ព័ត៌មានជាតិ
មន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀបចំកន្លែងត្រៀមទទួលអ្នកជំងឺកូវីដ ករណីមានការផ្ទុះខ្លាំងនាពេលខាងមុខ
មន្ទីរពេទ្យជាតិ តេជោសន្តិភាព កំពុងរៀបចំកន្លែងត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះ ឬប៉ះពាល់ខ្លាំងនាពេលខាងមុខ។ នេះបើតាមលោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត ណូ សុភា បានបញ្ជាក់ថា «ដោយមានការកម្រើកឡើងវិញនៃជំងឺឆ្លង និងគ្រោះធម្មជាតិផ្សេងៗ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះ ឬប៉ះពាល់ខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីងចូលរួមការពារសុខភាពខ្លួនឯងឱ្យបានល្អ សូមបញ្ជាក់ថានេះគ្រាន់តែជាការត្រៀមទុកមុនតែប៉ុណ្ណោះ»។
គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាមានករណីឆ្លងជំងឺកូវី១៩ សរុបចំនួន ១៣៩ ៣៥៣នាក់ ក្នុងនោះជាសះស្បើយសរុប ១៣៦ ២៨៦នាក់ ស្លាប់សរុប ៣ ០៥៦នាក់។ ដោយឡែក កាលពីថ្ងៃទី១៧ ខែឧសភា មានករណីឆ្លងថ្មីចំនួន ៦នាក់។

ងាកទៅប្រទេសជិតខាងកម្ពុជាឯណេះវិញ ស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩ រលកថ្មី កំពុងវាយលុកខ្លាំងណាស់នៅប្រទេសថៃ ដោយរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពោល គឺគិតចាប់ពីថ្ងៃទី១១ ដល់១៧ ខែឧសភា មានមនុស្សឆ្លងរហូតដល់ទៅ ៣៣ ០៣០ករណី ខណៈគ្រាន់តែរាជធានីបាងកក មានអ្នកឆ្លងដល់ទៅ ៦ ២៩០ករណីទៅហើយ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


