ចំណូលពន្ធដារ Archives - Kampuchea Thmey Daily

ពន្ធដារប្រមូលចំណូលបានជាង២ពាន់លានដុល្លារក្នុង៥ខែ សម្រេចបានជាង៥៣% នៃផែនការ
អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលបានប្រមាណ​ ២ ពាន់លានដុល្លារ ​នៅ​ក្នុងរយៈពេល​ ៥ ខែ​ ឆ្នាំ ២០២៦ ​សម្រេចបាន ​៥៣,២២% នៃផែនការ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ០២ ខែ​មិថុនា ​២០២៦។​

​អគ្គនាយកដ្ឋានពន្ធដារ​​ដើរតួនាទី​សំ​ខាន់​ក្នុង​ការ​ប្រមូល​ចំណូល​ជូន​រដ្ឋ ​និង​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍគ្រប់វិស័យ ​ក្នុង​ការ​គាំទ្រ​ដល់វិស័យឯកជន ​ដែល​ជា​ក្បាល​ម៉ាស៊ីន​​នៃកំណើន​សេដ្ឋកិច្ច ​និង​ជា​ឆ្អឹងខ្នង​នៃការ​អភិវឌ្ឍ​សង្គមជាតិ។​

​សម្ដេចតេជោ ​ហ៊ុន ​សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ក្នុងពេល អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៅព្រឹកថ្ងៃទី ០២ ខែមិថុនា ២០២៦ថា៖ «​អ្វីដែលយើងត្រូវការ​​គឺចំណាយចរន្ត​ ហើយចំណាយចរន្តរបស់យើ​គឺមិនឱ្យខ្វះទេ ពីដើមបើក​ប្រាក់​ខែវេទនា​ណាស់លោកព្រះ ​វេទនានៅត្រង់​ថា ​អត់មានលុយហើយ ​អាប្រាក់ខែតិចហើយ ​វាអត់មាន​លុយបើកឱ្យគេទៀត​ បានជាមន្ត្រីយើងនិយាយថា ​ស្រុកខ្មែរ ​មានមួយខែ ​៦០​ ថ្ងៃ ៧០ ថ្ងៃ ៨០​ ថ្ងៃ ៩០ ថ្ងៃ ប៉ុន្តែ​ស្រុក​ខ្មែរ​ឥឡូវ ១ ខែ មានតែ ១៥ ថ្ងៃ ព្រោះអី ១៥ ​ថ្ងៃ​បើក​ប្រាក់​ខែ​ម្ដង»។

សម្ដេច​តេជោ ​ហ៊ុន ​សែន បានរំលឹកថា ​ប្រសិន​បើគ្មានជំងឺកូវីដ១៩ ​កម្ពុជា​មានលទ្ធភាព​សាងសង់ហេដ្ឋា​រចនាសម្ព័ន្ធនានា ​ដោយមិនពឹងពាក់បរទេស​ ប៉ុន្តែកូវីដ​ធ្វើបាបយើង ​ពេលនោះ​យើងសន្សំប្រាក់បាន ៤ ពាន់លានដុល្លារ​។​

​សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា៖ ​«បន្ទាប់ពីកូវីដធ្វើឱ្យយើងងើបឡើងវិញ មកដល់ពេលនេះ បើតាមខ្ញុំគិត យើង​ចំណេញ​ប្រាក់​មិន​តិចជាង​ ១ ពាន់លានដុល្លារ ​តាម​រយៈការ​យក​សេះដូសេះ​ យើង​អត់​មាន​លុយទេ​ ដើម្បី​កសាងអគារចាស់ៗរបស់យើង ​កន្លែង​ខ្លះយកផ្ទះប្រជាជនធ្វើក្រសួង ​ប៉ុន្តែ​ដោយសារដីកន្លែង​ហ្នឹង​ត្រូវប៉ាន់ ​ក៏ដោះដូរ​កន្លែងហ្នឹងជាមួយដី ៣ ឬ៤ហិកតា»។​

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាយល់ឃើញថា ការ​ប្រមូលពន្ធដើរតួនាទីសំខាន់ក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិ ​និងធានាភាពធន់នៃសេដ្ឋកិច្ច ​ខណៈ​កម្ពុជា​ពឹង​ផ្អែក​សំខាន់​លើការ​ប្រមូលពន្ធ​។ ​

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា ​បន្ថែមថា សារពើពន្ធ​​គឺជាគ្រឹះសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីយកទៅ​ប្រើប្រាស់​ធានា​ក្នុង​ការចំណាយសាធារណៈ ជាពិសេសទៅលើការវិនិយោគ​សារធា​រណៈ​ ប្រាក់បៀវត្សរ៍ និង​សេវាសង្គមផ្សេងៗ រួមទាំងការបង់ការប្រាក់ និងថ្លៃដើម​កម្ចីប​រទេស។​

​យោង​តាម​ច្បាប់​ថវិកា ឆ្នាំ​២០២៦ ​រាជរដ្ឋាភិបាលកម្ពុជា ​គ្រោង​ប្រមូល​ចំណូល​សារពើពន្ធ​ឱ្យ​បាន ​៦,៨ ពាន់លានដុល្លារ ​ក្នុង​នោះចំណូល​ពន្ធដារ ៣,៨ ពាន់លានដុល្លារ និងចំណូលពន្ធគយ ៣ ពាន់លានដុល្លារ៕

អត្ថបទ៖​ ឡេង ដេត

The post ពន្ធដារប្រមូលចំណូលបានជាង២ពាន់លានដុល្លារក្នុង៥ខែ សម្រេចបានជាង៥៣% នៃផែនការ appeared first on Kampuchea Thmey Daily.

រដ្ឋប្រមូលពន្ធគយ និងពន្ធដារ សម្រេចបានជាង ៣ ពាន់លានដុល្លារ នៅឆមាសទី១
ការប្រមូលចំណូលពន្ធដារ និងពន្ធគយសម្រេចបានប្រមាណជាង ៣,២៧ ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលពន្ធគយអនុវត្តបានចំនួនជិត ១,៤៧ ពាន់​លាន​ដុល្លារ (៥ ៩៤៨ ៩១៣ លានរៀល) ស្មើនឹង ៥៨,៦% នៃច្បាប់ហិរញ្ញវត្ថុ គឺខ្ពស់ជាង ១៦,៥​ពិន្ទុភាគរយ​ធៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន ៤២,១% នៃច្បាប់ហិរញ្ញវត្ថុ។

ចំណែកឯ ចំណូលពន្ធដារ អនុវត្តបានចំនួនជិត ១,៨ ពាន់លានដុល្លារ (៧ ១៨៦ ០៦១ លាន​រៀល) ស្មើនឹង ៥១,១% នៃច្បាប់ហិរញ្ញវត្ថុ គឺខ្ពស់ជាង ៣,២​ពិន្ទុភាគរយធៀបនឹង​រយៈពេល​ដូច​គ្នា​ក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន ៤៧,៩% នៃច្បាប់ហិរញ្ញវត្ថុ, បើគិតជាសាច់ប្រាក់​ចំណូល​ពន្ធដារ កើនឡើង​ ២,៥%​ធៀបនឹងរយៈ​ពេលដូចគ្នាក្នុង​ឆ្នាំ ២០២៤។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា កំណើននេះ​ គឺបាន​មក​ពី​​ពន្ធលើប្រាក់ចំណូលដែល​មាន​ចំណែក​ ៥១%, ពន្ធលើប្រាក់បៀវត្ស ១២%, អាករលើតម្លៃបន្ថែម​(របបផ្ទៃក្នុង) ២៧%, និង​អាករពិសេស​លើទំនិញ និងសេវាក្នុងស្រុក​គ្របដណ្តប់ប្រមាណ ៩% នៃចំណូលពន្ធដារថវិកាថ្នាក់ជាតិសរុប។

ជារួម​​ការប្រមូលចំណូលពន្ធដារ នៅក្នុង​ឆមាសទី ១ ឆ្នាំ ២០២៥ គឺអនុវត្តបានខ្ពស់ជាងរយៈ​ពេលដូចគ្នា ក្នុងឆ្នាំ ២០២៤ ដោយសារចំណូលពីពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃ​បន្ថែម​មានកំណើនល្អ។

ក្រៅ​ពី​ចំណូល​សារពើពន្ធ (ពន្ធគយ និងដារ) ​ចំណូល​មិនមែនសារពើពន្ធ​ និង​ចំណូល​ផ្សេង​ទៀត (​ក្នុង​ប្រទេស និង​មូលនិធិទ្រទ្រង់ថវិកាផ្សេងៗ) មាន​ទឹក​ប្រាក់សរុប​​ប្រមាណ ៥១៦ លាន​ដុល្លារ។

យោងតាមក្រសួងសេដ្ឋកិច្ច ការប្រមូលចំណូលពន្ធដារ នៅឆមាសទី១ ឆ្នាំ ២០២៥ មាន​ការ​កើនឡើង ហើយរំពឹងថា ចំណូលពន្ធដារ អាចនឹងសម្រេចបាន ៨៦,៥% នៃច្បាប់​ហិរញ្ញវត្ថុឆ្នាំ ២០២៥ ប៉ុណ្ណោះ ដោយហេតុថា ការបន្តថមថយនៃពន្ធលើ​ប្រាក់ចំណូល អាករលើតម្លៃបន្ថែម និងអាករពិសេស ខណៈចំណូលពីវិស័យមួយចំនួនរួមមាន វិស័យ​សាងសង់ និងអចលនទ្រព្យ ត្រូវបានរំពឹងទុកថានឹងបន្តមានកំណើនយឺត គួបផ្សំជាមួយនឹងការបន្តអនុវត្ត គោលនយោ​បាយលើកទឹកចិត្តនានា៕

អត្ថបទ៖ ឡេង ដេត

The post រដ្ឋប្រមូលពន្ធគយ និងពន្ធដារ សម្រេចបានជាង ៣ ពាន់លានដុល្លារ នៅឆមាសទី១ appeared first on Kampuchea Thmey Daily.

រដ្ឋរកចំណូល​បានជាង​១,២៥ពាន់លានដុល្លារក្នុងត្រីមាសទី១
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានរាយការណ៍ថាខ្លួនបានប្រមូលចំណូលពន្ធសរុបចំនួន​១,២៥ ពាន់លានដុល្លារក្នុងត្រីមាសទី១ ធ្លាក់ចុះប្រមាណ៦,៧%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាមុនដែលមានចំនួន ១,៣៤ ពាន់លានដុល្លារ។ ​

​បើយោងតាមរបាយការណ៍ ផ្លូវការរបស់​GDT ​ចេញផ្សាយកាលពីពេលថ្មីៗនេះ ការប្រមូលចំណូលពន្ធចាប់ពីខែមករាដល់ខែមីនាសម្រេចបានដល់ ១,២៥៣ លានដុល្លារដែលស្មើនឹង ៣០,៨៨ភាគរយនៃផែនការគោលដៅថវិកាដែលបានកំណត់ក្នុងឆ្នាំ ២០២៥ ។

សរុបរយៈពេល ៣ខែដើមឆ្នាំ២០២៥ ចំណូលពន្ធពីសកម្មភាពកម្មន្តសាល សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ គឺជាចំណូលពន្ធចម្បង និងលេចធ្លោជាងគេ។ ​ចំណូលពន្ធអាករពីចំណូលពន្ធ ពីសកម្មភាពកម្មន្តសាលមានចំនួន ៩២៥,៧៧ ប៊ីលានរៀល, សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រងមានចំនួន ១ ២៥៤,៨២ ប៊ីលានរៀល និងចំណូលពន្ធអាករពីសកម្មភាពនីហរ័ណ-អាហរ័ណមានចំនួន ៦៤៩,៦៣ ប៊ីលានរៀល។

សម្រាប់ ចំណូលពន្ធអាករបានមកពីការផ្គត់ផ្គង់អគ្គិសនី ចំហាយទឹក និងខ្យល់ត្រជាក់ បើធៀបនឹងរយៈពេលនិងសកម្មភាព ដូចគ្នានៃឆ្នាំ២០២៤ កើនឡើងចំនួន ៤០,៩៧ ប៊ីលានរៀល ស្មើនឹង ៨១,១៧% និងចំណូលពន្ធអាករបានមកពី ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ បើធៀបនឹងរយៈពេលនិងសកម្មភាពដូចគ្នា នៃឆ្នាំ២០២៤ កើនឡើងចំនួន ១៤,៧៧ ប៊ីលានរៀល ស្មើនឹង ៥៣,២០%។

​កម្ពុជា​មាន​ស្ថាប័ន​ចំនួន​ពីរ​ដែល​ទទួល​បន្ទុក​ប្រមូល​ពន្ធ គឹទីមួយ GDT ទទួលបន្ទុកប្រមូលពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធលើអចលនទ្រព្យ។ ចំណែកស្ថាប័នទី២គឹ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដែលប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។

លោក គង់ វិបុល បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទី១នេះថា​ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការក្នុងការគ្រប់គ្រង ប្រមូលចំណូលពន្ធផ្ទៃក្នុង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅតែបន្តចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យ៉ាងពេញទំហឹង មោះមុត និងស្វាហាប់ ដើម្បីឈានទៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោកថា GDT បានបន្តអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ដំណាក់កាលទី២ (២០២៤-២០២៨) ដែលកំណត់យកគោលបំណង និងគោលដៅជាយុទ្ធសាស្ត្រធំៗចំនួន ៣ គឺ ១.បង្កើនអនុលោមភាពសារពើពន្ធ តាមរយៈ ការលើកកម្ពស់គុណភាព ភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវា និងការអនុវត្តបទប្បញ្ញត្តិស្តីពី ពន្ធដារ ២.បន្តធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ដើម្បីក្លាយជារដ្ឋបាលសារពើពន្ធ ២.០ បូក និង ៣.បន្តអភិវឌ្ឍមូលធន មនុស្ស និងពង្រីកប្រសិទ្ធភាពការងារ។

«ជាមួយនឹងគោលបំណងនិងគោលដៅជាយុទ្ធសាស្ត្រខាងលើ អគ្គនាយកដ្ឋានពន្ធដារបានធ្វើសកម្មភាពគាំទ្រជាច្រើន ព្រមទាំងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងធ្វើការរៀបរៀងតាក់តែង និពន្ធ និង បោះពុម្ពឯកសារជាច្រើន ក្នុងទិសដៅផ្តល់សេវាគ្រប់មធ្យោបាយជូនអ្នកជាប់ពន្ធឱ្យកាន់តែប្រសើរ និងទទួលបានព័ត៌មាន ត្រឹមត្រូវនិងទាន់ពេលវេលា»៕

The post រដ្ឋរកចំណូល​បានជាង​១,២៥ពាន់លានដុល្លារក្នុងត្រីមាសទី១ appeared first on Kampuchea Thmey Daily.

កម្ពុជារកចំណូលពីការប្រមូលពន្ធបានជិត ៣​ពាន់លានដុល្លារនៅក្នុងឆមាសទី១
ជាមួយនឹងបញ្ហាប្រឈមនៃការថមថយសេដ្ឋកិច្ចសកលនិងក្នុងតំបន់​​ គួបផ្សំនឹងការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេរភាគី និងពហុភាគីបានធ្វើឱ្យចំណូលពីការប្រមូលពន្ធ​(ពន្ធដារ និងពន្ធគយ)មានការថមថយបន្តិចដោយសម្រេចបានប្រមាណ២,៩០៩ពាន់លានដុល្លារនៅក្នុងឆមាសទី១ឆ្នាំនេះឬតំណាងឱ្យ៤៦%នៃផែនការកំណត់ដោយរាជរដ្ឋាភិបាលកាលពីដើមឆ្នាំមកនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសេដកិច្ចនិងហិរញ្ញវត្ថុដែលចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ចេញផ្សាយកាលពីពេលថ្មីៗនេះ ក្នុងចំណូលពន្ធសរុប អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីពន្ធអាករក្នុងស្រុកបាន         ១​,៧១០ ពាន់លានដុល្លារ ខណៈអគ្គនាយកដ្ឋានគយនិងរដ្ឋាកររកចំណូលបាន១​,១៩៩ពាន់លានដុល្លារ។

​ក្រសួងបានលើកឡើងថា៖«ជាការសម្គាល់ឃើញថា ប្រជាពលរដ្ឋមានការត្បិតត្បៀតចំណាយ ដែលនាំឱ្យ ការនាំចូលទំនិញចម្រុះងើបយឺតៗ ហើយទីផ្សារយានយន្តបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ផលិតកម្មក្នុងស្រុក និង ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាមូលហេតុនៃការប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយផងដែរ»។

ជាមួយគ្នានេះដែរ ចំណូលបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ាន ជាមួយដៃគូអាស៊ានផ្សេងទៀត សរុបក្នុងឆមាសទី ១ ឆ្នាំ២០២៤ មានរហូតដល់ ៨១១ ២៣០ លានរៀល ថយ ៦,៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទន្ទឹមនេះ, ការលើកទឹកចិត្តពន្ធនិងអាករសម្រាប់ គម្រោងវិនិយោគ និងវិស័យអាទិភាពនានា បានកើនប្រមាណ ៥,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

​លោក ហុង វណ្ណះ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាក៏បានលើកឡើងផងដែរថា ការធ្លាក់ចុះនៃចំណូលគយ នេះគឺពុំមានអ្វីប្លែកទេ ដោយសារតែ​ ចាប់តាំងពីយើងចាប់ផ្តើមអនុវត្តន៍កិច្ចព្រមព្រៀងសេរីមកចំណូលគយចាប់ផ្តើមធ្លាក់ចុះដោយសារតែផលិតផលនៃប្រទេសដៃគូររបស់យើងនាំចូលក្រោមបន្ទាប់ពន្ធគយរួចពន្ធ។ លើសពីនោះទៅទៀតលោក ថាការនាំចូលនូវរថយន្តមួយទឹកនិងរថយន្តថ្មីក៏មានការធ្លាក់ចុះដោយសារតែចំណូលពន្ធពីការនាំចូលរថយន្ត​នេះច្រើន លើសពីនោះទៅទៀតយើងក៏សង្កេតឃើញថាបច្ចុប្បន្នយើងក៏មានរោងចក្រតំឡើងរថយន្តថ្មីមួយចំនួនផងដែរជាហេតុធ្វើឱ្យចំណូលពន្ធធ្លាក់ចុះផងដែរ។

លោកបានគូសបញ្ជាក់ថា៖«ភាពប្រសើរឡើងនៃផលិតកម្មក្នុងស្រុករបស់យើងក៏បានកាត់បន្ថយនូវទំនិញនាំចូលមួយចំនួនដែលប៉ះពាល់ដល់ចំណូលពន្ធ ប៉ុន្តែការណ៍នេះមិនមែនមានន័យថាវាជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចយើងនោះទេ វាជារឿងល្អដែលយើងអាចផលិតនូវផលិតផលជំនួសការនាំចូលបាន»។

«ខ្ញុំនៅតែរំពឹងថាចំណូលពន្ធនឹងមានកំណើនសម្រាប់ឆមាសបន្ទាប់ដោយសារតែការនាំចេញរបស់យើងចាប់ផ្តើមមានកំណើនខ្លាំងនៅចុងឆ្នាំដូច្នេះយើងនឹងមើលឃើញការប្រមូលពន្ធនឹងកើនឡើង។ យើងមិនមានការព្រួយបារម្ភណ៍អ្វីខ្លាំងនោះទេ។ ហើយរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេរភាគី និងពហុភាគីនោះវាមិនមែនជារឿងមិនល្អនោះទេ ដោយសារបណ្តាប្រទេសនានាក៏គេអនុវត្តន៍ដែរ ដូច្នេះអ្វីដែលយើងគួរធ្វើនោះគឺបង្កើនការផលិតរបស់យើងដើម្បីនាំចេញដោយសារយើងបានបង្កើតទីផ្សារសម្រាប់លក់យើង​ដូច្នេះតើយើងមានផលិតអ្វីដើម្បីលក់?» នេះបើយោងតាមលោកវណ្ណះ។

ក្រសួងសេដ្ឋកិច្ចបានធ្វើការប៉ាន់ស្មានថារហូតដល់ដំណាច់ឆ្នាំ ចំណូលពន្ធដារ (ថ្នាក់ជាតិ) អាចនឹងសម្រេចបានប្រមាណ៥ពាន់លានដុល្លារឬ ៨៥,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ ប៉ុណ្ណោះ ដោយហេតុថា ពន្ធលើ ប្រាក់ចំណូលដែលទទួលបានក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ មិនអាចសម្រេចបានតាមការរំពឹងទុក, ហើយ ចំណូលពន្ធដារក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤ នេះ ធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២៣ ហាក់ពុំមានកំណើន គួរឱ្យកត់សម្គាល់នោះទេ៕

The post កម្ពុជារកចំណូលពីការប្រមូលពន្ធបានជិត ៣​ពាន់លានដុល្លារនៅក្នុងឆមាសទី១ appeared first on Kampuchea Thmey Daily.

ពន្ធដារ ប្រមូលចំណូលបានជាង ៣,៦ពាន់លានដុល្លារ នៅឆ្នាំ ២០២៣
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានប្រមាណជា ៣ ៦១២.១២លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៣ កើន ៤.៤៩%។

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត កាលពីថ្ងៃទី ២៣ មករា ឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ​មានចំនួនប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មគោល​នយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។ បើតាមលោក គង់ វិបុល លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។

ក្នុងរយៈពេល៥ឆ្នាំ នៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ គឺឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧.៣២ ប៊ីលានរៀល ស្មើនឹង ១២៣.២០%, ឆ្នាំ២០២០ ទទួលបាន ១១ ៧០០.៥២ ប៊ីលានរៀល ស្មើនឹង ១០១.៣៦%, ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦.៧៩ ប៊ីលានរៀល ស្មើនឹង ១២៤.០២%, ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣.២០ ប៊ីលានរៀល ស្មើនឹង ១២២.៥៤% និងឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩.១០ ប៊ីលានរៀល ស្មើនឹង ១០១.១៣%។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នប្រមូលចំណូលដ៏សំខាន់បំផុតសម្រាប់ជាតិ និងវាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញកិច្ចការងារ​ចំពោះលទ្ធផលនៃការធ្វើទំនើបភាវូបនីយកម្មស្ថាប័ន។ ជាមួយគ្នានេះ លោកបានគាំទ្រលើវិធានការដែលបានដាក់ចេញ​របស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ទិសដៅអនុវត្តបន្តនៅឆ្នាំ ២០២៤នេះ៕

The post ពន្ធដារ ប្រមូលចំណូលបានជាង ៣,៦ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ appeared first on Kampuchea Thmey Daily.