មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម​​ និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម​​ និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ

បានផុស

នៅ

ផ្លែ​មង្ឃុត​ជា​ផ្លែឈើ​មួយ​ប្រភេទ​ ​ដែល​ប្រជាជន​អាស៊ី​និយម​ទទួលទាន​ និង​ធ្លាប់​ស្គាល់ ហើយ​អាចជាចំណូលចិត្តរបស់មនុស្សជាច្រើនរួចទៅហើយ។ ផ្លែឈើមួយនេះ សំបូរទៅដោយសារធាតុចិញ្ចឹម​ ដែលមាន​អត្ថប្រយោជន៍​ជាច្រើនសម្រាប់រាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មង្ឃុត​មានផ្ទុកវីតាមីន C ដែលជួយកាត់បន្ថយនៃជំងឺផ្តាសាយ ពង្រឹង​ភាពស៊ាំ​ទៅ​នឹង​រាងកាយ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ហូរ​ឈាម​តាម​ជើងធ្មេញ ។ មង្ឃុតមានផ្ទុកវីតាមីន B1 ដែលជួយរំលាយថាមពលនិងជួយ​ឲ្យ​ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។

វាក៏មានផ្ទុកសារជាតិ folate ដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាការពារពិការភាពពីកំណើតក្នុងទារក ​ជួយបង្កើតទឹកដោះម្តាយក្រោយពេលកើត ហើយក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ ជាពិសេសផ្ទុកទៅដោយជាតិសរសៃដ៏ច្រើន ដែលជួយប្រព័ន្ធរំអិលនិងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗនៃពោះវៀន។

ការស្រាវជ្រាវបានបង្ហាញថា ការហូបមង្ឃុតមានប្រសិទ្ធិភាពប្រឆាំងនឹងការវិវត្តទៅលើជំងឺមហារីកពោះវៀន និងមហារីកក្រពេញប្រូស្តាត ។

សំបកមង្ឃុតក៏សំបូរទៅដោយជីវគីមី Xanthone ផងដែរ។ ដូច្នេះហើយ​ផលិតផលដែលផ្សំ​ពី​ផ្លែ​ឈើ​នេះ​ គេ​ច្រើនតែលាយបញ្ចូលគ្នានៅក្នុងអាហារនិងភេសជ្ជៈ។

គេប្រសិទ្ធនាមឲ្យមង្ឃុត​ថា ជាស្ដេចផ្លែឈើ មានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម​ខ្ពស់ និងជួយប្រឆាំង​នឹងការរលាក។

ទោះមានប្រយោជន៏ តែក៏ត្រូវប្រុងប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​សារជាតិ​ម៉ង់ហ្គាណែស

មនុស្សមួយចំនួនបានលឺថា ​មង្ឃុត ​ត្រូវ​បាន​គេ​ប្រើ​ជា​ការ​ព្យាបាល​សម្រាប់​ថ្នាំ​ផ្សេងៗ​គ្នា​ ដែល​ជា​ការ​ជ្រៀតចូលសារធាតុបំប៉នបន្ថែមពីមង្ឃុត។ តាមពិតប្រសិនបើអ្នកដកយកសំបកផ្លែមង្ឃុត​ ដែលមានបរិមាណខ្ពស់​ វា​អាច​ប៉ះពាល់​ដល់​មុខងារ​ថ្លើម​និង​តម្រងនោម។ លើសពីនេះទៅទៀត ​ថ្នាំគ្រាប់ដែលមានសារធាតុចំរាញ់ពីផ្លែមង្ឃុត អាចប៉ះពាល់ដល់មុខងារថ្លើមនិង​តម្រងនោម​ផងដែរ។

ដូច្នេះ អ្នកដែលមានជំងឺ​មូលដ្ឋាន ជាពិសេស​ថ្លើម ក្រលៀន ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលទទួលទានថ្នាំគ្រាប់មង្ឃុត។ ផ្លែមង្ឃុតស្រស់មិនគួរបរិភោគច្រើនពេកទេ យកល្អគួរតែហូបលាយជាមួយផ្លែឈើនិងអាហារដទៃទៀត ដើម្បីទទួលបានសារធាតុចិញ្ចឹមផ្សេងៗ និងគ្រប់គ្រាន់ដើម្បីបំពេញតំរូវការរបស់រាងកាយអ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ១០ មុខនេះ ហូបសឹងរាល់ថ្ងៃមិនធុញ ថែមទាំងជួយបំប៉នសួតឲ្យរឹងមាំ នាសម័យកូវីដ

ចុចអាន៖ឈប់ចិតសំបក​ បន្លែ ផ្លែឈើ ទាំងនេះ បើមិនចង់ខាតប្រាក់កាស និងគុណប្រយោជន៍របស់វាចោលទទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៣ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services