ព័ត៌មានអន្ដរជាតិ
ត្រឹម១សប្តាហ៍ ទីក្រុងបាងកករកឃើញអ្នកជំងឺកូវីដ១៩ ជិត៣០០០នាក់
អាជ្ញាធរក្រុងបាងកកប្រទេសថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩៦៧នាក់ក្នុងរយៈពេលមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ thairath។ ទន្ទឹមគ្នានេះអាជ្ញាធរក៏បានបង្ហាញការបារម្ភចំពោះស្ថានភាពរបស់មនុស្សចាស់និងកុមារតូចៗផងដែរ ខណៈដែលសាលារៀនជិតដល់ថ្ងៃបើកបវេសនកាលវិញក្នុងពេលឆាប់ៗខាងមុខនេះ។

នៅថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៥ លោក វេជ្ជបណ្ឌិត Sunthorn Sunthornchat អភិបានរងក្រុងបាងកក បាននិយាយអំពីស្ថានការណ៍ជំងឺឆ្លងកូវីដ១៩ នៅតំបន់ក្នុងទីក្រុងបាងកកដោយយោងតាមទិន្នន័យការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលក្រុងបាងកក ដែលបានរកឃើញថា ក្នុងរយៈពេលមួយសប្តាហ៍ ពោលគឺចន្លោះពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩៦៧នាក់ ក្នុងនោះ២៣៨១នាក់ជាជនជាតិថៃ និង៥៨៦នាក់ជាជនបរទេស ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។
តាមសេចក្តីរាយការណ៍ដែលស្រង់សម្តីរបស់អភិបាលរងក្រុងបាងកក ចំនួនអ្នកឆ្លងបើគិតចាប់តាំងពីថ្ងៃទី១ខែមករា ឆ្នាំ២០២៥រហូតមកមានចំនួន១៥០៥៥នាក់ ក្នុងនោះ១១៧០០នាក់ជាជនជាតិថៃ និង៣៣៥៥នាក់ជាជនបរទេស និងមានអ្នកស្លាប់១នាក់ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
សារព័ត៌មានថៃ thairath ដដែលបានរាយការណ៍ដោយយោងតាមការត្រួតពិនិត្យនិងតាមដានរបស់ការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលក្រុងបាងកកថា ស្ថានការណ៍នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ជាថ្មីនេះបានកើនឡើងចាប់ពីខែមេសា ជាពិសេសក្រោយបុណ្យចូលឆ្នាំថ្មី ដោយសារមានការប្រមូលផ្តុំគ្នាច្រើនកុះករបន្តរហូតដល់ខែឧសភា គួបផ្សំនឹងអាកាសធាតុប្រែប្រួលពីរដូវក្តៅចូលរដូវវស្សានេះផង ដែលធ្វើឱ្យជំងឺកូវីដ១៩ងាយនឹងឆ្លងជាងជំងឺផ្តាសាយទៅទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រៀបធៀបពីចំនួនអ្នកឆ្លងក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៣ មិនមានអ្វីជាការព្រួយបារម្ភនោះទេ ដោយសារចំនួនអ្នកឆ្លងនេះនៅតែទាបជាងពេលកន្លងទៅ។ សម្រាប់ នៅតំបន់ក្នុងទីក្រុងបាងកកអាជ្ញាធរសុខាភិបាលបានអំពាវនាវឱ្យប្រជាជនពាក់ម៉ាស់គ្រប់ពេលវេលាដើម្បីការពារការឆ្លង ជាពិសេសនៅពេលចូលទៅក្នុងសហគមន៍ណាមួយ ឬកន្លែងដែលមានមនុស្សច្រើនកុះករ។ ប្រសិនបើមានការប៉ះពាល់ជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវពាក់ម៉ាសនិងលាងដៃជាប្រចាំ ឬប្រើជែលនិងអាល់កុល៕
ដោយ ភ្នាក់ងារ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


