ព័ត៌មានជាតិ
រដ្ឋរកចំណូលបានជាង១,២៥ពាន់លានដុល្លារក្នុងត្រីមាសទី១
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានរាយការណ៍ថាខ្លួនបានប្រមូលចំណូលពន្ធសរុបចំនួន១,២៥ ពាន់លានដុល្លារក្នុងត្រីមាសទី១ ធ្លាក់ចុះប្រមាណ៦,៧%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាមុនដែលមានចំនួន ១,៣៤ ពាន់លានដុល្លារ។

បើយោងតាមរបាយការណ៍ ផ្លូវការរបស់GDT ចេញផ្សាយកាលពីពេលថ្មីៗនេះ ការប្រមូលចំណូលពន្ធចាប់ពីខែមករាដល់ខែមីនាសម្រេចបានដល់ ១,២៥៣ លានដុល្លារដែលស្មើនឹង ៣០,៨៨ភាគរយនៃផែនការគោលដៅថវិកាដែលបានកំណត់ក្នុងឆ្នាំ ២០២៥ ។
សរុបរយៈពេល ៣ខែដើមឆ្នាំ២០២៥ ចំណូលពន្ធពីសកម្មភាពកម្មន្តសាល សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ គឺជាចំណូលពន្ធចម្បង និងលេចធ្លោជាងគេ។ ចំណូលពន្ធអាករពីចំណូលពន្ធ ពីសកម្មភាពកម្មន្តសាលមានចំនួន ៩២៥,៧៧ ប៊ីលានរៀល, សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រងមានចំនួន ១ ២៥៤,៨២ ប៊ីលានរៀល និងចំណូលពន្ធអាករពីសកម្មភាពនីហរ័ណ-អាហរ័ណមានចំនួន ៦៤៩,៦៣ ប៊ីលានរៀល។

សម្រាប់ ចំណូលពន្ធអាករបានមកពីការផ្គត់ផ្គង់អគ្គិសនី ចំហាយទឹក និងខ្យល់ត្រជាក់ បើធៀបនឹងរយៈពេលនិងសកម្មភាព ដូចគ្នានៃឆ្នាំ២០២៤ កើនឡើងចំនួន ៤០,៩៧ ប៊ីលានរៀល ស្មើនឹង ៨១,១៧% និងចំណូលពន្ធអាករបានមកពី ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ បើធៀបនឹងរយៈពេលនិងសកម្មភាពដូចគ្នា នៃឆ្នាំ២០២៤ កើនឡើងចំនួន ១៤,៧៧ ប៊ីលានរៀល ស្មើនឹង ៥៣,២០%។
កម្ពុជាមានស្ថាប័នចំនួនពីរដែលទទួលបន្ទុកប្រមូលពន្ធ គឹទីមួយ GDT ទទួលបន្ទុកប្រមូលពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធលើអចលនទ្រព្យ។ ចំណែកស្ថាប័នទី២គឹ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដែលប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។

លោក គង់ វិបុល បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទី១នេះថាក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការក្នុងការគ្រប់គ្រង ប្រមូលចំណូលពន្ធផ្ទៃក្នុង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅតែបន្តចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យ៉ាងពេញទំហឹង មោះមុត និងស្វាហាប់ ដើម្បីឈានទៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោកថា GDT បានបន្តអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ដំណាក់កាលទី២ (២០២៤-២០២៨) ដែលកំណត់យកគោលបំណង និងគោលដៅជាយុទ្ធសាស្ត្រធំៗចំនួន ៣ គឺ ១.បង្កើនអនុលោមភាពសារពើពន្ធ តាមរយៈ ការលើកកម្ពស់គុណភាព ភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវា និងការអនុវត្តបទប្បញ្ញត្តិស្តីពី ពន្ធដារ ២.បន្តធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ដើម្បីក្លាយជារដ្ឋបាលសារពើពន្ធ ២.០ បូក និង ៣.បន្តអភិវឌ្ឍមូលធន មនុស្ស និងពង្រីកប្រសិទ្ធភាពការងារ។
«ជាមួយនឹងគោលបំណងនិងគោលដៅជាយុទ្ធសាស្ត្រខាងលើ អគ្គនាយកដ្ឋានពន្ធដារបានធ្វើសកម្មភាពគាំទ្រជាច្រើន ព្រមទាំងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងធ្វើការរៀបរៀងតាក់តែង និពន្ធ និង បោះពុម្ពឯកសារជាច្រើន ក្នុងទិសដៅផ្តល់សេវាគ្រប់មធ្យោបាយជូនអ្នកជាប់ពន្ធឱ្យកាន់តែប្រសើរ និងទទួលបានព័ត៌មាន ត្រឹមត្រូវនិងទាន់ពេលវេលា»៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


