ជំងឺកូវីដ១៩​ Archives - Kampuchea Thmey Daily

ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយរកឃើញកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ១ករណី
ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានក្រើនរម្លឹកដល់ពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1។ ការក្រើនរម្លឹកនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន ជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា។

តាមរយៈសេចក្តីប្រកាស ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះ ខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីដើមឆ្នាំ២០២៦ មក ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោម អ្នកជំងឺដែលកមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ។

ក្រសួងបានឱ្យដឹងទៀតថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួននៅលើសកលលោក មានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមាន សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងហុងកុង ដែលកំពុងមានការចរាចរ និងការឆ្លងរាលដាលនៃវីរុសនេះ។

បើតាមក្រសួងសុខាភិបាល វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្ត ចេញពីពូជអូមីក្រុង(Omicron) ខ្សែស្រឡាយ JN.1។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការសុខភាព ពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេត ឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេស នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។ បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បញ្ជាក់ថា វីរុស NB.1.8.1 បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង ដែលបានចរាចរពីមុននោះទេ។

ដើម្បីបង្ការនូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាយថាហេតុ ត្រូវអនុវត្តនូវវិធានការបង្ការ ដូចជា អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺ ពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។

ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការ ពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជម្រុញ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្របដើម្បី បង្ការការឆ្លងកូវីដ-១៩ គ្រប់ទម្រង់៕

The post ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយរកឃើញកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ១ករណី appeared first on Kampuchea Thmey Daily.

មន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀបចំកន្លែងត្រៀមទទួលអ្នកជំងឺកូវីដ ករណីមានការផ្ទុះខ្លាំងនាពេលខាងមុខ
មន្ទីរពេទ្យជាតិ តេជោសន្តិភាព កំពុងរៀបចំកន្លែងត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះ ឬប៉ះពាល់ខ្លាំងនាពេលខាងមុខ។ នេះបើតាមលោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត ណូ សុភា បានបញ្ជាក់ថា «ដោយមានការកម្រើកឡើងវិញនៃជំងឺឆ្លង និងគ្រោះធម្មជាតិផ្សេងៗ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះ ឬប៉ះពាល់ខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីងចូលរួមការពារសុខភាពខ្លួនឯងឱ្យបានល្អ សូមបញ្ជាក់ថានេះគ្រាន់តែជាការត្រៀមទុកមុនតែប៉ុណ្ណោះ»។

គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាមានករណីឆ្លងជំងឺកូវី១៩ សរុបចំនួន ១៣៩ ៣៥៣នាក់ ក្នុងនោះជាសះស្បើយសរុប ១៣៦ ២៨៦នាក់ ស្លាប់សរុប ៣ ០៥៦នាក់។ ដោយឡែក កាលពីថ្ងៃទី១៧ ខែឧសភា មានករណីឆ្លងថ្មីចំនួន ៦នាក់។

ងាកទៅប្រទេសជិតខាងកម្ពុជាឯណេះវិញ ស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩ រលកថ្មី កំពុងវាយលុកខ្លាំងណាស់នៅប្រទេសថៃ ដោយរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពោល គឺគិតចាប់ពីថ្ងៃទី១១ ដល់១៧ ខែឧសភា មានមនុស្សឆ្លងរហូតដល់ទៅ ៣៣ ០៣០ករណី ខណៈគ្រាន់តែរាជធានីបាងកក មានអ្នកឆ្លងដល់ទៅ ៦ ២៩០ករណីទៅហើយ៕

The post មន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀបចំកន្លែងត្រៀមទទួលអ្នកជំងឺកូវីដ ករណីមានការផ្ទុះខ្លាំងនាពេលខាងមុខ appeared first on Kampuchea Thmey Daily.

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋ​នាំគ្នាទៅចាក់​វ៉ាក់​សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដើម្បីការពារខ្លួន​ពីជំងឺកូវីដ១៩ នៅចំពេលដែលមានការឆ្លើងឡើងវិញនូវវីរុសកូវីដ-១៩​ បំប្លែងថ្មី​ពិសេសពួក​ ជេអ៉ិន.១​ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា​ និង​នៅតំបន់លើ​ពិភពលោក។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្ន​ខ្ពស់​ អាការក្ដៅខ្លួនពីការឆ្លងវីរុសកូវីដ-១៩​ ដែលអាចមានផលប៉ះពាល់សុខភាព​ដោយសារជំងឺ​កូវីដ-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មានដូចជាជនវ័យចាស់​ ចាស់ជរា​ អ្នកដែលមានជំងឺ​រាំរ៉ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួន។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា៖ «ដើម្បី​អាចការពារខ្លួនពីការវាយលុក​ក្នុងសរីរាង្គរាងកាយ​បុគ្គល​ ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ​ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ​ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ​ ខ្ញុំសូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់​ ជា​ពិសេសគឺក្រុមងាយរងគ្រោះ​ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយ ហ្សឺ​ (Pfizer) ដែលមាន​នៅតាមបណ្តារាជធានី-ខេត្តទាំង២៥​ (នៅតាមមណ្ឌលសុខភាព​ ឫមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​»។

លោកស្រី ឱ វណ្ណឌីន ទទូចកុំឱ្យភ្លេចវិធានការ​ «៣​ ការពារ​ និង​ ៣​ កុំ» រួមជាមួយនឹងការ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ ទើប​អាចជួយកាត់បន្ថយជាអតិបរមា​នូវភាពធ្ងន់ធ្ងរ​នៃជំងឺ​ ការចូលសម្រាកពេទ្យ​ និងការស្លាប់​ ដូចដែលយើង​ទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបាន​លទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១​ដល់ឆ្នាំ២០២២​។

កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញ​ នូវវីរុសកូវីដ-១៩​ នៅឡើយទេ ប៉ុន្តែការ​ “ការពារប្រសើរជាងព្យាបាល” ជាជជម្រើសល្អ ​ខណៈរដ្ឋាភិបាលកំពុងផ្សព្វផ្សាយ​ និងជំរុញ​ការ​អនុវត្តវិធានការការពារខ្លួនជាមុន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ថានភាពនៃការចម្លងវិរុសកូវីដ-១៩ នៅតែបន្តមាន ខណៈពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៉ិន.១​ (JN.1) បានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភព លោក។

បច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានចាត់ថ្នាក់ថាជាវិរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាល​ដាល​ឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។

គិតត្រឹមពាក់កណ្ដាលខែមីនា ឆ្នាំ ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៉ិន.១​ (JN.1) ត្រូវបានរកឃើញ មានជាង ១៥% នៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។

បើតាមក្រសួងសុខាភិបាល អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៉ិន.១​ (JN.1) មានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទ​កូវីដ-១៩ ជំនាន់មុនៗនោះទេ។

រោគសញ្ញាមានដូចជា គ្រុនក្ដៅ ក្អកស្ងួត​ ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅនឹងជំងឺផ្ដាសាយធម្មតា៕

The post មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1 appeared first on Kampuchea Thmey Daily.

ប្រុងប្រយ័ត្ន!ក្រសួងសុខាភិបាលថា ប៉ុន្មានខែចុងក្រោយនេះកម្ពុជាមានការឆ្លងថ្មីវីរុសកូវីដ-១៩
ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីការចម្លងវីរុសកូវីដ ១៩ ខណៈប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានរកឃើញការចម្លងថ្មីនៃជំងឺកូវីដជាបន្តបន្ទាប់ ស្របពេលដែលវីរុសបំប្លែងខ្លួនក៏កំពុងផ្ទុះរីករាលដាលជាថ្មីក្នុងកម្រិតតំបន់ និងលើពិភពលោក។

សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ស្តីពីការបង្កើនការការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ចុះថ្ងៃទី ១២ ខែឧសភា បានអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈនិងឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវការ រីករាលដាលក្នុងសហគមន៍ ដែលអាចកើតមានជាយថាហេតុ។

ក្រសួងបញ្ជាក់ថា៖« នៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ»។

ការក្រើនរំឭកជាថ្មីនេះ ខណៈស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

បច្ចុប្បន្ន អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទ (JN.1) ត្រូវបានរកឃើញមានជាង ១៥ភាគរយនៃករណីជំងឺកូវីដ ដែលបានរកឃើញនៅទូទាំងពិភពលោក។

ចំពោះអ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ិន១ នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអ៊ិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមីក្រុងពីមុននោះទេ។

ទោះជាយ៉ាងណាក៏ដោយ ជេអ៊ិន១ បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស។
ថ្វីត្បិតតែជេអ៊ិន១ មានហានិភ័យសុខភាពសាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។

គិតត្រឹម​ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកឆ្លងសរុប ១៣៩ ៣៤២ នាក់ ព្យាបាលជាសះស្បើយ ១៣៦ ២៧៧ នាក់ និងករណីស្លាប់ ៣ ០៥៦ នាក់ ។ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ២១ ២៤៦ និង ករណីឆ្លងក្នុងសហគមន៍ ១៧ ៥១២ នាក់ ហើយកាលពីថ្ងៃទី ១០ ឧសភា មានករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន ៣នាក់ បន្ថែមទៀត៕

The post ប្រុងប្រយ័ត្ន!ក្រសួងសុខាភិបាលថា ប៉ុន្មានខែចុងក្រោយនេះកម្ពុជាមានការឆ្លងថ្មីវីរុសកូវីដ-១៩ appeared first on Kampuchea Thmey Daily.

​ត្រឹម១សប្តាហ៍​ ​ទីក្រុង​បាងកក​រកឃើញ​អ្នក​ជំងឺកូវីដ១៩ ជិត​​៣០០០​នាក់​
អាជ្ញាធរក្រុងបាងកកប្រទេសថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩៦៧នាក់ក្នុងរយៈពេលមួយសប្តាហ៍។ ​នេះ​បើយោង​​តាម​ការ​ចេញ​ផ្សាយ​​របស់​សារព័ត៌មានថៃ thairath។ ទន្ទឹមគ្នានេះអាជ្ញាធរក៏បានបង្ហាញការបារម្ភចំពោះស្ថានភាព​របស់​មនុស្សចាស់និងកុមារតូចៗផងដែរ ខណៈដែលសាលារៀនជិតដល់ថ្ងៃ​បើក​បវេសនកាល​​​វិញក្នុងពេលឆាប់ៗខាងមុខនេះ។

លោក វេជ្ជបណ្ឌិត Sunthorn Sunthornchat អភិបានរងក្រុងបាងកក​។ The Nation

នៅថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៥ លោក វេជ្ជបណ្ឌិត Sunthorn Sunthornchat អភិបានរងក្រុងបាងកក បាននិយាយអំពីស្ថានការណ៍ជំងឺឆ្លងកូវីដ១៩ នៅតំបន់ក្នុងទីក្រុងបាងកកដោយយោងតាមទិន្នន័យការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលក្រុងបាងកក ​ដែល​បានរកឃើញថា ក្នុងរយៈពេលមួយសប្តាហ៍ ពោលគឺចន្លោះពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩៦៧នាក់ ក្នុងនោះ២៣៨១នាក់ជាជនជាតិថៃ និង​៥៨៦​នាក់​ជាជនបរទេស ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។

តាមសេចក្តីរាយការណ៍​ដែល​ស្រង់​សម្តី​របស់​អភិបាល​​​រង​ក្រុង​បាងកក ចំនួន​អ្នក​ឆ្លងបើគិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ខែ​មករា ឆ្នាំ​២០២៥​រហូតមកមាន​ចំនួន១៥០៥៥​នាក់ ក្នុង​នោះ១១៧០០​នាក់ជា​ជនជាតិ​ថៃ និង៣៣៥៥​នាក់ជា​ជនបរទេស និងមានអ្នកស្លាប់១នាក់ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

សារព័ត៌មានថៃ thairath ដដែល​បានរាយការណ៍ដោយយោងតាមការត្រួតពិនិត្យនិងតាមដានរបស់ការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលក្រុងបាងកកថា ស្ថានការណ៍នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ជាថ្មីនេះបានកើនឡើងចាប់ពីខែមេសា ជាពិសេសក្រោយបុណ្យចូលឆ្នាំថ្មី ដោយសារមានការប្រមូលផ្តុំគ្នាច្រើនកុះករបន្តរហូតដល់ខែឧសភា គួបផ្សំនឹងអាកាសធាតុប្រែប្រួលពីរដូវក្តៅចូលរដូវវស្សានេះផង ដែលធ្វើឱ្យជំងឺកូវីដ១៩ងាយនឹងឆ្លងជាងជំងឺផ្តាសាយទៅទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រៀបធៀបពីចំនួនអ្នកឆ្លងក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៣ មិនមានអ្វីជាការព្រួយបារម្ភនោះទេ ដោយសារចំនួនអ្នកឆ្លងនេះនៅតែទាបជាងពេលកន្លងទៅ។ សម្រាប់ នៅ​តំបន់ក្នុងទីក្រុងបាងកកអាជ្ញាធរសុខាភិបាលបានអំពាវនាវឱ្យប្រជាជនពាក់ម៉ាស់គ្រប់ពេលវេលាដើម្បីការពារការឆ្លង ជាពិសេសនៅពេលចូលទៅក្នុងសហគមន៍ណាមួយ ឬកន្លែងដែលមានមនុស្សច្រើនកុះករ។ ប្រសិនបើមានការប៉ះពាល់ជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវពាក់ម៉ាសនិងលាងដៃជាប្រចាំ ឬប្រើជែលនិងអាល់កុល៕

ដោយ ភ្នាក់ងារ​

អាជ្ញាធរ​ថៃ​ចែក​ម៉ាសមុខដោយ​មិនគិត​ថ្លៃ​ដល់​ប្រជាជន​​ក្នុងអំឡុង​ពេលនៃការរីករាលខ្លាំង​កាល​ពីប៉ុន្មានឆ្នំាមុន។ ​Bangkok Post

The post ​ត្រឹម១សប្តាហ៍​ ​ទីក្រុង​បាងកក​រកឃើញ​អ្នក​ជំងឺកូវីដ១៩ ជិត​​៣០០០​នាក់​ appeared first on Kampuchea Thmey Daily.