Connect with us

ព័ត៌មានជាតិ

លោក ឈាង រ៉ា ជំរុញឱ្យមន្ត្រីសុខាភិបាល ផ្តល់ការយកចិត្តទុកដាក់លើជំងឺឆ្លង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជំរុញឱ្យមន្ត្រីសុខាភិបាល ផ្តល់ការយកចិត្តទុកដាក់លើជំងឺឆ្លង ដូចជាបង្កើនការផ្សព្វផ្សាយ ការទប់ស្កាត់ និងស្រាវជ្រាវ ព្យាបាលបានទាន់ពេលវេលា។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស លោកដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត កាលពីថ្ងៃទិ៩ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំ ឱ្យមន្ត្រីសុខាភិបាល បន្តពង្រឹងការងារឱ្យរឹងមាំ និងមានភាពធន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពក្នុងគ្រប់ស្ថានភាពដែលប្រឈម។ ព្រមទាំង សហការក្នុងការបំពេញការងារ តាមរយៈក្រុមកាងារដែលជួយគាំទ្រថ្នាក់ដឹកនាំ ទាំងផ្នែករដ្ឋបាល និងកិច្ចការទំនាក់ទំនងអន្តរជាតិ និងបន្តពង្រឹងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០៣០។

ក្នុងឱកាសនោះដែរ លោក ឈាង រ៉ា បានអរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ដោយទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសការឆ្លើយតបនឹងការការពារ ការថែទាំសុខភាព និងការជួយសង្រ្គោះវីរកងទ័ព និងប្រជាពលរដ្ឋក្នុងពេលសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ។

លោកបានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានធ្វើការកែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យវិស័យសុខាភិបាល នៅកម្ពុជាកាន់តែរឹងមាំ និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ​ «មិនទុកនរណាម្នាក់មិនទទួលបានសេវាសុខាភិបាលនោះទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម