ជំងឺឆ្លង Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីសុខាភិបាល ក្រើនរម្លឹកដល់នាយកដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺឆ្លង ពិសេសជំងឺអេបូឡា
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានក្រើនរម្លឹកដល់នាយកដ្ឋាន អង្គភាពទាំងអស់ បន្តយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតលើបញ្ហាជំងឺឆ្លងនានា ពិសេសជំងឺ អេបូឡា Ebola ដែលកំពុងរាតត្បាតនៅប្រទេសមួយចំនួន។

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺមហារីក និងជំងឺមិនឆ្លងផ្សេងទៀត ដែលសមិទ្ធផលទាំងនេះ ត្រូវបានទទួលស្គាល់ និងសាទរពីគ្រប់អង្គការដៃគូជាតិ និងអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក។ លោកបានបន្ថែមថា ត្បិតប្រទេសកម្ពុជាមិនទាន់ជឿនលឿន ដល់កម្រឹតប្រទេសរីកចម្រើនឧស្សាហកម្ម តែមិត្តភក្តិបរទេសចម្រុះជាតិសាសន៍ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យសុខាភិបាលកម្ពុជា ដែលកំពុងវិវត្តន៍ខ្លួនជាបន្តបន្ទាប់ក្នុងលំនាំស្តង់ដារសាកល។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ បានជូនអនុសាសន៍ឱ្យអង្គភាពទាំងអស់ ពិនិត្យការរៀបចំផែនការរំកិល ៣ឆ្នាំឱ្យបានច្បាស់លាស់ និងគិតគូររៀបចំវិភាគមុខងារនៅតាមអង្គភាពរបស់ខ្លួនឱ្យបានល្អ ស្របតាមគោលការណ៍កំណែទម្រង់ជាអាទិភាព។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន​ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំបំពេញការងារ និងបំពេញបេសកកម្មរបស់ខ្លួន ក្នុងវិស័យសុខាភិបាលនេះឱ្យបន្តរីកចម្រើនទៅមុខ ជាមួយការវាស់វែងសមិទ្ធិផល។ ជាពិសេសក្នុងបរិបទ ឌីជីថលនេះ សូមឱ្យយកចិត្តទុកដាក់ក្នុងការសម្របខ្លួន ស្វែងយល់ស៊ីជម្រៅ និងទាញយកបច្ចេកវិទ្យាទាំងនោះ មកជាផលប្រយោជន៍ក្នុងការងារប្រចាំថ្ងៃ។

បន្តការងារលើកកម្ពស់សុខភាពបឋមកាន់តែសកម្ម ធ្វើយ៉ាងណាឱ្យសេវាសុខភាពបឋមនេះ បានទៅដល់ប្រជាពលរដ្ឋគ្រប់ៗរូប តាមគ្រប់រូបភាព និងបន្តយកចិត្តទុកដាក់លើការងារសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នានា និងរៀបចំផែនការសកម្មភាព ដើម្បីស្វែងរកការគាំទ្របន្ថែមទៀតពីអង្គការនានា៕

The post រដ្ឋមន្ត្រីសុខាភិបាល ក្រើនរម្លឹកដល់នាយកដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺឆ្លង ពិសេសជំងឺអេបូឡា appeared first on Kampuchea Thmey Daily.

កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងត្រៀមជាប់ជានិច្ចពីជំងឺអេបូឡា ដើម្បីទប់ស្កាត់បានទាន់ពេលវេលា
ប្រធាននាយកកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោក លី សូវ៉ាន់ បានឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីសង្ស័យមានជំងឺអេបូឡា ក៏ដូចជាហាន់តា នៅឡើយទេ ប៉ុន្តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ត្រៀមជាប់ជានិច្ច ធ្វើយ៉ាងណាកុំឱ្យមានការឆ្លង និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

ការត្រៀមនេះ គឺបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីការផ្ទុះជំងឺនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងប្រទេសអ៊ូហ្គង់ដា ជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ។ WHO បានចាត់ទុក ប្រទេសដែលនៅជុំវិញជាប់នឹងប្រទេសកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា មានហានិភ័យខ្ពស់ និងប្រទេសដែល នៅឆ្ងាយពីប្រទេសទាំងនោះមានហានិភ័យទាប។ បើទោះជាបែបនេះក្តី អង្គការសុខាភាពពិភពលោក ក៏បានសំណូមពរឱ្យប្រទេសដែលមិនប៉ះពាល់ផ្ទាល់ត្រូវពង្រឹងប្រព័ន្ធតាមដាន ប្រព័ន្ធឆ្លើយតប មន្ទីរពិសោធន៍ សម្ភារៈនានា ឱ្យបានរួចរាល់ ដើម្បីត្រៀមឆ្លើយតបបន្ទាន់។

ថ្លែងប្រាប់កម្ពុជាថ្មី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក លី សូវ៉ាន់ បានឱ្យដឹងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចាប់តាំងពីផ្ទុះជំងឺឆ្លងកូវីដ-១៩ មករហូតដល់ថ្មីៗនេះ ផ្ទុះជំងឺហាន់តា អេបូឡា ប្រព័ន្ធសុខាភិបាលកម្ពុជានៅតែដដែល គឺមានប្រព័ន្ធតាមដានសុខភាពអ្នកដំណើរ នៅតាមផ្លូវគោគ ផ្លូវអាកាស ផ្លូវទឹក ដែលមានអ្នកដំណើរចេញចូល ដោយបានដាក់ស្កេនកម្តៅ និងពង្រឹងមន្ត្រីឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសតាមដានអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសកំពុងផ្ទុះ។

លោកបញ្ជាក់ថា ប្រទេសកម្ពុជា មានលទ្ធភាពមើលមេរោគអេបូឡា ដោយធ្វើតេស្តនៅប៉ាស្ទ័រ ព្រោះទីនោះមានជីវសុវត្ថិភាពកម្រិត៣។ លើសពីនេះ នាយកដ្ឋាន ក៏មានត្រៀមសម្ភារៈពាក់ការពារ ដើម្បីយកវត្ថុធាតុអ្នកសង្ស័យ ត្រៀមនូវសម្ភារៈការពារ PPE ទៅដល់ក្រុមឆ្លើយតបបន្ទាន់ទូទាំងប្រទេស និងត្រៀមសម្ភារៈមន្ទីរពិសោធន៍រួចជាស្រេចផងដែរ។

ប្រធាននាយកកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះ បានសង្កត់ធ្ងន់ថា «យើងត្រៀមជាប់ជានិច្ច ធ្វើយ៉ាងមិចកុំឱ្យមានការឆ្លង ហើយយើងនឹងធ្វើឱ្យល្អ ដូចនឹងជំនាក់កូវីដអញ្ចឹង យើងរកឃើញរហ័ស ទាន់ពេលវេលា ពេលកូវីដយើងរកឃើញបានលឿនដែរ មិនចាញ់ប្រទេសនានា ដែលមានទេសចរណ៍ច្រើនទេ»។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានអ្នកដំណើរមកពីប្រទេសកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា នោះទេ ហើយប្រសិនបើមាននឹងយកចិត្តទុកដាក់ខ្ពស់ទៅលើពួកគាត់ ជាពិសេសក្នុងករណីចេញរោគសញ្ញានឹងដាក់ឱ្យនៅដាច់ដោយឡែកនៅអាកាសយានដ្ឋាន បន្ទាប់មកនឹងបញ្ជូនទៅមន្ទីរពេទ្យតេជោសន្តិភាព ហើយយកវត្ថុវិភាគមកមើលជាបន្ទាន់។

ទន្ទឹមនេះ នាយកដ្ឋាន ក៏បានផ្សព្វផ្សាយដល់គ្រូពេទ្យទាំងអស់ ទាំងសេវារដ្ឋ និងឯកជន ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងករណីមានអ្នកដំណើរមកពីប្រទេស កុងហ្គោ និងប្រទេសអ៊ូហ្គង់ដា ដែលមានចេញរោគសញ្ញា ដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ឈឺពោះ និងមានហូរឈាម ជាដើម ត្រូវចាត់ទុកជាករណីសង្ស័យ ហើយត្រូវយកវត្ថុវិភាគមកមើល និងដាក់អ្នកជំងឺ ឱ្យនៅដាច់ដោយឡែកជាបន្ទាន់ ដើម្បីព្យាបាល និងបង្ការកុំឱ្យឆ្លងទៅអ្នកដ៏ទៃ។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវឱ្យពលរដ្ឋតាមដាននូវព័ត៌មាន សារអប់រំ ចេញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ចៀសវាងព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នាំឱ្យមានការយល់ច្រឡំ។ ប្រសិនជួបករណីសង្ស័យ អាចសួរព័ត៌មានបន្ថែម ឬរាយការណ៍តាមរយៈ ១១៥៕

ដោយ៖ គេន ម៉ាលិះ

The post កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងត្រៀមជាប់ជានិច្ចពីជំងឺអេបូឡា ដើម្បីទប់ស្កាត់បានទាន់ពេលវេលា appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ក្រសួងសុខាភិបាល បានត្រៀមបង្ការ និង ទប់ស្កាត់ ការនាំចូលនូវជំងឺឆ្លងហាន់តា(Hantavirus) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈរហូតមកដល់ពេលនេះ កម្ពុជា នៅមិនទាន់ឆ្លងជំងឺនេះនៅឡើយទេ។

នៅក្នុងឱកាសដឹកនាំប្រតិភូសុខាភិបាលចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និង ទប់ស្កាត់ ការនាំចូលនូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី ៨ ឧសភា លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ទទួលបន្ទុកការងារជំងឺឆ្លង នៃក្រសួងសុខាភិបាល បានណែនាំឲ្យក្រុមការងារ ត្រូវកំណត់ជាក់លាក់ និង តាមដានយ៉ាងយកចិត្តទុកដាក់នូវការស្កែនកម្ដៅគ្រប់អ្នកដំណើរចូលទាំងអស់ នៅទីតាំងអ្នកដំណើរមកដល់។ ត្រៀមជាស្រេចក្នុងករណីសង្ស័យ ដោយអនុវត្តវិធានសុខាភិបាល ជាធរមាន ពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់ និង ទូរស័ព្ទ Hotlines 115 និង ធ្វើការសាកល្បងជាបន្តបន្ទាប់។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ក្នុងករណីមានការរកឃើញណាមួយ ដោយត្រៀមមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក និង ព្យាបាលអ្នកជំងឺបន្ទាន់ ត្រៀមក្រុមពេទ្យ ដោយរៀបចំតាមផ្នែកនីមួយៗ សម្រាប់ការធ្វើតេស្តវិភាគសំណាក និង ព្យាបាល និង ត្រៀមឧបករណ៍ និង សម្ភារៈមន្ទីរពិសោធន៍ ព្រមទាំងឱសថ និង ឧបករណ៍ការពារខ្លួន។ចំណែកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បន្តរៀបចំជាសារអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និង អ្នកដំណើរ អំពីវិធានការផ្សេងៗ។ ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ និង ផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលា។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ ថា មេរោគ Hantavirus មានប្រភពពីសត្វកកេរ ដូចជា កណ្ដុរ កំប្រុក ស្ការ និង សំពោច។ មនុស្សអាចឆ្លងតាមរយៈការប៉ះពាល់ទឹកនោម លាមក ឬ ទឹកមាត់របស់សត្វដែលផ្ទុកមេរោគ ហើយក៏អាចឆ្លងនៅពេលស្រូបធូលី ឬ ភាគល្អិតដែលមានមេរោគនៅក្នុងបរិស្ថានកខ្វក់ផងដែរ។ ចំពោះរោគសញ្ញា នៃជំងឺនេះ រួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺពោះ ចង្អោរ និង ក្អួត។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានក្អក ហត់ ឬ ពិបាកដកដង្ហើម ដែលអាចវិវត្តទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានណែនាំឲ្យប្រជាពលរដ្ឋរក្សាអនាម័យនៅផ្ទះ និង កន្លែងស្នាក់នៅ សម្អាតបរិស្ថានឲ្យបានស្អាត ទុកដាក់សំរាមឲ្យមានសុវត្ថិភាព បិទចន្លោះប្រហោងដែលសត្វកកេរអាចចូលបាន និង ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយទឹកនោម ឬ លាមកសត្វកកេរ៕
អត្ថបទ ៖ សំអឿន

The post ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ appeared first on Kampuchea Thmey Daily.

លោកស្រី យក់ សម្បត្តិ អញ្ជើញបើកសិក្ខាសាលា ដើម្បីពង្រឹងការឆ្លើយតបទៅនឹងជំងឺផ្តាសាយបក្សី និងជំងឺឆ្លងថ្មីៗ
នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញបើកសិក្ខាសាលាស្តីពី “ការស្រាវជ្រាវលើជំងឺផ្តាសាយបក្សីនៅកម្ពុជា ដោយប្រើវិធីសាស្ត្រសុខភាពតែមួយ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺផ្តាសាយបក្សី A/H5N1 និងជំងឺឆ្លងថ្មីៗផ្សេងទៀតពីសត្វមកមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការជំរុញកិច្ចសហការលើការស្រាវជ្រាវតាមបែប «សុខភាពតែមួយ (One Health)»។ សិក្ខាសាលានាថ្ងៃនេះ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីវិទ្យាសាស្ត្រផ្សេងៗទៀតជាច្រើនដែលសាកលវិទ្យាល័យគ្រោងប្រារព្ធរៀបចំឡើងដើម្បីអបអរសាទរខួបទី ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំ១៩៤៦ ដល់ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្តិ បានសម្តែងនូវការអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ និងប្រព្រឹត្តទៅចំពេលដែលប្រទេសកម្ពុជាកំពុងរៀបចំត្រៀមលក្ខណៈក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកស្រីសង្ឃឹមថា ភាគីពាក់ព័ន្ធនៅក្នុងក្រុមការងារនឹងដើរតួនាទីស្នូលមួយក្នុងការផ្តល់ និងផ្សព្វផ្សាយនូវភស្តុតាងវិទ្យាសាស្ត្រដល់គ្រប់ភាគីពាក់ព័ន្ធទាំងក្នុងប្រទេស ក្នុងតំបន់ និងអ្នកវិទ្យាសាស្ត្រលើពិភពលោក ដើម្បីជំរុញភាពធន់នឹងការឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា។

លោកស្រីរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ជាធាតុចូលសំខាន់ៗ សំដៅបង្កើតនូវយន្តការរួមមួយដើម្បីរៀបចំផែនទីតម្រង់ទិសការងារស្រាវជ្រាវ, កំណត់ចំណុចខ្វះខាតក្នុងការស្រាវជ្រាវ, បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួតរវាងគ្រប់ភាគីពាក់ព័ន្ធ និងលើកកម្ពស់ការស្រាវជ្រាវ ព្រមទាំងផ្តល់ឱកាសស្រាវជ្រាវទាក់ទងនឹងជំងឺឆ្លង ជាពិសេសជំងឺផ្តាសាយបក្សី A/H5N1 ដល់អ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិត៕

The post លោកស្រី យក់ សម្បត្តិ អញ្ជើញបើកសិក្ខាសាលា ដើម្បីពង្រឹងការឆ្លើយតបទៅនឹងជំងឺផ្តាសាយបក្សី និងជំងឺឆ្លងថ្មីៗ appeared first on Kampuchea Thmey Daily.

ថៃស្លាប់មនុស្ស៣នាក់ហើយ ដោយសារឆ្លងជំងឺ បណ្តាលមកពីការបរិភោគ​សាច់ជ្រូកមិនឆ្អិនល្អ
​អាជ្ញា​ធរ​ថៃឱ្យ​ដឹង​​ថា​ មនុស្សចំនួន ​៣ នាក់​ហើយបានស្លាប់ដោយសារតែជំងឺ Streptococcus suis ដែលបណ្តាលមកពីការបរិភោគសាច់ជ្រូកមិនឆ្អិនល្អ។ នេះ​បើ​យោង​តាម The Nation Thailand ចុះ​ផ្សាយ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ។

រូបភាព៖ Mechanisms of Pathogenicity

យោងតាម​នាយក​ដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង (DDC) បានឱ្យ​ដឹង​ថា មានការ​ឆ្លង​មេរោគ Streptococcus suis ចំនួន៤៩ករណីក្នុង​ប្រទេស​ថៃ ក្នុងនោះស្លាប់៣នាក់នៅដើម​ឆ្នាំនេះ ដូច្នេះ DDC ​ជំរុញ​ឱ្យ​មានការប្រុងប្រយ័ត្ន​ខ្ពស់​ទាក់​ទង​នឹង​ការបរិភោគ​សាច់ជ្រូកមិនឆ្អិនល្អ និង​ការ​ប៉ះ​ពាល់​សត្វ​ជ្រូកដោយផ្ទាល់។

វេជ្ជបណ្ឌិត Monthien Kanasawad អគ្គនាយក DDC ថ្លែងថា ចាប់​ពី​ថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦,​ ​អ្នកឆ្លង​ជំងឺនេះគឺជា​បុគ្គល​ដែល​មាន​អាយុ​ចាប់​ពី ៥ ដល់ ៩០ ឆ្នាំ។ ក្នុងនោះ ករណី​ភាគច្រើនគឺពាក់ព័ន្ធនឹងបុរស ជា​ពិសេស​មនុស្ស​​ចាស់មាន​អាយុ ៦០ ឆ្នាំឡើង​ទៅ។

គួរ​បញ្ជាក់​ថា ខេត្ត​ដែលមានចំនួនករណីឆ្លងខ្ពស់​​ជាង​គេ ​គឺ Nonthaburi, Nakhon Ratchasima, Phrae, Chon Buri, Chaiyaphum, Surin, Buriram និង Roi Et៕

ប្រែសម្រួល៖ ណឺ មិនា

The post ថៃស្លាប់មនុស្ស៣នាក់ហើយ ដោយសារឆ្លងជំងឺ បណ្តាលមកពីការបរិភោគ​សាច់ជ្រូកមិនឆ្អិនល្អ appeared first on Kampuchea Thmey Daily.

មន្ត្រីសុខាភិបាល ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺស៊ីតាកូស៊ីស ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត
លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺស៊ីតាកូស៊ីស ជាពិសេសអ្នកដែលធ្វើការងារពាក់ព័ន្ធទៅនឹងការចិញ្ចឹមសត្វបក្សី ព្រោះជំងឺនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់អាយុជីវិតបាន។

ថ្លែងប្រាប់កម្ពុជាថ្មី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក លី សូវ៉ាន់ បានបញ្ជាក់ថា កម្ពុជាមិនដែលមានការរកឃើញជំងឺស៊ីតាកូស៊ីសនោះទេ ប៉ុន្តែដោយសារតែមានការឆ្លងជំងឺនេះនៅក្នុងប្រទេសជិតខាង។ ដូច្នេះ លោកសូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជានិច្ច ជាពិសេសអ្នកដែលធ្វើការងារពាក់ព័ន្ធទៅនឹងការចិញ្ចឹមសត្វបក្សី ឬអ្នកដែលនៅកៀកបោចសត្វឃាតបក្សី ត្រូវតែមានកាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវពាក់ម៉ាស ស្រោមដៃ និងអាវការពារ ហើយ ក្រោយពីធ្វើការទាំងនោះរួច ត្រូវតែលាងដៃ និងសម្ភារៈជាមួយសាប៊ូ និងទឹក ព្រមទាំងលាងសម្អាតខ្លួនមុននឹងទៅជួបជាមួយគ្រួសារ ឬសហគមន៍ដ៏ទៃទៀត។

លោកបានសង្កត់ធ្ងន់ថា «ត្បិតថាជំងឺនេះ ជាជំងឺដែលកម្រ ប៉ុន្តែបើសិនជាឆ្លង គឺធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ»។

លោកបន្តថា អ្នកដែលប៉ះពាល់សត្វព្រៃ ដូចជាសត្វត្រចៀកកាំ ក៏ត្រូវតែប្រុងប្រយ័ត្នដូចគ្នា​ ហើយក្នុងករណីរកឃើញមានរោគសញ្ញាគ្រុនក្តៅ ឈឺក ក្អក ហត់ ឬសន្លឹម ត្រូវទៅពិគ្រោះជំងឺនៅឯមន្ទីរពេទ្យជាបន្ទាន់ ដើម្បីកំណត់អត្តសញ្ញាណមេរោគដែលបង្កឱ្យមានជំងឺនេះ ហើយកម្ពុជាក៏មានមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្តរកអត្តសញ្ញាណមេរោគប្រភេទនេះ រួមទាំងឱសថសម្រាប់ព្យាបាលផងដែរ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​រូបនេះ បានឱ្យដឹងទៀតថា ក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាពជំងឺនេះ តាមរយៈប្រពន្ធតាមដាន និងបានពង្រឹមសមត្ថភាពដល់មន្ត្រីជំនាញក្នុងការបង្កើនការទប់ស្កាត់ និងព្យាបាលឱ្យទាន់ពេលវេលា។ ក្នុងករណីពលរដ្ឋឃើញមានករណីសង្ស័យ ឬកន្លែងណាមួយដែលមានក្តៅខ្លួនកើតជាបណ្តុំ សូមរាយការណ៍ជាបន្ទាន់ទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃ។

បើតាមក្រសួងសុខាភិបាល ជំងឺស៊ីតាកូស៊ីស (Psittacosis) គឺជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittacl ដែលជាទូទៅបងជំងឺលើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។ មនុស្សអាចឆ្លងជំងឺនេះ តាមរយៈការដកដង្ហើមស្រូបធូលីពីលាមកស្ងួត ទ្រុងបក្សី ទឹករំអិល ឬខ្យល់ដែលមាន កាកសំណល់ រោមសត្វ ឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគ ការប៉ះពាល់ផ្ទាល់ ដូចជា ថើបសត្វស្លាប ឬប៉ះរោម លាមក ឬជាលិការបស់សត្វស្លាបដែលឆ្លងមេរោគ ទាំងសត្វស្លាបស្រុក និងសត្វស្លាបព្រៃ៕

ដោយ៖ គេន ម៉ាលិះ

The post មន្ត្រីសុខាភិបាល ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺស៊ីតាកូស៊ីស ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត appeared first on Kampuchea Thmey Daily.

លោក ឈាង រ៉ា ជំរុញឱ្យមន្ត្រីសុខាភិបាល ផ្តល់ការយកចិត្តទុកដាក់លើជំងឺឆ្លង
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជំរុញឱ្យមន្ត្រីសុខាភិបាល ផ្តល់ការយកចិត្តទុកដាក់លើជំងឺឆ្លង ដូចជាបង្កើនការផ្សព្វផ្សាយ ការទប់ស្កាត់ និងស្រាវជ្រាវ ព្យាបាលបានទាន់ពេលវេលា។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស លោកដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត កាលពីថ្ងៃទិ៩ ខែកុម្ភៈ ឆ្នាំ២០២៦។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំ ឱ្យមន្ត្រីសុខាភិបាល បន្តពង្រឹងការងារឱ្យរឹងមាំ និងមានភាពធន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពក្នុងគ្រប់ស្ថានភាពដែលប្រឈម។ ព្រមទាំង សហការក្នុងការបំពេញការងារ តាមរយៈក្រុមកាងារដែលជួយគាំទ្រថ្នាក់ដឹកនាំ ទាំងផ្នែករដ្ឋបាល និងកិច្ចការទំនាក់ទំនងអន្តរជាតិ និងបន្តពង្រឹងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០៣០។

ក្នុងឱកាសនោះដែរ លោក ឈាង រ៉ា បានអរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ដោយទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសការឆ្លើយតបនឹងការការពារ ការថែទាំសុខភាព និងការជួយសង្រ្គោះវីរកងទ័ព និងប្រជាពលរដ្ឋក្នុងពេលសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ។

លោកបានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានធ្វើការកែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យវិស័យសុខាភិបាល នៅកម្ពុជាកាន់តែរឹងមាំ និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ​ «មិនទុកនរណាម្នាក់មិនទទួលបានសេវាសុខាភិបាលនោះទេ»៕

The post លោក ឈាង រ៉ា ជំរុញឱ្យមន្ត្រីសុខាភិបាល ផ្តល់ការយកចិត្តទុកដាក់លើជំងឺឆ្លង appeared first on Kampuchea Thmey Daily.

តើអ្វីជា​ជំងឺ​នីប៉ាហ៍?
ជំងឺ​ឆ្លង​នីប៉ាហ៍​​ដែល​កំពុង​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ឥណ្ឌា និង​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​បណ្ដា​ប្រទេស​នានា​ផងដែរ​។ អង្គការ​សុខភាព​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា​វីរុស​នីប៉ាហ៍​នេះ​គឺ​គ្រោះ​ថ្នាក់​បំផុត ដែល​មិន​ទាន់​មាន​វ៉ាក់សាំង​ ឬ​ការ​ព្យាបាល​ណា​ត្រឹម​ត្រូវ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​ឡើយ​។ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​ការ​ឆ្លង​ជំងឺ​នេះ​នៅ​លើ​មនុស្ស​នៅ​កម្ពុជា​ទេ​ ទោះ​ជា​យ៉ាង​ណា​ការ​ដឹង​ពី​ជំងឺ​នេះ​ក៏​អាច​ផ្ដល់​នូវ​យល់​ដឹង​ និង​អាច​ការពារ​ខ្លួន​បាន​មួយ​ចំនួន​ផងដែរ​។

តើ​អ្វី​ជា​ជំងឺ​នីប៉ាហ៍?

យោង​តាម​ការ​ចុះផ្សាយ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ជំងឺ​នីប៉ាហ៍ គឺជាជំងឺ​បង្កឡើង​ដោយ​វីរុស​ដ៏​ធ្ងន់ធ្ងរ ហើយ​អាច​បណ្តាល​ឲ្យ​ស្លាប់បាន​ ។ វីរុសនីប៉ាហ៍ រីករាលដាល​ដោយ​ផ្ទុកលើ​សត្វ​ប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​។

ជំងឺ​នេះ​អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​ ។ អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី ៤០​ទៅ​៧០%។

ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែ​ជារៀងរាល់ឆ្នាំ​នៅក្នុងតំបន់​មួយចំនួន​នៃ​ទ្វីប​អាស៊ី​ខាង​ត្បូង កើត​ជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា​។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសឹង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ​៣០០នាក់​ ក្នុងនោះ១០០នាក់បានស្លាប់​ ។

មនុស្សអាចឆ្លងមេរោគ​នីប៉ាន៍តាមរយៈ​ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​ ។

វិធីការពារ​

លោក​អ្នក​អាច​កាត់បន្ថយការឆ្លងមេរោគតាមរយៈ​ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់​ជាមួយ​ឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។

រោគសញ្ញា

អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល ៣ ទៅ ១៤ ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួន​អាចជួប​ប្រទះ​នឹងការ​ហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល ២៤​ទៅ​៤៨​ម៉ោង​។

សូមបញ្ជក់៖ រហូតដល់ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៦​នេះ ប្រទេសកម្ពុជាមិនដែលរកឃេីញ​ ជំងឺ​ នីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ កំពុងយកចិត្តដាក់ធ្វេីការតាមដាន​ និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥​ ឬ​ ០១២៤៨៨៩៨១​ ដោយ​មិន​គិត​ថ្លៃ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post តើអ្វីជា​ជំងឺ​នីប៉ាហ៍? appeared first on Kampuchea Thmey Daily.