ច្បាប់ថវិកា Archives - Kampuchea Thmey Daily

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦
ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួនពីរពាក់ព័ន្ធនឹងថវិកាជាតិ។ ការឯកភាពរបស់ព្រឹទ្ធសភាធ្វើឡើងក្នុងសម័យប្រជុំលើកទី៤ព្រឹទ្ធសភា ក្រោមវត្តមានដឹកនាំរបស់លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។

ដោយបានពិភាក្សាយ៉ាងស្វិតស្វាញ ព្រមទាំងមានការឆ្លើយបំភ្លឺពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរដ្ឋាភិបាលនោះ ព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងពីរពាក់ព័ន្ធនឹងថវិកាជាតិ។ ក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានឯកភាពឥតកែប្រែក្នុងចំនួន៥៨សំឡេង រីឯសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានអង្គព្រឹទ្ធសភា ឯកភាពឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

តាមសេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ឬស្គាល់ច្បាប់ថវិកាជាតិ បានកំណត់ថា នៅក្នុង​ឆ្នាំ​២០២៦ រដ្ឋាភិបាល​មាន​គម្រោង​ចំណាយ​ប្រមាណ១០ពាន់លានដុល្លារអាមេរិក​ កើន​ឡើង៧,៨%​បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ខណៈ​ចំណូល​រដ្ឋ​ក្នុង​ឆ្នាំ២០២៦​​ ត្រូវ​បាន​រំពឹង​ថា​រក​បាន​ប្រមាណ​៧ពាន់​៦រយលានដុល្លារ។

បន្ថែមពីសេចក្ដីព្រាងច្បាប់ខាងលើ សម័យប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកមិញ ក៏បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងទាំងមូលលើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងការលុបបំបាត់ការយកពន្ធត្រួតគ្នារវាងកម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន រួមទាំងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-សិង្ហបុរី ផងដែរ ដោយឥតកែប្រែចំនួន ៥៧សំឡេង៕

The post ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.

ក្រោយរដ្ឋសភាអនុម័តរួចរាល់ ច្បាប់ថវិកាជាតិនឹងត្រូវលើកមកពិនិត្យបន្តដោយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នារសៀលថ្ងៃនេះ
នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ បន្ទាប់ពីសេចក្ដីព្រាងច្បាប់ ដែលស្នើឡើងដោយរដ្ឋាភិបាលនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីចុងសប្ដាហ៍មុន។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ឬស្គាល់ថា ច្បាប់ថវិកាជាតិ មានចំនួន៦ជំពូក ចែកចេញជា ១៥មាត្រា ត្រូវបានអង្គរដ្ឋសភា ពិភាក្សា និងអនុម័តទាំងមូល នៅក្នុងសម័យប្រជុំលើកទី៥ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងសំឡេងអនុម័ត១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវេលាម៉ោង៣រសៀលថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

ភ្ជាប់នឹងច្បាប់ថវិកាជាតិខាងលើ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក៏នឹងពិនិត្យសំណើរបស់រដ្ឋសភាសុំពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនពីរផ្សេងទៀត គឺសេចក្ដីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

សេចក្ដីព្រាងច្បាប់ទាំងពីរខាងលើ ក៏ត្រូវបានពិភាក្សា និងអនុម័តទាំងមូលក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ក្រោយរដ្ឋសភាអនុម័តរួចរាល់ ច្បាប់ថវិកាជាតិនឹងត្រូវលើកមកពិនិត្យបន្តដោយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នារសៀលថ្ងៃនេះ appeared first on Kampuchea Thmey Daily.

សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០២៦​នឹង​ត្រូវ​សភា​ដាក់​ប្រជុំ​អនុម័ត​នៅ​ចុង​សប្ដាហ៍​ក្រោយ
​​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២៦ និង​ច្បាប់​ចំនួន​២​ទៀត​នឹង​ត្រូវ​រដ្ឋសភា​ប្រជុំ​អនុម័ត​នៅ​ថ្ងៃ​សុក្រ​ ទី​២៨ ខែ​វិច្ឆិកា​ខាង​មុខ​។ ការ​សម្រេច​នេះ​គឺ​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជុំ​ដើម្បី​អនុម័ត​ទទួល​យក​ទៅ​ដាក់​ក្នុង​អង្គ​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​សភា​ ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០២៦​ ត្រូវ​អនុម័ត​ជាមួយ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និង​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​ ឡាវ និង​ហ្វ៊ីលីពីន​ស្ដីពី​ការ​លុប​បំបាត់​ការ​យក​ពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ការ​បង្ការ​ការ​គេច​វេះ​ពន្ធ​ និង​ការ​ចៀស​វាង​ពន្ធ និង​ពិធីសារ​ទី២​ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​សិង្ហបុរី​ ស្តីពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួតគ្នា​និង​ការ​បង្ការ​ការ​កិបកេង បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។

ក្នុង​ឆ្នាំ​២០២៦ រដ្ឋាភិបាល​មាន​គម្រោង​ចំណាយ​ប្រមាណ ១០ពាន់លានដុល្លារអាមេរិក​កើន​ឡើង ៧,៨%​បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ខណៈ​ចំណូល​រដ្ឋ​ក្នុង​ឆ្នាំ២០២៦​​ ត្រូវ​បាន​រំពឹង​ថា​រក​បាន​ប្រមាណ​៧ពាន់​៦រយលានដុល្លារ។ ក្នុង​ច្បាប់​នេះ​ក៏បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ខ្ចី​លុយ​បរទេស​ក្នុង​ឆ្នាំ​២០២៦​ប្រមាណ ២ប៊ីលានពីររយ​ហាសិប​លាន​អេស​ដេអ៊ែ ឬ​ប្រមាណ ៣ពាន់២០០លានដុល្លារ​ផង​ដែរ​។

​ថ្លែង​បញ្ជាក់​ទៅ​ប្រធាន​គណៈកម្មការ​ទី២​សភា (គណៈកម្មការ​សេដ្ឋកិច្ច)លោក ឈាង វុន នៅ​វិមាន​រដ្ឋសភា​ ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា លោក​ឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធ​មុន្នីរ័ត្ន បាន​ឱ្យ​ដឹង​ថា​​ការ​រៀបចំ​ច្បាប់​ថវិកា​ឆ្នាំ​២០២៦​ មាន​ការ​ថ្លឹងថ្លែង​ដោយ​ផ្តោត​លើ​ទិដ្ឋភាព​៣​គឺ​ ការ​ថម​ថយ​ចំណូល ការ​កើន​ឡើង​សម្ពាធ​នៃ​តម្រូវ​ការ​ចំណាយ​ដែល​កើន​ឡើង​ពិសេស​លើ​កិច្ច​ការ​ពារ​ជាតិ ​ប្រាក់​សោធន កម្មវិធី​គាំពារ​សង្គម បដិភាគ​នៃ​ការ​វិនិយោគ​សេវា​បំណុល និង​ការ​ស្រក​ស្រុត​នៃប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល​ដោយសារ​ផលវិបាក​នៃ​វិបត្តិ​ជំងឺកូវីដ-១៩ និង វិបត្តិ​ផ្សេង​ទៀត​ដែល​មិនទាន់​អាច​ស្ដារ​ឡើងវិញ​បាន​នៅឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០២៦​នឹង​ត្រូវ​សភា​ដាក់​ប្រជុំ​អនុម័ត​នៅ​ចុង​សប្ដាហ៍​ក្រោយ appeared first on Kampuchea Thmey Daily.

សេចក្ដីព្រាងច្បាប់ថវិកាជាតិ ត្រូវបានរដ្ឋសភាប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ឬស្គាល់ថា ច្បាប់ថវិកាជាតិ ឱ្យគណៈកម្មការជំនាញរបស់ខ្លួន ដើម្បីពិនិត្យសិក្សា មុនដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គអនុម័ត។

ការសម្រេចនេះ បានធ្វើឡើងដោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំដឹកនាំដោយប្រធានរដ្ឋសភាស្ដីទី លោក ជាម យៀប។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បន្ទាប់ពីបានពិភាក្សា អង្គប្រជុំអនុម័តយល់ព្រមប្រគល់សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ភ្ជាប់ជាមួយនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឱ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ចំណែកសេចក្ដីព្រាងច្បាប់មួយទៀត ក៏អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់ឱ្យគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន សហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិនិត្យសិក្សាដែរ នោះគឺសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ៖១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីនស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ ៣.ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

សេចក្ដីព្រាងច្បាប់ទាំង៣ខាងលើ ដែលបានចូលដល់ដៃរដ្ឋសភាពេលនេះ ត្រូវបានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុម័តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ និយាយចំពោះសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ ដែលមាន៦ជំពូក និង១៥មាត្រា បានបង្ហាញថា ក្នុងឆ្នាំ២០២៦ រដ្ឋគ្រោងចាយថវិកាខ្ទង់១០ពាន់លានដុល្លារ ដោយផ្ដល់អាទិភាពទៅលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងការគាំទ្រការអនុវត្តគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល។

គម្រោងចំណាយនេះ ស្មើនឹង១៨,៨៥% នៃ ផ.ស.ស ឬកើនចំនួន ៧,៨% បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៥៕

The post សេចក្ដីព្រាងច្បាប់ថវិកាជាតិ ត្រូវបានរដ្ឋសភាប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា appeared first on Kampuchea Thmey Daily.

​រដ្ឋ​គ្រោង​ចាយ​លុយ​ជាង ១០ ​ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៦​
រាជរដ្ឋាភិបាល​គ្រោង​ចំណាយថវិកា​ចំនួន ​៤០ ៩១៣ ​ប៊ីលានរៀល (ប្រមាណ $១០ ប៊ីលាន​) នៃផលិតផលក្នុងស្រុកសរុប ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៥។

​​តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជា ​ត្រូវបានព្យាករថា ​នឹងសម្រេចកំណើន​ក្នុងរង្វង់ ៥,២% ​នៅឆ្នាំ ២០២៥ ​និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ​ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ​ត្រូវរំពឹងថា ​នឹងកើនដល់ ​៣ ០២០ ​ដុល្លារ។​

​កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ​គាំទ្រដោយវិស័យ​ឧស្សាហកម្ម ​វិស័យសេវាកម្ម ​វិស័យកសិកម្ម ​ខណៈ​អត្រា​អតិផរណា​ត្រូវបានព្យាករថា ​ស្ថិតក្នុងរង្វង់ ២,៨%។

​សេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ ២០២៦ មាន ៦ ជំពូក និង ១៥ មាត្រា រៀបចំឡើងដោយផ្ដល់អាទិភាព សមត្ថភាពការពារអធិបតេយ្យជាតិ ការគាំទ្រការអនុវត្តគោលនយោបាយសំខាន់ៗ ព្រមទាំងវិធាន​ការ​កែទម្រង់គន្លឹះ ដែលត្រូវបន្តអនុវត្តនៅឆ្នាំ ២០២៦ ជាពិសេសគាំទ្រការ​បន្តអនុវត្តកម្មវិធីគោល​នយោ​បាយអាទិភាពទាំង ៦ វិធានការគន្លឹះទាំង ៥ និងអាទិភាពគន្លឹះទាំង ៥ ដូចក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១៕​

អត្ថបទ៖ ឡេង ដេត

The post ​រដ្ឋ​គ្រោង​ចាយ​លុយ​ជាង ១០ ​ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៦​ appeared first on Kampuchea Thmey Daily.

សភាជាតិកាត់បន្ថយចំណាយឆ្នាំ២០២៦ដើម្បីជួយ​ដល់រដ្ឋាភិបាល
ប្រធានគណៈកម្មការ​សេដ្ឋកិច្ច​នៃ​រដ្ឋសភា​លោក ឈាង វុន បានស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ឱ្យ​កាត់​បន្ថយ​ចំណាយសម្រាប់​ការ​គ្រប់​គ្រង​រដ្ឋសភា​ឆ្នាំ២០២៦ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​សន្សំសំចៃ​ខ្ពស់ ដើម្បី​រួម​ចំណែក​ជួយ​ដល់​រដ្ឋាភិបាល​ក្នុងពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ។

ប្រធាន​គណៈកម្មការ​ទី២ រដ្ឋសភាលោក ឈាង វុន បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំជាមួយ​ក្រសួងសេដ្ឋកិច្ច​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ថាការ​កាត់​ចំណាយ​របស់​សភា​ឆ្នាំ​២០២៦​នេះ នឹង​អាច​រួម​ចំណែក​ជួយ​ដល់​សមរភូមិមុខ និង​ជន​ភៀសសឹក​មួយ​ចំនួន​ពី​សង្គ្រាម​ផងដែរ។

រដ្ឋលេខាធិការប្រចាំ​ការ​ក្រសួងសេដ្ឋកិច្ច​លោក ជូ វិជិត្ត បាន​ឱ្យ​ដឹង​ថា យោងតាមការព្យាករណ៍សេដ្ឋកិច្ចកិច្ចកម្ពុជា មានកំណើន៦℅ តែថ្មីៗនេះដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ សេដ្ឋកិច្ចកម្ពុជាមានកំណើនថមថយមកនៅត្រឹម៥℅តែប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ថវិកាយ៉ាងសមរម្យដល់ស្ថាប័នរដ្ឋសភាសម្រាប់ដំណើរការងាររបស់ខ្លួន។

មិនមាន​ព័ត៌មានលំអិតពី​ការ​ចំណាយ​របស់​សភាជាតិ​ក្នុង​មួយ​ឆ្នាំៗទេ ទោះ​ជាយ៉ាងណាបើ​មើលក្នុង​ច្បាប់​ថវិកាជាតិឆ្នាំ​២០២៥​វិញ​ឃើញ​ថា​កម្ពុជាមាន​គម្រោង​ចំណាយ​ប្រមាណ ៩៧០០លានដុល្លារអាមេរិកក្នុង​ឆ្នាំដែល​កើនឡើង២,២%បើធៀបនឹង​ឆ្នាំ២០២៤។

ជម្លោះព្រំដែន​កម្ពុជា​-ថៃ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ពលរដ្ឋ​ និង​ការ​ខាត​បង់សេដ្ឋកិច្ចមួយ​ចំនួនផងដែរ ខណៈដែល​ការ​ព្យាករ​សេដ្ឋកិច្ច​ឆ្នាំ​២០២៥​នេះ​មាន​កំណើន​៥%៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សភាជាតិកាត់បន្ថយចំណាយឆ្នាំ២០២៦ដើម្បីជួយ​ដល់រដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥​។

ព្រះរាជក្រមនេះ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ឡាយព្រះហស្តលេខា តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែទើបដែលផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។ ការប្រកាសឱ្យប្រើច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលជាច្បាប់កំណត់អំពីផែនការថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាល​ ក្នុងឆ្នាំ២០២៥ខាងមុខ គឺបន្ទាប់ពីរដ្ឋសភា បានអនុម័តទាំងស្រុង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី០៥​ ខែធ្នូ ឆ្នាំ២០២៤ នាសម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៥។

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឬហៅថា ច្បាប់ថវិកាជាតិ ដែលស្នើដោយរាជរដ្ឋាភិបាល មានទំហំថវិកាសម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ កើនឡើងជាងឆ្នាំមុន ពោលគឺរាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិការដ្ឋសរុបប្រមាណ ៩ ៣០០លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនប្រមាណ ២,២%។

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ ឆ្លើយតបនឹងក្តីប្រាថ្នារបស់ប្រជាជន ក៏ដូចជាសំដៅពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់ស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ដើម្បីបន្តឈានទៅដំណាក់កាលអភិវឌ្ឍថ្មីមួយទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ

ឈរលើមូលដ្ឋាននេះ ច្បាប់នេះ មានគោលដៅបន្តគាំទ្រ និងទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ សំដៅឆ្លើយតបនឹងបរិការណ៍ថ្មីរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក។ ច្បាប់នេះមាន ៦ជំពូក និង១៥មាត្រា៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ appeared first on Kampuchea Thmey Daily.

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នឹងត្រូវពិនិត្យឱ្យយោបល់ដោយសម័យប្រជុំព្រឹទ្ធសភា នាថ្ងៃស្អែក​
នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ សម័យប្រជុំពេញអង្គព្រឹទ្ធសភា នឹងបន្តការប្រជុំរបស់ខ្លួន ដើម្បីពិនិត្យឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

មុនដាក់ឱ្យសម័យប្រជុំពេញអង្គព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលស្នើដោយរាជរដ្ឋាភិបាល​ ត្រូវបានរដ្ឋសភាជាតិអនុម័តយល់ព្រមទាំងស្រុង​ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រៅពីការពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ សម័យប្រជុំព្រឹទ្ធសភា ក៏នឹងពិនិត្យផងដែរទៅលើរបៀបវារៈចំនួន ២ផ្សេងទៀត គឺពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។

គួរជម្រាបថា ការកំណត់យករសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន៣ខាងលើនេះ គឺត្រូវបានធ្វើឡើងដោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយលោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភានៃកម្ពុជា៕

The post ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នឹងត្រូវពិនិត្យឱ្យយោបល់ដោយសម័យប្រជុំព្រឹទ្ធសភា នាថ្ងៃស្អែក​ appeared first on Kampuchea Thmey Daily.