ជីកសិកម្ម Archives - Kampuchea Thmey Daily

​​រោងចក្រ​ផលិត​ជីធំៗ​ក្នុងស្រុក ​រួមចំណែកកាត់​បន្ថយ​ជី​នាំចូល ជួយ​សេដ្ឋកិច្ច​ជាតិ​រាប់លានដុល្លារក្នុងមួយឆ្នាំៗ
ក្រៅពីជីនាំ​ចូល កម្ពុជាក៏​មានសមត្ថភាព​ផលិត​ជី​ក្នុងស្រុក​សម្រាប់​បម្រើ​លើវិស័យ​កសិកម្ម ដែលបាន​រួមចំណែក​កាត់បន្ថយ​ការ​​ខាត​បង់​សេដ្ឋកិច្ចជាតិ​រាប់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំៗពី​ការ​នាំ​ចូលជី​ពី​បរទេស។

ខាងក្រោមនេះជា​​រោងចក្រ​ផលិតជីធំៗ​កំពុង​ដំណើរការ​ខ្សែ​សង្វាក់ផលិតកម្ម​ក្នុងប្រទេស​កម្ពុជា ហើយ​មួយចំនួនទៀត​​កំពុង​សាងសង់​ជា​បន្តបន្ទាប់។

ក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ

រោងចក្រ​ផលិត​ជីក្នុង​ស្រុក​មួយ​នេះ មាន​សមត្ថភាព​ផលិត​ជី​​ធម្មជាតិ​បាន​ប្រមាណ ១០០ តោន ក្នុង​មួយ​ថ្ងៃ ហើយ​ថែមទាំង​បាន​ជួយ​សម្អាត​បរិស្ថាន​សង្គម តាម​រយៈ​ការ​ប្រមូល​កាក​សំណល់​មក​កែច្នៃ​ឡើងវិញ។

រោងចក្រ​ផលិ​តជី​របស់​ក្រុមហ៊ុន ហ៊ុយ យន់ បាន​ចាប់ផ្ដើមដំណើរការ​តាំង​ពី​ឆ្នាំ ២០១៣ ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។

ជី​ធម្មជាតិដែល​ក្រុមហ៊ុន​ផលិត​មាន​ ៣ មុខ​សំខាន់ៗ ក្នុង​នោះ​មាន ជី​គ្រាប់ សម្រាប់​ការងារ​ស្រែ​ចម្ការ ជី​ទឹក​ធម្មជាតិ និង​ជីកំបោរ​កសិកម្ម ដែល​ភាគច្រើន​ជី​ទាំងនេះ​ផលិត​ចេញ​ពី​កាក​សំណល់​​និង​លាមក​សត្វ ដែល​ក្រុមហ៊ុន​ប្រមូល​ចូល​រោងចក្រ​។

ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី

អ្នក​វិនិយោគ​កម្ពុជានិង​ជប៉ុន ​បាន​សហការគ្នា​បង្កើត​រោងចក្រ​ផលិតជី​ធម្មជាតិ​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​​ស្រុក​ និង​នាំចេញទៅបរទេស។

ទស្សនៈ​វិស័យក្នុងដំណើរការ​រោងចក្រ​ផលិតជីក្នុងស្រុកនេះ​ គឺ​ដើម្បី​ចង់​ជួយកែប្រែនិង​ស្ដារ​គុណភាព​ដី​របស់​កសិករ​ដែល​បាន​ខូចខាត​ដោយ​សារ​ការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​ពុល​ខុសបច្ចេកទេស។ បន្ថែមពីនេះ ក្រុមហ៊ុន​ចង់​ជំរុញ​ឲ្យ​កសិករ​កាត់​បន្ថយ​ការប្រើប្រាស់​ជីគីមី​ដែលចំណាយលុយច្រើន ហើយ​ងាកមក​ប្រើជី​ធម្មជាតិវិញ។

ក្រុមហ៊ុន​ផលិត​ជី​ ផេនដា​ មែន

ក្រុមហ៊ុន ធាន ម៉ុង បាន​សម្ពោធ​ដំណើរការ​អាជីវកម្ម ព្រម​ជាមួយ​នឹង​រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុង​ស្រុក​ម៉ាក​ ផេនដា មេន (Panda Man) កាល​ពី​ឆ្នាំ ២០២៤ ដែល​មាន​ទីតាំង​រោងចក្រនៅក្នុង​ស្រុក​ឆ្លូង ​ខេត្តក្រចេះ។

រោងចក្រ​ផលិត​ជី​កសិកម្ម ផេនដា មេន មាន​សមត្ថភាព​ផលិតជី អិនប៉េកា រហូត​ដល់​ទៅ ១៥ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ និង​ជី​ទឹក​ចំនួន ៣ ម៉ឺន​តោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុន ធានម៉ុង ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលផ្ដួចផ្ដើមឡើងដោយស្ថាបនិកជាជនជាតិខ្មែរ និងចិនរួមគ្នា ដោយផ្ដោតលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្គត់ផ្គង់ជីគីមី និងជីទឹក សម្រាប់​ផលិតកម្ម​កសិកម្មនៅកម្ពុជា។

ផលិតផលជី ផេនដា មេន របស់ក្រុមហ៊ុនមានដូចជា ជីអ៊ុយរ៉េ ដេអាប៉េ កាលី និងអិនប៉េកា (NPK) ជាដើម។

ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​វីរៈ ប៊ុនថាំ

រោងចក្រ​ផលិតជី​របស់​ក្រុមហ៊ុន ​វីរៈ ប៊ុនថាំ សាងសង់នៅលើ​​ផ្ទៃដីទំហំ​​ប្រមាណ ១០ ហិកតា ស្ថិត​នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ដោយសាង​កេរ្តិ៍ឈ្មោះ​ដំបូងតាមរយៈអាជីវកម្ម​​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន​វីរៈ ប៊ុនថាំ បាន​វិវឌ្ឍ​​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម ដោយឈាន​ទៅ​បើកដំណើរការ​រោងចក្រ​ផលិតជី​បន្ថែម។

រោងចក្រ​ដែលមានស្ថាបនិកជាជនជាតិខ្មែរ​នេះ មាន​សមត្ថភាព​ផលិត​ជី​បាន​ប្រមាណ ២០០ តោន​ក្នុងមួយថ្ងៃ ដូចជាជីសរីរាង្គ ជីលាមក​ជន្លេន និងជីទឹក។

បើ​តាម​ប្រភព​ពី​ក្រុមហ៊ុន​ មុន​បញ្ចេញ​លក់ចែកចាយ​ជាផ្លូវការ ជីរបស់ក្រុមហ៊ុនខ្មែរ​នេះ​បាន​​យក​ទៅ​សាកល្បង​​ប្រើប្រាស់​នៅ​លើ​ដំណាំ​ជា​ច្រើន​ប្រភេទ​​ដូចជា​ស្រូវ ស្វាយ ទុរេន ដោយ​ទទួល​បាន​លទ្ធផល​ល្អ មិន​បង្ក​ប៉ះពាល់​ដល់​គុណ​ភាព​ដី​នោះ​​ឡើយ​។

ក្រៅពី​រោងចក្រ​ផលិត​ជីសរីរាង្គ ក្រុមហ៊ុន​ក៏គ្រោងសាងសង់រោង​ចក្រ​ផលិត​ជី​គីមី​បន្ថែម​ទៀតនាពេលខាងមុខ។

ក្រុមហ៊ុន husk venture

ក្រុមហ៊ុន Husk Ventures ជាក្រុមហ៊ុនវិនិយោគពី​បរទេស​មានមូលដ្ឋាន​​ផលិតកម្ម​នៅខេត្តកំពង់ធំ។ ក្រៅ​ពី​ផលិត​ជី​កសិកម្ម​ដើម្បីផ្គត់ផ្គង់​​​តម្រូវការ​​ក្នុង​ស្រុក ក្រុមហ៊ុន​ក៏​បាន​នាំ​ចេញ​ទៅ​ប្រទេស​មួយ​ចំនួន​ ខណៈ​នៅ​ឆ្នាំ ២០២៤ ក្រុមហ៊ុន​បាននាំចេញជោគជ័យផលិតផលជីសរីរាង្គចំនួន ៣០០ តោន ទៅកាន់​ប្រទេសវៀតណាម។

ក្រុមហ៊ុនបាន​ដាក់ផែនការ​ពង្រីកទីផ្សារក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀត ហើយ​ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន​បាន​ទិញ​ឧបករណ៍​ថ្មី​ក្នុង​ផែនការ​ជំរុញ​ការ​ផលិតជីសរីរាង្គឱ្យបាន ១០ ០០០ តោន។

ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាជួយក្រុមហ៊ុនអាច​លក់កាបោន ដែល​កើត​ចេញ​ពីការផលិតជីសរីរាង្គនៅលើទីផ្សារអន្តរជាតិបានទៀតផង។

ក្រុមហ៊ុន​សុជាតិ​យ៉ា​ខ្មែរ​កសិកម្ម

នៅ​ខេត្ត​កំពង់ស្ពឺ ក្រុមហ៊ុន​សុជាតិយ៉ា​ខ្មែរ​កសិកម្ម បាន​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ផលិត​ជី​សរីរាង្គ​ដែល​មាន​ទី​តាំង​​នៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅឆ្នាំ២០២៤។ បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ជីធម្មជាតិ​ពីរ​ប្រភេទ គឺទី១ ប្រភេទ​ជី​ម្សៅ​ និងទី២ ជា​ប្រភេទជីគ្រាប់។

ឆ្នាំ ២០២៥ ក្រុមហ៊ុន​បាន​បំពាក់​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្ថែម ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់ ២០០ ទៅ ៣០០ តោនក្នុងមួយថ្ងៃ សម្រាប់​ចូលរួម​អភិវឌ្ឍវិស័យកសិកម្ម និងចូលរួម​លើក​កម្ពស់​ជីវភាព​កសិករ​នៅ​តាម​តំបន់ជនបទ។

ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​ឧកញ៉ា ម៉ុង ឫទ្ធី

ក្រៅ​ពី​រោងចក្រ​ផលិត​ចំណី​សត្វ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បានចាប់ផ្តើម​សាងសង់​​រោងចក្រ​ផលិត​ជី​ធម្មជាតិ​ទាញ​ប្រភព​ពី​លាមក​ជ្រូក មាន់​ ទា ដែលមាន​ទីតាំង​នៅ​តំបន់​អភិវឌ្ឍ​សែន​ជ័យ មាន​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ប្រហែល​មួយ​ម៉ោង​ពី​រាជធានី​ភ្នំពេញ។

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មានក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​អភិវឌ្ឍ​កសិ​ឧស្សាហកម្ម​នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហើប​ពី​ផែនការ​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​ជី​​ធម្មជាតិ​ ខណៈ​ដែលគ្រឿងចក្រ​និង​​ឧបករណ៍​សម្រាប់​ដំឡើង​បាន​មក​ដល់​អស់​ហើយ។

បើតាម​អ្នក​ឧកញ៉ា​ គម្រោង​សាងសង់​រោងចក្រ​ផលិត​ជី​ធម្មជាតិ​បន្ថែម​នេះ មាន​គោល​បំណង​ទាញ​​យក​សំណល់​ចេញ​ពី​ការ​ចិញ្ចឹម​សត្វ និង​ផលិតផល​​ផ្សេងៗទៅ​កែច្នៃ​ផលិត​ជា​ជី​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ និង​ចែកចាយ​ដល់​កសិករ​ប្រើប្រាស់​លើ​ផល​ដំណាំ​។

បើតាមរបាយការណ៍​ពី​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ គិត​ត្រឹម​បំណាច់​ឆ្នាំ ២០២៥ រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ២៥ ក្រុមហ៊ុន ជាមួយ​សមត្ថភាព​អាច​ផលិត​បាន​ចំនួន ១៨ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ៕

The post ​​រោងចក្រ​ផលិត​ជីធំៗ​ក្នុងស្រុក ​រួមចំណែកកាត់​បន្ថយ​ជី​នាំចូល ជួយ​សេដ្ឋកិច្ច​ជាតិ​រាប់លានដុល្លារក្នុងមួយឆ្នាំៗ appeared first on Kampuchea Thmey Daily.

​កម្ពុជា​ទទួល​បាន​ផលសេដ្ឋកិច្ច​ជាង ៩ ​ពាន់លានដុល្លារ ​ពីការនាំចូល​ ជី-ថ្នាំ​ កសិកម្ម​
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​មានប្រសាសន៍ថា ​កាលពីពេល​ថ្មីៗនេះ ​មានការចុះផ្សាយព័ត៌មានថា​ កម្ពុជាបាននាំចូល​ជីនិងថ្នាំ​កសិកម្មក្នុង​ទំហំទឹក​ប្រាក់ ​៦៣៦ លានដុល្លារ ​ក្នុងឆ្នាំ២០២៥​ ដែលបានធ្វើឱ្យសាធារណៈជនមួយ​ចំនួនមានការភ្ញាក់​ផ្អើលចំពោះ​តួលេខនេះ។ ​

​អ្នកនាំពាក្យក្រសួងកសិកម្ម ​អះអាងថា​ ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់​ធាតុចូល​កសិកម្ម​ទាំង​នេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ជាង ៩,៧ ​ពាន់លានដុល្លារ (៩៧៧០) នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹម​តែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ​ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជា​ទាញយក​ចំណូល​ពីការនាំចេញកសិផលរហូតដល់ទៅ ​៥៦២៥ លានដុល្លារ ​ផងដែរ៕

The post ​កម្ពុជា​ទទួល​បាន​ផលសេដ្ឋកិច្ច​ជាង ៩ ​ពាន់លានដុល្លារ ​ពីការនាំចូល​ ជី-ថ្នាំ​ កសិកម្ម​ appeared first on Kampuchea Thmey Daily.

រោងចក្រផលិតកជីកសិកម្មរបស់វិនិយោគិនក្នុងស្រុកនឹងបើកសម្ពោធជាផ្លូវការនៅខែក្រោយ
អគ្គនាយកនៃក្រុមហ៊ុនដឹកជញ្ជូន វិរៈ ប៊ុនថាំ អេចប្រេស អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងមកកាន់កម្ពុជាថ្មីថា ក្រុមហ៊ុនរបស់លោកបានធ្វើពិពិធកម្មនៃការវិនិយោគពីវិស័យទេសចរណ៍ និងដឹកជញ្ជូនអ្នកដំណើរមកកាន់វិស័យកសិក​ម្មលើការបង្កើតរោងចក្រផលិតជីធម្មជាតិ និងគីមី ដែលគ្រោងដាក់ឱ្យដំណើការនាខែកក្កដាខាងមុខនេះ ដើម្បីចាប់យកឱកាសនៃវិស័យកសិកម្មនៅកម្ពុជា។

រោងចក្រកែច្នៃ និងផលិតជីកសិកម្មរបស់អ្នកឧកញ៉ា សួង វីរៈ។

ការបោះទុនវិនិយោគលើរោងចក្រផលិត និងកែច្នៃជីក្នុងស្រុករបស់អ្នកឧកញ៉ា សួរ វីរៈ ក៏ជាការឆ្លើយបតទៅនឹងកា​រលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០​២៥ថា រាជរដ្ឋា​ភិ​បាលកម្ពុជា បន្តលើក​ទឹកចិត្តក្នុងការវិនិយោគផ្នែកឧស្សាហកម្មកែច្នៃ ផលិត​ផល​​កសិកម្ម និងជំរុញបង្កើត​រោង​ចក្រជីកសិកម្មក្នុងស្រុក។

អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា បន្ទាប់ពេលចំណាយពេលលើការសាងសង់រោងចក្រផលិតជីដែល​​សាងសង់​លើ​ផ្ទៃដី​ទំហំ ១៥ ហិកតា​ក្នុង​​​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ អស់ប៉ុន្មានខែមកនេះ ឥឡូវការសាងសង់រោងចក្រនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗនេះ ដែលគ្រោងនឹងបើកសម្ពោធនាខែក្រោយ។

អ្នកឧកញ៉ាបានថ្លែងយ៉ាងដូច្នេះថា៖«ការសាងសង់រោងចក្រផលិតជីរបស់យើងជិតរួចរាល់ហើយ ដែលយើងគ្រោងនឹងធ្វើការសម្ពោធនៅខាងក្រោយនេះ។ សម្រាប់ប្រភេទជីដែលយើងផលិតមានដូចជាជីកំប៉ុស ជីអាចម៍ជន្លេន និងជីទឹក។ ជំហ៊ានបន្ទាប់យើងនឹងសាងសង់ជីគីមីបន្ថែមទៀត»។

«ទន្ទឹមនឹងការបើកសម្ពោធនោះ យើងអាចផលិតបានទាំងជីកំប៉ុស និងជីអាចម៍ជន្លេននោះគឺ២០០តោនក្នុង១ថ្ងៃ។​ យើងក៏មានផែនការបង្កើនការផលិតរបស់យើងដើម្បីបំពេញទៅតាមតម្រូវការផងដែរនាពេលខាងមុខ»។ នេះបើយោងតាមការថ្លែងអះអាងរបស់អ្នកឧកញ៉ា។

លោក គង់ ច័ន្ធវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្មបានលើកឡើងនៅក្នុងកម្មវិធីមួយក្នុងខេត្តកំពង់ធំ កាលពីចុងខែមេសា ឆ្នាំ២០២៥ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋាភិបាលបានអនុញ្ញាតដល់ឯកជនមួយចំនួនអាចធ្វើការនាំចូលនូវជី ចំនួន៩៦ម៉ឺនតោន និងថ្នាំកសិកម្មជាង៧ម៉ឺនតោនដើម្បីយកមកផ្គត់ផ្គង់ដល់ប្រជាកសិករក្នុងស្រុក។ ជាមួយគ្នានេះដែរ គិតមដល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មផលិត និងផ្គត់ផ្គង់ជីសកម្មចំនួន១៦ ដែលអាចផលិត និងចែកចាយប្រមាណ៥ម៉ឺនតោនក្នុង១ឆ្នាំ។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លាន​តោន ទៅកាន់ ៩៥ ប្រទេស កើនឡើងជាង ៣ លានតោន ធៀប​នឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕​

The post រោងចក្រផលិតកជីកសិកម្មរបស់វិនិយោគិនក្នុងស្រុកនឹងបើកសម្ពោធជាផ្លូវការនៅខែក្រោយ appeared first on Kampuchea Thmey Daily.

ម្ចាស់អាជីវកម្មជាង ១៥០កន្លែង ទទួលបានការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយ ថ្នាំជីកសិកម្ម
ម្ចាស់អាជីវកម្មចំនួន ១៥៩កន្លែង មកពី១៩ខេត្តទទួលបានការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយ ថ្នាំជីកសិកម្ម ដើម្បីពង្រឹងការអប់រំសមត្ថភាពវិជ្ជាជីវៈ ក្នុងការការពារសុខភាពអ្នកប្រើប្រាស់ និងសុខភាពសាធារណៈ។

មន្ទីរកសិកម្មខេត្តកំពង់ធំនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ រៀបចំបើកវគ្គបណ្ដុះបណ្ដាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី​០៧-០៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លើកឡើងថា វិស័យកសិកម្ម មានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើន សេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

អាជីវកម្មលក់ ថ្នាំជីកសិកម្មរបស់បងប្អូនអាជីវករ គឺត្រូវធានាបាននូវផលិតផលដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព សាធារណៈទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោព។

លោកបន្តថា អាជីវកម្មទាំងនេះ ក៏ជាផ្នែកនៃការបង្កើនទំនើបកម្មវិស័យកសិកម្ម តាមរយៈការបង្កើនផលិតភាពការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងពាណិជួបនីយកម្ម កសិកម្ម ដោយបានជំរុញការអនុវត្តវិធានការចាំបាច់ ការកសាងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាដែលបម្រើ ដល់ផលិតកម្មកសិកម្ម ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ ការស្រាវ ជ្រាវបច្ចេកទេស កសិកម្មសំដៅបង្កើនទិន្នផលដំណាំ បន្សំការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង បង្កើនជីជាតិដី កសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាងពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរឡើង។

លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបើកវគ្គអប់រំសមត្ថ​ភាពវិជ្ជាជីវៈលក់ដុំ លក់រាយថ្នាំ ជីកសិកម្ម ដល់បុគ្គលិកក្រុមហ៊ុន សិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋ ដែលបានឆ្លងវគ្គថ្មីៗពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួម ចំណែកលើកកម្ពស់ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់វិស័យកសិកម្ម ដើម្បីឱ្យទទួលបានចំណេះដឹង វិជ្ជាជីវៈពិតប្រាកដស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។

អាជីវករក៏ដើរតួនាទីសំខាន់ ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ជាអ្នកផ្តល់ព័ត៌មាន បច្ចេកទេសពាក់ព័ន្ធ និងការប្រើប្រាស់ថ្នាំ ជីកសិកម្ម ដល់ប្រជាកសិករ ហើយក៏ត្រូវមានការសហការយ៉ាងល្អជាមួយសមត្ថកិច្ចកសិកម្ម ជាពិ​សេស​​គឺកា​រិយាល័យនីតិកម្ម នៃមន្ទីរកសិកម្មផងដែរ៕

អត្ថបទ៖ ឈាង មករា

The post ម្ចាស់អាជីវកម្មជាង ១៥០កន្លែង ទទួលបានការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយ ថ្នាំជីកសិកម្ម appeared first on Kampuchea Thmey Daily.

វៀតណាមរំពឹង​ពី​កំណើន​​​ការនាំចេញជីកសិកម្ម ចំពេលតម្លៃកើនឡើង
វៀតណាម​រំពឹង​ពី​ការ​កើនឡើងនៃការនាំចេញ​ជីកសិកម្ម​របស់​ខ្លួន ចំពេលដែល​តម្រូវការស្ទុះងើប​ឡើងវិញ អម​ជាមួយ​នឹង​កំណើន​តម្លៃ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត Viet Nam News នាថ្ងៃអង្គារ​នេះ។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ AgroMonitor បាន​និយាយថា​ ក្នុង​ខែ​កុម្ភៈ ការ​នាំ​ចេញ​ជី​អ៊ុយ​រ៉េ​​​រំពឹង​ថា​នឹង​កើន​ដល់​ប្រមាណ ៧០ ០០០ តោន ខណៈ​ក្រុមហ៊ុនផលិតជីក្នុងស្រុក កំពុងផ្តោតលើការបំពេញកិច្ចសន្យានាំចេញដែល​ចុះហត្ថលេខា មុន​បុណ្យចូលឆ្នាំចិន-វៀតណាម​។

AgroMonitor ​បន្ត​ថា ទីផ្សារជីអ៊ុយរ៉េសកលនឹងបន្ត​កើនឡើង​ជាមួយនឹងការជួញដូរយ៉ាងសកម្មនៅក្នុងទីផ្សារសំខាន់ៗ។ តម្រូវការកំពុងកើនឡើងនៅទូទាំងទ្វីបអាមេរិក អឺរ៉ុប និងអាហ្រ្វិក ខណៈ​ការផ្គត់ផ្គង់មាន​កម្រិត​នៃជីអ៊ុយរ៉េ​ កំពុងជំរុញកំណើនតម្លៃបន្ថែមទៀត។

នាពេលបច្ចុប្បន្ននេះ តម្លៃជីអ៊ុយរ៉េជាសកលកំពុងកើនឡើង ដែលជំរុញដោយការកើនឡើង​តម្រូវការនៅឥណ្ឌា ក្នុង​តម្លៃចន្លោះពី ៤២២-៤២៧ ដុល្លារ/តោន។ ​

បើតាម​សមាគមជីអន្តរជាតិ (IFA) ​តម្រូវការជីអ៊ុយរ៉េពិភព​លោក​ប្រចាំឆ្នាំ ត្រូវបាន​ព្យាករ​ថា​​នឹង​កើន​ឡើង ៦ ភាគរយ ចន្លោះឆ្នាំ ២០២៤ និងឆ្នាំ ២០២៨ ​ខណៈ​​ការនាំចេញជីសកល​នឹងងើបឡើងវិញ ជាពិសេសនៅក្នុងទីផ្សារប្រពៃណីដូចជាកម្ពុជា និងកូរ៉េខាងត្បូង។

បន្ថែមពីនេះ​ វៀតណាមក៏​កំពុងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់អឺរ៉ុប ដែលទាមទារ​ស្តង់ដារគុណភាពផលិតផលខ្ពស់​ផងដែរ។

The post វៀតណាមរំពឹង​ពី​កំណើន​​​ការនាំចេញជីកសិកម្ម ចំពេលតម្លៃកើនឡើង appeared first on Kampuchea Thmey Daily.