ច្បាប់អាជ្ញាសឹក Archives - Kampuchea Thmey Daily

​ផ្លូវការហើយ​! កូរ៉េខាងត្បូង​នឹងរៀបចំបោះឆ្នោត​ប្រធានាធិបតីថ្មីនៅថ្ងៃ​ទី​៣មិថុនា​​
ប្រធានាធិបតីស្តីទីរបស់ប្រទេស​កូរ៉េខាងត្បូង​ លោក Han Duck-soo ដែល​​​ទើប​រួច​ផុតពីការ​ចោទ​ប្រកាន់ទម្លាក់​អំណាច ​បាន​ប្រកាស​នៅ​ព្រឹកថ្ងៃអង្គារ​នេះ​ថា ប្រទេសកូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣​ខែមិថុនា ​គឺ​មាន​រយៈពេល​៥៩​ថ្ងៃ​ បន្ទាប់ពីអតីត​ប្រធានាធិបតី​ លោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែង​ដោយ​តុលាការ​ធម្មនុញ្​​កាលថ្ងៃទី​៤ខែ​មេសា​​នេះ​។​

នាយករដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតីស្តីទី លោក Han Duck-soo បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀត រួច​រាល់ហើយ ​ដើម្បី​គិតគូរ​ពី​តម្រូវការ​​ក្នុង​ការ​ធានា​ឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​​រលូន និង​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ការ​រៀបចំ​ចូលរួម​ការ​ប្រកួត​ប្រជែង​។ យោង​បណ្តាញ​សារព័ត៌មាន​​​​​សំខាន់​ៗ​របស់​កូរ៉េខាងត្បូង​ផ្សាយ​នៅ​ព្រឹកថ្ងៃអង្គារនេះ​។​

​ក្រោយ​ការ​ពិភាក្សា​ ពួកគេបានសម្រេចចិត្ត «កំណត់ថ្ងៃទី ៣ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីទី២១​របស់កូរ៉េខាងត្បូង» ដោយលោកបានបន្ថែមថា ថ្ងៃ​នោះនឹងត្រូវកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការបោះឆ្នោត។ នេះ​បើ​យោងតាម AFP​។​

លោក Han បានអំពាវនាវដល់ក្រសួង និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «ធ្វើឱ្យមានភាពហ្មត់ចត់ ដើម្បីធានា​ឱ្យមានការបោះឆ្នោតមួយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពជាងពេលណាៗទាំងអស់ និងមួយដែលអាចទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ»។

មិនដូចការបោះឆ្នោត​ប្រធានាធិបតី​​ដែល​ប្រព្រឹត្តទៅ​តាម​ធម្មតាទេ ប្រធានាធិបតីជាប់ឆ្នោត​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​​ក្នុង​រយៈពេលអន្តរកាលពីរខែ​នេះ​ បេក្ខភាព​ដែលឈ្នះការបោះឆ្នោតថ្ងៃទី៣​ខែមិថុនា នឹងត្រូវ​​ធ្វើពិធី​ឡើង​កាន់​អំណាច​ភ្លាម​ៗ​នៅថ្ងៃបន្ទាប់​ពី​​ការ​ប្រកាសលទ្ធ​ផល​តែម្តង​​​។

ចៅក្រមតុលាការ​ធម្មនុញ្ញ​​៨រូប​ក្នុងចំណោម​៩រូប​ បាន​បោះឆ្នោត​សម្រេច​ទម្លាក់​លោកYoon Suk Yeol តាម​ការចោទ​ប្រកាន់របស់សភា​។  Reuters

​​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ដែល​មាន​ចៅក្រម​​​៨រូប​ក្នុង​ចំណោម​៩រូប​ ​ស្ថិតនៅ​ក្នុង​តំណែង​​​​កាល​ពី​ថ្ងៃសុក្រ​​​ទី​៤ខែមេសា​សប្តាហ៍មុន បានសម្រេច​ជាឯកច្ឆ័ន្ទ​​​​​​ដក​​តំណែង​​​លោក Yoon Suk Yeol ​តាម​ការ​ចោទ​ប្រកាន់​របស់​សភា​ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់​​​កាល​ថ្ងៃទី​​​៣ខែធ្នូ​​ឆ្នាំ​២០២៤​​។

​​ការ​​ចេញសាលក្រម​​ដក​លោក Yoon Suk Yeol ​ចេញ​ពីអំណាច​​​នេះ​ ​បន្ទាប់​ពី​​តុលាការធម្មនុញ្ញ​​រក​ឃើញ​កំហុស​​លើ​ការ​រំលោភលើកាតព្វកិច្ចផ្លូវការរបស់គាត់ដោយការចេញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣​ខែធ្នូ និងការចល័តកងទ័ពដើម្បីបញ្ឈប់ដំណើរការសភា។

ច្បាប់​ធម្មនុញ្ញ​​របស់​​ប្រទេសកូរ៉េ​​ខាងត្បូង​​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈពេល៦០ថ្ងៃ ប្រសិន​បើ​អ្នក​កាន់​អំណាច​ស្លាប់ ឬ​ត្រូវ​ដក​ចេញ​ពី​តំណែង៕​

ដោយ រ៉ាន់ រើយ​

នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធានាធិបតីស្តីទី​ លោក Han Duck-soo ទៅ​កាន់​​វិមានរដ្ឋាភិបាល ក្រោយ​​តុលាការ​ធម្មនុញ្ញ​ច្រានចោល​​ការចោទ​ប្រកាន់​របស់សភា និង​ប្រគល់អំណាច​ឲ្យគាត់​វិញ​។ REUTERS

The post ​ផ្លូវការហើយ​! កូរ៉េខាងត្បូង​នឹងរៀបចំបោះឆ្នោត​ប្រធានាធិបតីថ្មីនៅថ្ងៃ​ទី​៣មិថុនា​​ appeared first on Kampuchea Thmey Daily.

​កាល​បរិច្ឆេទ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​កូរ៉េខាងត្បូង​ទំនង​​ធ្វើនៅថ្ងៃទី៣មិថុនា​
សារព័ត៌មានយ៉ុនហាប់ ( Yonhap) ​របស់​កូរ៉េ​ខាងត្បូង​​ បានរាយការណ៍​​នៅ​ថ្ងៃ​ចន្ទនេះ​ថា គណៈ​រដ្ឋមន្ត្រីរបស់ប្រទេស​កូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹង​​អនុម័ត​​​​​កាលបរិច្ឆេទ​​សម្រាប់​​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​​នៅថ្ងៃទី៣​ខែមិថុនាបន្ទាប់ពីការ​​តុ​លាកា​រធម្មនុញ្ញ​​បញ្ចប់តំណែង​​ លោក Yoon Suk Yeol កាលពី​ថ្ងៃទី​​៤​មេសា​កន្លងទៅ​នេះ។

ចៅក្រមតុលាការ​ធម្មនុញ្ញ​​៨រូប​ក្នុងចំណោម​៩រូប​ បាន​បោះឆ្នោត​សម្រេច​ទម្លាក់​លោកYoon Suk Yeol តាម​ការចោទ​ប្រកាន់របស់សភា​។  Reuters

យ៉ុនហាប់ បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលដែល​​​ថ្លែ​ង​ក្នុងលក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាននិយាយថា គណៈរដ្ឋមន្ត្រី​​កូរ៉េខាងត្បូង នឹងធ្វើការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ ដោយសារវាត្រូវការអនុម័តថ្ងៃឈប់សម្រាកសម្រាប់ព្រឹត្តិការណ៍នេះ​។

​​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ដែល​មាន​ចៅក្រម​​​៨រូប​ក្នុង​ចំណោម​៩រូប​ ​ស្ថិតនៅ​ក្នុង​តំណែង​​​​កាល​ពី​ថ្ងៃសុក្រ​​​ទី​៤ខែមេសា​សប្តាហ៍មុន បានសម្រេច​ជាឯកច្ឆ័ន្ទ​​​​​​ដក​​តំណែង​​​លោក Yoon Suk Yeol ​តាម​ការ​ចោទ​ប្រកាន់​របស់​សភា​ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់​​​កាល​ថ្ងៃទី​​​៣ខែធ្នូ​​ឆ្នាំ​២០២៤​​។

​​ការ​​ចេញសាលក្រម​​ដក​លោក Yoon Suk Yeol ​ចេញ​ពីអំណាច​​​នេះ​ ​បន្ទាប់​ពី​​តុលាការធម្មនុញ្ញ​​រក​ឃើញ​កំហុស​​លើ​ការ​រំលោភលើកាតព្វកិច្ចផ្លូវការរបស់គាត់ដោយការចេញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣​ខែធ្នូ និងការចល័តកងទ័ពដើម្បីបញ្ឈប់ដំណើរការសភា។

ច្បាប់​ធម្មនុញ្ញ​​របស់​​ប្រទេសកូរ៉េ​​ខាងត្បូង​​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈពេល៦០ថ្ងៃ ប្រសិន​បើ​អ្នក​កាន់​អំណាច​ស្លាប់ ឬ​ត្រូវ​ដក​ចេញ​ពី​តំណែង។

​តាមយុនហ៉ាប់​ដដែល មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា កាលបរិច្ឆេទដែលបានលើកឡើងនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមិនមែនជា​កាល​បរិច្ឆេទ​​​ចុងក្រោយទេ ហើយនឹងមិនក្លាយជាផ្លូវការទេរហូតដល់ការប្រកាសដោយប្រធានាធិបតីស្តីទីគឺនាយករដ្ឋមន្ត្រី Han Duck-soo៕​​

The post ​កាល​បរិច្ឆេទ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​កូរ៉េខាងត្បូង​ទំនង​​ធ្វើនៅថ្ងៃទី៣មិថុនា​ appeared first on Kampuchea Thmey Daily.

​អ្នក​មានសមានចិត្ត​​នឹង​លោក Yoon ចេញតវ៉ា និង​ហាក់​ជូនដំណើរ​ ​​ក្រោមដំណក់​ទឹកភ្លៀង​
ប្រជាជន​​កូរ៉េ​ខាងត្បូង​​​​រាប់​ពាន់​​នាក់ដែល​គាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល​នៅ​ថ្ងៃសៅរ៍​នេះ​ គឺ​​មួយថ្ងៃ បន្ទាប់ពី​​តុលាការ​ធម្មនុញ្ញ​​​​​​ដែលមានចៅក្រម​​​ក្រុមប្រឹក្សា​៨រូប​​​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​​​​ដក​​តំណែង​​លោក Yoon Suk Yeol​ តាមការ​ចោទប្រកាន់​របស់​រដ្ឋសភា​​​។

ប្រជាជនកូរ៉េខាងត្បូង​ដែលមានសមានចិត្ត​នឹង​អតីត​ប្រធានាធិបតី ​Yoon Suk Yeol។ AP

​អ្នកគាំទ្រ​អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រមូលផ្តុំ​គ្នា​ដោយ​ប្រើឆ័ត្រ​​​​និង​អាវ​ភ្លៀង ​ក្រោម​ដំណក់ភ្លៀង​រលឹម ឈរ​នៅ​ខាងមុខ​​​​វិមាន​ប្រធានាធិបតី​នៅ​​ជិត​បរិវេណ​ក្រសួងការពារជាតិ ​ដែល​លោក​បាន​ប្តូរ​​​​ការិយាល័យ​ប្រធានាធិបតី​​ពី​វិមាន​បៃ​តង​ (Blue House) ​ដែល​​​ប្រធានាធិបតី​មុន​ៗ​ធ្លាប់​ប្រើប្រាស់​ជាការិយាល័យ​ប្រធានាធិបតី​មក​កាន់​ទីតាំងបច្ចុប្បន្ន​កាល​ពី​ពាក់​កណ្តា​​លឆ្នាំ​២០២២។

អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្លាស់​ទៅ​​​លំនៅឋាន​ឯកជន​របស់​គាត់​វិញ​ដែល​ជា​អាផាតមិន​នៅ​ក្នុង​ស្រុក​ Seocho ដែលជាតំបន់​​រីក​ចម្រើន​បំផុត​មួយ​ក្នុង​​ក្រុង​សេអ៊ូល​​។

​យោង​តាម Yonhap ​​អតីត​ប្រធានាធិបតី Yoon Suk Yeol បានក្លាយជាប្រធានាធិបតីទី២​របស់ប្រទេសកូរ៉៉េខាងត្បូង​ ដែលត្រូវបានដកចេញពីតំណែង​​​ក្រោម​សាលក្រម​​​​​របស់​តុលាការ​ធម្មនុញ្ញ ក្រោយ​ហេតុ​ផលរំលោភអំណាច​​ដោយ​ការ​ប្រកាស​ដាក់ច្បាប់អាជ្ញាសឹក​ បន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Park Geun-hye ត្រូវបានបណ្តេញចេញពីតំណែងក្នុងឆ្នាំ ២០១៧ ជុំវិញរឿងអាស្រូវពុករលួយ និង​កា​រធ្លាក់​​ការ​សម្ងាត់​របស់​រដ្ឋ​៕​

ដោយ រ៉ាន់ រើយ​

The post ​អ្នក​មានសមានចិត្ត​​នឹង​លោក Yoon ចេញតវ៉ា និង​ហាក់​ជូនដំណើរ​ ​​ក្រោមដំណក់​ទឹកភ្លៀង​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីស្តីទី​ Han Duck-soo ​​គោរព​​សាលក្រម និង​ឲ្យ​គណៈរដ្ឋមន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត
​បន្ទាប់​ពីតុលាការ​ធម្មនុញ្​​សម្រេច​​​​បញ្ចប់​មុខ​តំណែង​ប្រធានាធិបតី​​ Yoon Suk Yeol ​នៅ​ថ្ងៃទី​​៤ខែមេសា​​២០២៥ ប្រធានាធិបតីស្តីទី Han Duck-soo បាន​ប្រកាស​ថា​ រដ្ឋាភិបាលនឹងគោរពសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដោយ​​សន្យា​​រក្សា​​ស្ថិរភាព​នយោបាយ​និង​​ជម្នះ​លើ​ការ​​បែកបាក់​ផ្នែក​នយោបាយ​ដោយ​រៀបចំ​ការ​បោះឆ្នោត​ស្រប​តាម​​​​រដ្ឋធម្មនុញ្ញ​ដែលចែង​​​។

ប្រធានាធិបតីស្តីទី Han Duck-soo។ Reuters

ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេច​ជាឯកច្ឆ័ន្ទ​​​របស់​តុលាការធម្មនុញ្ញ​ត្រូវបាន​​​ប្រកាស​​​ជាសាធារណៈ​ ​ប្រធានាធិបតីស្តីទី លោក  Han Duck-soo បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា លោកនឹងធ្វើការដើម្បីគ្រប់គ្រងការបោះឆ្នោតប្រធានាធិបតីដើម្បីបង្កើតរដ្ឋបាលថ្មីមួយ។

សារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង Korea Times ​បាន​រាយការណ៍ថា តាមច្បាប់កូរ៉េខាងត្បូងត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល៦០​ថ្ងៃ ប្រសិនបើប្រធានាធិបតីត្រូវបានដកចេញដោយតុលាការធម្មនុញ្ញ ឬក្នុងករណីមរណភាព។

​ប្រធានាធិបតីស្តីទី Han ​ត្រូវបាន​​​​ស្រង់សម្តី​ដូច​បាននិយាយថា៖​«ថ្ងៃនេះ តុលាការធម្មនុញ្ញបានបញ្ជាក់ពីសាលក្រមរបស់ខ្លួនលើករណីចោទប្រកាន់ប្រធានាធិបតី។ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានការណ៍​អកុសល​មួយ​ដែល​ប្រមុខ​រដ្ឋ​​​កាន់អំណាច​ម្នាក់​ត្រូវ​បាន​​ចោទ​ប្រកាន់​ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋធម្មនុញ្ញ»។

លោក Han ក៏បានសន្យាថានឹងធានាការត្រៀមខ្លួនក្នុងសន្តិសុខជាតិ ដោះស្រាយភាពមិនច្បាស់លាស់ខាងពាណិជ្ជកម្ម និងបង្កើតសុវត្ថិភាពសាធារណៈ មុនពេលប្រធានាធិបតីជាប់ឆ្នោតថ្មីចូលកាន់តួនាទីរបស់ពួកគេ។

បន្ទាប់ពីសុន្ទរកថារបស់គាត់ ប្រធានាធិបតីស្តីទី​​ Han បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយសមាជិកនៃគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនៅពេលថ្ងៃត្រង់ ដោយបានបញ្ជាឱ្យរដ្ឋមន្ត្រីខុទ្ទកាល័យរក្សាភាពមិនច្បាស់លាស់ក្នុងការនិយាយកិច្ចការ​រដ្ឋក្នុងអំឡុងពេលបោះឆ្នោតដំបូង។ លោក Han ក៏បានជំរុញឱ្យក្រសួងនានារក្សាអព្យាក្រឹតនយោបាយ និងសហការជាមួយអាជ្ញាធររៀបចំការបោះឆ្នោត។

ជាមួយនឹងការបណ្តេញ​ ប្រធានាធិបតី Yoon ចេញពីអំណាច គំនិតផ្តួចផ្តើមកំណែទម្រង់ជាតិរបស់រដ្ឋបាលអភិរក្សនិយមរបស់គាត់ទំនងជានឹងរលាយបាត់។ យោង​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​​​ខាងលើ​​​។

អតីតប្រធានាធិបតី Yoon Suk Yeol ពិភាក្សា​ជាមួយមេធាវី​ក្នុងតុលាការ​ធម្មនុញ្ញ​​ក្នុងពេលកន្លងមក។​REUTERS

ចាប់តាំងពី​ឡើង​កាន់អំណាច​​​ប្រធានាធិបតី​ក្នុងខែឧសភា ឆ្នាំ២០២២​ ​លោក Yoon Suk Yeol បានគូសវាស​​ផែន​ការ​បង្ហាញ​ពី​ផែនទី​សសរស្តម្ភសំខាន់ៗនៃកំណែទម្រង់ជាតិ ដើម្បីដោះស្រាយបញ្ហាកង្វះបុគ្គលិកពេទ្យ និងការធ្លាក់ចុះប្រាក់សោធននិវត្តន៍ ក៏ដូចជាវិបត្តិទីផ្សារការងារ ការអប់រំ និងប្រជាជន។

Yoon បានពិពណ៌នាកំណែទម្រង់ទាំងនេះថាជា «បញ្ហានៃការរស់រានមានជីវិតសម្រាប់ប្រទេស» ​ប៉ុន្តែ​​ក្នុង​​​ពេល​បោះឆ្នោត​​​សភា​កាល​ពីឆ្នាំ​​២០២៤ គណបក្ស​ប្រជាធិបតេយ្យ​បាន​​ទទួល​អាសនៈសភា​កាន់តែ​ច្រើន និង​​ដាក់​សម្ពាធ​​នយោបាយ​កាន់តែខ្លាំង​លើ​​អំណាច​ប្រធានាធិបតី រហូត​ដល់​​ពេល​​​ស្នើ​ច្បាប់ថវិកា​ឆ្នាំ​២០២៥ កាលពីខែ​​វិច្ឆិកា​​ឆ្នាំ​២០២៤ សភា​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាធិបតេយ្យ បាន​កាត់ការចំណាយ​​​លើ​គម្រោង​ជាច្រើន​របស់​​រដ្ឋាភិបាលដែល​មានទឹកប្រាក់​រហូត​ដល់​ជិត​៣ពាន់​លានដុល្លារ​។

​ការ​កាត់​ចំណាយ​ដោយ​ដកគម្រោងនានា​របស់​​​​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Yoon Suk Yeol ​នោះ ជាដើម​ហេតុ​នាំ​ឲ្យ​លោក​ ក្តៅស្លឹកត្រចៀកកើតគំនិត​​ដាក់ច្បាប់​អាជ្ញាសឹក ដោយ​យក​លេស​ចោទ​ប្រកាន់​បក្ស​ប្រឆាំងថាជា​​​«ក្រុម​ប្រឆាំងរដ្ឋ និងគាំទ្រ​កូរ៉េខាងជើង»​ រហូត​ឈាន​ដល់​ប្រកាសច្បាប់អាជ្ញាសឹក​​​នៅថ្ងៃទី​៣ខែ​ធ្នូឆ្នាំ​២០២៤​​៕​

ដោយ រ៉ាន់ រើយ​

​អតីតប្រធានាធិបតី Yoon Suk Yeol អរគុណអ្នកគាំទ្រ​​ពេលតុលាការ​សេអ៊ូល​ដោះលែងនៅក្រៅ​ឃុំ។​ REUTERS

The post ប្រធានាធិបតីស្តីទី​ Han Duck-soo ​​គោរព​​សាលក្រម និង​ឲ្យ​គណៈរដ្ឋមន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត appeared first on Kampuchea Thmey Daily.

​តើលោក Yoon Suk Yeol ​​មានប្រវត្តិបែបណា​​ក្នុង​ឆាកនយោបាយកូរ៉េខាងត្បូង មុនថ្ងៃ​តុលាការ​ធម្មនុញ្ញ​ដក​តំណែង​?​
លោក Yoon Suk Yeol ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​មិនត្រឹមតែ​មជ្ឈដ្ឋាន​​ប្រទេសកូរ៉េ​ខាងត្បូង​ប៉ុណ្ណោះទេ ប៉ុន្តែ​​​នៅ​ទូទាំងពីភពលោក​ទាំងមូលតែម្តង​​ ពី​ព្រោះ​តែ​​​លោក​បាន​​ប្រកាស​​ច្បាប់អាជ្ញាសឹក​​​​កាលថ្ងៃទី​៣​​ខែធ្នូ​ឆ្នាំ​​២០៤ដ៏សែន​តក់​ក្រហល់​ និង​​មិននឹក​ស្មានដល់ បង្កការ​តក់ស្លុត និង​ភាព​ចលាចល​​​​​​នៅទូទាំងប្រទេស​កូរ៉េ​ខាងត្បូង។

​​ ​កំណត់ត្រា​សំខាន់​ៗ​របស់​ លោក Yoon Suk Yeol ក្នុងនយោបាយកូរ៉េខាងត្បូង?

​លោក Yoon Suk Yeol កើតនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ​១៩៦០ គឺជាអ្នកចំណូលថ្មី​​ឬ​ថា​ជាអ្នកប្រឡូក​​ក្នុង​នយោបាយ​ប្រទេស​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​លោក​​បានចំណាយពេល២៧ឆ្នាំ​​ជាអ្នក​អនុវត្តច្បាប់​ដោយ​កាន់តួនាទី​​ជា រដ្ឋអាជ្ញា និង​​អគ្គរដ្ឋ​អាជ្ញា​ជាបន្តបន្ទាប់​ មុនពេលឈរឈ្មោះជាប្រធានាធិបតី និង​ឈ្នះ​ការ​បោះឆ្នោត​​​យ៉ាង​ប្រផិត​ប្រផើ​យកាលឆ្នាំ​​២០២២​លើ​ប្រធាន​​គណបក្ស​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​​លោក Lee Jae-myung។

បន្ទាប់​ពី​សិក្សា​ច្បាប់ លោក Yoon ​បាន​បន្ត​ក្លាយ​ជា​ព្រះរាជអាជ្ញា​សាធារណៈ និង​ជា​អ្នក​ប្រឆាំង​អំពើ​ពុករលួយដ៏សកម្ម​មួយ​រូប​​ ដោយ​ចោទ​ប្រកាន់​​លើ​​​​ប្រធានាធិបតី​មុនៗ​ លើ​ដំណើរ​ការ​ផ្លូវ​ច្បាប់​​ដ៏តឹង​តែ​ង​របស់​ប្រទេសកូរ៉េខាងត្បូង​​។

ក្នុងឆ្នាំ២០១៩​ ខណៈពេលដែល​នៅ​ជា​អគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង លោកបានដុតបំផ្លាញលិខិតសម្គាល់ខ្លួនជាមេក្លោងផ្លូវច្បាប់ បន្ទាប់ពីបានចោទប្រកាន់ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីដែលចាកចេញពី​អំណាច​​ គឺលោក Moon Jae-in ក្នុងសំណុំរឿងក្លែងបន្លំ និងសំណូក។

បញ្ហានយោបាយការបរទេសរបស់ប្រធានាធិបតី Yoon Suk Yeol ​​ដោយសារមានទំនោរទៅរកលោកសេរីខ្លាំង ដូចជា គាំទ្រអ៊ុយក្រែនខ្លាំង បង្កើតអរិភាពជាមួយកូរ៉េខាងជើងកាន់តែខ្លាំងឡើង​ ងាកទៅរកសម្ព័ន្ធមិត្តសេរី មានអាមេរិកនិងបង្ហាញភាពស្និទ្ធស្នាល ជាមួយជប៉ុន​ដែល​ជា​​សត្រូវ​ប្រវត្តិសាស្រ្ត​​​​។

​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol ជា​អ្នក​កាន់​ច្បាប់​​​​អស់រយៈពេល​​២៧ឆ្នាំជា​អគ្គ​រដ្ឋ​អាជ្ញា​​​​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​កាន់​សំណុំរឿង​​រសើប​នានា​​​ទាក់​ទិន​នឹង​នយោបាយ​​ ហើយ​លោក​​ក៏​ជាដើរតួ​ដ៏សំខាន់​ជា​​អ្នក​​កាន់សំណុំ​រឿង​​​ចោទ​ប្រកាន់​ប្រឆាំង​​​​​អតីត​ប្រធានាធិបតី​២រូប​គឺ ​លោកស្រី Park Geun-hye និង លោក Lee Myung-bak​ ដោយ​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​អំណាច​។

គ្រាន់តែ​​ឈ្នះឆ្នោតមិនបាន​ប៉ុន្មានថ្ងៃ​ផង ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol បាន​ប្រកាស​​ដូរ​ការិយាល័យ​ប្រធានាធិបតី​ពី​ វិមានបៃតង (Blue House) ទៅ​កាន់​​​​​​ទី​ស្តីការ​ក្រសួងការពារជាតិ​ ដោយ​ចំណាយ​ទឹកប្រាក់​សម្រាប់​ជុសជុល សាងសង់​រហូត​ដល់​៤០លានដុល្លារ ដោយ​បង្ក​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពីបក្ស​​ប្រជាធិបតេយ្យ​។​

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol​ ក៏ត្រូវ​បាន​​​គេ​ចោទ​ថា បាន​ជឿ​លើ​គ្រូហុងស៊ុយ​​មក​ពីប្រទេសចិន​​លើ​ការ​​មូលដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​របស់​លោក​សម្រាប់​​​ការ​ប្តូរ​​ការិយាល័យ​ប្រធានាធិបតីនេះ ដោយ​​មាន​ការ​លើក​ឡើងថា វិមាន​ប្រធានាធិបតី (ឬ​វិមានបៃ​តង) ​​ដែលជា​អតីត​​ព្រះ​រាជវាំង​គ្មាន​ជោគជាតា​រាសី​ទេ​ ព្រោះ​ក្នុង​រយៈពេល​​២៥ឆ្នាំ មាន​ប្រធានាធិបតី​​ជាប់​គុកផង និង ​ធ្វើអត្តឃាត​ផង ក្រោយ​អស់​អំណាច​។

រឿងអាស្រូវ ឬប្រព្រឹត្តរឿងដែលគេយល់ថា ពុករលួយ ឬអសីលធម៌របស់ភរិយាប្រធានាធិបតី ឬហៅ​ថា ស្ត្រីទី១ Kim Keon-hee ​បាន​បន្ថែម​រឿងរ៉ា​​វ​​អាស្រូវ​​​បន្ថែម​ទៀត​ដល់​ការ​គ្រប់គ្រង​អំណាច​របស់​លោក ​ហើយ​​លោក​ប្រធានាធិបតី​ រារាំង​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​​របស់​រដ្ឋអាជ្ញា។

​មុន​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក ជម្លោះ​​ចុងក្រោយ​ធំបំផុតរវាង​ប្រធានាធិបតី​ និង​រដ្ឋសភា​​គឺ​នៅ​ពេល​ដែល​រដ្ឋសភា​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បាន​​​​បោះឆ្នោត​ប្រឆាំង​ផែនការ​ចំណាយ​ថវិ​ការដ្ឋ​​ដែល​ស្នើ​​​របស់ប្រធានាធិបតី​ Yoon Suk Yeol ដោយ​កាត់​បន្ថយ​ការ​ចំណាយ​​រហូត​ដល់​ជិត​៣​ពាន់​លាន​ដុល្លារ​ពី​ការគម្រោង​ស្នើ​សរុប​ ដែល​ធ្វើ​ឲ្យ​លោក​យល់​ថា​ ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​​​​​គ្រប់​គ្រង​សំឡេង​ច្រើន​លើស​លប់​​​នៅ​ក្នុងសភា​ក្រោយ​ការ​បោះឆ្នោត​កាលខែ​តុលា​២០២៤ បាន​បង្កការរាំង​ស្ទះ​ដល់​ដំណើរ​ការ​របស់រដ្ឋ​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក​កាល​ថ្ងៃទី​៣ខែធ្នូ​ឆ្នាំ​២០២៤ ដែល​នាំ​ទៅដល់​ការ​ចល័ត​កងទ័ព​​​ប្រមាណ​១៥០០​នាក់ និង​ត្រូវ​បាន​រាយការណ៍ថា ប៉ុនប៉ង​​​​ចាប់ខ្លួន​​មេដឹកនាំ​បក្ស​ប្រឆាំង និងអ្នក​នយោបាយ​ល្បីៗ ព្រម​ទាំង​​បិទ​​​ការ​ផ្សាយ​របស់​សារព័ត៌មាន​​​ដែលមាននិន្នាការ​ប្រឆាំង​​ផង។​

ក្រោយ​កា​រប្រកាស​ច្បាប់​អាជ្ញាសឹក​បរាជ័យ លោក Han Dong-hoon ប្រធានបក្ស​អំណាច​ប្រជាជន (PPP) ដែលជា​បក្ស​​របស់​លោក​​ Yoon Suk Yeol ​ទទួលបា​ន​អំណាច​​ បាន​ស្នើ​ឲ្យ​​​គាត់​ចុះ​ចេញ​ពីអំណាច​ដោយសន្តិវិធី ​ប៉ុន្តែ​ លោក​​ Yoon Suk Yeol បដិសេធ​ និង​បាន​ប្តេជ្ញាថា​ នឹងប្រយុទ្ធ​ដល់​ទីបញ្ចប់ «Fight to the end​»។ ក្រោយ មក​សភា​​​​ដឹកនាំ​​ដោយ​បក្ស​ប្រជាធិបតេយ្យ​ដោយ​មានការ​ចូលរួម​ពី​​សមាជិកសភា​របស់​គណបក្ស​របស់​គាត់​ផង ក៏​បានបោះឆ្នោត​​ព្យួរអំណាច​របស់​លោក Yoon Suk Yeol បាន​ជោគជ័យ​​កាល​ថ្ងៃទី​១៤ខែធ្នូ​២០​​២៤។

ក្រោយ​ពី​​ចួលរួម​ទម្លាក់ ប្រធានាធិបតី​​ Yoon Suk Yeol ​ដោយ​អំណាច​​សភា​ ​ប៉ុន្មានថ្ងៃ​ក្រោយមក លោក Han Dong-hoon បាន​លា​តំណែង​​ពី​ប្រធានបក្ស​អំណាច​ប្រជាជន (PPP)។

ក្នុង​អំឡុង​ពេល​​ព្យួរអំណាច លោក​ Yoon Suk Yeol ​ស្នាក់​នៅការិយាល័យ​​ប្រធានាធិបតី​ដោយ​មិន​​ចេញក្រៅ​ ព្រមទាំង​ប្រើប្រាស់​​កង​អង្គរក្ស​​ការពារ សម្រាប់​រារាំង​ដល់​អង្គភាព​នានា​​ដែលទាមទារ​ការ​សួរចម្លើយ​ និង​ការ​ស៊ើប​អង្កេត​នានា​។​

ដោយសារ​មានអំពើហិង្សា​​ផ្ទុះ​ឡើង​រវាង​កងការពារ​របស់​គាត់ និង​ក្រុម​ស៊ើប​អង្កេតពុករលួយ CIO ​លោក​ក៏សុខចិត្ត​​​សហការ​ជាមួយ​​​​ ដើម្បី​ឲ្យ​មានការសួរចម្លើយ ហើយ​ក្រោយ​មក​ក៏​មានការ​ឃុំខ្លួន​​លោក ដោយ​តុលាការ​ក្រុងសេអ៊ូល ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​បះបោរ និង​រំលោភអំណាច​។

ក្នុងអំឡុងពេលនោះនៃការ​ឃុំខ្លួន​នោះ  លោក​ Yoon Suk Yeol បាន​​បន្ទន់​ជំហរ​សហការ​​មក​ចូលរួម​ឆ្លើយ​បំភ្លឺ​​​នៅតុលាការ​ធម្មនុញ្ញ​ក្នុងសវនាការ​ជាបន្ត​​​បន្ទាប់។ ហើយ នៅ​ចុងខែ​​មីនា​ តុលាការ​​ក្រុងសេអ៊ូល​ក៏​​បាន​​ដោះលែង​ លោក​ពី​ការ​ចោទ​ប្រកាន់វិញ​។

នៅថ្ងៃទី​៤ខែ​មេសា​ឆ្នាំ​២០២៥ ​តុលាការធម្មនុញ្ញ​​ដែលមានសមាជិក​​ចៅក្រម​ក្រុមប្រឹក្សា​​ចំនួន​៨រូប​​ក្នុង​ចំណោម​សមាជិក​ចៅក្រម​សរុប​​៩រូប​របស់​តុលាការ​នេះ បាន​សម្រេចជាឯកច្ឆ័ន្ទ​​​ក្នុងការ​បោះឆ្នោត​ទម្លាក់​​​​លោក Yoon Suk Yeol ពី​អំណាច​ជាផ្លូវ​ការ ដោយ​មាន​រយៈពេល​១២២​ថ្ងៃ​បន្ទាប់​ពី​ការ​ដក​អំណាចគាត់​។​

បន្ទាប់​ពី​​អស់​អំណាច​ប្រធានាធិបតី​ជាផ្លូវការ ប្រទេសកូរ៉េ​ខាងត្បូង​​​ត្រូវ​រៀបចំ​​​​ការ​បោះឆ្នោត​ប្រធាធិបតី​​​ក្នុងរយៈពេល​៦០ថ្ងៃ​ ចាប់​ពីថ្ងៃទី​​៤មេសានេះ​តទៅ៕

ដោយ រ៉ាន់ រើយ​​

The post ​តើលោក Yoon Suk Yeol ​​មានប្រវត្តិបែបណា​​ក្នុង​ឆាកនយោបាយកូរ៉េខាងត្បូង មុនថ្ងៃ​តុលាការ​ធម្មនុញ្ញ​ដក​តំណែង​?​ appeared first on Kampuchea Thmey Daily.

​តើ​នឹងមានអ្វីកើត​ឡើង បើលោក Yoon ត្រូវ​បាន​​បណ្តេញចេញពីអំណាច​?
ជោគ​វាសនា​​​​ត្រឡប់​ទៅកាន់​អំណាច​​​​ក្នុង​នាម​ជា​ប្រធានាធិបតីកូរ៉េខាងត្បូងវិញ​​របស់​ លោក Yoon Suk-yeol ​​​នឹង​ត្រូវ​​​ដឹង​ ក្នុងពេលដ៏ខ្លី​ខាងមុខ​នេះ​​​ ខណៈ​​តុលាការ​​​​​ធម្មនុញ្ញ​កូរ៉េខាងត្បូង​​​​កំពុង​​​រៀបចំ​​ប្រកាសសាលក្រម​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​​​របស់​ចៅក្រម​៨រូប​​ នៃ​ចៅក្រម​៩រូប​របស់​តុលាការ​ធម្មនុញ្ញ និង​ក្រោម​​​ការ​រឹតបន្តឹងសន្តិសុខ​ដ៏ខ្លាំងក្លា​​បំផុត​​​នៅថ្ងៃនេះ។

លោក Yoon Suk-yeol ​ពេលចូលស្តាប់​សវនាការ​​នៅតុលាការ​ធម្មនុញ្ញ​។​ Reuters

លោក Yoon Suk Yeol ​ដែល​កំពុងដាក់ការតស៊ូ​ចុង​ក្រោយ​​​​សម្រាប់ជីវិតនយោបាយរបស់គាត់នៅតុលាការធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​យុត្តិធម៌​ចុងក្រោយ​ បិទផ្លូវតវ៉ា បន្ទាប់​ពីការ​ប្រកាសសាលក្រម។ ​ក្នុងករណី​ ចៅក្រម​តុលាការ​ធម្មនុញ្ញ​៦​​រូប​ក្នុងចំណោម​៨រូប​ មិន​បោះឆ្នោតគាំទ្រ​ការ​ទម្លាក់​ពីអំណាច​​ ពេលនោះ​ ប្រធានាធិបតី Yoon Suk Yeol ​នឹង​ត្រូវ​វិលត្រឡប់​ទៅកាន់​អំណាចវិញ។

ប៉ុន្តែ​ក្នុងករណី​ដែល​​ចៅក្រម​នៃ​តុលាកា​រ​​ធម្មនុញ្ញ​ ​ចាប់​ពី​៦រូប​​បាន​​​បោះឆ្នោត​​គាំទ្រ​​​​​ការ​ចោទ​ប្រកាន់​របស់សភា​​ក្នុងការ​ទម្លាក់​អំណាច ពេលនោះ ប្រធានាធិបតី Yoon Suk Yeol ​​នឹង​ត្រូវអស់អំណាច ហើយ ប្រធានាធិបតីស្តីទី​បច្ចុប្បន្ន លោក Han Duck-soo នឹង​បន្តតូនាទី​ ហើយ​ប្រទេសកូរ៉េ​នឹងត្រូវ​​​​ប្រកាសរៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតីថ្មី​​ក្នុងរយៈពេល​៦០ថ្ងៃ​៕​

ដោយ រ៉ាន់ រើយ​

The post ​តើ​នឹងមានអ្វីកើត​ឡើង បើលោក Yoon ត្រូវ​បាន​​បណ្តេញចេញពីអំណាច​? appeared first on Kampuchea Thmey Daily.

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon
​នៅ​ព្រឹកថ្ងៃសុក្រ​ទី​​៤ខែ​មេសា​​ឆ្នាំ​២០២៥ គឺ​ជាថ្ងៃ​ប្រវត្តិសាស្ត្រ​​ថ្មី​​មួយ​ទៀត​របស់​ប្រទេស​កូរ៉េខាងត្បូង​​ ដែល​​តុលាការ​​ធម្មនុញ្ញ​កូរ៉េខាង​​ត្បូង​នឹង​ប្រកាស​សាល​ក្រម​​​លើ​សំណុំ​រឿង​ទម្លាក់​អំណាច​​​​​​របស់​ប្រធានាធិបតី​ Yoon Suk Yeol ​ដែល​បាន​ប្រកាស​​​ច្បាប់​អាជ្ញាសឹក​​​កាល​ពី​ថ្ងៃទី​៣ខែ​ធ្នូឆ្នាំ​២០២៤។

​ក្នុងដំណើរ​ការ​រឿងក្តី​ដ៏ចម្រូងចម្រាស់​របស​ប្រទេសកូរ៉េ​​ខាង​ត្បូង​នេះ ស្ថានភា​ព​កូរ៉េ​​ខាងត្បូង​បានធ្លាក់​ចូល​ទៅក្នុងស្ថាន​ភាព​ដ៏យ៉ាប់យឺន​​​ក្នុង​​​ប្រវត្តិសាស្រ្ត​កូរ៉េ​សម័យទំនើប​​ ដោយសារ​តែ​ការ​បែង​ចែក​​ក្នុងសង្គម​កូរ៉េ​​ដ៏ខ្លាំង​រវាងអ្នកគាំទ្រ​​បក្ស​ប្រជាជាធិបតេយ្យ​ ( DPK) ដែលគ្រប់គ្រងអំណាច​សភា និង​គណប​ក្ស​​អំណាច​ប្រជាជន (PPP) ​ដែលគ្រប់គ្រង​អំណាច​ប្រធានាធិបតី។​

​ក្នុងថ្ងៃ​ដ៏សំខាន់​នេះ ប៉ូលីសកូរ៉េខាងត្បូង​ត្រូវ​បាន​គេ​រាយការណ៍ថា នឹងប្រមូល​ផ្តុំ​​«ធនធានដែលមានទាំងអស់» ដើម្បីការពារអំពើហឹង្សា នៅពេលដែលតុលាការ​ធម្មនុញ្ញ​​ប្រកាស​សាល​ក្រម​នៅថ្ងៃសុក្រស្តីពីជោគវាសនារបស់ប្រធានាធិបតី លោក Yoon Suk Yeol​ ដែលត្រូវបានចោទប្រកាន់​ទម្លាក់​អំណាច​​ដោយសារ​សភា​ ស្របពេលដែល​​តំបន់​​ទេសចរណ៍សំខាន់ៗ​​ក្នុងក្រុង​សេអ៊ូល ត្រូវបាន​បិទ ហើយស្ថានទូត​ខ្លះ​​បាន​ព្រមានពលរដ្ឋឱ្យស្ថិត​​នៅឆ្ងាយ។

តុលាការធម្មនុញ្ញរបស់ប្រទេស​នេះ​ នឹង​សម្រេច​សេចក្តីមួយ​ដែលបិទ​ផ្លូវ​តវ៉ា ថាតើត្រូវដកលោក Yoon ចេញពីដំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់ ដែលបណ្តាលឱ្យ​អំណាច​របស់​គាត់​ត្រូវបានព្យួរដោយសមាជិកសភារួចហើយ និងចាប់ខ្លួនពីបទបះបោរ ឬ​ក៏​ត្រូវប្រគល់​អំណាច​​ឲ្យ​គាត់​វិញ​​។

ប្រធានស្តីទីនៃ តុលាការ​ធម្មនុញ្ញកូរ៉េខាងត្បូង លោក Moon Hyung-bae

តុលាការ​ធម្មនុញ្ញ​ដែលស្ថិតនៅកណ្តាលទីក្រុងសេអ៊ូលបានក្លាយទៅជាចំណុច​ដ៏​ក្តៅ​​មួយ​​ ជាមួយនឹងការតវ៉ាមិនឈប់ឈរនៅក្នុងតំបន់នេះ​ក្នុង​​​ចាប់តាំង​ពី​តុលាការ​​បញ្ចប់​សវនាការ​​ចុងក្រោយ​កាល​ថ្ងៃទី​​​២៥ខែ​កុម្ភៈ​​ រហូតដល់ប៉ូលីសបាន​ផ្លាស់ប្តូរកាលពីថ្ងៃអង្គារ ដើម្បីបិទផ្លូវនានា ដើម្បីបញ្ចៀស​​ការប៉ះទង្គិចដែលអាចកើតមាន​រវាង​​អ្នក​គាំទ្រ​របស់ភាគី​​ទាំងពីរ​គណបក្ស​​។

ទីភ្នាក់ងារ​​ព័ត៌មានបារាំង AFP ដកស្រង់​សម្តី លោក Lee Ho-young ប្រធានស្តីទីនៃទីភ្នាក់ងារប៉ូលីសជាតិកូរ៉េបាននិយាយកាលពីថ្ងៃពុធថា៖«​ស្ថានភាពកាន់តែធ្ងន់ធ្ងរជាងពេលណាៗទាំងអស់»​។

លោក Lee បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីប៉ូលិសកំពូលៗថា ប៉ូលីសមានការព្រួយបារម្ភថា ទោះជាសាលក្រមណាមួយត្រូវបានប្រកាសក៏ដោយ មនុស្សមួយចំនួន «អាច​បង្ក​ឲ្យ​មានការរំជើបរំជួល និងចូលរួមក្នុងការតវ៉ាដ៏ខ្លាំងក្លា ឬដោយហិង្សា»​។

អ្នកគាំទ្ររបស់ Yoon បានសម្រុកចូលអគារតុលាការមួយកាល​ពី​​ខែមករា បន្ទាប់ពីចៅក្រមបានបន្តការឃុំខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរ។ ក្រោយ​មក​គាត់​ត្រូវ​បាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​តាម​មូលដ្ឋាន​នីតិវិធី។

លោក Lee បាននិយាយថា៖«​ប៉ូលីសនឹងប្រមូលធនធានដែលមានទាំងអស់ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងដើម្បីការពារស្ថានភាពកុំឱ្យកើនឡើងទៅជាជម្លោះសង្គមធ្ងន់ធ្ងរ»​​។

ដើម្បី​ទប់​​ស្កាត់​​​បាតុភាព​​ដែល​អាចកើតឡើង​ជាយថា​​ហេតុ​នៅ​ទីក្រុង​សេអ៊ូល ប៉ូលិស​កុបកម្ម​ជាង ១៤០០០​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​​ ការ​ពារ​សន្តិសុខ​​​។

ជុំវិញតំបន់​​អគារ​​​តុលាការ​ធម្មនុញ្ញ​នោះ សាលារៀន​និងហាងជាច្រើននឹងបិទនៅថ្ងៃប្រកាសសាលក្រម ដោយសារបញ្ហាសុវត្ថិភាព។ ​ក្រៅ​ពី​នោះ​ តំបន់​បម្រើ​ឲ្យ​វិស័យសេវាកម្ម​ទេសចរណ៍ ដូចជា វិមាន Gyeongbok និង Changdeok ទាំងនៅចម្ងាយផ្លូវដើរពីតុលាការក៏នឹងត្រូវបិទផងដែរ។

ស្ថានទូតចិននៅទីក្រុងសេអ៊ូល បានព្រមានប្រជាជនរបស់ខ្លួនឱ្យនៅឆ្ងាយពីការតវ៉ានយោបាយក្នុងស្រុក។ ទន្ទឹមនឹងនោះ ស្ថានទូតអាមេរិកបានព្រមានពលរដ្ឋរបស់ខ្លួនឱ្យ «ជៀសវាងតំបន់ដែលបាតុកម្មកំពុងកើតឡើង ហើយអនុវត្តការប្រុងប្រយ័ត្ននៅតំបន់ជុំវិញនៃហ្វូងមនុស្សច្រើន ការប្រមូលផ្តុំ ការតវ៉ា ឬការប្រមូលផ្តុំ»។

ប្រធានាធិបតីស្តីទី លោក Han Duck-soo បានជំរុញឱ្យមេដឹកនាំនយោបាយ ចៀសវាងការថ្លែងសុន្ទរកថា ដែលអាចញុះញង់ ឬលើកទឹកចិត្តឱ្យមានការតវ៉ាខុសច្បាប់ ឬអំពើហិង្សា៕

ដោយ រ៉ាន់ រើយ​

ប្រធានាធិបតី Yoon Suk Yeol ពិភាក្សា​​ជាមួយមេធាវី។ REUTERS

The post ​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon appeared first on Kampuchea Thmey Daily.

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​
សេចក្តីរាយការណ៍​​របស់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​ បាន​ឲ្យ​ដឹងថា តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ដែលកំពុងពិនិត្យមើលសំណុំ​រឿង​​ចោទប្រកាន់​ទម្លាក់​​អំណាច​​របស់​ប្រធានាធិបតី Yoon Suk Yeol នឹងប្រកាសការសម្រេចចិត្ត (សាលក្រម)​ ​នៅ​ថ្ងៃសុក្រ​ទី​៤​ខែ​មេសា​ ដើម្បី​បញ្ចប់​ការ​ទន្ទឹង​រង់ចាំ​ដ៏​យូរ​​។​​

​សាលក្រម​​​របស់តុលាការ​​ធម្មនុញ្ញ នឹងត្រូវ​​កំណត់​ថាតើ ត្រូវដកគាត់ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬ​ត្រូវ​​​​ប្រគល់​អំណាច​ប្រធានាធិបតី​​​​ឲ្យ​គាត់​កាន់​កាប់វិញ បន្ទាប់​ពី​ការព្យួរអំណាច​​​​​​អស់រយៈពេល​ជាង​១០០ថ្ងៃ​ ក្រោយ​​សភា​​បោះឆ្នោតទម្លាក់​កាលថ្ងៃទី​​១៤ខែ​ធ្នូឆ្នាំ​២០២៤​។

សេចក្តី​ប្រកាស​​​របស់​តុលាការ​​ធម្មនុញ្ញ​នៅ​ថ្ងៃ​អង្គារ​នេះដែល​ធ្វើឡើង​តាមកញ្ចក់​ទូរទស្សន៍​ បាន​​ឲ្យ​ដឹង​ថា តុលាការបាននិយាយថា ​ការ​ប្រកាសសាលក្រម​​នោះ​នឹងត្រូវធ្វើឡើងនៅម៉ោង ១១ព្រឹក ម៉ោង​នៅ​​​ទីក្រុង​សេអ៊ូល (0200 GMT) (​ត្រូវ​ម៉ោង​៩​ព្រឹក​ម៉ោ​ងនៅ​ប្រទេស​កម្ពុជា​) ហើយសម័យប្រជុំ​​​របស់​តុលាការ​​ធម្មនុញ្ញ​នាពេលនោះ​ក៏​នឹងត្រូវបានអនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​ផងដែរ។

Yoon ត្រូវបានសភាចោទប្រកាន់កាលពីថ្ងៃទី ១៤​ខែធ្នូឆ្នាំ​២០២៤​ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់គាត់ ដោយប្រកាសច្បាប់អាជ្ញាសឹក​កាល​ថ្ងៃទី​៣​ខែ​​​ធ្នូ​ឆ្នាំ​២០២៤ ដោយ​គ្មានហេតុផលសមហេតុ​ផល ​​ក្នុង​ការ​​​ដាក់​ចេញ​ច្បាប់​អាជ្ញាសឹក​ដែល​មានរយៈពេល​ត្រឹម​តែ​​ប្រមាណ​៦​ម៉ោង​ប៉ុណ្ណោះ​។

​​ប្រធានាធិបតី​ Yoon Suk Yeol ​ដែល​ត្រូវបានព្យួរ​អំណាច​នោះ បាននិយាយថា លោកមិនដែលមានបំណងដាក់ច្បាប់​អាជ្ញាសឹក​ពេញលេញនោះទេ ប៉ុន្តែផ្ទុយទៅវិញ មានន័យថា ដើម្បីព្រមាន​ឲ្យ​ដឹង​​ជុំវិញការបំពានច្បាប់​របស់គណបក្សប្រជាធិបតេយ្យ​លើសំឡេងភាគច្រើននៅក្នុងសភា ដែលលោកបានប្រកែកថាកំពុងគំរាមកំហែងបំផ្លាញប្រទេស។

ច្បាប់អាជ្ញាសឹកនោះ​ត្រូវគេ​ដឹង​ថា ​លោក​ Yoon Suk Yeol បាន​ប្រកាស​​ក្រោយ​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​​​គ្រប់គ្រង​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ បាន​​​​ទម្លាក់​ចោល​​​​គម្រោង​ចំណាយ​ដែលស្នើ​ឡើង​ដោយ​គណៈរដ្ឋមន្ត្រី​​​របស់​ប្រធានាធិបតី​​ ដែលធ្វើឲ្យ​លោក​ខឹង និង​ចាត់ទុក​​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​​បក្ស​ប្រឆាំង​ជាអ្នក​រារាំង​​​ការ​អភិវឌ្ឍន៍​ជាតិ និង​ជាកម្លាំង​គំាទ្រ​​កូរ៉េខាងជើង​។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ លោក Yoon មុនពេលតុលាការបញ្ចប់ការជជែកវែកញែក​កាល​ថ្ងៃទី​២៥ខែ​​កុម្ភៈ​២០២៥ លោក Yoon ក៏បាននិយាយថា ការសម្រេចចិត្តរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកគឺជាការអំពាវនាវដល់ប្រជាជនឱ្យយកឈ្នះលើ «កងកម្លាំងប្រឆាំងរដ្ឋ» អ្នកអាណិតអាសូរដែលគាំទ្រកូរ៉េខាងជើង៕​

សារព័ត៌មាន JoonAng Daily ​បានផ្សាយ​ថា សាលក្រមរបស់តុលាការ​ធម្មនុញ្ញ​ក្នុងសំណុំរឿងរបស់លោក Yoon គឺ​មាន​រយៈពេល​៣៨ថ្ងៃ បន្ទាប់ពីសវនាការចុងក្រោយនៃការកាត់ក្តីរបស់គាត់នៅថ្ងៃទី២៥​ខែកុម្ភៈ និង ១១១​ថ្ងៃបន្ទាប់ពី​រដ្ឋសភា​បានដាក់សំណើចោទប្រកាន់ជាផ្លូវការទៅកាន់តុលាការធម្មនុញ្ញ។ ចៅក្រមទាំងប្រាំបីរបស់តុលាការបានធ្វើការពិភាក្សាលើសំណុំរឿងរបស់ Yoon ស្ទើរតែរាល់ថ្ងៃចាប់តាំងពីការកាត់ក្តីរបស់គាត់បានបញ្ចប់៕​

ដោយ រ៉ាន់ រើយ​​

ប្រធានាធិបតី​ Yoon Suk Yeol ​មើល​ទៅ​កាន់​តុលាការ​ក្រុងសេអ៊ូល ពេលដោះលែង​នៅក្រៅឃុំ​កាលថ្ងៃទី​ ៨មីនា​ ២០២៥។ REUTERS

The post ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​ appeared first on Kampuchea Thmey Daily.