Connect with us

សុខភាព

អាហារ ៤ មុខ មានផ្ទុកអូមេហ្គា ៣ ជួយពង្រឹងភាពស៊ាំដល់រាងកាយក្នុងវិបត្តិកូវីដ

បានផុស

នៅ

ដោយសារជំងឺកូវីដបាននឹងកំពុងវាយលុក មនុស្សភាគច្រើនជ្រើសរើសអាហារដែលមានសុខភាពល្អ ដើម្បី ពង្រឹងរាងកាយ។

អាហារដែលសំបូរទៅដោយជាតិអូមេហ្គា ៣ ជាអាស៊ីដខ្លាញ់ដែលចាំបាច់សម្រាប់ប្រព័ន្ធ​ដំណើរការ​ក្នុង​រាងកាយ។

អ្វី​ជា​អូមេហ្គា ៣ ?

អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ គឺ​ជា​អាស៊ីដ​ខ្លាញ់​សំខាន់​មួយ​ដែល​មាន​សារសំខាន់ ​សម្រាប់​ប្រព័ន្ធ​ដំណើរការ​ក្នុង​រាងកាយ។ ប៉ុន្តែ​វា​ជា​អាស៊ីដ​ខ្លាញ់​ដែល​រាងកាយ​មិន​អាច​បង្កើត​ដោយ​ខ្លួនឯង​បានទេ។ ដូច្នេះ​យើង​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​អូមេហ្គា ៣ ដូចជា​ត្រី ដើម្បី​ផ្តល់​រាងកាយ​នូវ​សារធាតុ​ចិញ្ចឹម​ឲ្យ​ពេញលេញ។

ត្រី mackerel

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

mackerel ក្រៅ​ពី​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​និង​មាន​តម្លៃ​អាហារ​រូបត្ថម្ភ​ខ្ពស់។ ជា​ពិសេស​គឺ​ផ្ទុកទៅដោយ អូមេហ្គា ៣ សេលេញ៉ូម​ និង​ វីតាមីន B 12 មាន​ប្រយោជន៍​សម្រាប់​សុខភាព​រាងកាយ។

២ អយស្ទ័រ

អយស្ទ័រ​គឺ​ជាមុខម្ហូបឬអាហារសម្រន់ដ៏ពេញនិយម។ ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់ ​វា​សំបូរ​ទៅ​ដោយ​អូមេហ្គា ៣ វីតាមីន B12 និង​ស័ង្កសី​ដែល​មាន​លក្ខណៈ​សម្បត្តិ​ជំរុញ​មុខងារ​ប្រព័ន្ធ​ប្រសាទ។

៣ សារាយសមុទ្រ​

សារាយ​សមុទ្រ​គឺ​ជា​មុខ​ម្ហូប​ដ៏​ពេញ​និយម​មួយ​ផ្សេង​ទៀត ​សម្រាប់​អ្នក​ទទួលទាន ​និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ការ​កាត់បន្ថយ​សំពាធឈាម​ឡើង​ខ្ពស់។ ល។

៤​ អាហារ​សមុទ្រ

អាហារ​សមុទ្រដូចជាត្រី ខ្លាញ់ក្តាម ជាដើមដែល​សំបូរ​ទៅ​ដោយ​អូមេហ្គា ៣ ជួយ​បំប៉ន​សុខភាព​បេះដូង​ ចិញ្ចឹម​សុខភាព​ភ្នែក ​និង​បង្កើន​មុខងារ​ខួរក្បាល។

អូមេហ្គា ៣ ពិត​ជា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​រចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​នានា​ក្នុង​រាងកាយ ​ជាពិសេស​ដំណើរការ​នៃ​ប្រព័ន្ធ​ខួរក្បាល ​ក៏​ដូចជា​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដូច​ខាងក្រោម៖

កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត

អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ឬ​ថប់បារម្ភ​ ប្រសិន​បើ​អ្នក​ញ៉ាំ​អាហារ​ដែល​ផ្ទុក​អូមេហ្គា ៣ វា​ជួយ​បំបាត់​រោគសញ្ញា​ធ្លាក់​ទឹកចិត្ត​ និង​ថប់បារម្ភ។

ជាពិសេស​ជួយ​ថែរក្សា​សុខភាព​ភ្នែក អាស៊ីដ Docosahexaenoic (DHA) ដែល​ជា​សមាសធាតុ​រចនា​សម្ព័ន្ធ​សំខាន់​នៃ​រីទីណា​នៅ​ក្នុង​ភ្នែក ​អាច​ជួយ​ការពារ​ការ​ចុះ​ខ្សោយ​នៃ​ភ្នែក​ដែល​បណ្ដាល​ឲ្យ​ងងឹតភ្នែក។

កាត់បន្ថយ​ការ​រលាក

អូមេហ្គា ៣ មាន​គុណ​សម្បត្ដិ​ជួយ​កាត់បន្ថយ​ការផលិតម៉ូលេគុល និងសារធាតុដែលទាក់ទងនឹង​ការ​រលាក​ដូចជា​អេស៊ីកូណូស្យូសស៊ីតូកូស៊ីនជាដើម​ និង​កាត់​បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​នៃ​ជំងឺផ្សេងៗ។ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អូតូអ៊ុយមីន។ អូមេហ្គា ៣ អាច​ប្រឆាំង​នឹង​អាឡ័កស៊ី​ជាច្រើន​ ដូចជា​ទឹកនោមផ្អែម ​ជំងឺ​រលាក​សន្លាក់​ប្រភេទ ១ ជា​ដើម​ ជំងឺ​ពោះវៀនធំ ​និង​ជំ​ងឺ​ស្បែក​របក​ក្រហម​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម​​ និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ

ចុចអាន៖ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម