ជម្ពូក្រហម Archives - Kampuchea Thmey Daily

ផ្លែជម្ពូក្រហមស្ទើរខ្សត់តាមដីភូមិ ​កំពុងត្រូវប៉ាន់តាមតូបលក់ម្ជូរលើចិញ្ចើមផ្លូវ
ផ្លែជម្ពូមានពីរប្រភេទ ដែលមានជម្ពូក្រហម និងជម្ពូស ដែលរុក្ខជាតិទាំងពីរប្រភេទនេះមានរសជាតិប្រហាក់ប្រហែលគ្នា ដោយគ្រាន់តែសាច់របស់ផ្លែជម្ពូស មានលក្ខណៈផុយស្រួយជាងផ្លែជម្ពូក្រហម។

បច្ចុប្បន្នគេសង្កេតឃើញថា ប្រភេទដើមរុក្ខជាតិនេះនៅតាមភូមិគឺហាក់បីដូចជាស្បើយ ដោយមិនសូវមានអ្នកនិយមចូលចិត្តដាំនោះឡើយ ព្រោះបើគេធ្វើដំណើរទៅតាមភូមិស្រុកមួយចំនួន​ក្នុងខេត្តបាត់ដំបងគេ​ពិបាកនឹងរកមើលឃើញ​ដើមជម្ពូនេះ​ណាស់ ព្រោះយូរៗគេឃើញមួយដើម ដោយសារតែកម្រមានអ្នកដាំនេះហើយ ទើបទិន្នផលផ្លែជម្ពូមិនសូវមានលក់នៅលើទីផ្សារប៉ុន្មានឡើយ ពិសេសគឺជម្ពូសស្ទើរតែផុតពូជតែម្ដង។

អ្នកស្រី សុខ ហ៊ុន រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃនៅក្នុងចម្ការ​របស់អ្នកស្រី គឺនៅសល់ប្រភេទដើមជម្ពូក្រហមមិនជាច្រើនប៉ុន្មានទេ ហើយការថែទាំក៏មានការលំបាក ព្រោះពេលខ្លះវាអាចជ្រុះក្រហមពេញដីខាងក្រោមដើម ធ្វើឱ្យអ្នកស្រីមានការខាតបង់ដោយមិនបានលក់ទៅលើទីផ្សារ។

អ្នកស្រីបានបន្តថា មានឆ្នាំណាខ្លះវាអាចផ្លែជាប់នៅលើដើមឡើងពណ៌ក្រហមពេញដើម ដោយមិនមានការជ្រុះធ្លាក់មកដីឡើយ ដោយសារតែពុំមានបច្ចេកទេសខាងកសិកម្មដូច្នេះអ្នកស្រីក៏មិនដឹងថាតើបណ្ដាលមកពីមូលហេតុអ្វីដែរ។ ដោយគ្រាន់តែអ្នកស្រីគិតថាផ្លែសល់ប៉ុណ្ណាគឺបេះលក់ប៉ុណ្ណឹង។

ដោយឡែកស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកលក់ផ្លែឈើនៅក្នុងផ្សារមួយកន្លែងក្នុងក្រុងបាត់ដំបងបាននិយាយថា កន្លែងអ្នកស្រីគឺលក់ផ្លែឈើចម្រុះ ដូចជាផ្លែជម្ពូក្រហម ផ្លែល្មុត ផ្លែទៀបស្វិត ផ្លែទឹកដោះគោ​ជាដើម។ ដោយឡែកផ្លែជម្ពូសគឺអ្នកស្រីមិនដែលបានទទួលយកមកលក់ឡើយ។ សម្រាប់ផ្លែជម្ពូក្រហមគឺសម្បូរអ្នកទិញយកទៅលក់តាមតូបម្ជូរនៅលើចិញ្ចើម​ផ្លូវ ព្រោះតូបម្ជូរនីមួយៗគេច្រើនលក់ផ្លែឈើចម្រុះឲ្យតែផ្លែឈើនោះមានរសជាតិជូរ ព្រោះបច្ចុប្បន្នសម្បូរអ្នកនិយមចូលចិត្តម្ជូរតាមចិញ្ចើមផ្លូវណាស់ ពិសេសក្រុមយុវវ័យតែម្ដងព្រោះតូបម្ជូរនីមួយៗ មានដាក់ផ្លែឈើជាច្រើនប្រភេទមានទាំង​ទឹកកាពិ និងអំបិលម្ទេសជាច្រើនមុខសម្រាប់ឲ្យអ្នកដែលនិយមចូលចិត្តម្ជូរអាចជ្រើសរើសប្រភេទអំបិលម្ទេសបានទៅតាមចំណង់ចំណូលចិត្ត។

ដោយឡែកស្ត្រីម្នាក់ដែលជាម្ចាស់តូប “ម៉ាក់លីន ម្ជូរក្រឡុក” ដែលមានទីតាំងស្ថិតនៅក្បាលស្ពានថ្មចាស់ត្រើយខាងកើតបាន​បញ្ជាក់ថា សព្វថ្ងៃការលក់ម្ជូរក្រឡុកគឺដាច់គ្រាន់បើ ដែលសំបូរអតិថិជនមកចេញច្រើន។ រីឯផ្លែជម្ពូក្រហម គឺនៅ​លើ​ទីផ្សារ​មានតម្លៃ ៦ ០០០ រៀលក្នុងមួយគីឡូក្រាម ដែលអ្នកស្រីទិញយកមកចិតជាចំណិតដើម្បីលក់ឲ្យអតិថិជន រួមជាមួយនឹងម្ជូរដទៃជាច្រើនទៀតផងដែរ៕

អត្ថបទ : សោ និយមរ័ត្ន

The post ផ្លែជម្ពូក្រហមស្ទើរខ្សត់តាមដីភូមិ ​កំពុងត្រូវប៉ាន់តាមតូបលក់ម្ជូរលើចិញ្ចើមផ្លូវ appeared first on Kampuchea Thmey Daily.

ជម្ពូ សំបូរសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភ សម្រាប់មនុស្សទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម
ជម្ពូ ជាផ្លែឈើមួយប្រភេទ ដែលប្រជាជនអាស៊ីស្គាល់ ហើយដឹងថា វាមានរសជាតិឆ្ងាញ់ និងសំបូរសារជាតិទឹកច្រើន។

ផ្លែឈើតាមរដូវនេះ មិនពិបាករកឡើយ បើបិយាយពី​អត្ថប្រយោជន៏​ចំពោះសុខភាពវិញ វាមាន​ មិនចាញ់ផ្លែឈើផ្សេងទៀតទេ។

ជម្ពូ​គឺជាផ្លែឈើដែលមានជាតិទឹក និងមានកាឡូរីទាប ​ប៉ុន្តែសម្បូរទៅដោយសារធាតុចិញ្ចឹម​និងអាហារូបត្ថម្ភ​ចំពោះ​រាងកាយ​ដូចជា៖ប្រូតេអ៊ីន ០,៦០ ក្រាម វីតាមីន A ៨,៤ មិល្លីក្រាម វីតាមីន B1 (Iamin) ០,០២០ មិល្លីក្រាម វីតាមីន​​ B2 (Rybo flavin) ០,០៣០ មិល្លីក្រាម វីតាមីន B3 (Niacin) ០,៨០០ មិល្លីក្រាម វីតាមីន C ២២,៣ មិល្លីក្រាម កាល់ស្យូម ២៩ មិល្លីក្រាម ប៉ូតាស្យូម ១២៣ មិល្លីក្រាម ម៉ាញ៉េស្យូម ៥ មិល្លីក្រាម ក្រៅពីវីតាមីននិងសារធាតុរ៉ែខាងលើ​ ក៏មាន​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ។

ជម្ពូ​ផ្ទុកដោយសារធាតុ​ស្ពាន់​ធ័រ ផូស្វ័រ ម៉ង់ហ្គាណែស ជាតិដែក ក៏ដូចជាសារធាតុគីមីដូចជា​អាស៊ីដ betulinic, jambosine ដែលមាន​គុណប្រយោជន៍​ជាច្រើនដូចជា ប្រឆាំង​នឹង​ជំងឺ​មហារីក ការ​ឆ្លង​មេរោគ​ប្រឆាំង​នឹង​ផ្សិត​នៅ​លើ​ស្បែក ។

អត្ថប្រយោជន៍​ចំពោះ​សុខភាព៖

១ ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម

ជម្ពូ​មាន alkaloid ដែល​ជា​សមាសធាតុសរីរាង្គ មានផ្ទុកអាសូត​ហៅថា jambosine ។ វា​ក៏​ជា​ផ្លែឈើ​មួយដែលមានសន្ទស្សន៍គ្លីហ្សីមទាប ជួយ​គ្រប់គ្រង​កម្រិត​ជាតិស្ករក្នុងឈាមនិង​អាច​ជះឥទ្ធិពល​វិជ្ជមាន​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម ឬអ្នក​ដែលមាន​ហានិភ័យ​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម។

២ ជួយពោះវៀននិងទប់ទល់បញ្ហាទល់លាមក

បន្ថែមពីនេះ  ជម្ពូ​ ក៏ជាប្រភពដ៏ល្អនៃជាតិសរសៃផងដែរ។ នៅពេលដែលរាងកាយរបស់យើងទទួលបាន​ទឹក​និងជាតិសរសៃគ្រប់គ្រាន់ វាជួយ​ឲ្យ​អាហារធ្វើចលនាកាន់តែងាយស្រួលពីក្រពះទៅពោះវៀនធំ។ នេះជួយកាត់បន្ថយបញ្ហាជាមួយនឹងប្រព័ន្ធអាហារ ហើមពោះ រលាកសរសៃ និងទល់លាមក។

៣ ល្អសម្រាប់សុខភាពបេះដូង

សារធាតុចិញ្ចឹមនិងសរសៃមានច្រើនប្រភេទ ​គឺមានផ្លែឈើនេះ​ នឹងជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូងរបស់យើង។ វា​ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់​ និងប៉ូតាស្យូមដែលធ្វើ​ឲ្យ​កម្រិតកូឡេស្តេរ៉ុលក្នុងឈាមមានសភាពធម្មតា ដែលបង្កជាហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង ដែលអាចគំរាមកំហែងដល់អាយុជីវិតដូចជាការគាំងបេះដូង  ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺ​លើសឈាម ​សំពាធឈាម​ក៏​ថយ​ចុះ​ដែរ។

៤ រំញោចប្រព័ន្ធភាពស៊ាំ

វីតាមីន C គឺជាវីតាមីនដែលជាផ្នែកសំខាន់មួយនៃមុខងាររបស់ប្រព័ន្ធភាពស៊ាំ។ ហើយជំពូគឺជាផ្លែឈើមួយប្រភេទទៀតដែលមានវីតាមីន C ១០០ ក្រាម និងផ្ទុកវីតាមីន ២២,៣ មីក្រូក្រាម រំញោចប្រព័ន្ធភាពស៊ាំ។ វាក៏ជួយជំរុញការផលិតកូឡាជែន​ ដែលជាប្រភេទប្រូតេអ៊ីនមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារនៃប្រព័ន្ធភាពស៊ាំផងដែរ។ កូឡាជែនក៏ជួយបំប៉នស្បែក បន្ថយ​ភាពជ្រីវជ្រួញ  ​ល្អសម្រាប់សុខភាពសន្លាក់និងឆ្អឹងផងដែរ។

៥ ជួយការពារជំងឺមហារីក

វីតាមីន C និងវីតាមីន A មានក្នុងជម្ពូ​ខ្ពស់ ​ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មល្អ។​ អ្នកជំនាញបាន​បញ្ជាក់​ថា វា​អាចរារាំងការលូតលាស់​ដុំសាច់​និង​កោសិកា​មហារីក កាត់បន្ថយហានិភ័យនៃជំងឺមហារីក​មួយ​ចំនួន​ដូចជា មហារីកសុដន់ មហារីក​មាត់ស្បូន ​ និង ​មហារីកសួត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម​​ និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ

ចុចអាន៖អាហារ ៤ មុខ មានផ្ទុកអូមេហ្គា ៣ ជួយពង្រឹងភាពស៊ាំដល់រាងកាយក្នុងវិបត្តិកូវីដ

The post ជម្ពូ សំបូរសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភ សម្រាប់មនុស្សទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម appeared first on Kampuchea Thmey Daily.