KPT+
ពិតឬអត់ មនុស្សនិយមសើចក្អាកក្អាយរាល់ថ្ងៃនេះ ច្រើនលាក់ទុក្ខនៅពីក្រោយ ?
មនុស្សបច្ចុប្បន្ននេះ ច្រើនតែទទួលរងពីបញ្ហាសុខភាព ដែលប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត និងជំងឺភ័យស្លន់ស្លោ រហូតត្រូវរក្សារឿងជាច្រើនក្នុងចិត្ត ដោយមិនបង្ហាញវាដល់នរណាម្នាក់។
សម្រាប់មនុស្សមួយចំនួន បានលាក់ទុកសោកនោះតែឯង រហូតអ្នកជុំវិញមិនដឹង ហើយក៏មិនចម្លែកឡើយ។ ដោយសារតែខ្លួនគេផ្ទាល់ បានជ្រើសរើសមិនបង្ហាញផ្នែករងទុក្ខរបស់ខ្លួនទៅកាន់អ្នកណា។ គេជ្រើសរើសបង្ហាញតែផ្នែកដែលរីករាយជំនួសវិញ និងកម្របង្ហាញសញ្ញាជំនួយណាស់។ មនុស្សនិយមមានស្នាមញញឹមគ្រប់ពេល តាមពិតជាប្រភេទមនុស្សដែលមានការព្រួយបារម្ភខ្លាំង ជាងអ្នកស្ងប់ស្ងាត់។ ព្រោះអ្វីដែលយើងឃើញសព្វថ្ងៃ មិនមែនជាស្នាមញញឹមពិតនៃសុភមង្គលឡើយ។
យ៉ាងណាមិញ បើអ្នករកឃើញអ្នកជិតស្និទ្ធប្រែជាចម្លែក ព្យាយាមញញឹម ឬសើចឲ្យបានច្រើនជាងពេលណាៗទាំងអស់។ អាចថា គេកំពុងធ្វើសកម្មភាពលាក់អ្វីមួយនៅក្នុងចិត្ត ។ ប្រសិនបើយើងកត់សំគាល់ ប្រញាប់ជួយ មុនពេលវាយឺតពេល។
១ ព្យាយាមលាក់ទុក្ខ

មនុស្សជាច្រើនគិតថា វាមិនមែនជារឿងដែលត្រូវប្រាប់នរណាម្នាក់ អំពីទុក្ខលំបាករបស់ខ្លួននោះទេ។ លុះត្រាតែនរណាម្នាក់នោះ ជាទីទុកចិត្ត។ ទោះជាយ៉ាងនេះក្ដី សម្រាប់អ្នកខ្លះ ការមិនប្រាប់ ដោយសារគាត់តែងគិតពិចារណាមិនចង់យកភាពមិនស្រួលខ្លួនឯង មកធ្វើឲ្យអ្នកដទៃមានអារម្មណ៍អាក្រក់ដែរ។ ជាពិសេស ជាមួយអ្នកដែលស្និទ្ធស្នាលនឹងអ្នកដែលដឹងថា គាត់មានរឿងជាច្រើនទៀតដែលត្រូវគិត។ ដូច្នេះហើយ គេតែងយល់ថា បើយកបញ្ហាពិបាកមកពិគ្រោះ នឹងក្លាយជាបន្ទុកលើអ្នកជុំវិញ ទើបតម្រូវឲ្យគេលាក់ទុក្ខទាំងអស់តែឯង។
២ លាក់ការភ័យខ្លាច
យើងទាំងអស់គ្នា មានការភ័យខ្លាចនៅក្នុងចិត្ត។ ប្រសិនបើវាជាការភ័យខ្លាចរាងកាយទូទៅ មិនចាំបាច់លាក់វាទេ។ ប៉ុន្តែ មានការភ័យខ្លាចមួយប្រភេទទៀត ដែលបានចាក់ចូលយ៉ាងជ្រៅក្នុងចិត្តរបស់គេ។ ក្នុងនោះមានមនុស្សតិចណាស់ ដែលហ៊ានលាតត្រដាងឲ្យនរណាម្នាក់ដឹង។ ដោយសារតែយើងភាគច្រើនមានជំនឿថា យើងមិនបង្ហាញការភ័យខ្លាចរបស់យើងដល់នរណាម្នាក់ ដែលដឹងពីអ្វីដែលយើងខ្លាចនោះទេ។ វាអាចក្លាយជាចំណុចខ្សោយ សម្រាប់យើងក្នុងការវាយប្រហារ ឬអាចត្រូវបានគេមើលឃើញថា ខ្លាចអ្វីដែលមិនសមហេតុផល ដូច្នេះហើយ បានជាមនុស្សជាច្រើន ជ្រើសរើសរក្សាវាទុក តស៊ូ និងដោះស្រាយបញ្ហាតែម្នាក់ឯង។
៣ លាក់ការខកចិត្ត
ជារឿងធម្មតាទេ ដែលមនុស្សយើងមិនចង់ឲ្យនរណាម្នាក់ដឹងពីកំហុស ឬបរាជ័យរបស់ខ្លួន។ ជាពិសេស ជាមួយមនុស្សដែលមានការរំពឹងទុកខ្ពស់ច្រើន។ អ្នកកាន់តែព្យាយាមសម្រេចអ្វីគ្រប់យ៉ាងដោយខ្លួនឯង ហើយនៅពេលដែលអ្នកធ្វើខុស ឬត្រូវប្រឈមមុខនឹងការបរាជ័យ ក៏មិនចង់បង្ហាញអ្នកដទៃថា ស្ថានភាពផ្លូវចិត្តយ៉ាងម៉េចដែរ។ គេក៏ជ្រើសរើសធ្វើតាមរបៀបរីករាយដើម្បីបិទបាំង និងដោះស្រាយបញ្ហាដោយខ្លួនឯង។

៤ លាក់ភាពទន់ខ្សោយ
ការភ័យខ្លាច ភាពទន់ខ្សោយ អាចក្លាយជាចំណុចខ្សោយ ដើម្បីវាយប្រហារ។ មនុស្សជាច្រើនត្រូវបានគេបង្រៀនមិនឲ្យខ្សោយ ឲ្យអ្នកណាមើលឃើញ ហើយការសុំជំនួយពីអ្នកដទៃ គឺមិនល្អទេ។ រឿងដែលបង្ហាញពីភាពអសមត្ថភាព ភាពទន់ខ្សោយ អាចភ្លេចថា យើងជាមនុស្សត្រូវបានបង្កើតឡើងជាផ្នែកមួយនៃសង្គម។ យើងមិនអាចធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងបានទេ។ យើងមិនចាំបាច់ខ្លាំងគ្រប់ពេលនោះទេ ឬយើងប្រហែលជាមិនចាំបាច់ខ្លាំងពេកនោះទេ។ ខ្សោយ ត្រូវនិយាយថាខ្សោយ។ យំក៏យំចុះ! ចាំបាច់អីបិតបាំងថាខ្លួនខ្លាំង។ ចុងក្រោយប្រយ័ត្នខ្លាំងពេក សូម្បីតែមនុស្សជិតស្និតមួយ ក៏គ្មាននឹងគេ។
៥ លាក់អារម្មណ៍អវិជ្ជមានទាំងអស់

មានមនុស្សមិនតិចទេ ដែលយកអ្វីៗទាំងអស់មកយំតែម្នាក់ឯង ដែលមិននិយាយ មិនប្រាប់អ្នកណា ព្រោះពួកគេគិត ដោយខ្លួនឯង ថាអ្នកដ៏ទៃមិនអាចជួយបាន។ នៅទីបញ្ចប់ បញ្ហានៅតែដដែល។ ចូរនិយាយចេញមក ហើយពិគ្រោះជាមួយនរណាម្នាក់ ទោះបីជាគាត់មិនអាចជួយបាន ប៉ុន្តែអាចស្តាប់។
បើទោះបីជាបញ្ហានៅតែមាន ហើយនៅទីបញ្ចប់ យើងត្រូវតែប្រយុទ្ធតែម្នាក់ឯង។ ប៉ុន្តែអ្វីដែលអាចទទួលបាន គឺការលើកទឹកចិត្ត និងការគាំទ្រនៅពីក្រោយ ។ ជាការល្អបើងាកមកមើលថា មាននរណាម្នាក់នៅពីក្រោយ ។ ជាងនេះទៅទៀត ដំណោះស្រាយអាចត្រូវបានគេមើលឃើញ នៅក្នុងមុំផ្សេងទៀត ដែលមិនមែនជារបស់យើងតែម្នាក់ឯង។ កុំមើលស្រាលអ្នកដទៃ គ្រាន់តែជ្រើសរើសមនុស្សត្រឹមត្រូវមកស្ដាប់យើងក្នុងស្ថានភាពលំបាកនេះ។
កុំរស់នៅជារបៀបជ្រុលហួសនិយម គ្រប់គ្នាមានមនុស្សជាទីស្រលាញ់រៀងៗខ្លួន យើងមានគ្រួសារ មានបងប្អូនត្រូវនិយាយរក មានមិត្តចង់ស្ដាប់រឿងយើង។ និយាយចេញមក ចិត្តនឹងបានធូរ កុំរើសយកស្នាមញញឹមសើចដូចមនុស្សឆ្កួត រហូតឈានទៅធ្ងន់ធ្ងរមិនដឹងខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្ន ជួបបញ្ហាទាំង ៥ នេះ
ចុចអាន៖សញ្ញាទាំង ៨ បង្ហាញថា អ្នកជាមនុស្សដែលមិនគោរពខ្លួនឯង ឬឲ្យតម្លៃទាប

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C