ព័ត៌មានអន្ដរជាតិ
ម្សិលមិញ យោធាមីយ៉ាន់ម៉ាបាញ់ផ្លោងគ្រាប់ត្បាល់សម្លាប់ជាង២០នាក់
របបយោធាមីយ៉ាន់ម៉ាត្រូវបានគេរាយការណ៍បានបាញ់គ្រាប់ត្បាល់ដែលជាប្រភេទអាវុធធ្ងន់ចម្ងាយឆ្ងាយដើម្បីបង្ក្រាបក្រុមបាតុករនៅតំបន់៣កន្លែងផ្សេងគ្នានៅទីប្រជុំជន Bago ក្នុងតំបន់ Bago កាលពីព្រឹកថ្ងៃសុក្រ។
ការបង្ក្រាបដ៏ធ្ងន់ធ្ងរនេះ កម្លាំងសន្តិសុខបានប្រើគ្រាប់ត្បាល់បន្ថែមលើការបាញ់អាវុធធុនស្រាលគ្រាប់ពិត និងបំផ្ទុះគ្រាប់បែកដើម្បីបង្ក្រាបអ្នកតវ៉ា។

យោងតាមអ្នកស្រុកបានឲ្យដឹងថា មនុស្សជាង២០នាក់ត្រូវបានគេរាយការណ៍បានសម្លាប់ និងរបួសជាច្រើននាក់ក្នុងការវាយប្រហារទាំងនោះ។ ជាមួយគ្នានេះ មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែសារព័ត៌មានក្នុងស្រុក Irrawaddy មិនអាចសុំការបញ្ជាក់ពីចំនួនពិតប្រាកដនោះទេ។
នៅប្រហែលជាម៉ោង៤ព្រឹក ថ្ងៃសុក្រ កម្លាំងសន្តិសុខរបស់របបយោធាបានបើកការបាញ់រះដោយអាវុធស្វ័យប្រវត្តិក្នុងការវាយឆ្មក់ដែលមានគោលដៅលើការបិទផ្លូវដែលត្រូវបានអ្នកតវ៉ាដាក់បាវខ្សាច់ និងវត្ថុផ្សេងៗនៅលើផ្លូវ។
អ្នកស្រុកនិយាយថា កម្លាំងសន្តិសុខបានវាយប្រហារលើទីកន្លែង៣គឺ Shinsawpu, Hmawkan និង Nantawyar ដែលជាមានការតវ៉ាធ្វើឡើងជារៀងរាល់ថ្ងៃ។

អ្នកស្រុកបាននិយាយថា ពួកគេបានឮសំឡេងគ្រាប់ផ្ទុះខ្លាំងៗពីចម្ងាយ៥ដងដែលជាប្រភេទគ្រាប់ធុនធំកំឡុងពេលការវាយប្រហារនោះ។ រូបភាពមួយសន្លឹកបានបង្ហាញកន្ទុយគ្រាប់ត្បាល់ដែលអ្នកស្រុកបានឃើញ។
នៅពេលព្រឹក ច្រកចេញ-ចូលទៅតំបន់ទាំងនោះត្រូវបានដាក់ខ្សែរារាំងដោយកម្លាំងសន្តិសុខ បន្ទាប់ពីទាហានប្រហែលជា២៥០នាក់ត្រូវបានដាក់ពង្រាយនៅតំបន់នោះ។ អ្នកស្រុកមិនត្រូវបានអនុញ្ញាតឲ្យចេញ ឬចូលឡើយ។
ក្រុមសង្គមស៊ីវិលបាននិយាយថា គ្មានក្រុមជួយសង្គ្រោះណាមួយនៅតំបន់នោះហ៊ានចូលទៅយកសាកសព ឬក៏ជួយព្យាបាលអ្នករបួសឡើយ។ កម្លាំងរបស់របបយោធាក៏កំពុងដាក់គោលដៅលើក្រុមសង្គមស៊ីវិលដែរ។

ត្រឹមថ្ងៃព្រហស្បតិ៍ យោងតាមសមាគមជំនួយអ្នកទោសនយោបាយ(AAPP)ថា ជនស៊ីវិលប្រហែលជា៦១៤នាក់ត្រូវបានសម្លាប់ ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ណាជាក់លាក់បូកបន្ថែមនឹងចំនួនអ្នកស្លាប់នៅថ្ងៃសុក្រទេ។
ប៉ុន្តែតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Irrawaddy នៅថ្ងៃសុក្រម្សិលមិញ មានអ្នកស្លាប់ជាង២០នាក់ទៀត ដូច្នេះតូលេខអាចកើនឡើងដល់ជាង៦៣០នាក់ ដោយសារស្នាដៃបង្ក្រាបឥតមេត្តារបស់របបយោធាមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


