ជម្លោះការទូតចិន-ជប៉ុន Archives - Kampuchea Thmey Daily

ចិនថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​ជាមួយជប៉ុនរងផលប៉ះពាល់ធ្ងន់ធ្ងរ ជុំវិញវិបត្តិការទូត
ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) ថា កិច្ចសហប្រតិបត្តិការជាមួយ​ប្រទេសជប៉ុន «រងការខូចខាតយ៉ាងធ្ងន់ធ្ងរ» ដោយសារតែសម្ដីរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មីពាក់ព័ន្ធនឹង​បញ្ហាកោះតៃវ៉ាន់ ដែលបណ្ដាលឱ្យ​មាន​ជម្លោះការទូតដ៏ក្ដៅគគុកនៅពេលនេះ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ចិន​នៅតែបន្តទាមទារឱ្យ​ជប៉ុនដកពាក្យដែលខ្លួនបាន​និយាយ បើមិនដូច្នោះទេ នឹងត្រូវជួបផលវិបាក។ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោកស្រី ​Sanae Takaichi បាន​និយាយនៅដើមខែវិច្ឆិកានេះថា ​ជប៉ុន​អាចដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។ ​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ចិន​ លោក​ He Yongqian បាន​ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា៖ «ការ​លើកឡើងដែលខុសឆ្គងដោយបើកចំហរបស់លោកស្រីនាយករដ្ឋមន្ត្រី Takaichi ទាក់ទងនឹងតៃវ៉ាន់ បានធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន និងបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី»។

លោកបន្តថា៖ «ប្រសិនបើភាគីជប៉ុននៅតែបន្តធ្វើសកម្មភាពរបស់ខ្លួន ហើយបន្តដើរលើផ្លូវខុស ប្រទេសចិននឹងចាត់វិធានការចាំបាច់ ហើយជប៉ុននឹង​ត្រូវទទួល​ផលវិបាកទាំងអស់​»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់លោកស្រី Takaichi បាននិយាយថា ​សម្ដីរបស់លោកស្រីលើបញ្ហា​កោះតៃវ៉ាន់ មិនបានផ្លាស់ប្តូរគោលនយោបាយជប៉ុនដែលមានស្រាប់នោះទេ។

យោងតាមទិន្នន័យរបស់អង្គការ UN COMTRADE ចិនគឺជាទីផ្សារនាំចេញធំទី២សម្រាប់ការនាំចេញរបស់ជប៉ុន បន្ទាប់ពីសហរដ្ឋអាមេរិក​។ ចិននាំចូលពីជប៉ុន ប្រមាណ ១២៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ដែលភាគច្រើនជា​គ្រឿង​ឧស្សាហកម្ម ​បន្ទះឈីប​ និងរថយន្ត។

ជប៉ុនអាចនឹងពិបាកក្នុងការស្វែងរកទីផ្សារជំនួស ប្រសិនបើ​ចិនបិទទ្វាររបស់ខ្លួន​មិនទទួល​ទំនិញជប៉ុន។ ទិន្នន័យបង្ហាញថា កូរ៉េខាងត្បូង ដែលជាគោលដៅនាំចេញធំទី៣របស់ជប៉ុន នាំចូលទំនិញជប៉ុនត្រឹមតែ ៤៦ ប៊ីលាន​ដុល្លារប៉ុណ្ណោះ កាលពីឆ្នាំមុន។ ​

កាលពីថ្ងៃពុធ ចំពេលដែល​ជម្លោះការទូតកំពុងបន្ត ចិនបានជូនដំណឹងដល់​ជប៉ុន​ថា ខ្លួននឹងបិទ​ការនាំចូល​គ្រឿង​សមុទ្រជប៉ុនគ្រប់មុខទាំងអស់ ដែលនេះនឹង​ធ្វើឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយ​​ចិនបើកការនាំចូលគ្រឿងសមុទ្រជប៉ុនមួយចំនួនឡើងវិញ ក្រោយបិទការនាំចូល​នៅឆ្នាំ ២០២៣ ជុំវិញក្ដីបារម្ភសុវត្ថិភាពពាក់ព័ន្ធនឹង​កាកសំណល់ពីរោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូហ្សីម៉ា។​

ជាមួយគ្នានោះ ប្រទេសទាំង២ចេញការព្រមាន​ស្ដីពីការធ្វើដំណើរ​សម្រាប់ពលរដ្ឋខ្លួន​ដាក់គ្នាទៅវិញទៅ​មក​​។ សេចក្ដីរាយការណ៍នៅដើមសប្ដាហ៍នេះ បាន​ឱ្យដឹងថា ប្រជាជនចិនបាន​នាំគ្នាលុបជើងហោះហើរទៅជប៉ុនរាប់សែន ស្របពេលដែល​ភ្ញៀវចិន​រួមចំណែកសំខាន់ដល់ទេសចរណ៍ជប៉់ុន៕

The post ចិនថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​ជាមួយជប៉ុនរងផលប៉ះពាល់ធ្ងន់ធ្ងរ ជុំវិញវិបត្តិការទូត appeared first on Kampuchea Thmey Daily.

ចិនបិទការនាំចូលគ្រឿងសមុទ្រពីជប៉ុន ចំពេលជម្លោះការទូតកាន់តែក្ដៅ
​ចិនបានជូនដំណឹងដល់​ជប៉ុននៅថ្ងៃពុធនេះថា ខ្លួននឹងបិទ​ការនាំចូល​គ្រឿង​សមុទ្រជប៉ុនគ្រប់មុខទាំងអស់ ​ចំពេលដែល​កម្ដៅជម្លោះការទូតរវាងប្រទេសទាំង២កើន​ឡើង​កាន់តែ​ខ្លាំង។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Kyodo News ដែលស្រង់ព័ត៌មាន​ពីប្រភព​រដ្ឋាភិបាលជប៉ុនម្នាក់ដោយមិនបញ្ចេញឈ្មោះ។

ការបិទនេះ នឹង​ធ្វើឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយ​ចិនទម្លាក់ចោលនូវវិធាន​ការហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនមួយចំនួន ជុំវិញក្ដីបារម្ភសុវត្ថិភាពពាក់ព័ន្ធនឹង​កាកសំណល់ពីរោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូហ្សីម៉ា។ មុនការហាមឃាត់នៅឆ្នាំ ២០២៣ ចិន និងក្រុងហុងកុង រួមចំណែកប្រមាណ ១/៣ នៃការនាំចេញគ្រឿងសមុទ្រសរុបរបស់ជប៉ុន។ ​

គេមើលឃើញថា ការហាមឃាត់ជាថ្មីនៅពេលនេះ នឹង​ក្លាយជាឧបសគ្គដ៏ធំសម្រាប់ក្រុមហ៊ុននាំចេញគ្រឿងសមុទ្រជប៉ុន។ កាលពីថ្ងៃអង្គារ លោក Norikazu Suzuki រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន បាន​ឱ្យដឹងថា ក្រុមហ៊ុននាំចេញជិត ៧០០ ​បានដាក់ពាក្យស្នើសុំបន្តការ​នាំចេញទៅចិន ប៉ុន្តែមានតែ ៣ ក្រុមហ៊ុនប៉ុណ្ណោះ​ដែលទទួលបាន​ការអនុម័តរហូតមកដល់ពេលនេះ។

ជុំវិញបញ្ហាដដែល ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលគយរបស់ប្រទេសចិន​មិនទាន់ចេញសេចក្ដីប្រកាសជាផ្លូវការនៅឡើយទេ គិតត្រឹមរសៀលម៉ោង ៣ (ម៉ោងនៅក្រុងហុងកុង)។

គួរគូសបញ្ជក់ថា ​ចិន និងជប៉ុនបាន​ធ្លាក់ចូលទៅក្នុងជម្លោះការទូត ក្រោយនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោកស្រី ​Sanae Takaichi បាន​និយាយកាលពីដើមខែវិច្ឆិកានេះថា ​ជប៉ុន​អាចដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។ ភាពតានតឹងកើនឡើងជាបន្តបន្ទាប់ ដោយ​ប្រទេសទាំង២ បាន​ចេញការព្រមានស្ដីពីការធ្វើដំណើរដាក់គ្នាទៅវិញទៅមក។

The post ចិនបិទការនាំចូលគ្រឿងសមុទ្រពីជប៉ុន ចំពេលជម្លោះការទូតកាន់តែក្ដៅ appeared first on Kampuchea Thmey Daily.

ប្រជាជនចិននាំគ្នាលុបចោលសំបុត្រយន្តហោះទៅជប៉ុនជិតកន្លះលាន​​​ ក្នុងបរិបទជម្លោះការទូតដ៏ក្ដៅគគុក
ចាប់តាំងពីថ្ងៃសៅរ៍មក ក្រុមហ៊ុនអាកាសចរណ៍ចិនបានកត់ត្រាពីការលុបចោលសំបុត្រយន្តហោះទៅជប៉ុន រហូតដល់ទៅ ៤៩១ ០០០ សំបុត្រ  ​ឬប្រហែល ៣២% នៃការកក់ទៅជប៉ុនទាំងអស់ ​ក្រោយ​ពី​រដ្ឋាភិបាលចិន​​ចេញការ​ណែនាំប្រជាជនខ្លួនកុំឱ្យធ្វើដំណើរទៅទីនោះ ក្នុងបរិបទជម្លោះការទូតដ៏ក្ដៅគគុក។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post ​កាលពីថ្ងៃចន្ទ ដោយស្រង់ព័ត៌មាន​ពី​​អ្នកជំនាញក្នុងវិស័យអាកាសចរណ៍។

ភាគរយនៃជើងហោះហើរដែលរងផលប៉ះពាល់ បានកើនឡើងដល់ ៨២,១៤% ​នៅថ្ងៃអាទិត្យ និង ៧៥,៦% នៅថ្ងៃចន្ទ។ នេះបើតាម​អ្នកវិភាគឯករាជ្យ លោក Li Hanming ដែល​ដកស្រង់ទិន្នន័យស្រាវជ្រាវ​ពីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលមានមូលដ្ឋាននៅចិនដីគោក។

លោក​បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ការលុបចោលសំបុត្រយន្តហោះ [នៅថ្ងៃអាទិត្យ] មានច្រើនជាងការកក់សំបុត្រថ្មីដល់ទៅ ២៧ ដង ដែលបង្ហាញថា កត្តាសុវត្ថិភាពក្លាយជាមូលហេតុសំខាន់បំផុតសម្រាប់ការធ្វើដំណើរ»។ លោកបន្ថែមថា ​លោកមិនដែលឃើញការលុបចោលសំបុត្រយន្តហោះក្នុងទ្រង់ទ្រាយធំបែបនេះទេ ចាប់តាំងពីដើមឆ្នាំ ២០២០ មក ពោលគឺនៅពេលវិបត្តិកូវីដ១៩ផ្ទុះឡើង។  ​

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ​ក្រោយ​ចិនចេញការព្រមានឱ្យពលរដ្ឋខ្លួនប្រយ័ត្នពេលធ្វើដំណើរទៅជប៉ុន ​ក្រុមហ៊ុនអាកាសចរណ៍នានាបានផ្តល់ការសងប្រាក់វិញ​ទៅកាន់អ្នកដំណើរ ​ចំពោះជើងហោះហើរទៅ​ជប៉ុន។

គួររំឭកថា ភាពតានតឹងការទូតរវាងចិន​ និងជប៉ុន បាន​ផ្ទុះឡើងនៅដើមខែនេះ ក្រោយ​នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោកស្រី ​Sanae Takaichi ​បាន​និយាយថា ជប៉ុន​អាចដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។ ភាពតានតឹងកើនឡើងជាបន្តបន្ទាប់ ដោយ​ប្រទេសទាំង២ បាន​ចេញការព្រមានស្ដីពីការធ្វើដំណើរដាក់គ្នាទៅវិញទៅមក។

កាលពីថ្ងៃអាទិត្យ កាសែត PLA Daily ​ដែលជាសារព័ត៌មាន​ផ្លូវការរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានព្រមាននៅថ្ងៃអាទិត្យថា ប្រទេសជប៉ុនប្រថុយនឹងការប្រែក្លាយប្រទេសទាំងមូលទៅជាទីលាន​សមរភូមិ ប្រសិនបើ​ហ៊៊ាន​ធ្វើអន្តរាគមន៍យោធា​ក្នុងច្រកសមុទ្រតៃវ៉ាន់។

ពាក់់ព័ន្ធនឹងបញ្ហាខាងអាកាសចរណ៍ លោក Li បាននិយាយថា ជើងហោះហើររវាងសៀងហៃ-តូក្យូ និងសៀងហៃ-អូសាកា កំពុង​រងផលប៉ះពាល់ច្រើនបំផុតដោយការលុបចោល​សំបុត្រ។ លោកបានប៉ាន់ប្រមាណថា ការខាតបង់សរុប​មាន​ចំនួនរាប់ពាន់លានយន់ ខណៈសំបុត្រដែលត្រូវបាន​លុបចោល មាន​ ៧០% ជាសំបុត្រសម្រាប់ការធ្វើដំណើរទៅមក។

អ្នកវិភាគជាន់ខ្ពស់ម្នាក់ មកពីក្រុមហ៊ុនស៊ើបការណ៍សម្ងាត់អាកាសចរណ៍អង់គ្លេស OAG លោក John Grant  បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ចិនទំនងជារងផលប៉ះពាល់ខ្លាំងជាងក្រុមហ៊ុនជប៉ុន​ ដោយព្រោះថា ការហោះហើរជប៉ុន-ចិន គ្របដណ្ដប់ដោយប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន។

គួរគូសបញ្ជាក់ផងដែរថា ចិនគឺជាប្រភពភ្ញៀវទេសចរកំពូលសម្រាប់ជប៉ុនក្នុងរយៈពេល ៩ ខែដើមឆ្នាំ ក្នុងចំនួនសរុបប្រមាណ ៧,៤៩ លាន​នាក់។ ​នេះបើតាមទិន្នន័យ​ពីរដ្ឋាភិបាលជប៉ុន។ អ្នកវិភាគទេសចរណ៍​បាននិយាយថា ជនជាតិចិនតែងតែទៅទស្សនាប្រទេសជប៉ុនដោយសារតែជើងហោះហើរ​ជិត ភាព​ទាក់ទាញវប្បធម៌ និង​ផលចំណេញពីការធ្លាក់ចុះនៃប្រាក់យ៉េនជប៉ុន៕

The post ប្រជាជនចិននាំគ្នាលុបចោលសំបុត្រយន្តហោះទៅជប៉ុនជិតកន្លះលាន​​​ ក្នុងបរិបទជម្លោះការទូតដ៏ក្ដៅគគុក appeared first on Kampuchea Thmey Daily.