ច្បាប់សមុទ្រ Archives - Kampuchea Thmey Daily

ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
សម្ដេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិបាលកម្ពុជាពេញទំហឹង ដែលប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់ប​ង្ខំ ក្រោមច្បាប់សមុទ្ររបស់UN ដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយថៃលុបចោល MOU 2001 ជាឯកតោភាគីនៅថ្ងៃទី៥ ខែឧសភា។

សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ ស្នើរាជរដ្ឋាភិបាល កុំបង្កើតយន្តការទ្វេភាគីថ្មីទៀតជាមួយថៃ ដើម្បីជំនួសយន្តការ MoU 2001 ដែលថៃលុបឯកតោភាគីឡើយ ពោលកម្ពុជាត្រូវដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយបញ្ហា ដោយមានភាគីទី៣ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងកាលពីល្ងាចថ្ងៃទី៥ ខែឧសភា។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ៗទៅកាន់ភាគីថៃដូច្នេះ​ថា៖«កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។ »។

ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចរចា ដោះស្រាយបញ្ហាវិវាទសមុទ្រជាមួយថៃ តាំងពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 សម្ដេច ហ៊ុន សែន អះអាងថា សម្ដេចពិតជាសោកស្តាយចំពោះការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល«គ្មានវឌ្ឍនភាព»។

ចំពោះហេតុគ្មានវឌ្ឍនភាពនេះ សម្ដេច ហ៊ុន សែន ពន្យល់ថា  ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ ព្រោះថាហេតុផលមួយដែលអាចនាំឱ្យ ការចរចាបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាតាមរយៈអនុស្សរណៈឆ្នាំ២០០១ គ្មានវឌ្ឍនភាព គឺដោយសារថៃដូរនាយករដ្ឋមន្ត្រីច្រើនពេកចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់ ថាក់ស៊ីនមក ពោលគឺថៃដូរជានាយករដ្ឋមន្ត្រីប្រមាណ១០រូប ទាំងដែលកម្ពុជាទើបប្ដូរនាយករដ្ឋមន្ត្រីម្ដងគត់គឺប្ដូរពីសម្ដេច មកសម្ដេច ហ៊ុន ម៉ាណែត ហើយទោះកម្ពុជាប្ដូរនាយករដ្ឋមន្ត្រី ក៏កម្ពុជាមិនប្ដូរយន្តការ និងខ្លឹមសារចរចាជាមួយថៃឡើយ។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេ​ចតេជោ ហ៊ុន​សែន បញ្ជាក់បន្ថែមថា៖«ទោះបីថៃមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំថៃទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូនឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០។»។

បន្ទាប់ពីថៃលុបចោលអនុស្សរណៈ នៃការយោគយល់គ្នារវាងកម្ពុជា ថៃឆ្នាំ២០០១ ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ(UNCLOS)។ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ការសម្រេចចិត្តប្រើយន្តការនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់កម្ពុជា ដែលប្រទេសកម្ពុជា-ថៃ អាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ កម្ពុជាប្រើយន្តការផ្សះផ្សាដោយបង្ខំលើបញ្ហាវិវាទសមុទ្រ ជាមួយថៃ ដើម្បីដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ ឱ្យមានយុត្តិធម៌ និងសន្តិភាពយូរអង្វែង
តាមរយៈទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃទី៥ ខែឧសភា សម្ដេច ហ៊ុន ម៉ាណែត ថា កម្ពុជាសម្រេចចិត្តប្រើយន្តការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ គឺឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់ខ្លួន ដែលកម្ពុជា-ថៃអាចដោះស្រាយបញ្ហាមួយ ដោយយុត្តិធម៌ យូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ធ្វើប្រជាជនរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺ(Compulsory Conciliation)  ស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ  បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាង២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេរភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា “ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។“។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា “ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។“។

យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ៕

The post សម្ដេចធិបតី៖ កម្ពុជាប្រើយន្តការផ្សះផ្សាដោយបង្ខំលើបញ្ហាវិវាទសមុទ្រ ជាមួយថៃ  ដើម្បីដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ ឱ្យមានយុត្តិធម៌ និងសន្តិភាពយូរអង្វែង appeared first on Kampuchea Thmey Daily.

ថៃលុបMoU2001! កម្ពុជា ផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំរបស់UN ខណៈអ្នកវិភាគមើលឃើញថាយន្តការនេះតុលាការអាចកាត់ក្ដីបានទោះថៃមិនទៅ
កម្ពុជាផ្ដួចផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS ) ភ្លាមៗក្រោយ​សម្រេច​លុប​ជា​ឯកតោ​ភាគី​អនុស្សរណៈ​នៃការ​យោគយល់​ឆ្នាំ២០០១ (MoU-2001) នារសៀលថ្ងៃទី៥ ខែឧសភា នេះ ខណៈអ្នកជំនាញមើលឃើញថា នេះជាយន្តការមួយដែលកម្ពុជាអាចប្ដឹងឱ្យតុលាការអន្តរជាតិជួយកាត់ក្ដី ហើយតុលាការអាចកាត់ក្ដីតាមបណ្ដឹងរបស់កម្ពុជាបញ្ហាលើដែនសមុទ្រ ទោះបីជាថៃមិនទៅតុលាការក៏ដោយ។

ក្នុងសេចក្ដីថ្លែងការណ៍រយៈពេលជាង៣នាទី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខទូតកម្ពុជា ចាត់ទុកការណ៍ដែលថៃលុបចោលអនុស្សរណៈឆ្នាំ២០០១ គឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសទាំងពីរ កំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយបញ្ហាការទាមទារតំបន់ត្រួតស៊ីគ្នា និងបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ថា៖«ជាការឆ្លើយតបទៅនឹងការបញ្ចប់ ឬលុបអនុស្សរណៈ  កម្ពុជាមិនមានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (Compulsory Conciliation)  ដែលបានសម្រេចនៅឆ្នាំ១៩៨២។»។

ប្រមុខការទូតកម្ពុជា អះអាងថា ការបញ្ចប់ ឬការដកខ្លួនរបស់ថៃចេញពីMoU2001 នេះ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅលើដែនសមុទ្ររបស់ខ្លួនឡើយ ហើយការសម្រេចយកយន្តការផ្សះផ្សាដោយបង្ខំ ក្រោមUNCLOS បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងដោះស្រាយគ្រប់វិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត ជ័័យ តិច តាមរយៈបណ្ដាញសង្គមផ្លូវការ លើកឡើងថា យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិជាយន្តការមួយ ផ្ដល់ជម្រើសច្រើនឱ្យភាគីជម្លោះទាំងពីរដោះស្រាយបញ្ហា ពោលជម្រើសនៅដំណាក់កាលទី១ គឺការចរចាទ្វេភាគី ដើម្បីស្វែងរកកិច្ចព្រមព្រៀង ប៉ុន្តែបើគ្មានលទ្ធផល នឹងឈានដល់ដំណាក់កាលទី២ គឺជាការចរចាផ្សះផ្សាដោយមានការសម្របសម្រួលពីអន្តរជាតិ បើការចរចានេះបរាជ័យ នឹងឈានដល់ដំណាក់កាលការកាត់ក្ដីរបស់តុលាការអន្តរជាតិ ហើយដំណាក់កាលនេះទោះបីជាភាគីជម្លោះម្ខាងទៀតព្រមយកបញ្ហាទៅតុលារ ឬមិនព្រមទៅ ក៏តុលាការមានសិទ្ធិកាត់។

បណ្ឌិត ជ័យ តិច ពន្យល់ថា៖«បើកម្ពុជាប្រើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិទៅតុលាការ គឺតុលាការអាចដំណើរការកាត់ក្ដីបញ្ហាវិវាទសមុទ្រនេះបានហើយ ទោះបីជាថៃអត់ទៅក៏ដោយ។ ឧទាហរណ៍ករណីសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនប្ដឹងទៅតុលាការ ហើយចិនអត់ទៅ តែតុលាការនៅអាចកាត់ក្ដីបាន។ »។

អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ មើលឃើញថា ការណ៍ដែលលុបចោល គឺមានន័យថាថៃចង់យកបញ្ហាវិវាទលើដែនសមុទ្រទៅកាន់ឆាកអន្តរជាតិ ដូច្នេះលោកជូនជាយោបល់ថា បើថៃចង់យកបញ្ហាព្រំដែនទឹក ឬបញ្ហាសមុទ្រទៅអន្តរជាតិទៅហើយ រដ្ឋាភិបាលកម្ពុជាគូរតែជូនថៃតាមសំណូមពរ និងត្រូវយកបញ្ហាវិវាទព្រំដែនគោកទៅជាដោះស្រាយបញ្ហានៅឆាកអន្តរជាតិជាកញ្ចប់តែម្ដង ដើម្បីបិទបញ្ចប់សង្គ្រាម ធ្វើឱ្យព្រំដែនកម្ពុជា ថៃ មានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងផ្ដល់ប្រយោជន៍ដល់ប្រជាជន៕

ដោយ៖ង៉ិល ណារ៉ាត់

The post ថៃលុបMoU2001! កម្ពុជា ផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំរបស់UN ខណៈអ្នកវិភាគមើលឃើញថាយន្តការនេះតុលាការអាចកាត់ក្ដីបានទោះថៃមិនទៅ appeared first on Kampuchea Thmey Daily.

តើ​អ្វី​ជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ (UNCLOS)?
រដ្ឋសភា​កម្ពុជា​ទើប​តែ​បាន​អនុម័ត​យល់​ព្រម​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «ការ​អនុម័ត​យល់​ព្រម​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ» កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៦ ជាង​៤០​ឆ្នាំ​ក្រោយ​ពី​ប្រទេស​នេះ​បាន​ធ្វើ​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៨៣។ តើ​អ្វី​ជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ UNCLOS?

អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​ UNClOS ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨២ ​គឺ​ជា​សំណុំ​ច្បាប់​សកល​ដែល​កំណត់​ពី​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​ប្រើប្រាស់​មហា​សមុទ្រ​លើ​ពិភព​លោក។ អនុសញ្ញា​នេះ​នឹង​ជួយ​កាត់​បន្ថយ​ជម្លោះ​អន្តរជាតិ​ដោយ​សារ​មាន​ការ​កំណត់​ដែន​សមុទ្រ​ច្បាស់លាស់ ការពារ​បរិស្ថាន​សមុទ្រ សម្រួល​ដល់​ពាណិជ្ជកម្ម​ពិភព​លោក​ និង​គ្រប់គ្រង​ធនធាន​សមុទ្រ​ឱ្យ​មាន​ចិរភាព​ ដោយ​ទប់​ស្កាត់​ការ​នេសាទ​ហួស​កម្រិត និង​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​បាន​សមុទ្រ​ជ្រៅ។ ​​

យោង​តាម​អនុសញ្ញា​ UNCLOS បាន​បែង​ចែក​តំបន់​សមុទ្រ​ជា​៣​ផ្នែក​គឺ​ សមុទ្រ​ប្រទេស​(Territorial Sea) ​ដែល​មាន​ចម្ងាយ​ ១២ម៉ាយ ឬ​ប្រមាណ​២០​គីឡូ​ពី​ឆ្នេរ​របស់​ប្រទេស​សាមី។ តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ (EEZ) មាន​ចម្ងាយ​២០០ម៉ាយ ឬ​៣២០​គីឡូម៉ែត្រ​ពី​រដ្ឋ​ម្ចាស់​ឆ្នេរ​ដែល​មាន​សិទ្ធិ​ផ្ដាច់​មុខ​លើ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​(ដូចជា​ត្រី ប្រេង​កាត​ជាដើម) និង​សមុទ្រ​អន្តរជាតិ​(High Seas) ជា​តំបន់​ដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ណាៗ​ទាំង​អស់​ដែល​គ្រប់​ជាតិ​សាសន៍​មាន​សិទ្ធិ​ប្រើប្រាស់​បាន​។

កម្ពុជា​មាន​ឆ្នេរ​សមុទ្រ​ប្រវែង​៤៤០គីឡូម៉ែត្រ និង​មាន​ផ្ទៃ​សមុទ្រ​ធំ​ជាង​ដី​គោក​ទៀត​បើ​គិត​ទាំង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ ទោះ​ជា​យ៉ាង​ណា​ដោយ​សារ​មាន​វៀតណាម និងថៃ នៅ​ក្បែរខាង​បាន​ធ្វើ​ឱ្យ​ដែល​សិទ្ធិ​លើ​ដែន​សមុទ្រ​កម្ពុជា​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ទាំង​ពីរ​នោះ​ដែល​ចោទជា​បញ្ហា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

រដ្ឋសភា​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា ឆ្នាំ​២០២៦​ ថា​ការ​ការ​ផ្ដល់​សច្ចាប័ន​លើ​ UNCLOS នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​លើ​ការ​គ្រប់​គ្រង​សមុទ្រ​របស់​កម្ពុជា «ដោះស្រាយ​បញ្ហា​សមុទ្រ​ជាមួយ​បណ្ដា​ប្រទេស​នានា​» និង​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាសភាព​អាជ្ញាធរ​បាត​សមុទ្រ​អន្តរជាតិ រួម​នឹង​ចៅក្រម​តុលាការ​អន្តរជាតិ​នីតិ​សមុទ្រ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច បាន​លើក​ឡើង​ថា​ការ​ធ្វើ​សច្ចាប័ន​របស់​កម្ពុជា​លើ​ច្បាប់​សមុទ្រ​នេះ​ហាក់​បី​ដូច​ជា​យឺត​បន្តិច​តែនៅ​ទាន់​ពេល​។ លោក​ថា​ក្នុង​ស្ថានភាព​ពិភព​លោក​បច្ចុប្បន្ន​ ការ​ស្វែងរក​ច្បាប់​អន្តរជាតិ​​​​​គឺ​នឹង​ជួយ​ការ​អធិបតេយ្យភាព​ដែន​សមុទ្រ ការ​ធ្វើ​នាវាចរ និង​ព្រំដែន​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​កម្ពុជា។

លោក​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​ការ​ការ​ពារ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ការពារ​ដែន​អធិបតេយ្យភាព​ផ្លូវ​សមុទ្រ ដែន​ទឹក ការ​ធ្វើ​នាវាចរណ៍ ក៏ដូចជា​រក្សា​បាន​នូវ​ព្រំ ប្រទល់​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ផង​ដែរ​។ ហើយ​បើ​សិន​ជា​មាន​ករណី​មាន​ជម្លោះ​​ដែន​សមុទ្រ​នេះ​គឺ ​កម្ពុជា​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​ International Tribunal Court on UNCLOS គឺ​តុលាការ​អន្តរជាតិ​ស្ដីពី​នីតិ​សមុទ្រ​នេះ​ដើម្បី​ធ្វើ​ការ​សម្រេច​លើ​ដែន​អធិបតេយ្យ​ភាព​របស់​​កម្ពុជា​ប្រកប​ដោយ​តម្លាភាព​និង​បញ្ចៀស​បាន​នូវ​វិនាស​សកម្ម​ និង​សង្គ្រាម​​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​សមុទ្រ​»៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post តើ​អ្វី​ជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ (UNCLOS)? appeared first on Kampuchea Thmey Daily.