ព័ត៌មានជាតិ
សេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៦នឹងត្រូវសភាដាក់ប្រជុំអនុម័តនៅចុងសប្ដាហ៍ក្រោយ
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ និងច្បាប់ចំនួន២ទៀតនឹងត្រូវរដ្ឋសភាប្រជុំអនុម័តនៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកាខាងមុខ។ ការសម្រេចនេះគឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជុំដើម្បីអនុម័តទទួលយកទៅដាក់ក្នុងអង្គប្រជុំសភានៅថ្ងៃទី២០ ខែវិច្ឆិកានេះ។

យោងតាមសេចក្ដីជូនដំណឹងសភា សេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ ត្រូវអនុម័តជាមួយសេចក្ដីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា ឡាវ និងហ្វ៊ីលីពីនស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលមានគម្រោងចំណាយប្រមាណ ១០ពាន់លានដុល្លារអាមេរិកកើនឡើង ៧,៨%បើធៀបនឹងឆ្នាំ២០២៥ ខណៈចំណូលរដ្ឋក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថារកបានប្រមាណ៧ពាន់៦រយលានដុល្លារ។ ក្នុងច្បាប់នេះក៏បានអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីលុយបរទេសក្នុងឆ្នាំ២០២៦ប្រមាណ ២ប៊ីលានពីររយហាសិបលានអេសដេអ៊ែ ឬប្រមាណ ៣ពាន់២០០លានដុល្លារផងដែរ។

ថ្លែងបញ្ជាក់ទៅប្រធានគណៈកម្មការទី២សភា (គណៈកម្មការសេដ្ឋកិច្ច)លោក ឈាង វុន នៅវិមានរដ្ឋសភា ថ្ងៃទី១៧ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានឱ្យដឹងថាការរៀបចំច្បាប់ថវិកាឆ្នាំ២០២៦ មានការថ្លឹងថ្លែងដោយផ្តោតលើទិដ្ឋភាព៣គឺ ការថមថយចំណូល ការកើនឡើងសម្ពាធនៃតម្រូវការចំណាយដែលកើនឡើងពិសេសលើកិច្ចការពារជាតិ ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគសេវាបំណុល និងការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀតដែលមិនទាន់អាចស្ដារឡើងវិញបាននៅឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


