Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបិទការនាំចូលគ្រឿងសមុទ្រពីជប៉ុន ចំពេលជម្លោះការទូតកាន់តែក្ដៅ

បានផុស

នៅ

​ចិនបានជូនដំណឹងដល់​ជប៉ុននៅថ្ងៃពុធនេះថា ខ្លួននឹងបិទ​ការនាំចូល​គ្រឿង​សមុទ្រជប៉ុនគ្រប់មុខទាំងអស់ ​ចំពេលដែល​កម្ដៅជម្លោះការទូតរវាងប្រទេសទាំង២កើន​ឡើង​កាន់តែ​ខ្លាំង។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Kyodo News ដែលស្រង់ព័ត៌មាន​ពីប្រភព​រដ្ឋាភិបាលជប៉ុនម្នាក់ដោយមិនបញ្ចេញឈ្មោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទនេះ នឹង​ធ្វើឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយ​ចិនទម្លាក់ចោលនូវវិធាន​ការហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនមួយចំនួន ជុំវិញក្ដីបារម្ភសុវត្ថិភាពពាក់ព័ន្ធនឹង​កាកសំណល់ពីរោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូហ្សីម៉ា។ មុនការហាមឃាត់នៅឆ្នាំ ២០២៣ ចិន និងក្រុងហុងកុង រួមចំណែកប្រមាណ ១/៣ នៃការនាំចេញគ្រឿងសមុទ្រសរុបរបស់ជប៉ុន។ ​

គេមើលឃើញថា ការហាមឃាត់ជាថ្មីនៅពេលនេះ នឹង​ក្លាយជាឧបសគ្គដ៏ធំសម្រាប់ក្រុមហ៊ុននាំចេញគ្រឿងសមុទ្រជប៉ុន។ កាលពីថ្ងៃអង្គារ លោក Norikazu Suzuki រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន បាន​ឱ្យដឹងថា ក្រុមហ៊ុននាំចេញជិត ៧០០ ​បានដាក់ពាក្យស្នើសុំបន្តការ​នាំចេញទៅចិន ប៉ុន្តែមានតែ ៣ ក្រុមហ៊ុនប៉ុណ្ណោះ​ដែលទទួលបាន​ការអនុម័តរហូតមកដល់ពេលនេះ។

ជុំវិញបញ្ហាដដែល ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលគយរបស់ប្រទេសចិន​មិនទាន់ចេញសេចក្ដីប្រកាសជាផ្លូវការនៅឡើយទេ គិតត្រឹមរសៀលម៉ោង ៣ (ម៉ោងនៅក្រុងហុងកុង)។

គួរគូសបញ្ជក់ថា ​ចិន និងជប៉ុនបាន​ធ្លាក់ចូលទៅក្នុងជម្លោះការទូត ក្រោយនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោកស្រី ​Sanae Takaichi បាន​និយាយកាលពីដើមខែវិច្ឆិកានេះថា ​ជប៉ុន​អាចដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។ ភាពតានតឹងកើនឡើងជាបន្តបន្ទាប់ ដោយ​ប្រទេសទាំង២ បាន​ចេញការព្រមានស្ដីពីការធ្វើដំណើរដាក់គ្នាទៅវិញទៅមក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម