ព័ត៌មានជាតិ
ពន្ធដារ ប្រមូលចំណូលបានជាង ៣,៦ពាន់លានដុល្លារ នៅឆ្នាំ ២០២៣
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានប្រមាណជា ៣ ៦១២.១២លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៣ កើន ៤.៤៩%។

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត កាលពីថ្ងៃទី ២៣ មករា ឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួនប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។
លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។ បើតាមលោក គង់ វិបុល លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។

ក្នុងរយៈពេល៥ឆ្នាំ នៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ គឺឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧.៣២ ប៊ីលានរៀល ស្មើនឹង ១២៣.២០%, ឆ្នាំ២០២០ ទទួលបាន ១១ ៧០០.៥២ ប៊ីលានរៀល ស្មើនឹង ១០១.៣៦%, ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦.៧៩ ប៊ីលានរៀល ស្មើនឹង ១២៤.០២%, ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣.២០ ប៊ីលានរៀល ស្មើនឹង ១២២.៥៤% និងឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩.១០ ប៊ីលានរៀល ស្មើនឹង ១០១.១៣%។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នប្រមូលចំណូលដ៏សំខាន់បំផុតសម្រាប់ជាតិ និងវាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញកិច្ចការងារចំពោះលទ្ធផលនៃការធ្វើទំនើបភាវូបនីយកម្មស្ថាប័ន។ ជាមួយគ្នានេះ លោកបានគាំទ្រលើវិធានការដែលបានដាក់ចេញរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ទិសដៅអនុវត្តបន្តនៅឆ្នាំ ២០២៤នេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


