ព័ត៌មានអន្ដរជាតិ
ប្រជាជនចិននាំគ្នាលុបចោលសំបុត្រយន្តហោះទៅជប៉ុនជិតកន្លះលាន ក្នុងបរិបទជម្លោះការទូតដ៏ក្ដៅគគុក
ចាប់តាំងពីថ្ងៃសៅរ៍មក ក្រុមហ៊ុនអាកាសចរណ៍ចិនបានកត់ត្រាពីការលុបចោលសំបុត្រយន្តហោះទៅជប៉ុន រហូតដល់ទៅ ៤៩១ ០០០ សំបុត្រ ឬប្រហែល ៣២% នៃការកក់ទៅជប៉ុនទាំងអស់ ក្រោយពីរដ្ឋាភិបាលចិនចេញការណែនាំប្រជាជនខ្លួនកុំឱ្យធ្វើដំណើរទៅទីនោះ ក្នុងបរិបទជម្លោះការទូតដ៏ក្ដៅគគុក។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post កាលពីថ្ងៃចន្ទ ដោយស្រង់ព័ត៌មានពីអ្នកជំនាញក្នុងវិស័យអាកាសចរណ៍។

ភាគរយនៃជើងហោះហើរដែលរងផលប៉ះពាល់ បានកើនឡើងដល់ ៨២,១៤% នៅថ្ងៃអាទិត្យ និង ៧៥,៦% នៅថ្ងៃចន្ទ។ នេះបើតាមអ្នកវិភាគឯករាជ្យ លោក Li Hanming ដែលដកស្រង់ទិន្នន័យស្រាវជ្រាវពីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលមានមូលដ្ឋាននៅចិនដីគោក។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ការលុបចោលសំបុត្រយន្តហោះ [នៅថ្ងៃអាទិត្យ] មានច្រើនជាងការកក់សំបុត្រថ្មីដល់ទៅ ២៧ ដង ដែលបង្ហាញថា កត្តាសុវត្ថិភាពក្លាយជាមូលហេតុសំខាន់បំផុតសម្រាប់ការធ្វើដំណើរ»។ លោកបន្ថែមថា លោកមិនដែលឃើញការលុបចោលសំបុត្រយន្តហោះក្នុងទ្រង់ទ្រាយធំបែបនេះទេ ចាប់តាំងពីដើមឆ្នាំ ២០២០ មក ពោលគឺនៅពេលវិបត្តិកូវីដ១៩ផ្ទុះឡើង។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយចិនចេញការព្រមានឱ្យពលរដ្ឋខ្លួនប្រយ័ត្នពេលធ្វើដំណើរទៅជប៉ុន ក្រុមហ៊ុនអាកាសចរណ៍នានាបានផ្តល់ការសងប្រាក់វិញទៅកាន់អ្នកដំណើរ ចំពោះជើងហោះហើរទៅជប៉ុន។
គួររំឭកថា ភាពតានតឹងការទូតរវាងចិន និងជប៉ុន បានផ្ទុះឡើងនៅដើមខែនេះ ក្រោយនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ជប៉ុនអាចដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។ ភាពតានតឹងកើនឡើងជាបន្តបន្ទាប់ ដោយប្រទេសទាំង២ បានចេញការព្រមានស្ដីពីការធ្វើដំណើរដាក់គ្នាទៅវិញទៅមក។

កាលពីថ្ងៃអាទិត្យ កាសែត PLA Daily ដែលជាសារព័ត៌មានផ្លូវការរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានព្រមាននៅថ្ងៃអាទិត្យថា ប្រទេសជប៉ុនប្រថុយនឹងការប្រែក្លាយប្រទេសទាំងមូលទៅជាទីលានសមរភូមិ ប្រសិនបើហ៊៊ានធ្វើអន្តរាគមន៍យោធាក្នុងច្រកសមុទ្រតៃវ៉ាន់។
ពាក់់ព័ន្ធនឹងបញ្ហាខាងអាកាសចរណ៍ លោក Li បាននិយាយថា ជើងហោះហើររវាងសៀងហៃ-តូក្យូ និងសៀងហៃ-អូសាកា កំពុងរងផលប៉ះពាល់ច្រើនបំផុតដោយការលុបចោលសំបុត្រ។ លោកបានប៉ាន់ប្រមាណថា ការខាតបង់សរុបមានចំនួនរាប់ពាន់លានយន់ ខណៈសំបុត្រដែលត្រូវបានលុបចោល មាន ៧០% ជាសំបុត្រសម្រាប់ការធ្វើដំណើរទៅមក។
អ្នកវិភាគជាន់ខ្ពស់ម្នាក់ មកពីក្រុមហ៊ុនស៊ើបការណ៍សម្ងាត់អាកាសចរណ៍អង់គ្លេស OAG លោក John Grant បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ចិនទំនងជារងផលប៉ះពាល់ខ្លាំងជាងក្រុមហ៊ុនជប៉ុន ដោយព្រោះថា ការហោះហើរជប៉ុន-ចិន គ្របដណ្ដប់ដោយប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន។
គួរគូសបញ្ជាក់ផងដែរថា ចិនគឺជាប្រភពភ្ញៀវទេសចរកំពូលសម្រាប់ជប៉ុនក្នុងរយៈពេល ៩ ខែដើមឆ្នាំ ក្នុងចំនួនសរុបប្រមាណ ៧,៤៩ លាននាក់។ នេះបើតាមទិន្នន័យពីរដ្ឋាភិបាលជប៉ុន។ អ្នកវិភាគទេសចរណ៍បាននិយាយថា ជនជាតិចិនតែងតែទៅទស្សនាប្រទេសជប៉ុនដោយសារតែជើងហោះហើរជិត ភាពទាក់ទាញវប្បធម៌ និងផលចំណេញពីការធ្លាក់ចុះនៃប្រាក់យ៉េនជប៉ុន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


