ព័ត៌មានជាតិ
ម្ចាស់អាជីវកម្មជាង ១៥០កន្លែង ទទួលបានការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយ ថ្នាំជីកសិកម្ម
ម្ចាស់អាជីវកម្មចំនួន ១៥៩កន្លែង មកពី១៩ខេត្តទទួលបានការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយ ថ្នាំជីកសិកម្ម ដើម្បីពង្រឹងការអប់រំសមត្ថភាពវិជ្ជាជីវៈ ក្នុងការការពារសុខភាពអ្នកប្រើប្រាស់ និងសុខភាពសាធារណៈ។

មន្ទីរកសិកម្មខេត្តកំពង់ធំនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ រៀបចំបើកវគ្គបណ្ដុះបណ្ដាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លើកឡើងថា វិស័យកសិកម្ម មានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើន សេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
អាជីវកម្មលក់ ថ្នាំជីកសិកម្មរបស់បងប្អូនអាជីវករ គឺត្រូវធានាបាននូវផលិតផលដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព សាធារណៈទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោព។

លោកបន្តថា អាជីវកម្មទាំងនេះ ក៏ជាផ្នែកនៃការបង្កើនទំនើបកម្មវិស័យកសិកម្ម តាមរយៈការបង្កើនផលិតភាពការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងពាណិជួបនីយកម្ម កសិកម្ម ដោយបានជំរុញការអនុវត្តវិធានការចាំបាច់ ការកសាងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាដែលបម្រើ ដល់ផលិតកម្មកសិកម្ម ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ ការស្រាវ ជ្រាវបច្ចេកទេស កសិកម្មសំដៅបង្កើនទិន្នផលដំណាំ បន្សំការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង បង្កើនជីជាតិដី កសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាងពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរឡើង។
លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយថ្នាំ ជីកសិកម្ម ដល់បុគ្គលិកក្រុមហ៊ុន សិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋ ដែលបានឆ្លងវគ្គថ្មីៗពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួម ចំណែកលើកកម្ពស់ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់វិស័យកសិកម្ម ដើម្បីឱ្យទទួលបានចំណេះដឹង វិជ្ជាជីវៈពិតប្រាកដស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។

អាជីវករក៏ដើរតួនាទីសំខាន់ ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ជាអ្នកផ្តល់ព័ត៌មាន បច្ចេកទេសពាក់ព័ន្ធ និងការប្រើប្រាស់ថ្នាំ ជីកសិកម្ម ដល់ប្រជាកសិករ ហើយក៏ត្រូវមានការសហការយ៉ាងល្អជាមួយសមត្ថកិច្ចកសិកម្ម ជាពិសេសគឺការិយាល័យនីតិកម្ម នៃមន្ទីរកសិកម្មផងដែរ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


