KPT+
គន្លឹះ ៥ យ៉ាង យកឈ្នះជំងឺបាក់ស្បាត យ៉ាងមានប្រសិទ្ធភាព
គ្នាយើងមួយចំនួនអាចជួបប្រទះព្រឹត្តិការណ៍ ឬរឿងរ៉ាវណាមួយដែលធ្វើឲ្យភ័យខ្លាច និងបាក់ស្បាតជាមិនខាន។ ពិតណាស់ គ្មានអ្នកណាដែលមិនចង់រស់នៅប្រកបដោយភាពរីករាយ និងសុភមង្គលឡើយ ដូច្នេះហើយ មិនថាយើងធ្លាប់ជួបបញ្ហាបែបណាក៏ដោយ ចាំបាច់ត្រូវតាំងចិត្តឲ្យមុតមាំ និងបន្តដំណើរទៅមុខទៀត។ យ៉ាងណាមិញ គ្នាយើងក៏អាចអនុវត្តគន្លឹះមួយចំនួន ដើម្បីកម្ចាត់ជំងឺបាក់ស្បាតនេះផងដែរ។

១. ស្វែងរកជំនួយដ៏ត្រឹមត្រូវ
ការជ្រើសរើសជំនួយដ៏ត្រឹមត្រូវ មានសារសំខាន់ណាស់ក្នុងការព្យាបាលជំងឺផ្លូវចិត្តមួយនេះ។ ដូច្នេះហើយ យើងអាចទទួលសេវាព្យាបាលពីគ្រូពេទ្យជំនាញ ឬចូលរួមនៅក្នុងក្រុមផ្ដល់ជំនួយដែលមានបទពិសោធន៍នៅក្នុងស្ថានការណ៍ស្រដៀងគ្នានេះ ទើបជាការប្រសើរ។
២. ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ
ការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ មានសារសំខាន់ណាស់ក្នុងការទទួលបានសេចក្ដីសុខផ្នែកផ្លូវចិត្ត។ ផ្ទុយទៅវិញ បើយើងដោះស្រាយនឹងជំងឺបាក់ស្បាតនេះតែម្នាក់ឯង វាអាចនាំឲ្យមានលទ្ធផលអវិជ្ជមានផ្សេងៗ ដូចជាជំងឺបាក់ទឹកចិត្តជាដើម។ ដូចនេះ ចូរចំណាយពេលជាមួយនឹងមិត្តភ័ក្ដិ ឬក្រុមគ្រួសារនៅពេលដែលយើងមានអារម្មណ៍ពិបាកចិត្ត កើតទុក្ខ ស្រេ្តស ឬភ័យខ្លាច ក៏ដូចជាចែករំលែកបទពិសោធន៍ជាមួយនឹងអ្នកទាំងនោះ។

៣. ហាត់ប្រាណ
ទន្ទឹមនឹងនេះដែរ ការហាត់ប្រាណអាចជួយឲ្យរោគសញ្ញានៃជំងឺបាក់ស្បាតកាន់តែប្រសើរឡើង ហើយក៏ធ្វើឲ្យរាងកាយបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា Endorphins ដែលមានឥទ្ធិពលជួយឲ្យអារម្មណ៍រីករាយ។ ប៉ុន្តែ បើគ្នាយើងមិនចូលចិត្តបញ្ចេញសកម្មភាពខ្លាំងក្លាទេនោះ យើងអាចជ្រើសរើសការជិះកង់ ដើរ ឬរត់ត្រឹកៗជំនួសវិញ។
៤. សម្រាកខ្លះ
អំឡុងពេលនៃដំណើរការព្យាបាល យើងអាចនឹងមានអារម្មណ៍នឿយហត់ជាងធម្មតា ពីព្រោះជំងឺបាក់ស្បាតនេះ អាចទាញយកថាមពលពីរាងកាយរបស់យើងយ៉ាងច្រើន។ ការសម្រាកខ្លះ ឬធ្វើរឿងរ៉ាវណាដែលជួយឲ្យយើងមានអារម្មណ៍រីករាយ អាចរក្សាកម្រិតថាមពលរបស់យើងបានល្អ និងមិនធ្វើឲ្យយើងអស់កម្លាំងជ្រុលឡើយ។
៥.ធ្វើសមាធិ
ការធ្វើសមាធិអាចជួយគាំទ្រដំណើរការនៃការព្យាបាលជំងឺបាក់ស្បាត ក៏ដូចជាឲ្យយើងផ្ដោតអារម្មណ៍ពេញលេញនៅក្នុងពេលបច្ចុប្បន្ន។ លើសពីនេះ ក៏អាចជួយកាត់បន្ថយស្រេ្តស ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ល្អថែមទៀតផង។ ហេតុនេះហើយ គ្នាយើងគប្បីធ្វើសមាធិឲ្យបានទៀងទាត់៕
ចុចអាន៖ពិតឬអត់ មនុស្សនិយមសើចក្អាកក្អាយរាល់ថ្ងៃនេះ ច្រើនលាក់ទុក្ខនៅពីក្រោយ ?
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


