ព័ត៌មានអន្ដរជាតិ
អ្នកមានសមានចិត្តនឹងលោក Yoon ចេញតវ៉ា និងហាក់ជូនដំណើរ ក្រោមដំណក់ទឹកភ្លៀង
ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ដែលគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានធ្វើបាតុកម្មនៅទីក្រុងសេអ៊ូលនៅថ្ងៃសៅរ៍នេះ គឺមួយថ្ងៃ បន្ទាប់ពីតុលាការធម្មនុញ្ញដែលមានចៅក្រមក្រុមប្រឹក្សា៨រូបបានសម្រេចជាឯកច្ឆ័ន្ទដកតំណែងលោក Yoon Suk Yeol តាមការចោទប្រកាន់របស់រដ្ឋសភា។

អ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រមូលផ្តុំគ្នាដោយប្រើឆ័ត្រនិងអាវភ្លៀង ក្រោមដំណក់ភ្លៀងរលឹម ឈរនៅខាងមុខវិមានប្រធានាធិបតីនៅជិតបរិវេណក្រសួងការពារជាតិ ដែលលោកបានប្តូរការិយាល័យប្រធានាធិបតីពីវិមានបៃតង (Blue House) ដែលប្រធានាធិបតីមុនៗធ្លាប់ប្រើប្រាស់ជាការិយាល័យប្រធានាធិបតីមកកាន់ទីតាំងបច្ចុប្បន្នកាលពីពាក់កណ្តាលឆ្នាំ២០២២។
អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅលំនៅឋានឯកជនរបស់គាត់វិញដែលជាអាផាតមិននៅក្នុងស្រុក Seocho ដែលជាតំបន់រីកចម្រើនបំផុតមួយក្នុងក្រុងសេអ៊ូល។
យោងតាម Yonhap អតីតប្រធានាធិបតី Yoon Suk Yeol បានក្លាយជាប្រធានាធិបតីទី២របស់ប្រទេសកូរ៉៉េខាងត្បូង ដែលត្រូវបានដកចេញពីតំណែងក្រោមសាលក្រមរបស់តុលាការធម្មនុញ្ញ ក្រោយហេតុផលរំលោភអំណាចដោយការប្រកាសដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Park Geun-hye ត្រូវបានបណ្តេញចេញពីតំណែងក្នុងឆ្នាំ ២០១៧ ជុំវិញរឿងអាស្រូវពុករលួយ និងការធ្លាក់ការសម្ងាត់របស់រដ្ឋ៕
ដោយ រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


