ព័ត៌មានជាតិ
សភាជាតិកាត់បន្ថយចំណាយឆ្នាំ២០២៦ដើម្បីជួយដល់រដ្ឋាភិបាល
ប្រធានគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភាលោក ឈាង វុន បានស្នើទៅក្រសួងសេដ្ឋកិច្ចឱ្យកាត់បន្ថយចំណាយសម្រាប់ការគ្រប់គ្រងរដ្ឋសភាឆ្នាំ២០២៦ធ្វើយ៉ាងណាឱ្យមានការសន្សំសំចៃខ្ពស់ ដើម្បីរួមចំណែកជួយដល់រដ្ឋាភិបាលក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីប្រទេសថៃ។

ប្រធានគណៈកម្មការទី២ រដ្ឋសភាលោក ឈាង វុន បានបញ្ជាក់ក្នុងកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី២៩ ខែសីហា ថាការកាត់ចំណាយរបស់សភាឆ្នាំ២០២៦នេះ នឹងអាចរួមចំណែកជួយដល់សមរភូមិមុខ និងជនភៀសសឹកមួយចំនួនពីសង្គ្រាមផងដែរ។
រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចលោក ជូ វិជិត្ត បានឱ្យដឹងថា យោងតាមការព្យាករណ៍សេដ្ឋកិច្ចកិច្ចកម្ពុជា មានកំណើន៦℅ តែថ្មីៗនេះដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ សេដ្ឋកិច្ចកម្ពុជាមានកំណើនថមថយមកនៅត្រឹម៥℅តែប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ថវិកាយ៉ាងសមរម្យដល់ស្ថាប័នរដ្ឋសភាសម្រាប់ដំណើរការងាររបស់ខ្លួន។

មិនមានព័ត៌មានលំអិតពីការចំណាយរបស់សភាជាតិក្នុងមួយឆ្នាំៗទេ ទោះជាយ៉ាងណាបើមើលក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៥វិញឃើញថាកម្ពុជាមានគម្រោងចំណាយប្រមាណ ៩៧០០លានដុល្លារអាមេរិកក្នុងឆ្នាំដែលកើនឡើង២,២%បើធៀបនឹងឆ្នាំ២០២៤។
ជម្លោះព្រំដែនកម្ពុជា-ថៃបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ និងការខាតបង់សេដ្ឋកិច្ចមួយចំនួនផងដែរ ខណៈដែលការព្យាករសេដ្ឋកិច្ចឆ្នាំ២០២៥នេះមានកំណើន៥%៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


