Connect with us

ព័ត៌មានជាតិ

តើ​អ្វី​ជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ (UNCLOS)?

បានផុស

នៅ

រដ្ឋសភា​កម្ពុជា​ទើប​តែ​បាន​អនុម័ត​យល់​ព្រម​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «ការ​អនុម័ត​យល់​ព្រម​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ» កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៦ ជាង​៤០​ឆ្នាំ​ក្រោយ​ពី​ប្រទេស​នេះ​បាន​ធ្វើ​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៨៣។ តើ​អ្វី​ជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ UNCLOS?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​ UNClOS ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨២ ​គឺ​ជា​សំណុំ​ច្បាប់​សកល​ដែល​កំណត់​ពី​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​ប្រើប្រាស់​មហា​សមុទ្រ​លើ​ពិភព​លោក។ អនុសញ្ញា​នេះ​នឹង​ជួយ​កាត់​បន្ថយ​ជម្លោះ​អន្តរជាតិ​ដោយ​សារ​មាន​ការ​កំណត់​ដែន​សមុទ្រ​ច្បាស់លាស់ ការពារ​បរិស្ថាន​សមុទ្រ សម្រួល​ដល់​ពាណិជ្ជកម្ម​ពិភព​លោក​ និង​គ្រប់គ្រង​ធនធាន​សមុទ្រ​ឱ្យ​មាន​ចិរភាព​ ដោយ​ទប់​ស្កាត់​ការ​នេសាទ​ហួស​កម្រិត និង​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​បាន​សមុទ្រ​ជ្រៅ។ ​​

យោង​តាម​អនុសញ្ញា​ UNCLOS បាន​បែង​ចែក​តំបន់​សមុទ្រ​ជា​៣​ផ្នែក​គឺ​ សមុទ្រ​ប្រទេស​(Territorial Sea) ​ដែល​មាន​ចម្ងាយ​ ១២ម៉ាយ ឬ​ប្រមាណ​២០​គីឡូ​ពី​ឆ្នេរ​របស់​ប្រទេស​សាមី។ តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ (EEZ) មាន​ចម្ងាយ​២០០ម៉ាយ ឬ​៣២០​គីឡូម៉ែត្រ​ពី​រដ្ឋ​ម្ចាស់​ឆ្នេរ​ដែល​មាន​សិទ្ធិ​ផ្ដាច់​មុខ​លើ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​(ដូចជា​ត្រី ប្រេង​កាត​ជាដើម) និង​សមុទ្រ​អន្តរជាតិ​(High Seas) ជា​តំបន់​ដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ណាៗ​ទាំង​អស់​ដែល​គ្រប់​ជាតិ​សាសន៍​មាន​សិទ្ធិ​ប្រើប្រាស់​បាន​។

កម្ពុជា​មាន​ឆ្នេរ​សមុទ្រ​ប្រវែង​៤៤០គីឡូម៉ែត្រ និង​មាន​ផ្ទៃ​សមុទ្រ​ធំ​ជាង​ដី​គោក​ទៀត​បើ​គិត​ទាំង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ ទោះ​ជា​យ៉ាង​ណា​ដោយ​សារ​មាន​វៀតណាម និងថៃ នៅ​ក្បែរខាង​បាន​ធ្វើ​ឱ្យ​ដែល​សិទ្ធិ​លើ​ដែន​សមុទ្រ​កម្ពុជា​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ទាំង​ពីរ​នោះ​ដែល​ចោទជា​បញ្ហា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

រដ្ឋសភា​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា ឆ្នាំ​២០២៦​ ថា​ការ​ការ​ផ្ដល់​សច្ចាប័ន​លើ​ UNCLOS នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​លើ​ការ​គ្រប់​គ្រង​សមុទ្រ​របស់​កម្ពុជា «ដោះស្រាយ​បញ្ហា​សមុទ្រ​ជាមួយ​បណ្ដា​ប្រទេស​នានា​» និង​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាសភាព​អាជ្ញាធរ​បាត​សមុទ្រ​អន្តរជាតិ រួម​នឹង​ចៅក្រម​តុលាការ​អន្តរជាតិ​នីតិ​សមុទ្រ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច បាន​លើក​ឡើង​ថា​ការ​ធ្វើ​សច្ចាប័ន​របស់​កម្ពុជា​លើ​ច្បាប់​សមុទ្រ​នេះ​ហាក់​បី​ដូច​ជា​យឺត​បន្តិច​តែនៅ​ទាន់​ពេល​។ លោក​ថា​ក្នុង​ស្ថានភាព​ពិភព​លោក​បច្ចុប្បន្ន​ ការ​ស្វែងរក​ច្បាប់​អន្តរជាតិ​​​​​គឺ​នឹង​ជួយ​ការ​អធិបតេយ្យភាព​ដែន​សមុទ្រ ការ​ធ្វើ​នាវាចរ និង​ព្រំដែន​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​កម្ពុជា។

លោក​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​ការ​ការ​ពារ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ការពារ​ដែន​អធិបតេយ្យភាព​ផ្លូវ​សមុទ្រ ដែន​ទឹក ការ​ធ្វើ​នាវាចរណ៍ ក៏ដូចជា​រក្សា​បាន​នូវ​ព្រំ ប្រទល់​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ផង​ដែរ​។ ហើយ​បើ​សិន​ជា​មាន​ករណី​មាន​ជម្លោះ​​ដែន​សមុទ្រ​នេះ​គឺ ​កម្ពុជា​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​ International Tribunal Court on UNCLOS គឺ​តុលាការ​អន្តរជាតិ​ស្ដីពី​នីតិ​សមុទ្រ​នេះ​ដើម្បី​ធ្វើ​ការ​សម្រេច​លើ​ដែន​អធិបតេយ្យ​ភាព​របស់​​កម្ពុជា​ប្រកប​ដោយ​តម្លាភាព​និង​បញ្ចៀស​បាន​នូវ​វិនាស​សកម្ម​ និង​សង្គ្រាម​​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​សមុទ្រ​»

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម