក្រុម​នេះ មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ាឧត្តម​សេនីយ៍ Min Aung Hlaing នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

វា​នឹង​ក្លាយ​ជា​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ និង​ជួប​​​​មួយ​មេ​ដឹក​នាំ​​បរទេស​ជា​លើក​ដំបូង​របស់​មេ​ដឹក​នាំ​របប​យោធាមីយ៉ាន់ម៉ា ចាប់​តាំង​ពី​លោក​បាន​ដណ្តើម​យក​អំណាច។ របបយោធា​មីយ៉ាន់ម៉ា​មិន​បាន​និយាយ​​អ្វី​​ពាក់​ព័ន្ធ​នឹង​​​​កិច្ច​ប្រជុំ​អាស៊ាន​នៅ​​ឡើយ​ទេ។

លោក Moe Zaw Oo អនុ​រដ្ឋ​មន្ត្រីកិច្ច​ការបរទេស​របស់​រដ្ឋាភិបាលឯកភាព​ជាតិ (NUG)​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​បាន​និយាយ​ថា អាស៊ាន​មិន​គួរ​ទទួល​ស្គាល់​របប​យោធា​មីយ៉ាន់ម៉ា​ឡើយ។

លោក Moe Zaw Oo បាន​ប្រាប់ VOA ជាភាសាភូមា​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ៖«ប្រសិន​បើ​អាស៊ាន​​ពិចារណា​លើ​ចំណាត់​ការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​​​មីយ៉ាន់ម៉ា ខ្ញុំ​សូម​និយាយ​ថា ពួក​គេ​នឹង​មិន​ជោគជ័យ​ទេ ប្រសិនបើ​​គ្មាន​ការ​ពិភាក្សា​ជា​មួយ NUG ដែល​ត្រូវ​បាន​​គាំទ្រ​ដោយ​ប្រជា​ជន​ និង​ស្រប​ច្បាប់​ពេញ​លេញ»។

អ្នក​នយោបាយ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ រាប់​ទាំង​សមាជិក​សភា​​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ប្រការ​ពី​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល​(NUG)​កាល​ពី​ថ្ងៃ​សុក្រ។ រដ្ឋាភិបាល​ស្រមោល​នេះ​រាប់​បញ្ចូល​ទាំង​លោក​ស្រី អ៊ុងសាន ស៊ូជី ដែល​​ត្រូវ​បាន​ឃំ​ខ្លួន​​តាំង​ពី​រដ្ឋ​ប្រហារ ព្រម​ទាំង​មេ​ដឹក​នាំ​​​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​​ក្រុម​​ជន​ជាតិ​ភាគ​តិច​ផង​ដែរ។<gwmw style="display:none;">

NUG បាន​​អំពាវ​នាវ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​​អន្តរជាតិ​​​ថា ជា​អាជ្ញាធរ​ស្រប​ច្បាប់ និងស្នើ​សុំ​ឲ្យ​មាន​ការ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ជំនួស​កន្លែង​របស់​លោក Min Aung Hlaing។

«វា​ពិត​សំខាន់​ខ្លាំង​ណាស់​ដែល​របប​យោធា​មីយ៉ាន់​ម៉ា​មិន​ត្រូវ​បាន​ទទួល​ស្គាល់»។ លោក Moe Zaw Oo បាន​បញ្ជាក់​ និង​បន្ថែម​ថា រដ្ឋាភិបាល​ឯកភាព​ជាតិ​មិន​ទាន់​ត្រូវ​បាន​អញ្ជើញ​ទៅ​​ចូល​រួម​ប្រជុំ​អាស៊ាន​នៅ​ទី​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ឡើយ​ទេ។

យោង​តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) បាន​ឲ្យ​ដឹង​ថា រហូត​ដល់​​ពេល​​នេះ កម្លាំង​សន្តិសុខ​មីយ៉ាន់​​ម៉ា​បាន​សម្លាប់​​មនុស្ស​៧៣០​នាក់​ហើយ​ពី​ការ​បង្ក្រាប​ដ៏​ឃោឃៅ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ ចាប់​តាំង​ពី​​​ថ្ងៃ​ទី​១កុម្ភៈ​ ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស និង​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​មហា​អំណាច​លោក​ខាង​លិច ក៏​ដូច​ជា​អង្គការ​សហ​ប្រជា​ជាតិ​ជា​ដើម​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters<gwmw style="display:none;">

<gwmw style="display:none;">

The post រដ្ឋាភិបាលស្រមោល​មីយ៉ាន់ម៉ា​​​ថា​ បើ​អាស៊ាន​ចង់​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា​ ត្រូវ​មាន​ខ្លួនដែរ appeared first on Kampuchea Thmey Daily.

អ្នក​​តវ៉ា​​មីយ៉ាន់ម៉ា​ត្រូវ​បាន​សម្លាប់​​​ដល់ជាង​៧០០​នាក់ហើយ
សន្តិសុខ​ម្នាក់​បាន​របួស​ននៅ​​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ជិត​ធនាគារ​​ដែល​គ្រប់​គ្រង​ដោយ​យោធា​នៅ​ក្នុង​ទី​ក្រុង​ធំ​លំដាប់​ទី២​របស់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មេសា ខណៈ​តួ​លេខ​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​ពី​ការ​បង្ក្រាប​របស់​របប​យោធា​មីយ៉ាន់ម៉ា​បាន​កើន​ឡើង​ដល់​ជាង​៧០០​នាក់​នៅ​ចុង​សប្តាហ៍​នេះ។<gwmw style="display:none;">

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ក្នុង​វិបត្តិ​ចលាចល​ដ៏​ធ្ងន់ធ្ងរ​ ចាប់​តាំង​ពី​យោធា​បាន​បណ្តេញ​​មេ​ដឹក​នាំ​ស៊ីវិល​លោកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ។<gwmw style="display:none;">

សាខា​​​ធំបំផុត​របស់​ធនាគារ​ Myawaddy Bank នៅ​ទី​ក្រុង​ម៉ាន់ដាឡាយ​បាន​ក្លាយ​ជា​គោលដៅ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ និង​មាន​សន្តិសុខ​ម្នាក់​បាន​របួស​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​វាយ​ប្រហារ​នោះ។ នេះ​ជា​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។ មាន​វត្តមាន​កម្លាំង​សន្តិសុខ​យ៉ាង​ច្រើន​បាន​បង្ហាញ​ខ្លួននៅតំបន់​នោះ បន្ទាប់​ពី​មាន​ការ​ផ្ទុះ។<gwmw style="display:none;">

ធនាគារជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ជំនួញ​ដែល​គ្រប់​គ្រង​ដោយ​យោធា​ដែល​បាន​ប្រឈម​នឹង​សម្ពាធ​ធ្វើ​ពហិការ ចាប់​តាំង​ពី​រដ្ឋប្រហារ ដោយ​អតិថិជន​ជា​ច្រើន​បាន​ទាមទារ​ដក​ប្រាក​របស់​របស់​ពួក​គេ។

ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ថ្ងៃ​​បង្ហូរ​ឈាម​ខ្លាំង​​។ កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​អ្នក​ឃ្លាំ​មើល​ក្នុង​ស្រុក​មួយ​បាន​និយាយ​ថា កម្លាំង​សន្តិសុខ​បាន​បាញ់​សម្លាប់​បន្ថែម​ទៀត និង​​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ចំនួន​៨២​នាក់ត្រូវ​បាន​សម្លាប់​​ក្នុង​ថ្ងៃ​​សុក្រ នៅ​តំបន់ Bago ដែល​មាន​ចម្ងាយ​៦៥​គីឡូម៉ែត្រ​ពី​ទី​ក្រុង​យ៉ាំងហ្គោន។

មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ថា វា​បាន​ក្លាយ​ជា​ថ្ងៃ​ថ្លុក​ឈាម​នៅតំបន់​ Bago ជា​កន្លែង​ដែល​មាន​គេ​និយាយ​ថា អ្នក​របួស​គ្មាន​គេ​ព្យាបាល​ថែម​ទៀត។

សរុប​ទៅ សមាគម​ជំនួយ​អ្នក​ទោស​នយោបាយបាន​បញ្ជាក់​ថា ជន​ស៊ីវិល​៧០១​នាក់​ត្រូវ​បាន​​សម្លាប់​ចាប់​តាំង​ពី​រដ្ឋ​ប្រហា​រមក។<gwmw style="display:none;">

បើ​តាម​អ្នក​នាំពាក្យ​របស់​របប​យោធា​បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ​ថា របប​យោធា​មាន​តួលេខ​អ្នក​ស្លាប់​ទាប​ជាង​២៤៨​នាក់​ប៉ុណ្ណោះ។<gwmw style="display:none;">

ទោះ​បី​ជា​ពោរពេញ​ដោយ​ថ្លុក​ឈាម ក៏​អ្នក​តវ៉ា​មិន​រុញ​រា​ក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ស្ទើរ​ទូទាំង​ប្រទេស​ឡើយ។<gwmw style="display:none;">

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា ក្រុម​និស្សិត​ និង​សាស្ត្រចារ្យ​នៅ​សាកលវិទ្យាល័យ​បាន​នាំ​គ្នា​ដើរ​ហែ​​ក្បួន​តាម​ផ្លូវ​ទី​ក្រុង​យ៉ាំងហ្គោន និងទី​ក្រុងម៉ៃទីឡា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ការ​ដង្ហែ​​​ក្បួន​នេះ ​អ្នក​ខ្លះ​បាន​កាន់​​ផ្កា​ Eugenia ដែល​ជា​និម្មិត​រូប​នៃ​ជ័យជម្នះ។

ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន អ្នក​តវ៉ា​បាន​កាន់បដា​ដែល​សរសេរ​ថា «យើង​នឹងទទួលបាន​​​ជ័យជម្នះ។ យើង​នឹង​ឈ្នះ»។<gwmw style="display:none;">

អ្នក​តវ៉ា​នៅ​ទី​ក្រុងម៉ុន្នីវ៉ា​បាន​សរសេរ​សារ​​នយោបាយថា «យើង​ត្រូវ​តែ​ឈ្នះ» និង​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ជួយ​អន្តរាគមន៍​​​ដើម្បី​ជួយ​ការពារ​ពួក​គេ​ពី​​​ការ​បង្ក្រាប​ពោរពេញ​ដោយ​បង្ហូរឈាម។​

ការ​កាត់​ទោស​ប្រហារ​ជីវិតវិល​ត្រឡប់​មក​វិញ<gwmw style="display:none;">

ភាព​វឹក​វរ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ភាគ​ខាង​ជើង​ទី​ប្រជុំជន Tamu ដែល​នៅ​ជិត​ព្រំ​ប្រទល់​ប្រទេសឥណ្ឌា ដែល​អ្នក​តវ៉ា​បាន​វាយ​បកវិញ​នៅ​ពេល​ទាហាន​បាន​ព្យាយាម​វ៉ៃ​បែក​របាំង​ដែល​រារាង​កម្លាំង​សន្តិសុខ​របស់​របប​យោធា។

អ្នក​ស្រុក​និយាយ​ថា ជន​ស៊ីវិល​២​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ទាហាន​បាញ់​រះ ហើយ​អ្នក​តវ៉ា​បាន​វាយ​បក​វិញ​ដោយ​បាន​បំផ្ទុះ​គ្រាប់​បែក​បណ្តាល​ឲ្យ​រថយន្ត​ទាហាន​ក្រឡាប់ និង​សម្លាប់​ទាហាន​១២​នាក់។

អ្នក​ស្រុក​និយាយ​ថា ៖«អ្នក​ភូមិ​ខ្លះ​កំពុង​លាក់​ខ្លួន។ យើង​ភ័យ​ខ្លាច​ថា ប្រជាជន​ទទួល​រង​ការ​សង​សឹក»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ថា មនុស្ស​១៩​នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​​ពី​បទប្លន់ និង​ឃាតកម្មដោយ​​តុលាការ​យោធា ក្នុង​ចំណោម​ពួក​គេ​​​​១៧​នាក់​​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ។<gwmw style="display:none;">

លោក Phil Robertson អនុប្រធាន​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​អាស៊ី​បាន​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត​យូរ​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​អនុវត្ត​​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​ទៅ​នេះ។

លោក​ថា ៖«វា​បង្ហាញ​ថា យោធា​បាន​ត្រៀម​ខ្លួន​វិល​ទៅ​រក​ពេល​វេលា​មួយ​នៅ​ពេល​មីយ៉ាន់ម៉ា​សម្លាប់​ប្រជា​ជន»៕<gwmw style="display:none;">

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

<gwmw style="display:none;">

The post អ្នក​​តវ៉ា​​មីយ៉ាន់ម៉ា​ត្រូវ​បាន​សម្លាប់​​​ដល់ជាង​៧០០​នាក់ហើយ appeared first on Kampuchea Thmey Daily.

ច្រើន​ណាស់​ យោធា​​មីយ៉ាន់ម៉ា​សម្លាប់​អ្នក​វ៉ា​ជាង​៨០​នាក់​ទៀត
របប​យោធា​មីយ៉ាន់​បាន​សម្លាប់​អ្នក​តវ៉ា​គ្មាន​អាវុធ​ក្នុង​ដៃ​ច្រើន​ទៀត​ហើយ​ដោយ​​គ្រាន់​តែ​កាល​ពី​​ថ្ងៃ​​សុក្រ​កន្លង​ទៅ​នេះ​មនុស្ស​ជាង​៨០​នាក់​ត្រូវ​បាន​សម្លាប់។

​យោធា​មីយ៉ាន់ម៉ា​វាយ​ប្រហារ​នៅ​តំបន់ Bago ដែល​បាន​ក្លាយ​ជា​​ការ​វាយ​ប្រហារ​ស្លាប់​មនុស្ស​ច្រើន​បំផុត​លំដាប់​ទី​៣​ទៅ​លើ​អ្នក​តវ៉ា​ក្នុង​សប្តាហ៍​នេះ។

<gwmw style="display:none;">

សារព័ត៌មាន​ក្នុង​ស្រុក​របស់ប្រទេស​មីយ៉ាន់ម៉ា​បាន​ផ្សាយ​ថា​ ហោច​ណាស់មនុស្ស​​៦០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់ Bago ដែល​ជាការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​​​ទៅ​លើ​​អ្នក​តវ៉ា​ស្លូត​ត្រង់​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​ អ្នក​ស្រុក​បាន​និយាយ​ថា មនុស្ស​ប្រហែល​​ជាង​៨០​នាក់​ត្រូវ​បាន​សម្លាប់នៅ​​តំបន់​នេះ។

មែន​ទែន​ទៅ ចំនួន​អ្នក​ស្លាប់​នៅ​មាន​ការ​កើន​ឡើង​ច្រើន​ទៀត ប៉ុន្តែ​មាន​ការ​លំបាក​ក្នុង​ការ​ស្រង់​ទិន្នន័យ។ កម្លាំង​សន្តិសុខបាន​បាញ់​អាវុធ​គ្រាប់​ពិត បំផ្ទុះ​គ្រាប់​បែក និង​មាន​ទាំង​បាញ់​អាវុធ​ឆ្ងាយ​ដែល​ជា​ប្រភេទ​គ្រាប់​ត្បាល់​ផ្លោង​ពី​ចម្ងាយ​ថែម​ទៀត។

តំបន់​៣​កន្លែង​ដែល​រក​ការ​វាយ​ប្រហារ​ខ្លាំង​ដែរ​នៅ​សប្តាហ៍​នេះ​គឺ Shinsawpu, Hmawkan និង​ Nantawyar ដែល​​ជា​តំបន់​​​​ភាគ​ខាង​ជើង​ទី​ក្រុង​សេដ្ឋកិច្ច​យ៉ាំងហ្គោន។ ការ​វាយ​ប្រហារមាន​ទាំង​ការ​​ទម្លាយ​របាំង​ផ្លូវ​ដែល​ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​ដាក់​បាវ​ខ្សាច់ និង​វត្ថុ​ផ្សេងៗ​ដើម្បី​រារាំង​រថយន្ត​យោធា។

កម្លាំង​សន្តិសុខ​បាន​សម្លាប់​អ្នក​តវ៉ា​ជា​ច្រើន​នៅ​ទី​ប្រជុំ​ជន Kalay និង​តំបន់ Taze។ កំឡុង​ការ​វាយ​ប្រហារ ប៉ូលិស និង​ទាហាន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រើ​អាវុធធុន​ធ្ងន់ និង​ការ​បំផ្ទុះ​គ្រាប់​បែក។

<gwmw style="display:none;">

តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) ដែល​បាន​កំពុង​កត់​ត្រា​ចំនួន​ជន​រង​គ្រោះ​បាត់់​បង់​ជីវិត​ និង​អ្នក​ជាប់​​ឃុំ​បាន​និយាយ​ថា មនុស្ស​​៦២​នាក់​ត្រូវ​បាន​បញ្ជាក់​ពី​ការ​ស្លាប់។

ដូច្នេះបាន​ធ្វើ​ឲ្យ​តួលេខ​​អ្នក​តវ៉ាបាន​បាត់​បង់​ជីវិត​កើន​ឡើង​ដល់​៦៨០​នាក់​គិត​ត្រឹម​ថ្ងៃ​សុក្រ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១កុម្ភៈ​មក។

អ្នក​រង​របួ​ស​ខ្លះ​ត្រូវ​បាន​យក​ចេញ​បាន ហើយ​តួលេខ​អ្នក​ស្លាប់​ច្បាស់​លាស់​​មិន​អាច​ត្រូវ​បាន​គេ​បញ្ជាក់​បាន​ឡើយ ពី​​ព្រោះ​​ទាំង​សកម្ម​ជន​ ក៏​ដូច​ជា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក៏​កំពុង​ត្រូវ​បាន​គំរាម​បាញ់​​សម្លាប់​ដែរ ប្រសិន​បើ​នៅ​តែជួយ​​ដល់អ្នក​តវ៉ា។

ចំនួន​អ្នក​ស្លាប់​ខាង​លើ​គឺ​ត្រូវ​បាន​គេ​ស្រង់​គិត​ត្រឹម​ថ្ងៃ​សុក្រ​ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍ អ្នក​ស្រុក​បាន​និយាយ​ថា ពួក​គេបាន​ឃើញ​សាក​សព​ជា​ច្រើន​នៅ​កន្លែង​បញ្ចុះ​សព​ Sin Phyu Kwin។

អ្នក​តវ៉ា​វ័យ​ក្មេង​ម្នាក់​និយាយ​ថា ៖«យើង​មិន​អាច​ប្រើ​រថយន្ត​ជួយ​សង្គ្រោះ​​បាន​ទេ​រយៈ​ពេល​១៥​ថ្ងៃ​ហើយ។ តាំង​ពី​ចុង​ខែ​មីនា​មក នៅ​ពេល​អ្នក​តវ៉ា​ត្រូវ​បាន​បាញ់​​ស្លាប់ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​យក​សាក​សព​ទៅ​ធ្វើ​បុណ្យ បន្ទាប់​ពី​ទាហាន​គ្រប់​គ្រង​​សព​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC & irrawaddy

<gwmw style="display:none;">

The post ច្រើន​ណាស់​ យោធា​​មីយ៉ាន់ម៉ា​សម្លាប់​អ្នក​វ៉ា​ជាង​៨០​នាក់​ទៀត appeared first on Kampuchea Thmey Daily.

ម្សិល​មិញ​ យោធា​មីយ៉ាន់ម៉ា​បាញ់​ផ្លោង​គ្រាប់​ត្បាល់​សម្លាប់​ជាង​២០នាក់
របប​យោធាមីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​រាយការណ៍បាន​​បាញ់​​គ្រាប់​ត្បាល់​​ដែល​ជា​ប្រភេទ​​​អាវុធ​ធ្ងន់ចម្ងាយ​ឆ្ងាយ​ដើម្បី​​បង្ក្រាប​ក្រុម​បាតុករ​​នៅ​តំបន់​៣​កន្លែង​ផ្សេង​គ្នានៅ​ទី​ប្រជុំ​ជន​ Bago ក្នុង​តំបន់ Bago កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

ការ​បង្ក្រាប​ដ៏​ធ្ងន់​ធ្ងរ​នេះ​ កម្លាំង​សន្តិសុខ​បាន​ប្រើ​គ្រាប់​ត្បាល​​​់បន្ថែមលើ​ការ​បាញ់​អាវុធ​​ធុន​ស្រាល​គ្រាប់​ពិត​ និង​បំផ្ទុះ​គ្រាប់​បែក​ដើម្បី​​បង្ក្រាប​អ្នក​តវ៉ា។​

យោង​តាម​អ្នក​ស្រុក​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង​២០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​​បាន​សម្លាប់​​ និង​របួស​ជា​ច្រើន​នាក់​ក្នុង​ការ​វាយ​ប្រហារ​ទាំង​នោះ។ ជា​មួយ​គ្នា​នេះ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក Irrawaddy មិន​អាច​សុំ​ការ​បញ្ជាក់​ពីចំនួន​​ពិត​ប្រាកដ​នោះ​ទេ។

នៅ​ប្រហែល​ជា​ម៉ោង​៤​ព្រឹក ថ្ងៃ​សុក្រ កម្លាំង​សន្តិសុខ​របស់​របប​យោធា​បាន​បើក​ការ​បាញ់​រះ​ដោយ​​អាវុធ​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​វាយ​ឆ្មក់​ដែល​មាន​គោល​ដៅ​លើ​ការ​បិទ​ផ្លូវ​​ដែល​ត្រូវ​បាន​អ្នក​តវ៉ា​​ដាក់​បាវ​ខ្សាច់​ និង​វត្ថុ​ផ្សេង​ៗ​នៅ​លើ​ផ្លូវ។

អ្នកស្រុក​និយាយ​ថា កម្លាំង​សន្តិសុខ​បាន​វាយប្រហារ​លើ​ទី​កន្លែង​៣​គឺ Shinsawpu, Hmawkan និង​ Nantawyar ដែល​ជាមាន​ការតវ៉ា​​​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

<gwmw style="display:none;">

អ្នក​ស្រុក​បាន​និយាយ​ថា ពួក​គេ​បាន​ឮ​សំឡេង​គ្រាប់​ផ្ទុះ​​ខ្លាំង​ៗ​ពី​ចម្ងាយ​៥​ដង​ដែល​ជា​ប្រភេទ​គ្រាប់​ធុន​ធំកំឡុង​ពេល​ការ​វាយ​ប្រហារ​នោះ។ រូប​ភាព​មួយ​សន្លឹក​​បាន​បង្ហាញ​កន្ទុយ​គ្រាប់​ត្បាល់​ដែល​អ្នក​ស្រុក​បាន​ឃើញ។

នៅ​ពេលព្រឹក ច្រក​ចេញ-ចូល​ទៅ​តំបន់​ទាំង​នោះ​ត្រូវ​បាន​ដាក់​ខ្សែ​រារាំង​ដោយ​កម្លាំង​សន្តិសុខ បន្ទាប់​ពី​ទាហាន​ប្រហែល​ជា​២៥០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយនៅ​តំបន់​នោះ។ អ្នក​ស្រុក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ ឬ​ចូល​​​ឡើយ។

ក្រុម​សង្គម​ស៊ីវិល​បាន​និយាយ​ថា គ្មាន​ក្រុម​ជួយ​សង្គ្រោះ​ណា​មួយ​នៅ​​តំបន់​​នោះ​​ហ៊ាន​ចូល​ទៅ​យក​សាក​សព ឬ​ក៏​ជួយ​ព្យាបាល​អ្នក​របួស​ឡើយ។ កម្លាំងរបស់​របប​យោធា​ក៏​កំពុង​ដាក់​គោល​ដៅ​លើ​ក្រុម​សង្គម​ស៊ីវិល​ដែរ។

<gwmw style="display:none;">

ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ យោង​តាមសមាគម​ជំនួយ​អ្នក​ទោស​នយោបាយ(AAPP)​ថា ជន​ស៊ីវិល​ប្រហែល​ជា​៦១៤​នាក់​ត្រូវ​បាន​សម្លាប់ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​របាយការណ៍​ណា​ជាក់​លាក់​បូក​បន្ថែម​នឹង​ចំនួន​អ្នក​ស្លាប់​នៅ​ថ្ងៃ​សុក្រ​ទេ។

ប៉ុន្តែ​តាម​ការ​ផ្សាយ​របស់​​​សារព័ត៌មាន​ក្នុង​ស្រុក Irrawaddy នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ មាន​អ្នក​ស្លាប់​ជាង​២០​នាក់​ទៀត ដូច្នេះ​តូលេខ​អាច​កើន​ឡើង​ដល់​ជាង​៦៣០​នាក់​ ដោយ​សារ​ស្នាដៃ​​បង្ក្រាប​ឥត​មេត្តា​របស់​របប​យោធា​មីយ៉ាន់ម៉ា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

The post ម្សិល​មិញ​ យោធា​មីយ៉ាន់ម៉ា​បាញ់​ផ្លោង​គ្រាប់​ត្បាល់​សម្លាប់​ជាង​២០នាក់ appeared first on Kampuchea Thmey Daily.

ទ្វីបអឺរ៉ុបកំពុងចលាចលធ្ងន់ធ្ងរដោយសារតែបាតុកម្ម
ការធ្វើបាតុកម្មប្រឆាំងការបិទប្រទេសកាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗនៅជុំវិញទ្វីបអឺរ៉ុបខណៈក្រុមអ្នកតវ៉ានៅទីក្រុង Rome បានគប់គ្រាប់បែកភ្លើង ដបនិងដុំថ្មដាក់ប៉ូលិសហើយក៏មានភាពតានតឹងកើនឡើងផងដែរនៅទីក្រុង Barcelona និង Dresden។

កាលពីយប់ថ្ងៃសៅរ៍ក្នុងទីក្រុង Rome, ការអង្គុយតវ៉ានៅទីលាន Campo dei Fiori ដ៏ល្បីល្បាញបានបញ្ចប់ទៅដោយការប៉ះទង្គិចជាមួយប៉ូលិសខណៈមនុស្សមួយចំនួននៅក្នុងហ្វូងបាតុករដែលមានគ្នាពីរបីរយនាក់បានចាប់ផ្តើមគប់ដបនិងផាវមុនពេលត្រូវបានបំបែកដោយប៉ូលិស។

នៅទីក្រុង Barcelona ក្នុងប្រទេសអេស្ប៉ាញ ក្រុមបាតុករបានគប់ដុំថ្មនិងរបស់របរផ្សេងៗដាក់ប៉ូលិសនៅក្នុងរាត្រីទី២នៃភាពចលាចលក្នុងទីក្រុងធំបំផុតទី២របស់ប្រទេសអេស្ប៉ាញមួយនេះ។ អគ្គិភ័យតូចៗក៏បានផ្ទុះឡើងផងដែរនៅពេលបាតុករដុតបន្ទះក្តារ។

ក៏មានការប៉ះទង្គិចគ្នាផងដែរក្នុងរាជធានី Madrid និងទីក្រុងភាគខាងជើង Logroño ដែលនៅទីនោះ មនុស្សចំនួន១៥០នាក់បានវាយប្រហារប៉ូលិសជាមួយដុំថ្ម ដុតកុងតឺន័រនិងចូលលួចក្នុងហាង។

ថ្វីបើមិនសូវតានតឹងដូចនៅកន្លែងផ្សេង ការតវ៉ាក៏បានផ្ទុះឡើងផងដែរក្នុងទីក្រុង Dresden របស់ប្រទេសអាល្លឺម៉ង់ដែលរៀបចំឡើងដោយក្រុមប្រឆាំងការបិទប្រទេស Querdenken 571។

ការតវ៉ាដែលជាឈុតឆាកដដែលៗក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានកើតឡើងនៅក្នុងបរិបទនៃវិធានការបិទប្រទេសថ្មីនៅទូទាំងទ្វីបអឺរ៉ុបដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីជំងឺឆ្លងកូវីដ១៩។

ក្នុងប្រទេសអ៊ីតាលី នៅទីក្រុង Naples និង Turin បាតុកម្មបានធ្វើឡើងដើម្បីរិះគន់ការរឹតបន្តឹងថ្មីៗក្នុងគោលបំណងបញ្ឈប់ការកើនឡើងនៃករណីឆ្លងវីរុស។

ពួកគេបានធ្វើឡើងនៅពេលប្រទេសនេះរាយការណ៍ពីការឆ្លងថ្មីចំនួន៣១,៧៥៨ករណីដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មី។ ចំនួនអ្នកស្លាប់ថ្មីមានចំនួន២៩៧នាក់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Luciana Lamorgese បាននិយាយកាលពីថ្ងៃសៅរ៍ថា បាតុករមួយចំនួនកំពុងស្វែងរកការកេងចំណេញពីភាពអាសន្ននៃមេរោគនេះ។

លោក Lamorgese បានប្រាប់កាសែត Il Foglio ថា “ជាអកុសល មានធាតុផ្សំនៃអំពើហិង្សាជាច្រើនកំពុងព្យាយាមជ្រៀតចូលទៅក្នុងទីលានដើម្បីទាញយកផលប្រយោជន៍ពីភាពចលាចលខាងសង្គមនិងសេដ្ឋកិច្ចក្នុងពេលដ៏លំបាកនេះ”។

ក្នុងនាមជាប្រទេសដំបូងបង្អស់នៅអ៊ឺរ៉ុបដែលរងការវាយប្រហារពីជំងឺរាតត្បាតកាលពីខែមីនា, អ៊ីតាលីបានដាក់វិធានការនៅដាច់ដោយឡែករយៈពេលជាងពីរខែដែលបានបំផ្លាញសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

The post ទ្វីបអឺរ៉ុបកំពុងចលាចលធ្ងន់ធ្ងរដោយសារតែបាតុកម្ម appeared first on Kampuchea Thmey Daily.