ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងពីកំណើនការនាំចេញជីកសិកម្ម ចំពេលតម្លៃកើនឡើង
វៀតណាមរំពឹងពីការកើនឡើងនៃការនាំចេញជីកសិកម្មរបស់ខ្លួន ចំពេលដែលតម្រូវការស្ទុះងើបឡើងវិញ អមជាមួយនឹងកំណើនតម្លៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នាថ្ងៃអង្គារនេះ។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ AgroMonitor បាននិយាយថា ក្នុងខែកុម្ភៈ ការនាំចេញជីអ៊ុយរ៉េរំពឹងថានឹងកើនដល់ប្រមាណ ៧០ ០០០ តោន ខណៈក្រុមហ៊ុនផលិតជីក្នុងស្រុក កំពុងផ្តោតលើការបំពេញកិច្ចសន្យានាំចេញដែលចុះហត្ថលេខា មុនបុណ្យចូលឆ្នាំចិន-វៀតណាម។
AgroMonitor បន្តថា ទីផ្សារជីអ៊ុយរ៉េសកលនឹងបន្តកើនឡើងជាមួយនឹងការជួញដូរយ៉ាងសកម្មនៅក្នុងទីផ្សារសំខាន់ៗ។ តម្រូវការកំពុងកើនឡើងនៅទូទាំងទ្វីបអាមេរិក អឺរ៉ុប និងអាហ្រ្វិក ខណៈការផ្គត់ផ្គង់មានកម្រិតនៃជីអ៊ុយរ៉េ កំពុងជំរុញកំណើនតម្លៃបន្ថែមទៀត។

នាពេលបច្ចុប្បន្ននេះ តម្លៃជីអ៊ុយរ៉េជាសកលកំពុងកើនឡើង ដែលជំរុញដោយការកើនឡើងតម្រូវការនៅឥណ្ឌា ក្នុងតម្លៃចន្លោះពី ៤២២-៤២៧ ដុល្លារ/តោន។
បើតាមសមាគមជីអន្តរជាតិ (IFA) តម្រូវការជីអ៊ុយរ៉េពិភពលោកប្រចាំឆ្នាំ ត្រូវបានព្យាករថានឹងកើនឡើង ៦ ភាគរយ ចន្លោះឆ្នាំ ២០២៤ និងឆ្នាំ ២០២៨ ខណៈការនាំចេញជីសកលនឹងងើបឡើងវិញ ជាពិសេសនៅក្នុងទីផ្សារប្រពៃណីដូចជាកម្ពុជា និងកូរ៉េខាងត្បូង។
បន្ថែមពីនេះ វៀតណាមក៏កំពុងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់អឺរ៉ុប ដែលទាមទារស្តង់ដារគុណភាពផលិតផលខ្ពស់ផងដែរ។
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


