ជំងឺបាក់ស្បាត Archives - Kampuchea Thmey Daily

គន្លឹះ ៥ យ៉ាង យកឈ្នះជំងឺបាក់ស្បាត យ៉ាងមានប្រសិទ្ធភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គ្នា​យើង​មួយ​ចំនួន​អាច​​ជួប​ប្រទះ​ព្រឹត្តិការណ៍​ ឬ​រឿងរ៉ាវ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ភ័យ​ខ្លាច និង​បាក់ស្បាត​ជា​មិន​ខាន​​។ ពិត​ណាស់ គ្មាន​អ្នក​ណា​ដែល​មិន​ចង់​រស់នៅ​​ប្រកប​ដោយ​ភាព​រីករាយ​ និង​សុភមង្គល​ឡើយ​ ដូច្នេះ​ហើយ​ មិន​ថា​យើង​ធ្លាប់​ជួប​បញ្ហា​​បែប​ណា​ក៏​ដោយ​ ​ចាំបាច់​ត្រូវ​តាំង​ចិត្ត​ឲ្យ​មុតមាំ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដើម្បី​កម្ចាត់​ជំងឺ​បាក់ស្បាត​​​នេះ​ផង​ដែរ​។

១. ស្វែង​រក​ជំនួយ​ដ៏​ត្រឹមត្រូវ​

ការ​ជ្រើសរើស​ជំនួយ​ដ៏​ត្រឹមត្រូវ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​មួយ​នេះ។ ដូច្នេះ​ហើយ​ យើង​អាច​ទទួល​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ឬ​ចូលរួម​នៅ​ក្នុង​ក្រុម​ផ្ដល់​ជំនួយ​ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​ស្ថានការណ៍​ស្រដៀង​គ្នា​នេះ​ ទើប​ជា​ការ​ប្រសើរ​។

២. ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​

ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​​ មាន​សារសំខាន់​ណាស់​​ក្នុង​ការ​ទទួល​បាន​សេចក្ដី​សុខ​​​ផ្នែក​ផ្លូវ​ចិត្ត​។ ផ្ទុយ​ទៅ​វិញ បើ​យើង​ដោះស្រាយ​នឹង​ជំងឺ​បាក់ស្បាត​នេះ​តែ​ម្នាក់​ឯង វា​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អវិជ្ជមាន​ផ្សេង​ៗ ដូចជា​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ដូច​នេះ ចូរ​ចំណាយ​ពេល​ជាមួយ​នឹង​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ពិបាក​ចិត្ត​ កើត​ទុក្ខ ស្រេ្តស ឬ​ភ័យ​ខ្លាច​ ក៏​ដូចជា​ចែករំលែក​បទពិសោធន៍​ជាមួយ​​នឹង​អ្នក​ទាំង​នោះ​។

៣. ហាត់​ប្រាណ

ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​រោគសញ្ញា​នៃ​ជំងឺ​បាក់ស្បាត​កាន់​តែ​ប្រសើរ​ឡើង ហើយ​ក៏​​​ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា Endorphins ដែល​​មាន​ឥទ្ធិពល​ជួយ​ឲ្យ​​អារម្មណ៍​រីករាយ​។ ប៉ុន្តែ​ បើ​គ្នា​យើង​មិន​ចូលចិត្ត​បញ្ចេញ​សកម្មភាព​ខ្លាំង​ក្លា​ទេ​នោះ​ យើង​អាច​ជ្រើសរើស​ការ​ជិះ​កង់​ ដើរ​ ឬ​រត់​ត្រឹក​ៗ​​​ជំនួស​វិញ​។

៤. សម្រាក​ខ្លះ​​

អំឡុង​ពេល​នៃ​ដំណើរការ​ព្យាបាល​ យើង​អាច​នឹង​មាន​អារម្មណ៍​នឿយហត់​ជាង​ធម្មតា ពីព្រោះ​ជំងឺ​បាក់ស្បាត​​​នេះ អាច​ទាញ​យក​ថាមពល​ពី​រាងកាយ​របស់​យើង​យ៉ាង​ច្រើន​។ ការ​សម្រាក​ខ្លះ ឬ​ធ្វើ​រឿងរ៉ាវ​ណា​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ​​អាច​រក្សា​កម្រិត​ថាមពល​​របស់​យើង​បាន​ល្អ​ និង​មិន​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ជ្រុល​ឡើយ​។

៥.​ធ្វើ​សមាធិ​

ការ​ធ្វើ​សមាធិ​អាច​ជួយ​គាំទ្រ​ដំណើរ​ការ​នៃ​ការ​ព្យាបាល​ជំងឺ​បាក់ស្បាត​ ក៏​ដូចជា​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ពេញលេញ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន។ លើស​ពី​នេះ​ ក៏អាច​ជួយ​កាត់បន្ថយ​ស្រេ្តស ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ធ្វើ​សមាធិ​ឲ្យ​បាន​ទៀងទាត់​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ពិតឬអត់ មនុស្សនិយមសើចក្អាកក្អាយរាល់ថ្ងៃនេះ ច្រើនលាក់ទុក្ខនៅពីក្រោយ ?

ចុចអាន៖មិនសូវមានពេលហាត់ប្រាណ តែចង់បញ្ចេញញើស កុំរំលងវិធីនេះ

The post គន្លឹះ ៥ យ៉ាង យកឈ្នះជំងឺបាក់ស្បាត យ៉ាងមានប្រសិទ្ធភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ appeared first on Kampuchea Thmey Daily.